ពាក្យ​ពហុព្យាង្គ


ដោយ​ឃើញ​ថា​ពេល​មុន​នោះ ធ្លាប់​មាន​ការ​ប្រកែក​គ្ន​យ៉ាងខ្លាំង​លើ​ពាក្យ “ឃាតក” ថ្ងៃ​នេះ ខ្ញុំ​នឹង​បកស្រាយ​ឱ្យ​អស់​ចម្ងល់ និង​បាន​យល់​បន្ថែម​អំពី​ពាក្យ​​ពហុព្យាង្គ​របស់​ខ្មែរ​ខ្មែរ​មួយ​ចំនួន​ទៀត ដោយ​មាន​ទាំង​ពាក្យ​”ឃាតក”​ផង តាម​សៀវភៅ​វេយ្យាករណ៍​ខ្មែរ ដែល​ចងក្រង​ដោយ​សាស្ត្រាចារ្យ ឈិន លិះ។

ពាក្យ​ពហុព្យាង្គ​របស់​ខ្មែរ​មួយ​ចំនួន​បាន​ក្លាយ​មក​ពី​បាលី និង​សំស្ក្រឹត មួយ​ចំនួន​ទៀត​កើត​ឡើង​ពី​ការ​ផ្សំ​ចូល​គ្នា​រវាង​ពាក្យឫស និង​ពាក្យ​បន្ថែម​ដើម ឬ​បន្ថែម​ចុង។

ពាក្យ​បន្ថែម​ដើម​ជា​ពាក្យ​សម្រាប់​បន្ថែម​នៅ​ខាង​ដើម​ពាក្យ​ឫស ដែល​មាន​ពាក្យ “ការ, សេចក្ដី, ភាព, អ្នក, ជន”។

  • ការ៖ ប្រើ​នៅ​ខាង​មុខ​កិរិយា សម្គាល់​អំពើ​របស់​នាម។ ឧទាហរណ៍ៈ ការពិនិត្យ ការពិចារណា ការសិក្សា ការតស៊ូ…។
  • សេចក្ដី៖ ប្រើ​នៅ​ខាង​ដើម​គុណនាម។ ឧទាហរណ៍ៈ សេចក្ដីថ្លៃថ្នូរ សេចក្ដីក្លាហាន…។
  • ភាព៖ ប្រើ​ជាមួយ​គុណនាម ដើម្បី​សម្គាល់​សភាព​រស់​នាម។ ឧទាហរណ៍ៈ ភាពអង់អាច ភាពសមរម្យ ភាពអាវ៉ាសែ…។
  • អ្នក៖ ប្រើ​នៅ​ខាង​ដើម​កិរិយា គុណនាម ឬ នាម ដើម្បី​សម្គាល់​នាមការក៏។ អ្នកលេង អ្នក​ធំ អ្នកក្រុង…។
  • ជន៖ ប្រើ​នៅ​ខាង​ដើម​គុណនាម ឬ នាម​ដើម្បី​សម្គាល់​នាម​ការក៏។ ជនក្រីក្រ ជនកំហូច ជនពាល…។

ពាក្យ​បន្ថែមចុង​ជាពាក្យ​ដាក់​បន្ថែម​នៅ​ខាង​ចុង​នៃ​ពាក្យ​ឫស។ មាន “កម្ម, កិច្ច, ធម៌, ភាព, និយម, គតិ, ក, ករ, ជន, ការី, ឥក, ឥកា, បុរស, បុគ្គល,​ នារី, វិទូ, ក៍”។

  • កម្ម៖ ហត្ថកម្ម ពលកម្ម វិស្វកម្ម…។
  • កិច្ច៖ សម្រាប់​សម្គាល់​កិច្ចការ​ដែល​តម្រូវ​ឱ្យ​ធ្វើ។ មានៈ សេដ្ឋកិច្ច កាតព្វកិច្ច ចារកិច្ច…។
  • ធម៌៖ សម្រាប់​សម្គាល់​សភាព។ មានៈ មនុស្សធម៌ គុណធម៌ វប្បធម៌…។
  • ភាព៖ សម្រាប់​សម្គាល់​ភាព​ទូទៅ។ មានៈ មោទនភាព មិត្តភាព ទេវភាព…។
  • និយម៖ សម្រាប់​សម្គាល់​ទស្សនៈ។ មានៈ ទស្សននិយម សង្គមនិយម ប្រពៃណីនិយម…។
  • គតិ៖ សម្រាប់​សម្គាល់​គំនិត។ មានៈ ចន្ទគតិ សូរិយគតិ ទោសាគតិ(ទោស+អគតិ)…។
  • ក ករ ឬ ការី៖ សម្រាប់​សម្គាល់​នាមការក៍។ មានៈ ឃាតក ជនក ជោតក ទាយក នាដក និយោជក ពលករ ផលិតករ សិល្បករ ស្ថាបត្យករ សហការី យន្តការី ឧបការី…។
  • ឥក និង ឥកា៖ សម្រាប់​សម្គាល់​មនុស្ស​ដែល​ជា​នាមការក៍។ សមាជិក ស្ថាបនិក នាវិក សមាជិកា ឧបាសិកា ទាយិកា…។
  • ជន បុគ្គល បុរស និង នារី៖ បុព្វជន គេហជន ពុធជន ជនានុជន(ជន+អនុជន) អត្តទត្ថបុគ្គល អឆ្ឆរិយបុគ្គល វីរបុរស(វីរៈ+បុរស) ចារបុរស វីរនារី ចារនារី…។
  • វិទូ៖ សម្គាល់​មនុស្ស​អ្នក​មាន​វិជ្ជា​ជ្រៅជ្រះ​ឯកទេស​អ្វី​មួយ។ ទស្សនវិទូ ភូមិវិទូ ភាសាវិទូ…។
  • ក៍៖ សម្គាល់​អ្នក​ទំនុកបម្រុង ឬ​អ្នក​ដឹកនាំ។ អគ្គមគ្គុទេសក៍ ពុទ្ធសាសនូបត្ថម្ភក៍…។

5 thoughts on “ពាក្យ​ពហុព្យាង្គ

  1. សុភ័ក្ត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 8:16 ព្រឹក

    ពាក្យ​ខាង​ចុង​នេះ​នៅ​ពេល​យើង​អាន​ត្រូវ​អាន​ភ្ជាប់​ព្យញ្ជនៈ​ខាង​ដើម​ផង។
    ឧ. ឧបការី (អ៊ុប​បៈ​ការី), ពលកម្ម (ពលលៈកាំ), ចន្ទ​គតិ (ចាន់​ទៈគៈតិ), …

  2. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 8:36 ព្រឹក

    អរគុណ​សុភ័ក្ត្រ។

  3. អាចម៍ផ្កាយ ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 8:58 ព្រឹក

    តើធ្លាប់​មាន​ការ​ប្រកែក​គា្ន​យ៉ាងខ្លាំង​នៅទំព័រណាអំពីពាក្យ “ឃាតក” ? ខ្ញុំចង់ដឹង ។

  4. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 10:00 ព្រឹក

    សូម​មើល​នៅ​ទីនេះ

  5. ឈរ រ៉ាណ ថ្ងៃអាទិត្យ ទី 9 ខែ​មីនា 2008 / 8:55 ព្រឹក

    ពិតជាប្រសើរ ! ចំពោះការលើកឡើង ប្រើប្រាស់ ពាក្យដើម​ (prefix) និង ពាក្យកន្ទុយ (suffix) ឬ បុព្វបទ និង បច្ច័យ ខាងលើ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s