ស៊ីម qb ០១៣


gb-goes-live.jpg

ខ្ញុំ​ទើប​តែ​សាក​ទូរស័ព្ទ​មិត្តភក្ដិ​ដែល​ប្រើ​ស៊ីម ០១៣។ ស៊ីម​នេះ​​ល្អ​គ្រាន់​ដែរ ដែល​យើង​អាច​ទូរស័ព្ទ​ទៅ​រក​គ្នា​ដោយ​មិន​គិត​ថ្លៃ​ក្នុង​រយៈពេល​ពីរ​ខែ ហើយ​អត្រា​ហៅ​ចេញ​ទៅ​ប្រព័ន្ធ​ផ្សេង​មាន​តម្លៃ​ថោក​ជាង​ប្រព័ន្ធ​ទូរស័ព្ទ​ដទៃ។ បើ​តាម​មិត្តភក្តិ​ខ្ញុំ​និយាយ គេ​ថា ៦​សេន ក្នុង​មួយ​នាទី ប៉ុន្តែ​តាម​ដែល​មិត្រ​ម្នាក់​ទៀត​ដែល​ទើប​នឹង​ប្រើ​ក្នុង​ថ្ងៃ​នេះ គេ​ថា​មួយ​នាទី​១​សេន​ប៉ុណ្ណោះ។ គេ​ប្រើ​តាំង​ពី​ពេល​រសៀល​រហូត​មក​ដល់​ល្ងាច តេ​សន្ធឹក​ហើយ អស់​តែ​ ៥០​សេន​ប៉ុណ្ណោះ (ខ្ញុំ​មិន​បាន​សាក​ឱ្យ​ពិត​ប្រាកដ​ទេ ព្រោះ​ប្រញាប់​ចូល​រៀន​វិញ)។ អត្រា​ហៅ​ចេញ​ថោក​បែប​នេះ ឃើញ​ថា​ល្អ​បំផុត​ហើយ ប៉ុន្តែ​នៅ​មាន​អ្វី​ដែល​ល្អ​ថែម​ទៀត ដូច​ជា​ប្រើ​អ៊ីនធើណិត​ដោយ​ឥត​គិត​ថ្លៃ (ក្នុង​រយៈពេល​ដែល​គេ​មិន​ទាន់​គិត​លុយ)។ អ៊ីនធើណិត​នេះ មិន​ដឹង​ថា​គេ​ដាក់​ល្បឿន​ឱ្យ​ប៉ុន្មាន​ទេ តែ​បើ​តាម​មើល​ល្បឿន​ពេល​ប្រើ​ជាមួយ​ទូរស័ព្ទ​នោះ (ភីឌីអេ) ឃើញ​ថា​បាន​ប្រហែល​ជា ១០​គីឡូ​បីត នេះ​​បើ​យើង​យក​វា​មក​ប្រើ​ជាមួយ​កុំព្យូទ័រ​ប្រហែល​ជា​អាច​លឿន​ជាង​នេះ ព្រោះ​បើ​តាម​ដឹង វា​មិន​ប្រើ​ទូរស័ព្ទ​ធ្វើ​ជា​ modem ​ដូច​ប្រព័ន្ធ​ផ្សេងៗ​ទេ។ អាច​មើល​ទូរទស្សន៍​តាម​ប្រព័ន្ធ ស្រ៊ីជី ដែល​ទូរទស្សន៍​នេះ វា​ពិសេស​ត្រង់​មើល​ច្បាស់ អាច​មើល​ប៉ុស្ដិ៍ CNN, MTV, ស៊ីធីអិន, បាយ័ន, លេខ៣ ។ល។ រឿង​ដែល​ធ្វើ​​ឱ្យ​អ្នក​ខ្លះ និង ខ្ញុំ​​មិន​សូវ​សប្បាយ​ចិត្ត គឺ​ស៊ីម​នេះ​អាច​ប្រើ​បាន​តែ​ជាមួយ​ទូរស័ព្ទ​ដែល​មាន​ប្រព័ន្ធ​ស្រីជី (3G) ប៉ុណ្ណោះ។ ក្រុមហ៊ុន​នេះ​ក៏​មាន​ការលក់​ទូរស័ព្ទ​ដែល​អាច​ប្រើ​ជាមួយ​ស៊ីម​នេះ​បាន​ដែរ ដែល​ទទួល​ផ្ដាច់មុខ​ពី​ក្រុមហ៊ុន LG ហើយ​គេ​លក់​ក្នុង​តម្លៃ ៩០​ដុល្លារ​ប៉ុណ្ណោះ។ បើ​តាម​មិត្ត​ខ្ញុំ​ដដែល គេ​ថា​ទូរស័ព្ទ​នោះ​ល្អ មាន​កាមេរា ២ សម្រាប់​ប្រើ​ជាមួយ​ video call និង រូបរាង​ស្ដើង​ស្អាត​គួរ​ឱ្យ​ចាប់​អារម្មណ៍ ដោយ​មាន​ស្លាក​សញ្ញា qb នៅ​ជាប់​ទូរស័ព្ទ​នោះ​ផង។ មើល​ទៅ​ល្អ​ដែរ គិត​ថា​ចង់​លក់​ទូរស័ព្ទ​ខ្ញុំ​នេះ ហើយ​ទិញ​ទូរស័ព្ទ​អិលជី​របស់​ក្រុមហ៊ុន​វា និង ប្រើ​ស៊ីម ០១៣ តែ​ទូរស័ព្ទ​ហ្នឹង វា​ប្រើ​បាន​តែ​ជាមួយ​ស៊ីម ០១៣​ហ្នឹង ទើប​ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​សម្រេច​ចិត្ត ដោយ​មិន​ដឹង​ថា​ក្រុមហ៊ុន​ហ្នឹង​វា​ប្ដូរ​កម្មវិធី​ទៅ​ជាយ៉ាងម៉េច​ទៀត​នៅ​ពេល​អានាគត តែ​បើ​តាម​ការ​រំពឹង​ទុក​របស់​ខ្ញុំ ក្រុមហ៊ុន​នេះ ច្បាស់​ជា​គ្រាន់បើ​ជាង​ក្រុមហ៊ុន​ផ្សេង​មិន​ខានឡើយ។ ភ្លេច​ជម្រាប​មួយ​ទៀត​អំពី​រឿង​ដែល​យើង​អាច​ទទួល​ស៊ីម​នេះ​បាន។ ធម្មតា​ក្នុង​រយៈពេល​នេះ យើង​អាច​ទៅ​បើ​ស៊ីម​ពី​ក្រុមហ៊ុន ឬ សាខា​ចែកចាយ​របស់​វា​បាន ឱ្យ​តែ​មាន​ប័ណ្ណ​ផ្សព្វផ្សាយ​របស់ qb ដែល​មាន​លក្ខណៈ​ដូច​​ក្រដាស​ឆ្នោត(?? មិន​ដឹង​និយាយ​ថា​យ៉ាងម៉េច​អំពី​ក្រដាស​ហ្នឹង) តែ​វា​ក៏​ផុត​កំណត់​នៅ​ពីរ​ថ្ងៃ​ក្រោយ​ផង​ដែរ គឺ​ផុត​ត្រឹម​ថ្ងៃ​សុក្រ។ ស៊ីម​នៅ​មិន​ទាន់​មាន​លក់​នៅ​ឡើយ​ទេ បើ​មាន​លក់ គឹ​ប្រហែល​ជាលក់​ក្នុង​តម្លៃ ១០​ដុល្លារ ដែល​មាន​ទឹកប្រាក់ ២០​ដុល្លារ​នៅ​ក្នុង​នោះ​ស្រាប់។ បើ​មាន​ចំណាប់​អារម្មណ៍ ឬ មាន​ក្រដាស​ឆ្នោត​របស់ qb អាច​យក​មក​ឱ្យ​ខ្ញុំ​ក៏​បាន ព្រោះ​ក្រដាស​នេះ មាន​អ្នក​រក​ទិញ​ច្រើន គេ​ហ៊ាន​ឱ្យ​មួយ​សន្លឹក ៥​ដុល្លារ អ្នក​ខ្លះ​ហ៊ាន​ដល់​ជិត​១០​ដុល្លារ🙂 ។របាយ​ការណ៍​ក្ដៅៗៗ រាយការណ៍​ពី​ទីក្រុង​ភ្នំពេញ

