ឆ្នោត!


  • នែ! ម្សិលមិញ​ឆ្នោត​ចេញ​ប៉ុន្មាន​ដែរ អញ​​អត់​បាន​ទៅ​អ៊ុត​មើល ព្រោះ​ម្សិលមិញ​ភ្លេច​យក​លុយ​មក​តាម​ខ្លួន ខ្ចី​គេ​ក៏​អត់​បាន។
  • ចេញ​ចិតគត់​វើយ! អញ​ចាក់​ដែរ តែ​អត់​ត្រូវ មក​ពី​កាត់​សប្ដិ​ខុស។
  • អឺ​នែ! យប់មិញ​អញ​យល់សប្ដិ​ថា​ថើប​មាត់​ស្រី​ស្អាត មិន​ដឹង​ថា​កាត់​ចេញ​ប៉ុន្មាន​អ្ហាស៍?
  • យល់សប្ដិ​ម៉េច​ខ្លះ? ប្រាប់​ឱ្យ​អស់​ម៉ោ!
  • ពិបាក​និយាយ​ណាស់! ដំបូង​ស្រី​ស្អាត​ទេ ស្រាប់​តែ​ថើបៗ​មួយ​សន្ទុះ​មាត់​សុទ្ធ​តែ​កាកស្លា!! ប្រឡាក់​ពេញ​មាត់​អញ​ទាំង​អស់។
  • ងាប់​ហើយ! កាត់​អាម៉េច​ទៅ​ចឹង​អ្ហាស៍?
  • គិត​តែ​ត្រឹម​ស្រី​ស្អាត​ហ្នឹង​មើល៍ ចេញ​លេខ​ប៉ុន្មាន?
  • ប៊ឹត បែប​បី មាត់​​បើ​មិន​មួយ ក៏​ម្ភៃ​ដែរ។ ម្ភៃ​បី​ទេ​ដឹង?
  • ចាក់​ទៅ! ដាក់​ចាប់​ពី ១០ ដល់ ៥០ មើល។ មិន​ដែល​ថា​មិន​ត្រូវ!!

ចូល​សាច់​រឿង​មួយ​ទៀត៖ មាន​ប្ដី​ប្រពន្ធ​មួយ​គូ​ទៀត ឃើញ​គាត់​ឧស្សាហ៍​ចាក់​ឆ្នោត​ចឹង​ដែរ។ តាំង​ពី​ចាក់​មក ឃើញ​ត្រូវ​ម្ដង ហ៊ោ​ចង់​បែក​ផ្ទះ។ កាល​ហ្នុង​គាត់​ចាក់​ត្រូវ ៦០០ រៀល ពីរ​លេខ។ ក្រោយ​មក មិន​ដែល​ឮ​ត្រូវ​ទៀត​ទេ។ រយៈពេល​ប្រហែល​ជា​ពីរ​បី​ខែ​ក្រោយ អត់​ឃើញ​គាត់​ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅធ្វើការ​ដូច​មុន ចេះ​តែ​ឆ្ងល់ អត់​ដឹង​ថា​គាត់​ហ្នឹង​លក់​ម៉ូតូ​ចាក់​ឆ្នោត​អស់​ឯណា។ ង៉ៃ​ក្រោយ​ទៀត ឮ​គេ​ថា​ខ្ចី​ម៉ូតូ​អ្នក​នៅ​ធ្វើការ​ជាមួយ​គ្នា​យក​ទៅ​បញ្ចាំ​ទៀត កុំ​តែ​ម្ចាស់​ម៉ូតូ​ទៅ​ទាន់ កុំ​អី…។  ប្ដីប្រពន្ធ​មួយ​គូ​នេះ លេង​មហាលេង​ហើយ។ រឿង​អី​ថា​មិន​អស់​ម៉ូតូ បើ​មួយ​ថ្ងៃ​ចាក់ ២០​ម៉ឺន​អី​ឯណោះ។ របៀប​ចាក់​របស់​កាត់ គឺ​ចាក់​រាប់​ពី ០០ ដល់ ៥០ ស្អែក ពី ៥០ ដល់ ៩៩។ ឆ្លាត​អស់​ទាស់ ឆ្លាត​អស់​ទ្រព្យ​រលីង។

