កុំ​កាត់​ឱ្យ​សូន្យ


ពាក្យ​ដែល​ប្អូន​ធ្លាប់​ស្ដី​ប្រាប់​បង
ពាក្យ​ធ្លាប់​សាសង​គ្រា​ដែល​ស្និទ្ធ
នៅ​តែ​ដក់​ជាប់​ក្នុង​ដួងចិត្ត
ស្រមោល​វរមិត្រ​តាម​គ្មាន​ឃ្លាត។

ប្អូន​អើយ​បង​សុំ​ប្អូន​​សិន​ចុះ
ទម្រាំ​អាច​ដោះ​ទុក្ខ​ចង្អៀត
សង្ឃឹម​ថ្ងៃ​ស្អែក​ថ្មី​មួយ​ទៀត
ស្រមោល​ចាក​ឃ្លាត​ទៅតាម​ប្អូន។

កុំ​បន្ទោស​បង​ណា​មាសម៉ុម
សូម​កុំ​បង្ខំ​កាត់​ឱ្យ​សូន្យ
បង​នៅ​អាល័យ​ភក្ត្រ​ស្រពោន
មេត្តា​ផង​ប្អូន​ដល់​ចិត្ត​បង។

(ទឹម បឿន, ភ្នំពេញ, ៥ មិនា ២០០៨)

45 thoughts on “កុំ​កាត់​ឱ្យ​សូន្យ

  1. ទឹម បឿន ថ្ងៃពុធ ទី 5 ខែ​មីនា 2008 / 3:48 ល្ងាច

    កំណាព្យ​នេះ​ដាក់​តាម​សំណូមពរ​របស់​លោក​វី​ដែល​ចង់​អាន។ មិន​ដឹង​ថា​សរសេរ​អី ទើប​សរសេរ​កំណាព្យ​នេះ​មួយ​ទៅ សូម​កុំ​ប្រកាន់​អី។🙂

  2. រចនា ថ្ងៃពុធ ទី 5 ខែ​មីនា 2008 / 6:13 ល្ងាច

    បង​បឿន! សរសេរ​ទៅ​ម៉ោ​ៗ រឿង​អា​ដែល!!! យ៉ាប់!!! នេះ​បាន​គេ​ថា កែ​មិន​ឡើង​មែន មនុស្ស​មាន​ស្នេហា​ចឹង​ណ៎!?

  3. chharda ថ្ងៃពុធ ទី 5 ខែ​មីនា 2008 / 7:27 ល្ងាច

    pa-aun ey used suth tae peak meas mom jing ?

  4. naraths ថ្ងៃពុធ ទី 5 ខែ​មីនា 2008 / 7:45 ល្ងាច

    អា​ហ្នឹង​គេ​ហៅ វើសិន​អី​គេ? អាន​អត់​យល់​ម៉ាប៉ឹក!!

  5. វីរិយា ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 8:45 ព្រឹក

    កម្សត់​ម្លេះ!?!

  6. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 8:47 ព្រឹក

    »រចនា៖ មក​ពី​មិន​ដឹង​សរសេរ​រឿង​អី​រចនា​អើយ។ សរសេរ​ហ្នឹង​មិន​មាន​ន័យ​ថា​អារម្មណ៍​ទៅ​ហ្នឹង​ទេ ចេះ​តែ​នឹក​សរសេរៗ​ទៅ ព្រោះ​មិន​ដឹង​ថា​សរសេរ​រឿង​អី។ បង​គ្មាន​ទៅ​គិត​អី​រឿង​ស្នេហា​ស្អី​ហ្នឹង​ទេ​ពៅ​ព្រលឹង…។
    »ឆដា៖ បង​មិន​យល់​មិន​ដឹង​ថា​គួរ​ប្រាប់​ថា​ម៉េច​ទេ ហាហា
    »រដ្ឋ៖ វើសិន​អី! អាហ្នឹង​គេ​ហៅ​ថា​តភាគ។ ក្មេងៗ​មិន​សូវ​យល់​ទេ។ កិកិ
    »វីរិយា៖ កម្សត់​អី​ទេ​លោក​វី​អើយ ពេល​សរសេរ​ហ្នឹង​ញញឹម​រហូត🙂 ។

  7. អាចម៍ផ្កាយ ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 8:50 ព្រឹក

    «ប្អូន​អើយ​បង​សុំ​ប្អូន​​សិន​ចុះ
    ទម្រាំ​អាច​ដោះ​ទុក្ខ​ចង្អៀត
    សង្ឃឹម​ថ្ងៃ​ស្អែក​ថ្មី​មួយ​ទៀត
    ស្រមោល​ចាក​ឃ្លាត​ទៅតាម​ប្អូន។»
    ក្នុងវគ្គនេះ ខ្ញុំ​មិនយល់​ឃ្លាចុងក្រោយនេះទេ តើចង់បាន័យថាម៉េច?