24 thoughts on “ស៊ីម qb ០១៣

  1. បូរាណ ថ្ងៃពុធ ទី 19 ខែ​មីនា 2008 / 8:33 ព្រឹក

    នៅតែឆ្ងល់ ហេតុអីក្រុមហ៊ុននេះធ្វើអីលាក់ៗម៉េះ? ឲ្យតែនិយាយមក គឺដឹងតែឮតាមគ្នាហើយ។ ហើយអារឿងស៊ីមហ្នឹង ក៏មានគេថាមានលក់ហើយដែរ។ ខ្ញុំចង់ទិញមួយដែរ បើសិន១០ដុល្លា ហើយមានលុយក្នុងហ្នឹង២០ដុល្លា ចាំអង្កាល?

  2. ទឹម បឿន ថ្ងៃពុធ ទី 19 ខែ​មីនា 2008 / 8:50 ព្រឹក

    មិនមែន​លាក់ទេ តែ​មក​ពី​យើង​មិន​ទៅ​សាកសួរ​ព័ត៌មាន​នៅ​កន្លែង​គេ​តែ​ម្ដង។ ស៊ីម​នៅ​មិន​ទាន់​មាន​លក់​ទេ ប្រហែល​ជា​ពីរបីថ្ងៃ​ទៀត ឬ យូរ​ជាង​នេះ។

  3. naraths ថ្ងៃពុធ ទី 19 ខែ​មីនា 2008 / 9:23 ព្រឹក

    ចង់​ដឹង​ព័ត៌មាន​ដែរ ខ្ញុំ​បាទ​សុំ​ជម្រាប​សួរ​ដូច​ត​ទៅ… បើ​ថា​ប្រើ​ជាមួយ 3G មែន​ទូរស័ព្ទ​ខ្ញុំ​បាទ គ្មាន​សង្ឃឹម​ទេ សូម្បី​ប្រព័ន្ធ 1G ក៏​គ្មាន​ផង ។ អត់​បាន​ទៅ​សួរ​ក្រុមហ៊ុន​ផងម៉ូតូ​រវល់​តែ​ខូច ហើយ​ផ្លូវ​ឆ្ងាយ​ទៀត😦 បឿន​មាន​ដឹង​ទេ ថា​នៅ​តាម​ខេត្ត​អាច​ប្រើ​បាន​ឬ​យ៉ាង​ណា ព្រោះ​ល្ងាច​មិញ​បង​ប្រុស​ខ្ញុំ​គាត់​ផ្ដាំ​ឲ្យ​ទិញ​ផ្ញើ ខ្ញុំ​មិន​ដឹង​ថា​នៅ​ខេត្ត​មាន​អង់​តែន​០១៣​ឬ​អត់? យី ឮ​ថា មួយ​១០តុលា ហើយ​គេ​បញ្ចូល​៣​តុលា​ហើយ​ស្រេច!!! ព័ត៌មាន​ខុស​គ្នា​ចឹង…! ហើយ​ក្រុម​ហ៊ុន​ហ្នឹង​នៅ​ជិត​តោពីរ​ឬ? វរៗ​តែ​គេ​ថា​ នៅ​តោបី​ដឹង​ទៅ​រក​ឯណា​ទេ…

  4. សុភ័ក្ត្រ ថ្ងៃពុធ ទី 19 ខែ​មីនា 2008 / 10:05 ព្រឹក

    កុំ​ទៅ​ឆ្កួត​ជាមួយ​វា​ពេក​នោះ!

