កំហឹងជាអារម្មណ៍ធម្មជាតិរបស់មនុស្ស តែទោះជាយ៉ាងណាអ្នកមិនអាចមានកំហឹងនៅពេលណាដែលអ្នកចង់ខឹង ហើយមិនអាចក្រោធខឹងដាក់មនុស្សគ្រប់រូប និង អ្វីគ្រប់យ៉ាងបានទេ។ ជាញឹកញាប់មនុស្សដែលបង្ហាញកំហឹងជាសាធារណៈ ត្រូវគេចាត់ទុកថា ជាមនុស្សមិនធំពេញវ័យ និង មិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយសង្គមភាគច្រើនមើលងាយដល់មនុស្សដែលបង្ហាញថាមិនអាចគ្រប់គ្រងខ្លួនឯងបាន។
អ្នកចិត្តសាស្ត្រប្រើពាក្យការគ្រប់គ្រងកំហឹងដើម្បីបង្រៀនមនុស្សអំពីបច្ចេកទេសរបៀបគ្រប់គ្រងអារម្មណ៍ដ៏ខ្លាំងនេះ។ ដូចនេះតើអ្នកនឹងធ្វើអ្វីនៅពេលដែលឈាមរបស់អ្នកពុះកញ្ជ្រោល អ្នកមានកំហឹងយ៉ាងខ្លាំង ហើយកាន់តែលំបាកឡើងៗដើម្បីគ្រប់គ្រងអារម្មណ៍របស់អ្នកនោះ?
នៅពេលដែលអ្នកជិតផ្ទុះកំហឹងហើយ អ្នកជំនាញជាច្រើនផ្ដល់យោបល់ថា ដំបូងអ្នកគួរតែដកដង្ហើមឱ្យវែងៗ។ នៅពេលដែលអ្នកដកដង្ហើមហើយផ្ដោតអារម្មណ៍ទៅលើដង្ហើមនៃខ្លួនប្រាណរបស់អ្នក អ្នកនឹងមានអារម្មណ៍ធូរស្រាល មិនសូវតឹងតែង។ ដូចនេះហើយមិនសូវទំនងជាផ្ទុះកំហឹងទេ។
ទីពីរ អ្នកផ្ដល់យោបល់ជាច្រើននាក់នឹងប្រាប់អ្នកឱ្យរាប់ដល់ដប់។ វិធីនេះធ្វើឱ្យអ្នកបង្វែរអារម្មណ៍ខឹងទៅរកការចាប់អារម្មណ៍លើការរាប់ដល់ដប់វិញ។ ពេលវេលាបន្តិចបន្តួចដែលផ្ដោតលើអ្វីផ្សេងទៀតនេះអាចធ្វើឱ្យអ្នកមានពេលគ្រប់គ្រងដើម្បីគិតអំពីប្រតិកម្មរបស់អ្នកចំពោះស្ថានការណ៍នោះ។
សម្រាប់វិធីកាន់តែមានលក្ខណៈចិត្តសាស្ត្រចំពោះការគ្រប់គ្រងកំហឹង មានសេចក្ដីណែនាំមួយចំនួនដែលអាចកាត់បន្ថយកម្រិតកំហឹងបាន។
ប្រសិនបើមនុស្សម្នាក់ធ្វើឱ្យអ្នកមានអារម្មណ៍អវិជ្ជមាននោះ ជាជាងការប្រកែកតវ៉ា ប្រហែលជាត្រូវប្រើប្រាស់ការសើចវិញដើម្បីកុំឱ្យឆេវឆាវ។ វិធីនេះនឹងបង្ហាញថា អ្នកគឺជាមនុស្សម្នាក់មានការច្នៃប្រឌិតដែលចេះរបៀបដោះស្រាយស្ថានការណ៍មួយ។
