ទាក់ទង​នឹង​ខ្ញុំ

ចូលឆ្នាំ!


ចូលឆ្នាំ​អត់​បាន​ធ្វើ​អី​នឹង​គេ​ទេ​ខ្ញុំ 😦 ។ មុន​ចូលឆ្នាំ​ហ្នឹង​រវល់​ជាន់​ក ដល់​ចូលឆ្នាំ​អត់​ទៅ​ស្រុក​ទៅ​ទេស​នឹង​គេ​ទេ តែ​សំណាង​ហើយ​បាន​អាំងទែកណេត​​នៅ​កំដរ​មិន​ឱ្យ​ខ្ញុំ​អផ្សុក។ រឿង​ដែល​ខ្ញុំ​ស្ដាយ​បំផុត​នោះ គឺ​មិន​បាន​ជូនពរ​អ្នក​ទាំង​អស់​គ្នា 😥 ។ តែ​ឥឡូវ​នេះ​សូម​ជូនពរ​ឱ្យ​លោកអ្នក​មាន​សិរីសួស្ដី ទេវតា​ឆ្នាំ​ថ្មី​ជួយ​បីបាច់​ថែរក្សា និង​សូម​ឱ្យ​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​ប្រាំប្រការ និង សម្រេច​រាល់​បំណង​ប៉ង​ប្រាថ្នា​សព្វ​​បែបយ៉ាង។

Advertisements

24 thoughts on “ចូលឆ្នាំ!”

  1. ស្តាប់ទៅដូចយ៉ាប់ណាស់បែបហ្នឹងទាល់តែជូនពរឲ្យច្រើនៗហើយ!
    ជូនពរឆ្នាំថ្មី! សុភមង្គលនិងសុវត្ថិភាពមានដល់ប្អូននិងក្រុមគ្រួសារ​បើខ្វះអីអោយមានហ្នឹង! សាធុរ។

  2. យ៉ី! យ៉ាប់មែនបឿន ថាខ្ញុំទៅវានៅឆ្ងាយ។

    ណែ! បើមានគ្រួសារ គឺពិតជារវល់ជាំងហ្នឹងទៅទៀត។
    និយាយលេងទេណា។

    សួមអ្នកទាំងអស់មានសេចក្តីសុខគ្របៗគ្នា។

  3. មិន​ថា​នៅ​ឯណា​ទេ​បង​អើយ តែ​ត្រូវ​យ៉ាប់ គឺ​យ៉ាប់​ហើយ ហេហេ។ និយា​យ​ទៅ និយាយ​ម៉ោ ដូច​ចង់​បាន​គ្រួសារ​ម៉េច​ទេ ហាហា។

    ជូនពរ​ឱ្យ​បង​មាន​សេចក្ដី​សុខ​ដែរ។

  4. អូយ!បងម៉ន!​
    ព្រះរឺ??
    មានអីទៅពិបាកឆ្លើយនេះបង។
    តែសូមទុកអោយបងបឿនចុះព្រោះភាមិនចង់
    ដណ្តើមឆ្លើយទេហើយម្យ៉ាងទៀតខ្លាចឆ្លើយខុសពីចិត្តពួកបងៗ។
    បងបឿនៈភាអរគុណច្រើណហើយបង។
    ចូលឆ្នាំខ្មែរយើងដែលកន្លងហូសប៉ុន្មានថ្ងៃនេះតើបងបាន
    អញ្ជើញទៅកំសាន្តឯណាដែរ?
    បងឯងក៏សាយសាបុកដូចភាហើយនឹងបងវុត្តាដែរណាបងប្រុស។

  5. ព្រះ​គឹ​ជា​អង្គ​ដែល​មាន​ភាព​អស្ចារ្យ​នៅ​ក្នុង​សាសនា ឬ​​ក្នុង​ជំនឿ​ណា​មួយ អាច​ថា​ជា​អ្នក​គ្រប់គ្រង​ផ្នែក​ណា​មួយ​នៅ​លើ​ផែន​ដី ដែល​គេ​គោរព និង​ប្រតិបត្តិ​តាម។ ព្រះ​ជា​អង្គ​​ដែល​ជួយ​បំភ្លឺ​ផ្លូវ បង្ហាត់​បង្រៀន​មនុស្ស តាម​រយៈ​ឱវ៉ាត វិន័យ ច្បាប់​ក្បួន ដូច​ក្នុង​ព្រះពុទ្ធសាសនា មាន​ធម៌ មាន​វិន័យ​ឱ្យ​ពុទ្ធសាសនិក​គោរព​ និង ប្រតិបត្តិ​តាម ដើម្បី​បាន​ទៅ​ដល់​គៅដៅ​ណា​មួយ​ដែល​អាច​ចៀស​ផុត​ពី​ទុក្ខ​វេទនា​ដែល​មនុស្ស​តែង​ជួប​ប្រទះ។ ព្រះ​ជា​អ្នក​អប់រំ និង ដឹកនាំ​មនុស្ស​ឱ្យ​ស្គាល់​បុណ្យបាប ល្អអាក្រក់ និង លើក​ទឹកចិត្ត​មនុស្ស​ឱ្យ​ធ្វើ​តែ​អំពើ​ល្អ ធ្វើ​តែ​អំពើរ​បុណ្យ​កុសល។ ព្រះ​ជា​អ្នក​ដែល​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​មនុស្ស​ដែល​ធ្វើ​អំពើរ​ល្អ។ល។

