កំណាព្យ, ទឹម បឿន

កុំ​កាត់​ឱ្យ​សូន្យ


ពាក្យ​ដែល​ប្អូន​ធ្លាប់​ស្ដី​ប្រាប់​បង
ពាក្យ​ធ្លាប់​សាសង​គ្រា​ដែល​ស្និទ្ធ
នៅ​តែ​ដក់​ជាប់​ក្នុង​ដួងចិត្ត
ស្រមោល​វរមិត្រ​តាម​គ្មាន​ឃ្លាត។

ប្អូន​អើយ​បង​សុំ​ប្អូន​​សិន​ចុះ
ទម្រាំ​អាច​ដោះ​ទុក្ខ​ចង្អៀត
សង្ឃឹម​ថ្ងៃ​ស្អែក​ថ្មី​មួយ​ទៀត
ស្រមោល​ចាក​ឃ្លាត​ទៅតាម​ប្អូន។

កុំ​បន្ទោស​បង​ណា​មាសម៉ុម
សូម​កុំ​បង្ខំ​កាត់​ឱ្យ​សូន្យ
បង​នៅ​អាល័យ​ភក្ត្រ​ស្រពោន
មេត្តា​ផង​ប្អូន​ដល់​ចិត្ត​បង។

(ទឹម បឿន, ភ្នំពេញ, ៥ មិនា ២០០៨)

45 thoughts on “កុំ​កាត់​ឱ្យ​សូន្យ”

  1. »រចនា៖ មក​ពី​មិន​ដឹង​សរសេរ​រឿង​អី​រចនា​អើយ។ សរសេរ​ហ្នឹង​មិន​មាន​ន័យ​ថា​អារម្មណ៍​ទៅ​ហ្នឹង​ទេ ចេះ​តែ​នឹក​សរសេរៗ​ទៅ ព្រោះ​មិន​ដឹង​ថា​សរសេរ​រឿង​អី។ បង​គ្មាន​ទៅ​គិត​អី​រឿង​ស្នេហា​ស្អី​ហ្នឹង​ទេ​ពៅ​ព្រលឹង…។
    »ឆដា៖ បង​មិន​យល់​មិន​ដឹង​ថា​គួរ​ប្រាប់​ថា​ម៉េច​ទេ ហាហា
    »រដ្ឋ៖ វើសិន​អី! អាហ្នឹង​គេ​ហៅ​ថា​តភាគ។ ក្មេងៗ​មិន​សូវ​យល់​ទេ។ កិកិ
    »វីរិយា៖ កម្សត់​អី​ទេ​លោក​វី​អើយ ពេល​សរសេរ​ហ្នឹង​ញញឹម​រហូត 🙂 ។

  2. «ប្អូន​អើយ​បង​សុំ​ប្អូន​​សិន​ចុះ
    ទម្រាំ​អាច​ដោះ​ទុក្ខ​ចង្អៀត
    សង្ឃឹម​ថ្ងៃ​ស្អែក​ថ្មី​មួយ​ទៀត
    ស្រមោល​ចាក​ឃ្លាត​ទៅតាម​ប្អូន។»
    ក្នុងវគ្គនេះ ខ្ញុំ​មិនយល់​ឃ្លាចុងក្រោយនេះទេ តើចង់បាន័យថាម៉េច?

  3. មិន​ស្មាន​ថា​សរសេរ​ឱ្យ​គេ​អត់​យល់​គ្រប់​គ្នា​សោះ!!!

    >ប្រសិនបើ​ធ្លាប់​បាន​អាន​កំណាព្យ គ្មានទេ​ពាក្យ​ស្នេហ៍ ប្រហែល​ជា​មិន​សូវ​ឆ្ងល់​ទេ ហើយ​ក៏​មិន​ពិបាក​យល់​ដល់​កំណាព្យ​នេះ​ដែរ តែ​ខ្ញុំ​សូម​និយាយ​បន្តិច​ចុះ។