ការនិយាយចេញឱ្យចំអារម្មណ៍ខឹងនៅពេលដែលអ្នកមានកំហឹងនឹងធ្វើឱ្យអ្នកអាចបញ្ចេញអារម្មណ៍ខ្លួនឯងបានក្នុងសភាពកាន់តែមិនឆេវឆាវ ជាជាងទុកអារម្មណ៍ក្នុងខ្លួន ហើយបន្ទាប់មកនឹងផ្ទុះកំហឹង។
អនុគ្រោះក៏ជាមធ្យោបាយមានប្រយោជន៍មួយដែរដើម្បីកាត់បន្ថយកំហឹង។ ប្រសិនបើអ្នកអនុគ្រោះដល់នរណាមួយលើបញ្ហាតូចមួយនោះ អ្នកមិនចាំបាច់គុំកួនទេ បើមិនអ៊ីចឹងទេ អ្នកអាចចាប់ផ្ដើមនិយាយឱ្យដាច់ស្រេចជាមួយមនុស្សនោះ។
វិធីសាស្ត្រជនជាតិអាស៊ី គឺគេអនុវត្តប្រយោគ ឬ ការសមាធិឱ្យបានទៀងទាត់ ដូចនេះកាយ និង ចិត្តរបស់អ្នកមិនឆេវឆាវទេ។ ភាពមិនឆេវឆាវនឹងធ្វើឱ្យអ្នកនៅតែអាចគ្រប់គ្រងខ្លួនឯងបាននៅពេលដែលស្ថានភាពមួយចំនួនមានការលំបាក។ នេះហើយគឺជាការគ្រប់គ្រងទប់ស្កាត់កំហឹង។
ដកស្រង់ពីទស្សនាវដ្ដី G21
ហ្គោដ! ប៉ុន្តែឡូវដល់ម៉ោង ចាំស្អែកចាំអាន…:D
អនុគ្រោះក៏ជាមធ្យោបាយមានប្រយោជន៍មួយដែរដើម្បីកាត់បន្ថយកំហឹង។ ប្រសិនបើអ្នកអនុគ្រោះដល់នរណាមួយលើបញ្ហាតូចមួយនោះ អ្នកមិនចាំបាច់គុំកួនទេ yes i think so. forgive is a good idea.but បើមិនអ៊ីចឹងទេ អ្នកអាចចាប់ផ្ដើមនិយាយឱ្យដាច់ស្រេចជាមួយមនុស្សនោះ។ u want to talk with him/her but him/her dont want to talk with u , what is the reason ?
អត្ថបទល្អប៉ុន្តែពេលខ្លះការបញ្ចេញកំហឹងក៏ជាភាពល្អម៉្យាងដែរសូមឲតែយើងប្រើប្រាស់វាអោយដឹងពេលវេលា។
ខ្ញុំវិញបើប្រើប្រាស់វិធីត្រជាក់ ដូចជាសម្ងំមិននិយាយអីឬនិយាយហើយនៅតែមិនបាត់ខឹង ឬចំណាយពេលធ្វើម្ហូប។ល។ ហើយមិនបាត់ខឹង ខ្ញុំហ្នឹងស្ទុះភ្លែតទៅដាល់និងទាត់បាវខ្សាច់។បានដាល់ហើយធ្វើអោយខ្ញុំមានអារម្ម៏ណថាហាក់ដូចជាបានកំចាត់កំហឹងបន្តិចបន្តួច។
វាវសរសេរប៉ុណ្ណឹងប្រើពេលយូរមែនទែន។
បងសួស្តីនិយាយត្រូវ! ពេលដែលខ្ញុំខឹង ខ្ញុំមិននិយាយទេ តែខ្ញុំក៏មិនទៅវាយដំស្អីដែរ គ្រាន់តែសម្ងំស្ដាប់ភ្លេង ឬអានសៀវភៅ ឬមួយក៏ទៅពួនយំ តែបន្តិចទៅក៏បាត់ហើយ!
