កំពុង​នៅ​ក្នុង​ពិធី​តាំងពិព័រណ៍​នៅ​សាលា​តិចណូ


ពេលនេះ​ខ្ញុំ​កំពុង​ស្ថិត​នៅ​ក្នុង​ពិធី​តាំងពិព័រណ៍​នៅសាលា​តិចណូ។ មិន​បាន​មក​ទិញ​អ្វី​ទេ តែ​មក​ដើម្បី​អង្គុយ​លេង គឺ​លេង​អ៊ីនធឺណិត ព្រោះ​ក្រុមហ៊ុន អនឡាញ និង ក្លិកណិត ដាក់​អ៊ីនធឺណិត​ឲ្យ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ។ ឃើញ​ថា​អ៊ីនធឺណិត​លឿន​គួសម​។ ឥឡូវ​ខ្ញុំ​កំពុង​ប្រើ​សេវា​របស់​អនឡាញ ជាមួយ​មិត្រ​ពីរនាក់​ទៀត។ សំឡេង​តន្ត្រី​កំដរ ពិធីករ​កញ្ជ្រៀវ រឹតតែ​ទាញចិត្ត​ឲ្យ​អង្គុយ​គ្មាន​ចង់​ទៅ​ផ្ទះ​ទេ។ និយាយ​អ៊‍ីចឹង ខ្ញុំ​បាន​ថត​រូប​ខ្លះ​ដែរ ស្អាតៗ​គួរសម តែ​ស្ដាយ​ដែល​កុំព្យូទ័រ​ដែល​យក​មក​ជាមួយ​នេះ អត់​មាន​កម្មវិធី​ហ្វូតូសហ្វ ទើប​ខ្ញុំ​ខ្ជិល​ដាក់​រូប​ឲ្យ​មើល។ ចាំ​ពេល​ក្រោយ ខ្ញុំ​នឹង​ដាក់​ឲ្យ​មើល​ចុះ មាន​ទាំងស្រីស្អាត​ផង​ណា ហេហេ។

រាយការណ៍​ដោយ​ផ្ទាល់​ពី​តិចណូ

15 thoughts on “កំពុង​នៅ​ក្នុង​ពិធី​តាំងពិព័រណ៍​នៅ​សាលា​តិចណូ

  1. naraths ថ្ងៃសៅរ៍ ទី 8 ខែ​មីនា 2008 / 4:07 ល្ងាច

    សេវា​គេ​ដល់ ដល់​ហើយ​ណ៎ សុទ្ធ​តែ​ចុះ​ផ្សាយ​ផ្ទាល់​ទៀត ហេហេ!

  2. boeun ថ្ងៃសៅរ៍ ទី 8 ខែ​មីនា 2008 / 4:38 ល្ងាច

    សេវា​ក្ដៅៗ​ចឹង​ហើយ។ ខ្ញុំ​ប្រើ HotSpot របស់​អនឡាញ ហាហា។

  3. boeun ថ្ងៃសៅរ៍ ទី 8 ខែ​មីនា 2008 / 4:41 ល្ងាច

    និយាយ​ចឹង មាន​សេវាកម្ម​ទូរស័ព្ទ​ទៅ​ក្រៅ​ប្រទេស​អត់​គិត​ថ្លៃ​ទៀត គេ​នៅ​បើក​ដល់​ម៉ោង ៨​រាត្រី។ អ្នក​មាន​សង្សារ​នៅ​ក្រៅប្រទេស​អី អាច​មក​ញ៉ែ​គ្នា​បាន​ម៉ាសេរី។

  4. naraths ថ្ងៃសៅរ៍ ទី 8 ខែ​មីនា 2008 / 5:06 ល្ងាច

    ចឹង​អង្គុយ​ញ៉ែ​ឲ្យ​ដល់​៨​រាត្រី​ម៉ង​ទៅ​ចឹង!!

