ទាញយក, សារព័ត៌មាន

ពុម្ពអក្សរ​ខ្មែរយូនីកូដ​សម្រាប់ ហ្វូតូសហ្វ និង អ៊ីនឌីសាញ


អូខេ, ឥឡូវ​លោក​អ្នក​ប្រហែល​ជា​កាន់តែ​សប្បាយ​ចិត្ត​មួយ​កម្រិត​ទៀត​ហើយ នៅ​ពេល​ដែល​ឃើញ​ខ្មែរយូនីកូដ​អាច​ប្រើ​ជាមួយ ហ្វូតូសហ្វ និង អ៊ីនឌីសាញ បាន​យ៉ាងល្អ និង មិនផ្លាស់ប្ដូរ​របៀវ​វាយ​ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​ប្រកាស​ប្រាប់​កាល​ពី​លើក​មុន។ រូប​ខាងក្រោម​ជា​រូប​ដែល​ខ្ញុំ​សាក​ជាមួយ ហ្វូតូសហ្វ ស៊ីអេសបី វា​ដំណើរការ​បាន​ល្អ​ណាស់ លោក​អ្នក​ក៏​អាច​យក​វា​ទៅ​ប្រើ​ជាមួយ អ៊ីនឌីសាញ​បាន​ផង​ដែរ។ ខ្ញុំ​បាន​ដាក់​ពុម្ពអក្សរ​ឱ្យ​យក​ទៅ​សាក​មើល​ផង​។ ពុម្ពអក្សរ​នេះ បាន​សាកល្បង​ជាមួយ ហ្វូតូសហ្វ ស៊ីអេសបួន បេតា ហ្វូតូសហ្វ ស៊ីអេសបី និង អ៊ីនឌីសាញ ស៊ីអេសបី។ លោក​អ្នក​អាច​យក​ទៅ​សាក​ជាមួយ ហ្វូតូសហ្វ និង អ៊ីនឌីសាញ សេរី​ផ្សេង​ទៀត និង សូម​កុំ​ភ្លេច​ផ្ដល់​មតិ​រិះគន់ ឬ យោបល់​របស់​ផ្សេងៗ ដើម្បី​ឱ្យ​លោក ហុង បានដឹង និង កែប្រែ​ទៅ​តាម​តម្រូវការ​របស់​លោក​អ្នក។

khmerunicode-ps-cs3.jpg

បញ្ជាក់៖ លោក ហុង ទើប​នឹង​ធ្វើ​រួច​ពុម្ពអក្សរ​មួយ​នេះ​ទេ ពុម្ពអក្សរ​ផ្សេង​ទៀត គាត់​កំពុង​តែ​ធ្វើ​បន្ត​នៅ​ឡើយ។

54 thoughts on “ពុម្ពអក្សរ​ខ្មែរយូនីកូដ​សម្រាប់ ហ្វូតូសហ្វ និង អ៊ីនឌីសាញ”

  1. មានបញ្ហាខ្លះ។ ដាក់ជើងអត់ចេញរ៉េ បើស្រះដាក់បានល្អ ដូចជាស្រះ ៅ ើ ោះ អីហ្នឹង។ ពេលប្រើ khmer os វាចេញ ក​ោះ ហើយបើយើងសេឡិកវាដូរហ្វុនទៅ​khmer moul វាចេញ កោះ វិញ។ កន្លែងនេះឡូយ។ សូមបញ្ជាក់ថាខ្ញុំប្រើយូនីកូដ​វឺហ្សិន១.២ទេ បានជាដាក់ជើងអត់ចេញដឹង???…

  2. អាច​មាន​បែបហ្នឹង​ដែរ​អ្ហី? អ៊‍ីចឹង សាក​ប្រើ ១.៣ វិញ​ទៅ​មើល តើ​មាន​មាន​បញ្ហា​ទៀត​ឬ​អត់? ខ្ញុំ​ប្រើ ១.៣; វា​អត់​មាន​បញ្ហា​អី​ទេ ដូច​ពាក្យ “ខ្ញុំ” ពាក្យ “ហ្វូតូសហ្វ” សុទ្ធ​តែ​ជើង​និង​ស្រះ​ពីរ​ជាន់។ តែ​បើ​ថា​មក​ពីរ​សេរី ១.២ ១.៣ ហ្នឹង ដូច​មិន​ទំនង​សោះ។

