
ខ្ញុំទើបតែសាកទូរស័ព្ទមិត្តភក្ដិដែលប្រើស៊ីម ០១៣។ ស៊ីមនេះល្អគ្រាន់ដែរ ដែលយើងអាចទូរស័ព្ទទៅរកគ្នាដោយមិនគិតថ្លៃក្នុងរយៈពេលពីរខែ ហើយអត្រាហៅចេញទៅប្រព័ន្ធផ្សេងមានតម្លៃថោកជាងប្រព័ន្ធទូរស័ព្ទដទៃ។ បើតាមមិត្តភក្តិខ្ញុំនិយាយ គេថា ៦សេន ក្នុងមួយនាទី ប៉ុន្តែតាមដែលមិត្រម្នាក់ទៀតដែលទើបនឹងប្រើក្នុងថ្ងៃនេះ គេថាមួយនាទី១សេនប៉ុណ្ណោះ។ គេប្រើតាំងពីពេលរសៀលរហូតមកដល់ល្ងាច តេសន្ធឹកហើយ អស់តែ ៥០សេនប៉ុណ្ណោះ (ខ្ញុំមិនបានសាកឱ្យពិតប្រាកដទេ ព្រោះប្រញាប់ចូលរៀនវិញ)។ អត្រាហៅចេញថោកបែបនេះ ឃើញថាល្អបំផុតហើយ ប៉ុន្តែនៅមានអ្វីដែលល្អថែមទៀត ដូចជាប្រើអ៊ីនធើណិតដោយឥតគិតថ្លៃ (ក្នុងរយៈពេលដែលគេមិនទាន់គិតលុយ)។ អ៊ីនធើណិតនេះ មិនដឹងថាគេដាក់ល្បឿនឱ្យប៉ុន្មានទេ តែបើតាមមើលល្បឿនពេលប្រើជាមួយទូរស័ព្ទនោះ (ភីឌីអេ) ឃើញថាបានប្រហែលជា ១០គីឡូបីត នេះបើយើងយកវាមកប្រើជាមួយកុំព្យូទ័រប្រហែលជាអាចលឿនជាងនេះ ព្រោះបើតាមដឹង វាមិនប្រើទូរស័ព្ទធ្វើជា modem ដូចប្រព័ន្ធផ្សេងៗទេ។ អាចមើលទូរទស្សន៍តាមប្រព័ន្ធ ស្រ៊ីជី ដែលទូរទស្សន៍នេះ វាពិសេសត្រង់មើលច្បាស់ អាចមើលប៉ុស្ដិ៍ CNN, MTV, ស៊ីធីអិន, បាយ័ន, លេខ៣ ។ល។ រឿងដែលធ្វើឱ្យអ្នកខ្លះ និង ខ្ញុំមិនសូវសប្បាយចិត្ត គឺស៊ីមនេះអាចប្រើបានតែជាមួយទូរស័ព្ទដែលមានប្រព័ន្ធស្រីជី (3G) ប៉ុណ្ណោះ។ ក្រុមហ៊ុននេះក៏មានការលក់ទូរស័ព្ទដែលអាចប្រើជាមួយស៊ីមនេះបានដែរ ដែលទទួលផ្ដាច់មុខពីក្រុមហ៊ុន LG ហើយគេលក់ក្នុងតម្លៃ ៩០ដុល្លារប៉ុណ្ណោះ។ បើតាមមិត្តខ្ញុំដដែល គេថាទូរស័ព្ទនោះល្អ មានកាមេរា ២ សម្រាប់ប្រើជាមួយ video call និង រូបរាងស្ដើងស្អាតគួរឱ្យចាប់អារម្មណ៍ ដោយមានស្លាកសញ្ញា qb នៅជាប់ទូរស័ព្ទនោះផង។ មើលទៅល្អដែរ គិតថាចង់លក់ទូរស័ព្ទខ្ញុំនេះ ហើយទិញទូរស័ព្ទអិលជីរបស់ក្រុមហ៊ុនវា និង ប្រើស៊ីម ០១៣ តែទូរស័ព្ទហ្នឹង វាប្រើបានតែជាមួយស៊ីម ០១៣ហ្នឹង ទើបធ្វើឱ្យខ្ញុំពិបាកសម្រេចចិត្ត