បញ្ហា​ធំ​នឹង​កើត​​នៅ​ឆ្នាំ​ ២០៣៨ (Y2K38)


ឆ្នាំ​២០៣៨ នឹង​កើត​មាន​បញ្ហា​​ដែល​បង្ករ​ឱ្យ​​ប្រព័ន្ធ​គ្រប់គ្រង​ធំៗ​​ខូច លែង​ដំណើរការ អ៊ីនធើណិត​នឹង​ត្រូវ​បញ្ចប់ ដោយសារ​តែ​​​ប្រព័ន្ធដំណើរការ Unix និង កម្មវិធី​​ដែល​ដំណើរការ​លើ​ប្រព័ន្ធ 32bit ដែល​សរសេរ​​តាម​រយៈ​​ភាសា C នឹង​ត្រូវ error ។ ដោយសារ​តែ​ប្រព័ន្ធ​ដំណើរការ​ទាំង​នោះ​ប្រើ data type time_t ដើម្បី​ផ្ទុក​ចំនួន​វិនាទី​ក្នុង​ទំហំ 32bit ។ 32bit អាច​ផ្ទុក​បាន​ទំហំ​ធំ​បំផុត​ត្រឹម 231បានន័យ​ថា ពេល​ដែល​វិនាទី​រាប់​ដល់ 2147483648 វា​នឹង​ត្រឡប់​ទៅ​ជា -2147483648 វិញ (​រាប់​ចាប់​ពី ថ្ងៃ​ទី១ មករា ១៩៧០)​ដែល​​គិត​​ទៅ​វា​ត្រូវ​ជា​​ម៉ោង ៣”១៤​នាទី ៧​វិនាទី ថ្ងៃ​អង្គារ ទី​១៩ ខែ​មករា ឆ្នាំ​២០៣៨ ប៉ុន្តែ​​វា​​ប្ដូរ​ទៅ​ជា ម៉ោង ២០”៤៥​នាទី ៥២​វិនាទី ថ្ងៃ​សុក្រ ខែ​ធ្នូ ឆ្នាំ​១៩០១ ដោយសារ​តែ​វា​លើ​សចំនួន bit ដែល​ផ្ទុក​វា ហើយ​វា​ត្រឡប់​ទៅ​ជា​ដក​វិញ។ បញ្ហា​ប្ដូរ​ពេលវេលា​របស់​ System យ៉ាង​នេះ​វា​នាំ​ឱ្យ​ error system និង កម្មវិធី​ 32bit ។

យើង​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​នេះ យើង​មាន 64bit, 128bit និង មាន​កម្មវិធី​ដែល​ប្រើ​ប្រព័ន្ធ 64bit អាច​រំពឹង​ថា​នឹង​​មិន​មាន​បញ្ហា​ជាមួយ​ការ​ផ្ទុក​ចំនួន​វិនាទី​ហួស​កំណត់​ទេ ហើយ​ក៏​មិន​អាច​មាន​បញ្ហា​នេះ​កើត​ឡើង​ដែរ នេះ​ប្រសិន​បើ​គិត​ទៅ​ឱ្យ​ដល់​ឆ្នាំ ២០៣៨។ ប៉ុន្តែ​ប្រព័ន្ធ​ដំណើរការ​ធំៗ​នៅ​ប្រើ 32bit និងទាប​ជា​ង​នេះ​នៅឡើយ ដែល​មិន​អាច​ប្ដូរ​ទៅ​ប្រើ​ប្រព័ន្ធ 64bit បាន។ តាម​ប្រភព​ផ្សេងៗ បាន​ឱ្យ​ដឹង​ថា អ៊ីនធើណិត នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​នោះ ប្រព័ន្ធ​គ្រប់គ្រង​ធំៗ​របស់​រដ្ឋាភិបាល និង នៅ​កន្លែង​ផ្សេង​ៗ​ទៀត នឹង​ខូច គ្រប់គ្រង ឬ បញ្ជា​លែង​បាន ដែល​គេ​ចាត់​ទុក​ថា បញ្ហា​នេះ​ជា​បញ្ហា​ធំ​ដែល​ពិបាក​ដោះស្រាយ​បំផុត ហើយ​អ្នក​ខ្លះ​ថា​មិន​អាច​ដោះស្រាយ​បាន​ផង។

សូម​អាន​បន្ថែម​នៅ Wikipedia

27 thoughts on “បញ្ហា​ធំ​នឹង​កើត​​នៅ​ឆ្នាំ​ ២០៣៨ (Y2K38)