  3. អត់​មាន​ Font ផ្សេង​ទៀតទេ​ឬ? សុំ​សួរ​មួយ​ថា​​បញ្ហា​ដែល​ យូនីកូដ​ខ្មែរ មិន​​អាច​ប្រើ​បាន​ជាមួយ Photo Shop មក​ពី​​បញ្ហា​អ្វី​ទៅ? តើ​ការ​ដែល​កែប្រែ​អាច​ប្រើ​ជា​មួយ​ Photo Shop ឲ្យ​ដំណើរ​ការ​ស្រួល​ហើយ ពេល​យក​ទៅ​ប្រើ​នៅ​កន្លែង​ផ្សេង​អាច​នឹង​មាន​បញ្ហា​ឬ​ទេ? បើ​គ្មាន​ទេ​ខ្ញុំ​ថា​គួរ​តែ Update Font ខ្មែរ​យូនីកូដ​ទាំង​អស់​តែ​ម្ដង​ទៅ!

  4. ខ្ញុំក៏មានការព្រួបារម្ភដូចវីរិយាដែរ តែយើងត្រូវតែមានសុទិដ្ឋិនិយមចំពោះរឿងនេះ យើងត្រូវគិតថាអ្វីក៏មានឧបសគ្គដែរ ហើយលោកហុងគាត់បានកំពុងប្រឹងប្រែង​ខ្លាំងណាស់ យើងត្រូវតែលើកទឹកចិត្តគាត់ យើងត្រូវតែរំពឹងនូវលទ្ធផលល្អ….​:D

  5. @ chharda: ចាំ​ខ្ញុំ​បង្រៀន​បង! 😀
    @ វីរិយា៖ ពុម្ពអក្សរ​ផ្សេងទៀត គាត់​កំពុង​ធ្វើ ប្រហែល​ពីរ​បី​អាទិត្យ​ទៀត​រួច​អស់​ហើយ។ បញ្ហា​ដែល​វា​មិន​អាច​ដើរ​ជាមួយ​ពុម្ពអក្សរ​ខ្មែរយូនីកូដ​មុនៗ ព្រោះ​ហ្វូតូសហ្វ មិន​ប្រើ Complex Script របស់​ម៉ៃក្រូសហ្វ ប៉ុន្តែ​គេ​មាន​វិធី​បង្កើត​ឱ្យ​ប្រើ​បាន​ជាមួយ​ហ្វូតូសហ្វ​ផង និង ម៉ៃក្រូសហ្វ​ផង ដូច​ដែល​លោក ហុង បាន​ធ្វើ​មក​នេះ។
    @ បូរាណ៖ បូរាណ​អាច​ទាញ​យក​ពី​ទីនេះ​បាន។

  6. អាន់អ៊ីនស្តលអស់ហើយ។ អ៊ីនស្តលវឺហ្សិន១.៣ឡើងវិញហើយ កម្មវិធីសិតអាប់​វឺហ្សិន១.៣នេះ ល្អអស់ស្ទះ ចុចតាម៉ាគ្លីក ហើយ បន្ថែមទាំងឃីបដឲ្យម៉ាកាប្លេ។

    អាឡូវយាយពីរឿងពុម្ពអក្សរថ្មីនេះ។ មិនដឹងជាម៉ាស៊ីនខ្ញុំយ៉ាងម៉េចទេ ដើរតែអ៊ីនឌីហ្សាញមួយទេ។ អាហ្វូតូហ្សព្ធ អាអ៊ីឡាស់ស្ត្រេទ័រវាអត់ព្រមចេញជើង ចេញតាស្រះ…. គិតថានេះមកពីម៉ាស៊ីនខ្ញុំទេ ព្រោះម៉ាស៊ីនបឿនដើរបានល្អ។