ខឹងចិត្តទប់បាន តែខឹងអាផ្សេងទប់មិនបានទេ!!!;)
មិនបាច់គ្រប់គ្រងអីទេ! ត្រូវវ៉ៃ វ៉ៃប្រាវម៉ង!!! (សុំទោសខ្ញុំនិយាយទាំងកំហឹង)
គ្រប់គ្រងបានល្អហើយ… 😀
lolz brother
សុទ្ធតែយោបល់ល្អ ក៏ប៉ុន្តែខ្ញុំគិតថានៅពេលដែលខឹងហើយស្អីក៏គិតមិនឃើញដែរ មានពេលណាទៅនឹកឃើញដកដង្ហើមវែងៗ ហើយរាប់ដល់១០នោះ ដូចជាមិនអាចសំរាប់ខ្ញុំ ។ ចំពោះខ្ញុំដូចរចនាចឹងទៅសម្ងំយំម៉ាភ្លែតទៅហើយងើបទៅងូតទឹក បន្ទាប់ពីងូតទឹករួចច្បាស់ជាមិនយំទៀតទេព្រោះខ្លាចអត់ស្អាត កិកិកិ ។
យើសបានទស្សនាវដ្តីភ្លាមមកអួតភ្លាមតែម្តង ។
ពេលដែលយើងខឹង យើងពិតជានឹកមិនឃើញអ្វីៗទាំងអស់ គឺវាងងឹតឈឹងអស់ហើយ ហេតុនេះហើយបានជាគេប្រាប់ឱ្យធ្វើយ៉ាងណាដកឃ្លាបានបន្តិច នោះយើងនឹងមានពេលអាចគិតពិចារណា ដែលវាអាចចៀសផុតពីការបញ្ចេញកំហឹងទទឹងទទែងនាំឱ្យខាត់បង់ឥតប្រយោជន៍។ ការពួនយំក៏ជាវិធីមួយដែលអាចឱ្យយើងគ្រប់គ្រងកំហឹងបានដែរ ព្រោះពេលដែលស្ងួតទឹកភ្នែក កំហឹងនឹងកាត់បន្ថយ។ ការបញ្ចេញកំហឹងក៏ជារឿងល្អម្យ៉ាង តែបើចេះតែបញ្ចេញក៏នាំឱ្យទៅជារឿងមិនល្អទៅវិញ។
– បូរាណ៖ ពេលណាបានអាន? 😀
– បងឆដា៖ បងគួររកវិធីផ្សេង។ ពេលដែលបងខឹង ខ្ញុំជឿថាបងចង់តែស្រែក ចង់តែស្ដីបន្ទោស ចង់តែដឹងហេតុផល ធ្វើឱ្យគេមិនចង់ស្ដាប់ មិនចង់ឮ ហេតុនេះហើយ បងត្រូវតែធ្វើឱ្យកំហឹងរបស់បងបានធូរស្រាយជាមុនសិន សឹមរកវិធីល្អដោះស្រាយជាមួយគេ។ បើពេលដែលបងកំពុងខឹង ទោះជាគេព្រមស្ដាប់បង ក៏លទ្ធផលល្អមិនសូវមានប៉ុន្មានដែរ។
– សួស្ដី៖ ត្រូវហើយ ការបញ្ចេញកំហឹងក៏ល្អម្យ៉ាងដែរ បើយើងនៅមានសតិពិចារណា ដឹងខុស ដឹងត្រូវ យល់អ្វីជាការពិត។
– រចនា៖ ពេលបងខឹង បងចូលចិត្តនៅជាមួយធម្មជាតិ គឺមិនចង់នៅកន្លែងមានមនុស្សច្រើន។
– អាចម៍ផ្កាយ៖ និយាយស្អី? ស្ដាប់អត់យល់ 😆
– ណារដ្ឋ៖ ដូចធ្លាប់ត្រូវខ្ញុំវ៉ៃម្ដងហើយតើអ្ហី អាប្រាវៗអាចឹង? 😀
– រ៉ាមណា៖ ព្រោះតែយើងនឹកមិនឃើញហ្នឹងហើយ បានជាគេខំប្រាប់ឱ្យនឹកឃើញ ពេលដែលយើងខឹង ឬ មានកំហឹង តែការយំយែកហ្នឹងវាល្អហើយ មិនខុសទេ កុំតែទៅបោចសក់ ទៅជេរគេ។ 😛
hi!every one , i’m a student (year 1)of RUPP my subject is psychology. i wonder why every one have different felling????
I love this article, nice work !