  8. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 9:55 ព្រឹក

    មិន​ស្មាន​ថា​សរសេរ​ឱ្យ​គេ​អត់​យល់​គ្រប់​គ្នា​សោះ!!!

    >ប្រសិនបើ​ធ្លាប់​បាន​អាន​កំណាព្យ គ្មានទេ​ពាក្យ​ស្នេហ៍ ប្រហែល​ជា​មិន​សូវ​ឆ្ងល់​ទេ ហើយ​ក៏​មិន​ពិបាក​យល់​ដល់​កំណាព្យ​នេះ​ដែរ តែ​ខ្ញុំ​សូម​និយាយ​បន្តិច​ចុះ។

    >កាល​ពីមុន ខ្ញុំ​ស្រឡាញ់​គេ​ម្នាក់ តែ​មិន​បាន​សម្រេច ហើយ​ប្រែ​ជា​បង​ប្អូន​ទៅវិញ។ គ្រប់ពេល​គេ​ព្យាយាម​ឱ្យ​ខ្ញុំ​កាត់​ផ្ដាច់​មិន​ឱ្យ​មាន​ទំនាក់ទំនង​ស្នេហា​ទៀត​ទេ តែ​ខ្ញុំ​ចេះ​តែ​បំភ្លេច​មិន​បាន ពេល​ណា ក៏​ឃើញ​ស្រមោល​គេ​នៅ​នឹង​មុខ​ដែរ ជាពិសេស​នឹកឃើញ​សម្ដី​របស់​គេ​ដែល​សួរ​ខ្ញុំ​ពេល​ចុងក្រោយ “បង​គិត​យ៉ាងម៉េច?” គេ​សួរ​ចង់​ដឹង​ថា​ខ្ញុំ​ពិត​ជា​ស្រឡាញ់​គេ​ពិត​ឬ​អត់ និង​ឱ្យ​ខ្ញុំ​សម្រេច​ចិត្ត។ ខ្ញុំ​មិន​តប​នឹង​គេ​ទេ ព្រោះ​ខ្លាច​គេ​មិន​ទុកចិត្ត ម្យ៉ាង​ស្នេហ៍​ដូច​កាំ​រន្ទះ រហ័ស​ដូច​ផ្លេកបន្ទោរ​ផង ប្រាប់​ថា​ស្រឡាញ់​ភ្លាម​ខ្លាច​គេ​មិន​ជឿ។ ដោយ​យល់​ថា ពេលវេលា​នឹង​អាច​ធ្វើ​ឱ្យ​គេ​បាន​យល់​ចិត្ត​ខ្ញុំ​នៅ​ពេល​ណា​មួយ​មិន​ខាន មិន​ចាំ​បាច់​រហ័ស​ដល់​ថ្នាក់ហ្នឹង​ទេ។ ពេល​នោះ ខ្ញុំ​បែរ​ជា​យក​រឿង​ផ្សេង​មក​ជា​លេស ធ្វើ​ឱ្យ​គេ​បាត់​មាត់ ទឹក​មុខ​ស្រពោន… ត្រង់​មុខ​ស្រពោន​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​អាណិត​ភ្លេច​មិន​បាន និង​តាម​ជាប់​ខ្ញុំ​គ្រប់ពេល​វេលា។ បន្ទាប់​ពី​ពេល​នោះ​មក ខ្ញុំ​តែងតែ​ញញឹម​ទុក​ក្នុង​ចិត្ត ថា​ស្នេហា​ខ្ញុំ​ច្បាស់​ជា​នឹង​បាន​សម្រេច ខ្ញុំ​នឹង​បាន​នារី​ម្នាក់​ដែល​អាច​រួម​សុភមង្គល​ជាមួយ​គ្នា​បាន តែ​មិន​បាន​គិត​ថា គេ​អន់​ចិត្ត​នឹង​ខ្ញុំ​ប៉ុណ្ណា​ទេ…។ គេ​មុខ​ស្រពោន ខ្ញុំ​មុខ​ញញឹម ពេល​ជួប​គ្នា​និយាយ​ឯណា​ត្រូវ​គ្នា ខ្ញុំ​គិត​ផ្សេង គេ​គិត​ផ្សិង ខ្ញុំ​និយាយ​លេងសើច គេ​និយាយ​ការពិត។ មួយ​រយៈ​ក្រោយ​មក ខ្ញុំ​សាក​សួរ​គេ គេ​ប្រកែក​នឹង​ខ្ញុំ​យក​តែ​មែន​ទែន ប្រាប់​ថា​ខ្ញុំ​នឹង​គេ​មិន​អាច​ទៅ​រួច​ទេ ត្រឹម​ជា​បង​ប្អូន​ល្អ​ជាង… បើ​ធ្វើ​មិន​បាន មិន​បាច់​ទាក់ទង​គ្នា​ទៀត​ទេ…។ រាល់​លើក​ពេល​ដែល​ខ្ញុំ​និយាយ​ជាមួយ​គេ គេ​តែង​តែ​ខ្លាច​ខ្ញុំ​គិត​ដល់​រឿង​ស្នេហា​ទៀត រហូត​ដល់​គេ​លែង​ចង់​និយាយ​ជាមួយ​ខ្ញុំ មិន​លើក​ទូរស័ព្ទ​របស់​ខ្ញុំ ហើយ​ចេះ​តែ​បង្ខំ​មិន​ឱ្យ​ខ្ញុំ​គិត ទើប​ន័យ​កំណាព្យ​នេះ ជា​ន័យ​សុំ​អង្វរ កុំ​ឱ្យ​គេ​ចិត្ត​ដាច់​ពេក ខ្ញុំ​សុំ​តែ​គិត​តែ​ម្នាក់ឯង​ប៉ុណ្ណឹង​ចុះ ពេល​ណា​ខ្ញុំ​អាច​កាត់ចិត្ត​ដាច់​មែន​ទែន ខ្ញុំ​លែង​គិត​ដល់​រឿង​នេះ​ហើយ មួយ​វិញ​ទៀត​​ស្រមោល​របស់​គេ នៅ​តាម​ខ្ញុំ​ជាប់ ឱ្យ​ខ្ញុំ​កាត់ចិត្ត​ពី​គេ​ដោយ​ស្រួល​យ៉ាងម៉េច​នឹង​បាន។ ខ្ញុំ​សន្យា​ថា នឹង​អាច​កាត់ចិត្ត​ឱ្យ​បាន​ឆាប់ ហើយ​ស្រមោល​របស់​គេ​នឹង​រសាត់​ទៅ​ឆ្ងាយ​ពី​ខ្ញុំ តាម​រូបកាយ និង​ចិត្ត​របស់​គេ​ដែល​ចាក​ឆ្ងាយ​ពី​ខ្ញុំ​នៅ​ថ្ងៃ​ណា​មួយ ដែល​ខ្ញុំ​សង្ឃឹម​ថា​ជា​ថ្ងៃ​ស្អែក…។ ៚