    ខ្ញុំសូមផ្តាំផ្ញើទៅលោកហុងផង ថាខ្ញុំស្រឡាញ់​ម៉ូតអក្សរខ្មែរអូអេសមូល វាមើលទៅដូចគេសរសេរដៃចឹង ស្អាត សិចស៊ី… និយាយឲ្យខ្លឺគឺម៉ូតអក្សរខ្មែរអូអេសសម្រាប់ខ្ញុំគឺស្អាតទាំងអស់ ដូច្នេះសូមបឿនជូយជម្រាបគាត់ផងថា បើគាត់អាចមានលទ្ធភាពធ្វើម៉ូត អក្សរផ្សេងៗកាន់តែច្រើនកាន់តែល្អ ប៉ុន្តែខ្ញុំសុំឲ្យគាត់រក្សាស៊េរីម៉ូតអក្សរខ្មែរអូអេសទាំងអស់​ណា៎ ព្រោះវានឹងជួយការងារខ្ញុំបានមួយកម្រិតធំ ដោយសារខ្ញុំបានប្រើម៉ូតអក្សរខ្មែរអូអេសនេះក្នុងការងារមួយចំនួន ដោយមិនអាចដូរម៉ូតអក្សរបាន ដោយយើងបានសម្រេចគ្នាយកម៉ូតអក្សរនោះរួចហើយ។ អរគុណណាស់ចំពោះការខិតខំប្រឹងប្រែង។

    បញ្ជាក់ៈ ខ្ញុំប្រើស៊ីអេសបី…

  7. ដូចជាពិបាក​ស្មាន​ពី​បញ្ហា​របស់​បូរាណ​ណាស់។ តាម​ធម្មតា​បើ​​អ៊ីឡាស់​ដើរ ក៏​សម​នឹង​ដើរ​ជាមួយ​ហ្វូតូសហ្វ​ដែរ… វា​ដូច​ជា​មិន​មែន​បញ្ហា​យូនីកូដ ទំនង​ជា​បញ្ហា​របស់​ហ្វូតូសហ្វ តែ​បញ្ហា​អី? មិន​ដឹង​ថា​វា​មក​ពី​អី​ហ្ន៎?

    »» សូម​លោកអ្នក​បញ្ចេញ​មតិ​នៅ​ទីនេះ ច្បាស់​ជា​លោក ហុង បាន​ដឹង។

  8. អរគុណ គឹមស៊ា និង សុទ្ធិពង្ស។

    សួស្ដី, ការ​បញ្ជូល​មិន​ពិបាក​ទេ។ បើ​សួស្ដី​បាន​តម្លើង​យូនីកូដខ្មែរ​រួចហើយ គ្រាន់​តែ​ចម្លង​ពុម្ពអក្សរ​នេះ​ចូល​ទៅ​ក្នុង C:\Windows\fonts ជា​ការស្រេច។

  9. ☼ ប៊ុនលីន៖ សូម​ជួយ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​បន្តិច ដើម្បី​​ឱ្យ​បាន​ដឹង​បញ្ហា​នេះ​ផង។
    ☼ ខេមរបក្សី៖ ចាំ​ពេល​ណា​ចង់​ប្រើ សឹម​យក​ទៅ​ប្រើ​ចុះ មិន​បង្ខំ​ទេ។
    ☼ បងដា៖ មិន​ដឹង​ថា​សិស្ស​រៀន​ឆាប់​ចេះ​ឬ​អត់។ គ្រូ​នេះ​កាច​ណាស់ បើ​រៀន​អត់​ចេះ​វ៉ៃ​ហើយ 😀

  10. ខ្ញុំ​បាន​សាកល្បង​ហើយ។
    ពុម្ពអក្សរ​ថ្មីនេះ​ដើរតែ​ជាមួយ​ Photoshop CS3 និង InDesign CS3. តែ​វា​អត់​ដើរ​ក្នុង Photoshop CS2 ទេ។ ហើយក្នុង​ Illustrator CS3 ដ៏​ដើរ​អត់ទាន់ល្អដែរ (វាយស្រៈ និង​ ព្យញ្ជនៈ វា​អាច​ចូល​គ្នាបាន តែ​ចំពោះ​ជើង​វិញ​វា​អត់​ចូល​គ្នាទេ)។