  5. boeun ថ្ងៃសៅរ៍ ទី 8 ខែ​មីនា 2008 / 5:50 ល្ងាច

    ភ្លេច​ប្រាប់​រឿង​មួយ​ទៀត មាន​ស្រីស្អាតៗ​ច្រើន​ណាស់។ កិកិកិ

  6. Vannara ថ្ងៃសៅរ៍ ទី 8 ខែ​មីនា 2008 / 9:47 ល្ងាច

    ព្រឹក​មិញ​ទៅ​អើត​ម៉ា​ភ្លេត​ដែរ​នឹង អត់​ឃើញ​មាន​អី​អស្ចារ្យ​សោះ ឃើញ​តែ​រាំ​ច្រៀង និង​លេង​ល្បែង​អី​អត់​យល់​ទេ ទិញ​បានទស្សនាវដ្តី​ G21 ម៉ា​ក្បាល​ដែរ:D

  7. Boeun ថ្ងៃអាទិត្យ ទី 9 ខែ​មីនា 2008 / 11:29 ព្រឹក

    អ្នកមានប្រពន្ធ​ទៅ​យ៉ាម៉េច​នឹង​សប្បាយ​ដូច​គេ?😀

  8. naraths ថ្ងៃអាទិត្យ ទី 9 ខែ​មីនា 2008 / 11:39 ព្រឹក

    ថា​ចឹង​ក៏​ត្រូវ​ម៉្យាង​ដែរ មែន​ទេ បង​រ៉ា?

  9. kooms ថ្ងៃចន្ទ ទី 10 ខែ​មីនា 2008 / 7:53 ព្រឹក

    គូស្តាយណាស់មើខ្ញុំមិនទៅអន្លង់វែងទេ កុំអីជួបបឿនហើយមើលទៅ!

  10. Boeun ថ្ងៃចន្ទ ទី 10 ខែ​មីនា 2008 / 8:33 ព្រឹក

    ខ្ញុំ​ខំ​រក​មើល​ភី​ដែរ តែ​មិន​ឃើញ។

  11. Vannara ថ្ងៃចន្ទ ទី 10 ខែ​មីនា 2008 / 5:25 ល្ងាច

    មិន​បាច់​មក​ខំ​ផាទេ គង់​មាន​ថ្ងៃ​ណា​កម្មពៀរ​លើ​ខ្លួន​ឯង​ទេ ចាំ​មើល​ដល់​ខ្លួន​ឯង​មាន​ប្រពន្ធ​ទៅ​ដឹង​ហើយ😀

  12. naraths ថ្ងៃចន្ទ ទី 10 ខែ​មីនា 2008 / 7:11 ល្ងាច

    មើល​គាត់​និយាយ ធ្វើ​ដូច​មាន​ប្រពន្ធ​ហ្នឹង​កម្ម​ពារ​ណាស់​ចឹង កិកិកិ

  13. Boeun ថ្ងៃអង្គារ ទី 11 ខែ​មីនា 2008 / 8:32 ព្រឹក

    ជួយ​ដាក់​ទំនាយ​ឱ្យ​ឆាប់​បាន​ប្រពន្ធ​ទៅមើល​អ៊‍ីចឹង?😀

  14. Vannara ថ្ងៃពុធ ទី 12 ខែ​មីនា 2008 / 1:03 ល្ងាច

    អា​រឿង​ទំនាយ​នុះ​កុំ​ភ័យ​ចាំ​ខ្ញុំ​ដាក់​អោយ​ តែ​សំខាន់​វា​អាស្រ័យ​លើ​បុគ្គល​ខ្លួន​ឯង​ផ្ទាល់​នឹង​ថា​តើ​មាន​សមត្ថភាព​អត់​ក្នុង​ការ​រក​ប្រពន្ធ :))

  15. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែ​មីនា 2008 / 1:29 ល្ងាច

    អរគុណ​ហើយ! ចាំ​ខ្ញុំ​ខំ!😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s