  5. ទឹម បឿន ថ្ងៃពុធ ទី 19 ខែ​មីនា 2008 / 10:34 ព្រឹក

    » ណារដ្ឋ៖ សម្រាប់​អ្នក​ដែល​មាន​ប័ណ្ណ​បើក​ដោយ​ឥត​គិត​ថ្លៃ គេ​មាន​បន្ថែម​៣​ដុល្លារ តែ​បើ​ដល់​ពេល​គេ​លក់ យើង​ទិញ​កាត​វា​ថ្លៃ​១០​ដុល្លារ មាន​ទឹកប្រាក់​២០​ដុល្លារ​ក្នុង​ហ្នឹង​ស្រាប់។
    » សុភ័ក្ត្រ៖ សង្ស័យ​អ្នក​ខ្លះ​ទេ!!😛

  6. Jackie ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែ​មីនា 2008 / 9:33 ព្រឹក

    បើ​ដឹង​ថា​ក្រដាស​ហ្នឹង​លក់​បាន​មួយ​សន្លឹក ១០ ដុល្លា ខ្ញុំ​លក់​បាត់​ទៅ​ហើយ។ ង៉ៃ​គេ​ចែក​ឲ្យ​ហ្នឹង ខ្ញុំ​បាន ៦ សន្លឹក​ដែរ។ ខ្ញុំ​ឮ​ថា​វា​នឹង​មក​ដល់​ខេត្ត​បាត់ដំបង ក្នុង​រយៈ​ពេល ២ ខែ​ទៀត។

  7. បូរាណ ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែ​មីនា 2008 / 3:31 ល្ងាច

    អាឡូវខ្ញុំមានស៊ីមហើយហ្នៀក ប៉ុន្តែអត់ដើររ៉េ។ តើត្រូវខនហ្វីកអីខ្លះទៅ? ពេលញ៉ុកស៊ីមចូលហើយ បើកវាម៉ោ វាឲ្យសារវែលខំមួយ បន្ទាប់មកវា​ឲ្យសារសិត​អាប់មួយ វាថាវាអប់ធីម៉ាយទូរស័ព្ទយើងឲ្យដើរជាមួយឃ្យូប៊ី បន្ទាប់មកវាឲ្យសារមួយទៀត ខនហ្ក្រេតទូឡេត បន្ទាប់មកទៀតឲ្យសារ​អឹមអឹមអេស ដល់ពេលយើងបើកអាសារអឹមអឹមអេសហ្នឹងទៅ វាថាមិនអាច​ភ្ជាប់ទៅសឺរវឺរ។​ មិនដឹងថាមកពីសេវាដែរឬក៏អត់ ព្រោះខ្ញុំមើលសេវាទៅឃើញ​ថា​ខ្សោយ​មែនទែន គឺទាបជាង៥០%ទៅទៀត។ មើ ជួយមើលទិចមើ….

  8. aznin ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែ​មីនា 2008 / 4:58 ល្ងាច

    អេ!!! ខ្ញុំមានបណ្ណ័ ០១៣ច្រើនណាស់ ចង់លក់អាឡូវហ្នឹង អ្នកណាចង់ទិញ Call 016502020 មក។ មួយ $7 ណា បើអត់ទិញ អត់ទៅ BYE BYE

  9. Vannara ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែ​មីនា 2008 / 6:39 ល្ងាច

    ចុម​… ចេញ​ថ្មី​មួយ​ទៀត​ហើយ​តើ។ នៅ​ណា​មាន? ចង់​សាក​មួយ​នឹង​គេ​ដែ​នឹង😀 ខ្ញុំ​ចូល​ចិត្ត​ណាស់​អារឿង​ប្រើ​ Free នឹង។ បើ​ដឹង​ថា​​អង្កាល់​គេ​ដាក់​​លក់​សូម​ជួយ​ទៅ​ប្រាប់​ខ្ញុំ​ដល់​ប្លក់​ផង😀 អគុណ​ទុក​ជា​មុន😉