  11. េករ្េរករករ្េករ្រ្េល្េលរ្លរ្លរ្េរ្េលរ្េរល្រលក្េរ្រករ្រ្េលរ្ល្េលរ្រលថដថដថថថដថថថថថ្ដកថ្ដកថ្ដកថ្កថ្លថើដសថលត្រកលត្ល្ងលរកត្ល្តល
    Suck Khmer unicode, can not use with everything……វាចេញតែសញ្ញាសួរនិតប្រអប់។​អស់សង្ឃឹមហើយខ្ញុំ។គិតថាវាស្រួលប៉ុន្ដែស្រួលជាមួយតែវឺដនិងអិចសែលប៉ុណ្ណោះ
    ដល់ជាមួយSony vega or Video Editting and Photoshop​ វាអត់ស្គាល់ដែជើង និងពេលចុចជើងវាអត់ចេញសោះ។ខ្ញុំចង់ធ្វើVideo and Make video ប៉ុន្តែវាអត់កើត។ល្អបានតែស្រួលវាយនិងពុម្ពអក្សរល្អ។សុំទោសផងនិយាយមិនល្អ

  12. េករ្េរករករ្េករ្រ្េល្េលរ្លរ្លរ្េរ្េលរ្េរល្រលក្េរ្រករ្រ្េលរ្ល្េលរ្រលថដថដថថថដថថថថថ្ដកថ្ដកថ្ដកថ្កថ្លថើដសថលត្រកលត្ល្ងលរកត្ល្តល
    Suck Khmer unicode, can not use with everything……វាចេញតែសញ្ញាសួរនិងប្រអប់។​អស់សង្ឃឹមហើយខ្ញុំ។គិតថាវាស្រួលប៉ុន្ដែស្រួលជាមួយតែវឺដនិងអិចសែលប៉ុណ្ណោះ
    ដល់ជាមួយSony vega or Video Editting and Photoshop​ វាអត់ស្គាល់ដែជើង និងពេលចុចជើងវាអត់ចេញសោះ។ខ្ញុំចង់ធ្វើVideo and Make video ប៉ុន្តែវាអត់កើត។ល្អបានតែស្រួលវាយនិងពុម្ពអក្សរល្អ។សុំទោសផងនិយាយមិនល្អ

  13. ខ្ញុំ​បាន​សាកល្បង​វា​ជា​មួយ​ហ្វូតូស្ហប​ស៊ីអេស​២ តែ​វា​មិន​វបាន​ចេញ​អ្វី​ទេ ។ វា​ដូច​ធម្មតា​ ។ ដាក់​ស្រៈ​បាន តែ​អត់​បាន​ទេ​ជើង ។ នៅ​ក្នុង​ប្រអប់​ខាង​ស្ដាំ​របស់​វា​ វា​បាន​ចេញ​ធម្មតា​ក្នុង​ទម្រង់​Khmeros តែ​ “ខ្មែរ មូល” វិញ​លើ​សន្លឹក​វា អត់​ចេញ​ទេ ។ តើ​គួរ​ធ្វើ​យ៉ាង​ម៉េច? ចំណែក ស៊ីអេស៣ ខ្ញុំ​រក​ទិញ​មិនបាន​ទេ​នៅ​ក្នុង​ខេត្ត​សៀមរាប​នេះ ។ សូម​ជួយ​ដោះស្រាយ​ផង ។
    សូម​អរគុណ! សង្ឃឹម​ថា​មិត្ត​ទាំង​អស់​អាច​ជួយ​ដោះស្រាយ​បាន ។

  14. ខ្ញុំបាទឈ្មោះ កក្កដា មកពីខេត្តតាកែវ សុំសួរថា តើដល់ពេលណាទើបហ្វុនយូនីកូដអាចប្រើបាននៅក្នុងកម្មវិធី Adobe Photoshop បាន។ មួយទៀតខ្ញុំបាទ ចង់ចេះពីរបៀបបង្កើតហ្វុនអក្សរយូនីកូដនេះណាស់ ដើម្បីទុកអោយកូនខ្មែរជំនាន់ក្រោយបានស្គាល់ នឹងបានប្រើប្រាស់ផង ។
    អ៊ីម៉ែលរបស់ខ្ញុំគឺ trak_kakda@yahoo.com