    មិន​ដឹង​ថា​អាច​យល់​ឬ​អត់​ទេ ខ្ញុំ​សុខចិត្ត​រៀបរាប់​អស់​រឿង​ហើយ…។

  9. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 10:41 ព្រឹក

    មិនមែន​មើល​មិន​យល់​ដែរ​ទេ​អ្ហី?😀

  10. chharda ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 2:03 ល្ងាច

    oh i yul klas heuy

  11. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 2:05 ល្ងាច

    ហាហា យល់​តែ​ប៉ុណ្ណឹង​បាន​ហើយបាទ។

  12. រចនា ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 2:21 ល្ងាច

    បង​បឿន​ហៅ​ពៅ​ព្រលឹង​ចឹង​អត់​សម​ទេ, ហៅ​ធម្មតា​ៗ​បាន​ហើយ! ដូច​ជា​មិន​ធ្លាប់​ត្រចៀក​សោះ ព្រោះ​មិន​មែន​ជា​កូន​ពៅ! ហើយ,​ បង​ឆដាដែល​តវ៉ា​ហ្នឹង ចង់​ឱ្យ​គេ​ហៅ​មាស​ម៉ុម​ដែរ​អី? អត់​អី​ទេ, បង​មាស​ម៉ុម​ហ្អា, សុខ​សប្បាយ​ទេ? lolz