ដោយមិនដឹងថាក្រុមហ៊ុនហ្នឹងវាប្ដូរកម្មវិធីទៅជាយ៉ាងម៉េចទៀតនៅពេលអានាគត តែបើតាមការរំពឹងទុករបស់ខ្ញុំ ក្រុមហ៊ុននេះ ច្បាស់ជាគ្រាន់បើជាងក្រុមហ៊ុនផ្សេងមិនខានឡើយ។ ភ្លេចជម្រាបមួយទៀតអំពីរឿងដែលយើងអាចទទួលស៊ីមនេះបាន។ ធម្មតាក្នុងរយៈពេលនេះ យើងអាចទៅបើស៊ីមពីក្រុមហ៊ុន ឬ សាខាចែកចាយរបស់វាបាន ឱ្យតែមានប័ណ្ណផ្សព្វផ្សាយរបស់ qb ដែលមានលក្ខណៈដូចក្រដាសឆ្នោត(?? មិនដឹងនិយាយថាយ៉ាងម៉េចអំពីក្រដាសហ្នឹង) តែវាក៏ផុតកំណត់នៅពីរថ្ងៃក្រោយផងដែរ គឺផុតត្រឹមថ្ងៃសុក្រ។ ស៊ីមនៅមិនទាន់មានលក់នៅឡើយទេ បើមានលក់ គឹប្រហែលជាលក់ក្នុងតម្លៃ ១០ដុល្លារ ដែលមានទឹកប្រាក់ ២០ដុល្លារនៅក្នុងនោះស្រាប់។ បើមានចំណាប់អារម្មណ៍ ឬ មានក្រដាសឆ្នោតរបស់ qb អាចយកមកឱ្យខ្ញុំក៏បាន ព្រោះក្រដាសនេះ មានអ្នករកទិញច្រើន គេហ៊ានឱ្យមួយសន្លឹក ៥ដុល្លារ អ្នកខ្លះហ៊ានដល់ជិត១០ដុល្លារ 🙂 ។របាយការណ៍ក្ដៅៗៗ រាយការណ៍ពីទីក្រុងភ្នំពេញ
នៅតែឆ្ងល់ ហេតុអីក្រុមហ៊ុននេះធ្វើអីលាក់ៗម៉េះ? ឲ្យតែនិយាយមក គឺដឹងតែឮតាមគ្នាហើយ។ ហើយអារឿងស៊ីមហ្នឹង ក៏មានគេថាមានលក់ហើយដែរ។ ខ្ញុំចង់ទិញមួយដែរ បើសិន១០ដុល្លា ហើយមានលុយក្នុងហ្នឹង២០ដុល្លា ចាំអង្កាល?
មិនមែនលាក់ទេ តែមកពីយើងមិនទៅសាកសួរព័ត៌មាននៅកន្លែងគេតែម្ដង។ ស៊ីមនៅមិនទាន់មានលក់ទេ ប្រហែលជាពីរបីថ្ងៃទៀត ឬ យូរជាងនេះ។
ចង់ដឹងព័ត៌មានដែរ ខ្ញុំបាទសុំជម្រាបសួរដូចតទៅ… បើថាប្រើជាមួយ 3G មែនទូរស័ព្ទខ្ញុំបាទ គ្មានសង្ឃឹមទេ សូម្បីប្រព័ន្ធ 1G ក៏គ្មានផង ។ អត់បានទៅសួរក្រុមហ៊ុនផងម៉ូតូរវល់តែខូច ហើយផ្លូវឆ្ងាយទៀត 😦 បឿនមានដឹងទេ ថានៅតាមខេត្តអាចប្រើបានឬយ៉ាងណា ព្រោះល្ងាចមិញបងប្រុសខ្ញុំគាត់ផ្ដាំឲ្យទិញផ្ញើ ខ្ញុំមិនដឹងថានៅខេត្តមានអង់តែន០១៣ឬអត់? យី ឮថា មួយ១០តុលា ហើយគេបញ្ចូល៣តុលាហើយស្រេច!!! ព័ត៌មានខុសគ្នាចឹង…! ហើយក្រុមហ៊ុនហ្នឹងនៅជិតតោពីរឬ? វរៗតែគេថា នៅតោបីដឹងទៅរកឯណាទេ…
កុំទៅឆ្កួតជាមួយវាពេកនោះ!