  15. បើដូចសមមិត្ត ជោត ទិត និយាយ (សូមទោស ដែល I ហៅ ដូចនោះ) មានសង្ឈឹម ហើយ ខា.ញុំ្​ ! តែ ខា ញុំ រក លើ google ម៉ា ង៉ាយ ហើយនឹង អត់ ឃើញ សោះ ហូហូ…កំពុងត្រូវការប្រីផង.ខា ញំ ប្រើ photoshop cs4 indesign cs4 autocad , 3d max នៅលើ window 7 ។ពេល install ខា ញំ យក khmer layout អីនោះ អីឡូវ គ្រប់ អក្សរ លេខ window បង្ហាញ តូចណាស់ ពិបាកមើលក្រែល ក្រៃ – គ្រប់កម្មវិធីទាំងអស់ខាងលើ។បើបងប្អូនណា មានបទពិសោទធ សូម ជួយដោះស្រាយ ខា.ញំ ផង។ សូមអរគុណ ទុក ជាមុន

  16. សួស្តី តើមានហ្វុនខ្មែរយូនីកូដសម្រាប់កម្មវិធី CorelDraw ទេ? បច្ចុប្បន្នខ្ញុំប្រើតែ ហ្វូតូសប ស៊ីអេស ខូរែសដ្ររ អិចបី និង ស្រ៊ីឌីម៉ាកប្រាំមួយ ទេ ព្រោះម៉ាស៊ីនសេរ៊ីទាប។ ខ្ញុំចូលចិត្តហ្វុនខ្មែរយូនីកូដណាស់ ព្រោះវាមានច្រើនម៉ូដ ស្អាតៗ ហើយក៏ជួយលើកទឹកចិត្តអ្នកខំបង្កើតដែរ ។ តើលោកហុង អាចជួយខ្ញុំបានទេ?

  17. សួស្ដីមិត្តៗ តើមានអ្នកណាមានពុម្ភអក្សរខ្មែរយូនីកូដថ្មីទេ
    ខ្ញុំបានឃើញវានៅវ៉ែប http://khmertype.blogspot.com/2009/11/blog-post.html ហើយស្អាតណាស់ តែខ្ញុំមិនដឹងថាពុម្ភនោះ
    ឈ្មោះអីទេ បើអ្នកណាមានសូមផ្ញើឲ្យខ្ញុំប្រើផង តាមរយៈ broskhmers@gmail.com

  18. ខ្ញុំប្រើកម្មវិធីAutocad 2011មិនអាចវាយអក្សរយូនីកូដបានឡើយ តើលោកអ្នកអាចជួយប្រាប់ផងបានទេថាត្រូវធ្វើដូចម្តេច? តាមខ្ញុំបាទយល់ គឺមកពីអ្នកបង្កើត យូនីកូដ គាត់មិនដឹងថានៅលើលោកនេះ មានកម្មវិធី អូតូខេត ហ្វូតូសប …..ទេមើលទៅ ដែលផ្ទុយពីអ្នកបង្កើតហ្វុនលីមូន ដែលគេស្គាល់កម្មវិធីទាំងនេះ

  19. ប៉ុន្តែពិបាកបន្ទោសដែរព្រោះ ពុម្ពអក្សរយូនីកូដ ជារបស់រដ្ឋ ថ្វិត្បិតតែងាយស្រួលក្នុងការសរសេរគួរអោយសរសើរក៏ពិតមែន ក៏ប៉ុន្តែហាក់មានលក្ខណៈចង្អៀតចង្អល់ និងមិនសូវស្អាតដូចពុម្ពអក្សរ លីមូនឡើយ។ពុម្ពអក្សររបស់យូនីកូដ ហាក់ដូចជាធ្វើដើម្បីតែបង្គ្រប់កិច្ច ឬបំពេញតាមផែនការតែប៉ុណ្ណោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s