    >កាល​ពីមុន ខ្ញុំ​ស្រឡាញ់​គេ​ម្នាក់ តែ​មិន​បាន​សម្រេច ហើយ​ប្រែ​ជា​បង​ប្អូន​ទៅវិញ។ គ្រប់ពេល​គេ​ព្យាយាម​ឱ្យ​ខ្ញុំ​កាត់​ផ្ដាច់​មិន​ឱ្យ​មាន​ទំនាក់ទំនង​ស្នេហា​ទៀត​ទេ តែ​ខ្ញុំ​ចេះ​តែ​បំភ្លេច​មិន​បាន ពេល​ណា ក៏​ឃើញ​ស្រមោល​គេ​នៅ​នឹង​មុខ​ដែរ ជាពិសេស​នឹកឃើញ​សម្ដី​របស់​គេ​ដែល​សួរ​ខ្ញុំ​ពេល​ចុងក្រោយ “បង​គិត​យ៉ាងម៉េច?” គេ​សួរ​ចង់​ដឹង​ថា​ខ្ញុំ​ពិត​ជា​ស្រឡាញ់​គេ​ពិត​ឬ​អត់ និង​ឱ្យ​ខ្ញុំ​សម្រេច​ចិត្ត។ ខ្ញុំ​មិន​តប​នឹង​គេ​ទេ ព្រោះ​ខ្លាច​គេ​មិន​ទុកចិត្ត ម្យ៉ាង​ស្នេហ៍​ដូច​កាំ​រន្ទះ រហ័ស​ដូច​ផ្លេកបន្ទោរ​ផង ប្រាប់​ថា​ស្រឡាញ់​ភ្លាម​ខ្លាច​គេ​មិន​ជឿ។ ដោយ​យល់​ថា ពេលវេលា​នឹង​អាច​ធ្វើ​ឱ្យ​គេ​បាន​យល់​ចិត្ត​ខ្ញុំ​នៅ​ពេល​ណា​មួយ​មិន​ខាន មិន​ចាំ​បាច់​រហ័ស​ដល់​ថ្នាក់ហ្នឹង​ទេ។ ពេល​នោះ ខ្ញុំ​បែរ​ជា​យក​រឿង​ផ្សេង​មក​ជា​លេស ធ្វើ​ឱ្យ​គេ​បាត់​មាត់ ទឹក​មុខ​ស្រពោន… ត្រង់​មុខ​ស្រពោន​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​អាណិត​ភ្លេច​មិន​បាន និង​តាម​ជាប់​ខ្ញុំ​គ្រប់ពេល​វេលា។ បន្ទាប់​ពី​ពេល​នោះ​មក ខ្ញុំ​តែងតែ​ញញឹម​ទុក​ក្នុង​ចិត្ត ថា​ស្នេហា​ខ្ញុំ​ច្បាស់​ជា​នឹង​បាន​សម្រេច ខ្ញុំ​នឹង​បាន​នារី​ម្នាក់​ដែល​អាច​រួម​សុភមង្គល​ជាមួយ​គ្នា​បាន តែ​មិន​បាន​គិត​ថា គេ​អន់​ចិត្ត​នឹង​ខ្ញុំ​ប៉ុណ្ណា​ទេ…។ គេ​មុខ​ស្រពោន ខ្ញុំ​មុខ​ញញឹម ពេល​ជួប​គ្នា​និយាយ​ឯណា​ត្រូវ​គ្នា ខ្ញុំ​គិត​ផ្សេង គេ​គិត​ផ្សិង ខ្ញុំ​និយាយ​លេងសើច គេ​និយាយ​ការពិត។ មួយ​រយៈ​ក្រោយ​មក ខ្ញុំ​សាក​សួរ​គេ គេ​ប្រកែក​នឹង​ខ្ញុំ​យក​តែ​មែន​ទែន ប្រាប់​ថា​ខ្ញុំ​នឹង​គេ​មិន​អាច​ទៅ​រួច​ទេ ត្រឹម​ជា​បង​ប្អូន​ល្អ​ជាង… បើ​ធ្វើ​មិន​បាន មិន​បាច់​ទាក់ទង​គ្នា​ទៀត​ទេ…។ រាល់​លើក​ពេល​ដែល​ខ្ញុំ​និយាយ​ជាមួយ​គេ គេ​តែង​តែ​ខ្លាច​ខ្ញុំ​គិត​ដល់​រឿង​ស្នេហា​ទៀត រហូត​ដល់​គេ​លែង​ចង់​និយាយ​ជាមួយ​ខ្ញុំ មិន​លើក​ទូរស័ព្ទ​របស់​ខ្ញុំ ហើយ​ចេះ​តែ​បង្ខំ​មិន​ឱ្យ​ខ្ញុំ​គិត ទើប​ន័យ​កំណាព្យ​នេះ ជា​ន័យ​សុំ​អង្វរ កុំ​ឱ្យ​គេ​ចិត្ត​ដាច់​ពេក ខ្ញុំ​សុំ​តែ​គិត​តែ​ម្នាក់ឯង​ប៉ុណ្ណឹង​ចុះ ពេល​ណា​ខ្ញុំ​អាច​កាត់ចិត្ត​ដាច់​មែន​ទែន ខ្ញុំ​លែង​គិត​ដល់​រឿង​នេះ​ហើយ មួយ​វិញ​ទៀត​​ស្រមោល​របស់​គេ នៅ​តាម​ខ្ញុំ​ជាប់ ឱ្យ​ខ្ញុំ​កាត់ចិត្ត​ពី​គេ​ដោយ​ស្រួល​យ៉ាងម៉េច​នឹង​បាន។ ខ្ញុំ​សន្យា​ថា នឹង​អាច​កាត់ចិត្ត​ឱ្យ​បាន​ឆាប់ ហើយ​ស្រមោល​របស់​គេ​នឹង​រសាត់​ទៅ​ឆ្ងាយ​ពី​ខ្ញុំ តាម​រូបកាយ និង​ចិត្ត​របស់​គេ​ដែល​ចាក​ឆ្ងាយ​ពី​ខ្ញុំ​នៅ​ថ្ងៃ​ណា​មួយ ដែល​ខ្ញុំ​សង្ឃឹម​ថា​ជា​ថ្ងៃ​ស្អែក…។ ៚