» ណារដ្ឋ៖ សម្រាប់អ្នកដែលមានប័ណ្ណបើកដោយឥតគិតថ្លៃ គេមានបន្ថែម៣ដុល្លារ តែបើដល់ពេលគេលក់ យើងទិញកាតវាថ្លៃ១០ដុល្លារ មានទឹកប្រាក់២០ដុល្លារក្នុងហ្នឹងស្រាប់។
» សុភ័ក្ត្រ៖ សង្ស័យអ្នកខ្លះទេ!! 😛
បើដឹងថាក្រដាសហ្នឹងលក់បានមួយសន្លឹក ១០ ដុល្លា ខ្ញុំលក់បាត់ទៅហើយ។ ង៉ៃគេចែកឲ្យហ្នឹង ខ្ញុំបាន ៦ សន្លឹកដែរ។ ខ្ញុំឮថាវានឹងមកដល់ខេត្តបាត់ដំបង ក្នុងរយៈពេល ២ ខែទៀត។
អាឡូវខ្ញុំមានស៊ីមហើយហ្នៀក ប៉ុន្តែអត់ដើររ៉េ។ តើត្រូវខនហ្វីកអីខ្លះទៅ? ពេលញ៉ុកស៊ីមចូលហើយ បើកវាម៉ោ វាឲ្យសារវែលខំមួយ បន្ទាប់មកវាឲ្យសារសិតអាប់មួយ វាថាវាអប់ធីម៉ាយទូរស័ព្ទយើងឲ្យដើរជាមួយឃ្យូប៊ី បន្ទាប់មកវាឲ្យសារមួយទៀត ខនហ្ក្រេតទូឡេត បន្ទាប់មកទៀតឲ្យសារអឹមអឹមអេស ដល់ពេលយើងបើកអាសារអឹមអឹមអេសហ្នឹងទៅ វាថាមិនអាចភ្ជាប់ទៅសឺរវឺរ។ មិនដឹងថាមកពីសេវាដែរឬក៏អត់ ព្រោះខ្ញុំមើលសេវាទៅឃើញថាខ្សោយមែនទែន គឺទាបជាង៥០%ទៅទៀត។ មើ ជួយមើលទិចមើ….
អេ!!! ខ្ញុំមានបណ្ណ័ ០១៣ច្រើនណាស់ ចង់លក់អាឡូវហ្នឹង អ្នកណាចង់ទិញ Call 016502020 មក។ មួយ $7 ណា បើអត់ទិញ អត់ទៅ BYE BYE
ចុម… ចេញថ្មីមួយទៀតហើយតើ។ នៅណាមាន? ចង់សាកមួយនឹងគេដែនឹង 😀 ខ្ញុំចូលចិត្តណាស់អារឿងប្រើ Free នឹង។ បើដឹងថាអង្កាល់គេដាក់លក់សូមជួយទៅប្រាប់ខ្ញុំដល់ប្លក់ផង 😀 អគុណទុកជាមុន 😉
– Jackie and aznin: ប័ណ្ណអញ្ញើញនោះដូចជាផុតកំណត់ត្រឹមថ្ងៃទី ២០ នេះហើយ បែបគ្មានអ្នកចង់បាន ឬ ចង់ទិញទៀតទេ 😀
– បូរាណ៖ ប្រហែលជាមកពីសេវារបស់វាមិនទាន់ល្អ។ គួរតែទាក់ទងទៅក្រុមហ៊ុនទៅ ទើបអាចដឹងច្បាស់។
– វណ្ណរា៖ បានដំណឹងខ្ញុំនឹងទៅប្រាប់ដល់ផ្ទះ។ 😀
អា៎!!!!!!!!!!!!!!!! ច្រឡំភ្លេចមើលថ្ងៃ M Sorry 😛
មិនជាបញ្ហាអ្វីទេ ហេហេ
ខ្មាសគេលេងចឹងទៅ! :P
ឈឺចាប់ណាស់ មានអ្នកចាំឌឺ!!! មិនអីទេបងបឿន 😥
ក្រោយពីការព្យាយាមអស់ ៧០០ដងមក ទូរស័ព្ទខ្ញុំដើរហើយ…
ងាប់ហើយ! ពូកែព្យាយាមមែន! 😀
ខ្ញុំសូមចូលរួមផង
test
hi………… I’m Bee Youthaya.i used qb for 6 month ago.happy happy. My number phone 013748736.
hi what a u doing?
hei All,
now all of you can call to abroad with qbint, more info : http://www.qbmore.com.kh
want have speical093365005
ហេតុអ្វីqb ប្រើទូរស័ព្ទផ្សេងមិនបាន?
ល្អណាស់!ឡូយណាស់!Internet ល្អហើយ ថោកទៀត 1M=1c.
ញ៉ុមចង់ដឹងថា qbពេលចង់ដឹងទឹកប្រាក់ចុចលេខអីខ្លះទៅ?