    អ្វី​ដែល​ខ្ញុំ​រៀបរាប់​ខាងលើ ខ្ញុំ​ជឿ​ថា​បង​ម៉ន​ក៏​បាន​ដឹង​ហើយ​ដែរ។ ដោយសារ​ខ្ញុំ​ដឹង​បាន​តែ​បន្តិចបន្តួច​ប៉ុណ្ណឹង ខ្ញុំ​ក៏​លើក​មក​និយាយ​បាន​ប៉ុណ្ណឹង។​ សង្ឃឹម​ថា ស្រីភា នឹង​ជួយ​ផ្ដល់​គំនិត និង យោបល់​ផង​ចុះ។

  6. អរគុណណាស់ដែលបានចំណាយពេលកាត់ទៅឆ្លើយដល់ផ្លករបស់ខ្ញុំទៀត។
    ព្រះដែលខ្ញុំបានដឹងនោះគឺដូចជាបឿនបានរាប់រៀបប្រាប់ខាងលើនឹងឯង តែ
    អ្វីដែលខ្ញុំបានឆ្ងល់នោះគឺពាក្យព្រះដែលគេយកមកប្រើទៅកាន់មនុស្សលោក
    ដូចជាព្រះរាជា ជាដើម ដែលបឿនបានបកស្រាយរួចមកហើយនៅក្នុងផ្លក
    របស់នោះ។

    ស្រីភាដួចជាគ្មានអ្វីថែមទៀតសោះ។ ខ្ញុំនិយាយលេងទេណា (*-*)

  7. ភាមកលើកនេះគឺភាមិនមែនមកបញ្ចេញយោបល់ទេ។គឺភាមកលាពួកបងៗមួយរយះពេលខ្លីតែប៉ុណ្ណោះគឺគិតៗទៅភាលាយ៉ាងហោចណាស់ចាប់ពី៥​រឺ៦
    ខែដោយរាប់ពីថ្ងៃដែលភាសរសេរនេះទៅ។
    បងម៉ន៖ភាមិនថាអីទេណាបងព្រោះភាមិនចូលចិត្តខឹងនរណាម្នាក់ទេពោល
    គឺភាខ្លាចចាស់។សូមទោសបងៗទាំងអស់គ្នាគឺភានិយាយលេងទេមុន
    នឹងភាលែងមានវត្តមានគ្រប់ប្លក់របស់ពួកបងៗក្នុងរយះពេលខ្លីដូចខាងលើ
    នេះ។
    very much thank you bong Beoun!
    ភាចេះដឹងច្រើនណាស់ដែលបានចូលទៅដល់ប្លក់របស់ពួកបងៗ។
    Phea want to say good bye a moment.
    Good luck all of bong!

  8. ភាសូមអរគុណហើយណាបងម៉ន។
    បងបឿន៖​ភាសំរេចចិត្តលែងទៅហើយ។​គឺភាសំរេចចិត្តថា
    វិលមករៀបចំប្លក់របស់ភាព្រោះវាយំអង្វរសំបើមណាស់ណាបង
    ពេលនឹងរៀបចាកចេញទៅ។
    និយាយរឿងព្រះទៀតណាបងបឿន។
    ព្រះជាអ្វី?
    **ពាក្យថាព្រះមួយម៉ាត់នេះមានន័យខ្ពស់កប់ពពក
    ជ្រៅជាងជលសា ដូចពាក្យ​ព្រះមាតាព្រះបិតា………..។
    ភាសូមទោសដោយភាសូមបកស្រាយត្រឹមតែមួយឃ្លានេះទេ។
    បងវាសនា៖​ហេតុអីបានជាបងមិនទៅលេងស្រុកកំនើតរបស់បងទៅ?
    ស្រុកបងនៅឆ្ងាយដូចភាទេ?​ភាសង្ឃឹមថាមានបងៗខ្លះបានធ្វើដំនើរ
    កំសាន្តទៅខេត្តរបស់ភាក្នុងកំឡុងពេលចូលឆ្នាំ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s