  13. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 2:26 ល្ងាច

    ពៅ​ព្រលឹង​ហ្នឹង​មិនមែន​សម្គាល់​តែ​កូន​ពៅ​ទេ ឱ្យ​តែ​ក្មេងៗ​គេ​ហៅ​ចឹង​ហើយ។ យើង​ហ្នឹង​ចាស់​អ្ហី? ហាហា។ រចនា​ហៅ​បង​ដា​ចឹង​ទៅ ដូច​ពីរោះ​តើ មែន​ទេ​បង​មាសម៉ុម កិកិ

  14. Bandith ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 2:37 ល្ងាច

    ហាហាហាហា…កំសត់ម៉េះវ៉ីយ សុំសើចមួយ🙂

  15. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 2:39 ល្ងាច

    ប្រយ័ត្ន​ពៀរ​វា​ឆ្លង​ល្បង«« តែ​សុំ​មិន​ឱ្យ​ឆ្លង​ទេ!!!😀

  16. រចនា ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 3:03 ល្ងាច

    តែ​មិន​ធ្លាប់​ត្រចៀក…😦

  17. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 3:11 ល្ងាច

    បើ​មិន​ធ្លាប់​រៀន​ធ្លាប់​ទៅ​ចឹង កិកិកិ

    តែ​ណ្ហើយ! សុខ​ចិត្ត​អត់​ហៅ​ចុះ។😛

  18. រចនា ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 3:17 ល្ងាច

    😀😀😀😀😀😀😀😀😀😀😀😀😀😀😀

  19. រចនា ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 3:18 ល្ងាច

    ម៉េច​វា​ចេញ​ចឹង​បង? ជួយ​មើល​ឱ្យ​តិច​មើល!!!​

  20. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 3:28 ល្ងាច

    ហាហាហា ជួយ​អត់​បាន​រ៉េ! ទុក​ចឹង​ហើយ😀

  21. រចនា ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 3:32 ល្ងាច

    ទុកៗ​ទៅ!!!😀

  22. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 3:36 ល្ងាច

    🙂

  23. រចនា ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 3:43 ល្ងាច

    😛 ហ្អើយ! ចាំ​តែសើច,ធុញ​ណាស់!

  24. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 3:49 ល្ងាច

    ហាហាហា អ្នក​ណា​ចាំ​តែ​សើច? រាប់​សាក​មើល អ្នក​ណា​សើច​ច្រើន​ជាង?😛

  25. រចនា ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 3:55 ល្ងាច

    ចឹង​បាន​ធុញ​ហ្នឹង​ណា!!!

  26. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 3:59 ល្ងាច

    យំ​ទៅ​ចឹង! យំ​ចុះ បង​មាន​នំ​លួង​ណា!

  27. រចនា ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 4:04 ល្ងាច

    នំ​លួង​អី? ញ៉ាំ​អត់​បាន​អា​ដែល​ហ្នឹង!!!

  28. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 4:06 ល្ងាច

    បង​អ្នក​ញ៉ាំ ដូច​តែ​ប្អូនឯង​ញ៉ាំ​ចឹង។ បង​ហើយ​នឹង​ប្អូន ទៅ​ណា​នឹង​គ្នា​ហ្ន៎?

  29. រចនា ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 4:16 ល្ងាច

    ម៉េច​ដូច​គ្នា???

  30. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 4:27 ល្ងាច

    ចុះ​បង​ហើយ​និង​ប្អូន គឺ​មួយ​ណា​ក៏​ដូច​ជា​មួយ​ណា​ដែរ។ ឧទាហរណ៍ មីង​ចយ ខ្ចី​ចបជីក​យើង​ទៅ​ប្រើ ក្រោយ​មក​បង​ទៅ​យក​ពី​គាត់​មក​វិញ។ ដល់​ប្អូនឯង​អត់​ដឹង​ថា​បង​យក​មក ប្អូន​ឯង​ដើរ​ទៅ​ផ្ទះ​មីងចយ ហើយ​ប្រាប់​គាត់ “មីងចយ ខ្ញុំ​មក​សុំ​ចបជីក​វិញ!” មីងចយ​ថា “បងឯង​មក​យក​ទៅ​បាត់​ហើយ” ប្អូនឯង​ថា “ចាស! អរគុណ​មីងចយ!” ហាហា។ ឃើញ​រ៉េ ដូច​តែ​គ្នា​ហ្នឹង។ បង​យក ក៏​ដូច​ប្អូន​យក! កិកិ