  1. posoky ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 7:45 ព្រឹក

    Hi Brother, i just made a new blog if u have time please take a look and give some advise

    http://sokypheap.wordpress.com

    posoky

  2. ramana ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 11:51 ព្រឹក

    អត់​យល់ ។ ជួយ​ពន្យល់​តិច​មក ហើយ​ខ្ជិល​ទៅ​អាន​នៅ​ wiki ណាស់ ។​

  3. បូរាណ ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 11:54 ព្រឹក

    អត់ជឿរ៉េ :p

  4. Boeun ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 12:19 ល្ងាច

    @ramana: ទៅ​អាន​នៅ wiki ទៅ​ក្រែង​ងាយ​យល់​ជាង។ តែ​គ្រាន់​តែ​ដឹង​ថា​នៅ​ឆ្នាំ​២០៣៨ System ធំៗ​ដែល​នឹង​ខូច លែង​ដំណើរការ​ទាំង​អស់។ លើក​លែង​តែ​ប្រព័ន្ធ​ដំណើរការ​ដែល​ប្រើ​​លើ 64bit system ។ ប្រព័ន្ធ​ដែល​មាន​តម្លៃ​ខ្ពស់ៗ ដែល​មិន​អាច​ងាយ​នឹង​ជំនួស​បាន កម្មវិធី​ដែល​គេ​ប្រើ​ដែល​មិន​អាច​ដំណើរការ​លើ 64bit system នឹង​លែង​ដំណើរការ​អស់​នៅ​ក្នុង​ឆ្នាំ​នោះ។

    @បូរាណ៖ បញ្ហា​នេះ​គឺ​ពិត​ជា​កើត​មាន​ពិត​មែន។ សូម​ពិនិត្យ​មើល បើ​យើង​សរសេរ​កូដ​ដូច​ខាង​ក្រោម​ក្នុង C programing (demo program from http://www.2038bug.com)

    #include
    #include
    #include
    #include

    int main (int argc, char **argv)
    {
    time_t t;
    t = (time_t) 1000000000;
    printf (“%d, %s”, (int) t, asctime (gmtime (&t)));
    t = (time_t) (0x7FFFFFFF);
    printf (“%d, %s”, (int) t, asctime (gmtime (&t)));
    t++;
    printf (“%d, %s”, (int) t, asctime (gmtime (&t)));
    return 0;
    }

    លទ្ធផល​នឹង​បង្ហាញ​ដូច​ខាង​ក្រោម

    1000000000, Sun Sep 9 01:46:40 2001
    2147483647, Tue Jan 19 03:14:07 2038
    -2147483648, Fri Dec 13 20:45:52 1901

    បញ្ជាក់​ថា កាល​ណា time_t កើន​ដល់ 2147483647 និង កើន​មួយ​វិនាទី​ទៀត​បាន -2147483648 ពេល​នោះ​វា​​លើស​​ពី 32bit ឬ 2 ស្វ័យគុណ 31 ។ នៅ​ក្នុង C បើ​វា​លើស​តម្លៃ​បែប​នេះ វា​នឹង​ទៅ​ជា​ដក​វិញ ដែល​វា​ត្រឡប់​ទៅ​ឆ្នាំ ១៩០១ (បើ​គិត​ជា​ឆ្នាំ) ប៉ុន្តែ C បើ​កាល​ណា​មាន​បញ្ហា​បែប​នេះ វា​នឹង​បណ្ដាល​ឱ្យ error ពេល​នោះ កម្មវិធី​នៅ​ក៏​តំណើការ​លែង​កើត​ដែរ។ ដូច្នេះ​វា​ពិត​ណាស់​ដែល​ថា​កម្មវិធី​ដែល​ដើរ​លើ 32bit system នឹង down ។

  5. naraths ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 12:22 ល្ងាច

    មិន​ដឹង​ជា​បញ្ហា​ស្អី? នៅ​ឆ្នាំ​ឯណា​ឯណី​ឯណោះហ្នឹង​ហ្ន៎… គេ​នឹង​ដូរ​អា​ថ្មី​ៗ​អស់​ហើយ…

  6. Boeun ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 12:27 ល្ងាច

    មិន​ងាយ​ដូរ​បាន​ទេ​ណារដ្ឋ​អើយ! មិន​មែន​ដូច​កុំព្យូទ័រ​យើង ចង់​ដូរ​ម៉ោង​ណា​ក៏​បាន​ឯណា។ ឧទាហរណ៍ ដូច​កម្មវិធី​ដែល​ប្រើ​នៅ​ព្រលាន​យន្តហោះ គេ​ប្រើ​កម្មវិធី​ដែល​មាន​អាយុ​រាប់​សិប​ឆ្នាំ ហេតុ​អី​គេ​មិន​ដូរ? ព្រោះ​កម្មវិធី​ដែល​ថ្មី មិន​អាច​ជំនួស​បាន។ ហើយ​នេះ​និយាយ​ត្រឹម​ព្រលាន​យន្តហៅ ចុះ​ប្រព័ន្ធ​ផ្សេងៗ​ទៀត ដូច​ជា​ប្រព័ន្ធ​ផ្កាយ​រណប​ជា​ដើម ស្មាន​ថា​ងាយ​ដូច​ណារដ្ឋ​ថា​ដូរៗ​អ្ហី?