រឿង​ដែល​ចង់​និយាយ៖ ពាក្យ​ឆ្នោត បើ​យល់​មិន​ឱ្យ​ដល់​គិត ច្បាស់​ជា​មិន​ដឹង​ថា​វា​យ៉ាងម៉េច​ទេ។ បើ​យើង​សាក​រក​ឫសគល់​របស់​វា នឹង​ដឹង​ថា យើង​កំពុង​តែ​ឆោត។ សុំ​ប្រាប់​តែ​ម្ដង​ចុះ៖ ពាក្យ​ឆ្នោត ឫស​របស់​វា​គឺ ឆោត (តាម​វិធី​កម្លាយ​របស់​ខ្មែរ)៖

  1. ឆោត > បញ្ឆោត (ផ្នត់ |ប’ញ-| ទម្រង់ |ពសព-|)
  2. ឆោត > ចំហោត (ផ្នត់ |-អ’ម-| ទម្រង់ |-សព-|)
  3. ឆោត > ឆ្នោត (ផ្នត់ |-ន-| ទម្រង់ |-ព-|)

មើល​តាម​ហ្នឹង យើង​អាច​ទាញ​បាន​ថា អ្នក​ដែល​លេង​ឆ្នោត គឺ​ជា​អ្នក​ដែល​ឆោត។ ហេតុ​នេះ សូម​កុំ​ប្រព្រឹត្ត​រឿង​ដែល​ឆោត​ឱ្យ​សោះ។

សូម​ចាត់​ទុក​ថា​ជា​រឿង​កម្សាន្ត​ចុះ! 

7 thoughts on “ឆ្នោត!

  1. សុភ័ក្ត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 7:58 ល្ងាច

    ចេះ​តែ​មាន​ហ្មង

  2. Boeun ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 7:48 ព្រឹក

    បង្រៀន​ឱ្យ​ចេះ​កម្លាយ​ពាក្យ​ហើយ​ម៉េច​ទៀត?

  3. naraths ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 9:21 ព្រឹក

    ហាហា ទម្រាំ​ដល់​រឿង​ឆ្នោត គេ​ចេញ​អា​ឈុត​ឆាក​ស៊ី​សាច់​ហុត​ឈាម​ម៉ា​ព្រឹក…

  4. Boeun ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 9:26 ព្រឹក

    អាលើ​ហ្នឹង​ក៏​រឿង​ឆ្នោត​ដូច​តែ​គ្នា​ហ្នឹង។😛

  5. អាចម៍ផ្កាយ ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 7:58 ល្ងាច

    ល្អតើ! ចឹងៗ​យកទៅបង្រៀនកូនក្មេងឆាប់ចាំណាស់!!!
    ចេះទាំងរឿង​ ចេះទាំងមេរៀន ។

  6. ល្បងសាល​ LokBongSal ថ្ងៃអង្គារ ទី 11 ខែ​មីនា 2008 / 10:23 ព្រឹក

    ពិតជាល្្អមែនបឿន​ ខ្ញុំនឹកមិនដែលឃើញថាពាក្យហ្នឹងមកពីអាចឹងសោះ

  7. Boeun ថ្ងៃអង្គារ ទី 11 ខែ​មីនា 2008 / 10:57 ព្រឹក

    ពាក្យ​ក្លាយ​របស់​ខ្មែរ​មាន​ច្រើន​ណាស់ ហើយ​ពាក្យ​នេះ​ជា​ពាក្យ​មួយ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរ ទើប​ខ្ញុំ​យក​មក​ដាក់​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s