  31. duongchan ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 4:43 ល្ងាច

    កំសត់ចង់ស្រក់ទឹកមាត់! ហាហា សូមជូនពរសំណាងល្អណាចា!😀

  32. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 4:46 ល្ងាច

    មក​ដល់​កម្សត់​ចង់​ស្រក់​ទឹកមាត់! ចង់​តែ​វ៉ៃ​រ៉េ តែ​ចេះ​​បាន​ជូនពរ​មួយ​យោង។ អរគុណ​បាទ! (ដួងចន្ទ​រះ​ពេល​ថ្ងៃ!)😀

  33. រចនា ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 5:00 ល្ងាច

    បង​ប្អូន ចន្ទ​ចេះ​ស្រក់​ទឹក​មាត់!!! សូម​អញ្ជើញ​ទិញ​សំបុត្រ​មើល! ថោក​ៗៗៗៗ!!! សូម​អញ្ជើញ​ចូល​ៗៗៗ!!! បង​បឿន ជួយ​រាប់​លុយ​អាប់​ផង​មើល!!! មនុស្ស​ច្រើន​ណាស់​នៀក, គេ​មិន​ដែល​ឃើញ​ចន្ទ​ចេះ​ស្រក់​ទឹក​មាត់​នោះ​អី!?

  34. duongchan ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 5:31 ល្ងាច

    ចំណងជើង “ចន្ទរះពេលថ្ងៃ ក្ដៅពេក ស្រក់ទឹកមាត់”???
    បានប្អូនមួយនេះចំណាប់ណាស់ ភ្លាមគិតលុយភ្លែត ហាហាហា

  35. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 5:39 ល្ងាច

    ល្បី​ដល់​ម្ល៉ឺង​ផង? ចន្ទ​មក​ភ្លាម រក​លុយ​បាន​ភ្លាម​ហ្ន៎? ចាំ​បង​ជួយៗៗ។
    …​ង៉ៃ​ហ្នឹង ចាំ​បង​នាំ​ប្អូនឯង​ទៅ​ចូល​ហាង​ធំៗ​ម្ដង!! ហត់​ទេ​ប្អូន? ញើស​ជោក​ថ្ងាស​អស់​ហើយ​នៀក! ចាំ​បង​ជូត​ញើស​ឱ្យ។ …ស្រោម​ជើង​ហ្នឹង​បោក​រួច​មិន​ទាន់​បាន​ពាក់​ទេ។

  36. រចនា ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 10:10 ព្រឹក

    😀 ទុក​ជូត​ខ្លួន​ឯង​ទៅបង, ប្អូនមាន​ហើយ!!!😀

  37. Boeun ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 11:16 ព្រឹក

    ឱ្យ​បង​ជួយ​ជូត​ទៅ​អ្ហី? ហាហា

  38. រចនា ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 2:29 ល្ងាច

    អត់​ទេ! មិន​បាច់​ទេ, គេ​ប្រាប់​ថា​គេ​មាន​ក្រដាស​ជូត​ហើយ!!!

  39. Boeun ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 2:46 ល្ងាច

    សុំ​ចិត្ត​ល្អ​ជាមួយ​ផង ក៏​មិន​បាន​ដែរ?😥

  40. រចនា ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 3:01 ល្ងាច

    😛

  41. ដូង ថ្ងៃពុធ ទី 9 ខែកក្កដា 2008 / 9:17 ព្រឹក

    អូនអើយបងសុំបន្តិចមក កុំថាបងថោកណាស្រីម៉ុម
    ពីព្រោះបងចង់ទើបបងសុំ កុំស្រស់ស្រីម៉ុមឆ្លើយថាទេ។

  42. ទឹម បឿន ថ្ងៃពុធ ទី 9 ខែកក្កដា 2008 / 10:06 ព្រឹក

    សុំ​អី​ហ្នឹង​លោក​ដូង ហាហា

  43. ដូង ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែកក្កដា 2008 / 2:20 ព្រឹក

    ដូចមិនដឹងម៉េច បឿននៀក
    សុំកុំអោយគេដាច់ចិត្តពេកហ្នឹងណា ចំណងជើងវាគឺ​ សូមអូនកុំដាច់ចិត្តពេក

  44. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែកក្កដា 2008 / 8:33 ព្រឹក

    អូហ៍ ចឹង​អ្ហ៎?😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s