  7. បូរាណ ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 1:43 ល្ងាច

    កុំទៅភ័យមើ! គិតថារឿងរកលុយចាក់សាំងរាល់ង៉ៃអត់គ្រាន់នេះមិនគិត។ អារឿងហ្នឹងទុកឲ្យពួកអាលោកខាងជើងនឹងវាដោះស្រាយទៅ វាចេះធ្វើហើយ…

  8. Boeun ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 2:42 ល្ងាច

    និយាយ​អ៊‍ីចឹង​ក៏​ម្យ៉ាង​ដែរ។ យើង​គ្រាន់​តែ​ដឹងៗ​ទៅ ព្រោះ​ទោះ​ជា​ចង់​ធ្វើ​អី​ក៏​មិន​បាន​ដែរ។

  9. Vannara ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 6:37 ល្ងាច

    បើ​ចឹង​មែន​​មាន​តែ​ពិភព​លោក​ត្រលប់​ទៅ​សម័យ​កាល​​បុរេ​ប្រវត្តិវិញ​ចឹង😀 សង្ស័យ​តែ​បញ្ហា​នឹង​កើត​តែ​ចំពោះ​អ្នក​ IT ដូច​បឿនឯង​ទេ​មើល​ទៅ ដូច​ខ្ញុំ​ចឹង​ប្រហែល​ជាអត់​អី​ទេ😀

  10. soursdey ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 7:14 ល្ងាច

    បើមានបញ្ហាអីមែនខ្ញុំថាមានមនុស្សពូកែៗមួយគីនរខាងប្រព័ន្ធកំព្យូទ័រនេះ ពូកគេពិតជារករបៀបដោះស្រាយបាន​ យើងអាចយកឆ្នាំ២០០០មកជាឧទាហរណ៍បាន​ ចង់តែសើចកាលហ្នុងខំច្រកអង្ករច្រកទឺកត្រីចាំតាមគេ។

  11. naraths ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 7:43 ល្ងាច

    បឿន ធ្វើ​កុំ​ភ័យ​មើល៍!!! 😀
    យី​!បង Suorsdey ច្រក​អង្ករ​ ទឹក​ត្រី ប្រុង​ទៅ​ណា?

  12. Vannara ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 8:19 ល្ងាច

    ទោះ​ជា Y2K38 ក៏​មិន​អី​ដែរ​សំរាប់​ភ្នំពេញ ព្រោះ​អី​អាឡូវ​ងាក​ដាច់​ភ្លើង ងាក​ដាច់​ទឹក វា​មិន​ដែល​ឃើញ​អី​ផង​នឹង បើ​ស្រុក​គេ​វិញ​តែ​ហ៊ាន​ដាច់​ប៉ុណ្ណឹង​មើល ប្រាកដ​ជា​វីវរ​មិន​ខាន😀

  13. duongchan ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 9:13 ល្ងាច

    អត់យល់អីម៉ាល្បាក់ ហ៊្វូ!!!

  14. សុភ័ក្ត្រ ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 9:26 ល្ងាច

    គិត​រក៍​លក់​លេបថប់​ខ្ញុំ​ហើយ​ឮ​ចឹង​ៗ​អី

  15. posoky ថ្ងៃសៅរ៍ ទី 22 ខែ​មីនា 2008 / 6:56 ព្រឹក

    That’s to bad my PDA cannot read Unicode !

    ha ha what all they mean brother i see only square…
    anyway happy to see u again

    posoky

  16. រចនា ថ្ងៃសៅរ៍ ទី 22 ខែ​មីនា 2008 / 8:53 ព្រឹក

    មែន​ហ្នឹង​ហើយ! បង​បឿន​មិន​ដឹង​និយាយ​ស្អី? រក​យល់​មិន​បាន!!! នេះ​បង​កំពុង​តែ​ភ័យ​មែន​ដែរ​ទេ? …អត់​យល់​មែន​ណា​បង!!! ពន្យល់​បន្តិច​មក!!!

