ពេលនេះខ្ញុំកំពុងស្ថិតនៅក្នុងពិធីតាំងពិព័រណ៍នៅសាលាតិចណូ។ មិនបានមកទិញអ្វីទេ តែមកដើម្បីអង្គុយលេង គឺលេងអ៊ីនធឺណិត ព្រោះក្រុមហ៊ុន អនឡាញ និង ក្លិកណិត ដាក់អ៊ីនធឺណិតឲ្យប្រើដោយឥតគិតថ្លៃ។ ឃើញថាអ៊ីនធឺណិតលឿនគួសម។ ឥឡូវខ្ញុំកំពុងប្រើសេវារបស់អនឡាញ ជាមួយមិត្រពីរនាក់ទៀត។ សំឡេងតន្ត្រីកំដរ ពិធីករកញ្ជ្រៀវ រឹតតែទាញចិត្តឲ្យអង្គុយគ្មានចង់ទៅផ្ទះទេ។ និយាយអ៊ីចឹង ខ្ញុំបានថតរូបខ្លះដែរ ស្អាតៗគួរសម តែស្ដាយដែលកុំព្យូទ័រដែលយកមកជាមួយនេះ អត់មានកម្មវិធីហ្វូតូសហ្វ ទើបខ្ញុំខ្ជិលដាក់រូបឲ្យមើល។ ចាំពេលក្រោយ ខ្ញុំនឹងដាក់ឲ្យមើលចុះ មានទាំងស្រីស្អាតផងណា ហេហេ។
រាយការណ៍ដោយផ្ទាល់ពីតិចណូ
សេវាគេដល់ ដល់ហើយណ៎ សុទ្ធតែចុះផ្សាយផ្ទាល់ទៀត ហេហេ!
សេវាក្ដៅៗចឹងហើយ។ ខ្ញុំប្រើ HotSpot របស់អនឡាញ ហាហា។
និយាយចឹង មានសេវាកម្មទូរស័ព្ទទៅក្រៅប្រទេសអត់គិតថ្លៃទៀត គេនៅបើកដល់ម៉ោង ៨រាត្រី។ អ្នកមានសង្សារនៅក្រៅប្រទេសអី អាចមកញ៉ែគ្នាបានម៉ាសេរី។
ចឹងអង្គុយញ៉ែឲ្យដល់៨រាត្រីម៉ងទៅចឹង!!
ភ្លេចប្រាប់រឿងមួយទៀត មានស្រីស្អាតៗច្រើនណាស់។ កិកិកិ
ព្រឹកមិញទៅអើតម៉ាភ្លេតដែរនឹង អត់ឃើញមានអីអស្ចារ្យសោះ ឃើញតែរាំច្រៀង និងលេងល្បែងអីអត់យល់ទេ ទិញបានទស្សនាវដ្តី G21 ម៉ាក្បាលដែរ:D
អ្នកមានប្រពន្ធទៅយ៉ាម៉េចនឹងសប្បាយដូចគេ? 😀
ថាចឹងក៏ត្រូវម៉្យាងដែរ មែនទេ បងរ៉ា?
គូស្តាយណាស់មើខ្ញុំមិនទៅអន្លង់វែងទេ កុំអីជួបបឿនហើយមើលទៅ!
ខ្ញុំខំរកមើលភីដែរ តែមិនឃើញ។
មិនបាច់មកខំផាទេ គង់មានថ្ងៃណាកម្មពៀរលើខ្លួនឯងទេ ចាំមើលដល់ខ្លួនឯងមានប្រពន្ធទៅដឹងហើយ 😀
មើលគាត់និយាយ ធ្វើដូចមានប្រពន្ធហ្នឹងកម្មពារណាស់ចឹង កិកិកិ
ជួយដាក់ទំនាយឱ្យឆាប់បានប្រពន្ធទៅមើលអ៊ីចឹង? 😀
អារឿងទំនាយនុះកុំភ័យចាំខ្ញុំដាក់អោយ តែសំខាន់វាអាស្រ័យលើបុគ្គលខ្លួនឯងផ្ទាល់នឹងថាតើមានសមត្ថភាពអត់ក្នុងការរកប្រពន្ធ :))
អរគុណហើយ! ចាំខ្ញុំខំ! 😀