  10. Boeun ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 2:30 ព្រឹក

    – Jackie and aznin: ប័ណ្ណ​អញ្ញើញ​នោះ​ដូច​ជា​ផុត​កំណត់​ត្រឹមថ្ងៃ​ទី ២០ នេះ​ហើយ បែប​គ្មាន​អ្នក​ចង់​បាន ឬ ចង់​ទិញ​ទៀត​ទេ😀
    – បូរាណ៖ ប្រហែល​ជា​មក​ពី​សេវា​របស់​វា​មិន​ទាន់​ល្អ។ គួរ​តែ​ទាក់ទង​ទៅ​ក្រុមហ៊ុន​ទៅ ទើប​អាច​ដឹង​ច្បាស់។
    – វណ្ណរា៖ បាន​ដំណឹង​ខ្ញុំ​នឹង​ទៅ​ប្រាប់​ដល់​ផ្ទះ។😀

  11. aznin ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 8:30 ព្រឹក

    អា៎!!!!!!!!!!!!!!!!​ ច្រឡំភ្លេចមើល​ថ្ងៃ M Sorry😛

  12. Boeun ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 8:33 ព្រឹក

    មិន​ជា​បញ្ហា​អ្វី​ទេ ហេហេ

    ខ្មាស​គេ​លេង​ចឹង​ទៅ! ​:P

  13. aznin ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 9:30 ព្រឹក

    ឈឺចាប់ណាស់ មានអ្នកចាំឌឺ!!!​ មិនអីទេបងបឿន😥

  14. បូរាណ ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 1:37 ល្ងាច

    ក្រោយពីការព្យាយាមអស់ ៧០០ដងមក ទូរស័ព្ទខ្ញុំដើរហើយ…

  15. Boeun ថ្ងៃសុក្រ ទី 21 ខែ​មីនា 2008 / 2:38 ល្ងាច

    ងាប់​ហើយ! ពូកែ​ព្យាយាម​មែន!😀

  16. សុធន ថ្ងៃពុធ ទី 25 ខែ​មីនា 2009 / 3:25 ល្ងាច

    ខ្ញុំសូមចូលរួមផង

  17. leeleng ថ្ងៃសុក្រ ទី 10 ខែ​មេសា 2009 / 9:21 ព្រឹក

    test

  18. Bee Youthaya ថ្ងៃពុធ ទី 24 ខែមិថុនា 2009 / 5:57 ល្ងាច

    hi………… I’m Bee Youthaya.i used qb for 6 month ago.happy happy. My number phone 013748736.

  19. seakleng ថ្ងៃពុធ ទី 12 ខែសីហា 2009 / 6:48 ល្ងាច

    hi what a u doing?

  20. YaM ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែធ្នូ 2009 / 5:00 ល្ងាច

    hei All,
    now all of you can call to abroad with qbint, more info : http://www.qbmore.com.kh

  21. lisa ថ្ងៃសៅរ៍ ទី 20 ខែ​មីនា 2010 / 10:00 ព្រឹក

    want have speical093365005

  22. ស៊ិម សៀងហៃ ថ្ងៃចន្ទ ទី 23 ខែ​ឧសភា 2011 / 10:24 ព្រឹក

    ហេតុអ្វីqb ប្រើទូរស័ព្ទផ្សេងមិនបាន?

  23. Tola Torn ថ្ងៃអង្គារ ទី 24 ខែ​ឧសភា 2011 / 2:39 ល្ងាច

    ល្អណាស់!ឡូយណាស់!Internet ល្អ​ហើយ​ ថោកទៀត​ 1M=1c.

  24. Rada ថ្ងៃចន្ទ ទី 28 ខែវិច្ឆិកា 2011 / 2:22 ល្ងាច

    ញ៉ុមចង់ដឹងថា qb​ពេលចង់ដឹងទឹកប្រាក់ចុចលេខអីខ្លះទៅ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s