  17. naryphing ថ្ងៃសៅរ៍ ទី 22 ខែ​មីនា 2008 / 10:16 ព្រឹក

    I don’t care🙂

  18. ម៉ន ថ្ងៃសៅរ៍ ទី 22 ខែ​មីនា 2008 / 11:19 ព្រឹក

    បើដឹងមុនមិចក៏ថាមិនអាចកែកុនបាន។
    បញ្ហាគឺមកពីលុយហ្នឹង។
    តែកុំភ័យ ៣០ឆ្នាំវាមិនមែនតិចឯណា។​

  19. Boeun ថ្ងៃសៅរ៍ ទី 22 ខែ​មីនា 2008 / 11:24 ព្រឹក

    @Vannara: ប្រហែល​ជា​អាច​ទៅ​ស្រដៀង​ហ្នឹង តែ​វា​រឹត​តែ​យ៉ាប់​ជាង​សម័យ​បុរេប្រវត្តិ​ទៅ​ទៀត ព្រោះ​ប្រព័ន្ធ​ផ្សេង នឹង​ត្រូវ​ខូច​ស្ទើ​តែ​ទាំង​អស់ ប្រព័ន្ធគ្រប់គ្រង​ទឹក ភ្លើង និង​ប្រព័ន្ធ​បញ្ជារ​សំខាន់ៗ​ដែល​ពឹង​លើ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ដែល​ទាក់ទង​នឹង​អ្វី​ដូច​ដែល​រៀបរាប់​ខាង​លើ។ ប៉ុន្តែ​រយៈពេល​៣០ឆ្នាំ​ទៀត ប្រព័ន្ធ​ធម្មតាៗ​ទាំង​នោះ ប្រហែល​ជា​អាច​ជំនួស​បាន រឿង​ដែល​គួរ​បារម្ភ​បំផុត គឺ​ប្រព័ន្ធ​អ៊ីនធើណិត ប្រព័ន្ធ​ផ្កាយរណប ដែល​ទំនង​​ជា​ពិបាក​នឹង​រក​អ្វី​មក​ជំនួស​បាន។ បើ​អត់​អ៊ីនធើណិត មនុស្ស​នៅ​លើ​ពិភពលោក

    @សួស្ដី៖ ប្រព័ន្ធ​តូចតាច កម្មវិធី​ប្រើប្រាស់​ធម្មតា​សព្វថ្ងៃ​មិន​មាន​បញ្ហា​ចោទ​ទេ។ បើ​រាប់​ពី​ឥឡូវ​ទៅ កុំព្យូទ័រ និង កម្មវិធី​ថ្មីៗ ប្រើ​ប្រព័ន្ធ​64bit ភាគ​ច្រើន​ទៅ​ហើយ ទម្រាំ​ដល់​ពេល​នោះ នឹង​មាន​ការ​ផ្លាស់ប្ដូរ​ទាំង​អស់​មិន​ខាន។

    @ដួងចន្ទ៖ ខ្ញុំ​អស់​សមត្ថភាព​ពន្យល់​ត្រឹមហ្នឹង​ហើយ។ ចូល​ទៅ​មើល​នៅ​វិគី ឬ រក​មើល​នៅ​លើ​វិប​ផ្សេងៗ​ទៀត​ទៅ ព្រោះ​អង់គ្លេស​វា​ស្រួល​យល់​ជាង​ខ្មែរ ណាមួយ​ក្រែង​ខ្ញុំ​សរសេរ​មក​មិន​ចំ​រឿង​សេចក្ដី​ប្រាកដ ទើប​នាំ​ឱ្យ​ពិបាក​យល់។

    @សុភ័ក្ត្រ៖ ខ្ញុំ​កំពុង​តែ​រក​ទិញ​ឡែបថប។ លក់​ចោល​ទៅ! ចាំ​ខ្ញុំ​ទិញ​យក​មក​ទុក​ឱ្យ​កូន​លេង។

    @posoky: We are talking about year 2038 problem.

    @រចនា៖ រចនា​ក៏​ដូច​គ្នា ធ្វើ​តាម​ដួងចន្ទ​ទៅ។

    @naryphing: not much to care about this. It’s just a news. so just know it is enough.

    Thank everyone for comments

  20. Boeun ថ្ងៃសៅរ៍ ទី 22 ខែ​មីនា 2008 / 11:26 ព្រឹក

    ម៉ន៖​ បាទ មែន​ហើយ។ សង្ឃឹម​ថា​គេ​អាច​រក​វិធី​ដោះស្រាយ​បាន​ទៅ​ចុះ។

  21. Vannara ថ្ងៃសៅរ៍ ទី 22 ខែ​មីនា 2008 / 10:08 ល្ងាច

    ខ្ញុំ​គិត​ថា​វា​គ្មាន​ទៅ​ឆ្អី​ទេ​បឿន​អើយ អាកុំព្យូទ័រ​នឹង​មនុស្សជា​អ្នក​បង្កើត​វា​ឡើង​ ដូច្នេះ​គេ​ប្រាកដ​ជា​មាន​ដំណោះ​ស្រាយ។ តែ​បើ​ពិត​ជា​ធ្ងន់​ធ្ងរ​ដល់​ថ្នាក់​ដាច់​អ៊ីនធឺណិត​ខ្ទេច​ខ្ទី​មែន​នោះ អ្នក​យ៉ាប​ជាគេ​គឺ​បឿន​ឯង​នឹង😀 ព្រោះ​អី​នៅ​ជា​មួយនឹង​វា​រហូត។ និយាយ​ចឹង​ឆាប់​រក​ប្រពន្ធ​អោយ​ហើយ​ទៅ​ប្រយ័ត្ន​វា​ធ្ងន់ធ្ងរ​ដល់​ជាងនឹង​អត់​បាន​អី​ទាំងអស់😀

  22. Boeun ថ្ងៃអាទិត្យ ទី 23 ខែ​មីនា 2008 / 12:25 ល្ងាច

    ទៅ​ខ្វល់​អី​រឿង​ប្រពន្ធ។ បាយ​ដាំ​ខ្លួនឯង​បាន ស្ល​ខ្លួនឯង​បាន យក​ប្រពន្ធ​មក​ឱ្យ​ចង្អៀត​ផ្ទះ​ធ្វើ​អី។ ដូវ​លោក​រ៉ា​ចឹង បាន​ប្រពន្ធ​ហើយ ដូច​ជាប់​ក្នុង​គុក ចង់​ទៅ​បបរ​ស​ក៏​យ៉ាប់​ដែរ។😀

  23. Vannara ថ្ងៃអាទិត្យ ទី 23 ខែ​មីនា 2008 / 3:28 ល្ងាច

    អោយ​តែ​ពូកែចឹង ចាំ​តែ​មើល​ទេ តិច​ចូល​ខែ​កត្តិក​យំ​ទារ​ម៉ែ​ការ​ប្រពន្ធ😀

  24. Boeun ថ្ងៃអាទិត្យ ទី 23 ខែ​មីនា 2008 / 11:21 ល្ងាច

    ខែ​កក្ដិក​ឥឡូវ​មិន​រងា​ទេ ហើយ​បើ​រងា ដណ្ដប់​តែ​ភួយ​ទៅ​បាត់​ហើយ។

  25. Vannara ថ្ងៃអាទិត្យ ទី 23 ខែ​មីនា 2008 / 11:59 ល្ងាច

    អោយ​តែ​ពូកែ​ចឹង​ ចាំ​តែ​មើល​ទេ​ខ្ញុំ😀 អ្នក​និយាយ​ចឹង​ច្រើន​តែ​ខែ​កក្តិក​មិន​ទាន់​ផង ទៅ​យំ​ធាក់​ដី​សុំ​ម៉ែ​អោយ​រក​ប្រពន្ធ​អោយ កិកិកិកិកិ…

  26. Boeun ថ្ងៃចន្ទ ទី 24 ខែ​មីនា 2008 / 8:05 ព្រឹក

    មាន​តែ​លោក​រ៉ា​ទេ យំ​ធាក់ដី​នោះ។ គ្មាន​ពី​ណា​គ្រាន់​តែ​រឿង​ប្រពន្ធ​យំ​ធាក់​ដី​ដូច​ក្មេង​យំ​ទារ​នំ​ទេ។

  27. Bandith ថ្ងៃចន្ទ ទី 24 ខែ​មីនា 2008 / 2:29 ល្ងាច

    កុំនិយាយចឹងវ៉ី ភ័យណាស់នែក…តែមិនអីទេ ដើរម៉ាជំហ៊ានគិតម៉ាជំហ៊ានរ៉ូវ មិនដែល​ថាគ្មានអ្វីដែលមនុស្សដោះស្រាយមិនចេញទេហ្អា ដូចកាល Y2K លើកមុន ឯងនេះផ្អើលតាមគេអត់ទាំងហ៊ានដេកផង ខ្លាចអាយន្តហោះដែល ហោះៗស្រាប់តែ error ម៉ោងធ្លាក់ចំផ្ទះងាប់តើ ហាហាហា…😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s