    មិន​ដឹង​ថា​អាច​យល់​ឬ​អត់​ទេ ខ្ញុំ​សុខចិត្ត​រៀបរាប់​អស់​រឿង​ហើយ…។

  4. បង​បឿន​ហៅ​ពៅ​ព្រលឹង​ចឹង​អត់​សម​ទេ, ហៅ​ធម្មតា​ៗ​បាន​ហើយ! ដូច​ជា​មិន​ធ្លាប់​ត្រចៀក​សោះ ព្រោះ​មិន​មែន​ជា​កូន​ពៅ! ហើយ,​ បង​ឆដាដែល​តវ៉ា​ហ្នឹង ចង់​ឱ្យ​គេ​ហៅ​មាស​ម៉ុម​ដែរ​អី? អត់​អី​ទេ, បង​មាស​ម៉ុម​ហ្អា, សុខ​សប្បាយ​ទេ? lolz

  5. ពៅ​ព្រលឹង​ហ្នឹង​មិនមែន​សម្គាល់​តែ​កូន​ពៅ​ទេ ឱ្យ​តែ​ក្មេងៗ​គេ​ហៅ​ចឹង​ហើយ។ យើង​ហ្នឹង​ចាស់​អ្ហី? ហាហា។ រចនា​ហៅ​បង​ដា​ចឹង​ទៅ ដូច​ពីរោះ​តើ មែន​ទេ​បង​មាសម៉ុម កិកិ

  6. ចុះ​បង​ហើយ​និង​ប្អូន គឺ​មួយ​ណា​ក៏​ដូច​ជា​មួយ​ណា​ដែរ។ ឧទាហរណ៍ មីង​ចយ ខ្ចី​ចបជីក​យើង​ទៅ​ប្រើ ក្រោយ​មក​បង​ទៅ​យក​ពី​គាត់​មក​វិញ។ ដល់​ប្អូនឯង​អត់​ដឹង​ថា​បង​យក​មក ប្អូន​ឯង​ដើរ​ទៅ​ផ្ទះ​មីងចយ ហើយ​ប្រាប់​គាត់ “មីងចយ ខ្ញុំ​មក​សុំ​ចបជីក​វិញ!” មីងចយ​ថា “បងឯង​មក​យក​ទៅ​បាត់​ហើយ” ប្អូនឯង​ថា “ចាស! អរគុណ​មីងចយ!” ហាហា។ ឃើញ​រ៉េ ដូច​តែ​គ្នា​ហ្នឹង។ បង​យក ក៏​ដូច​ប្អូន​យក! កិកិ

  7. បង​ប្អូន ចន្ទ​ចេះ​ស្រក់​ទឹក​មាត់!!! សូម​អញ្ជើញ​ទិញ​សំបុត្រ​មើល! ថោក​ៗៗៗៗ!!! សូម​អញ្ជើញ​ចូល​ៗៗៗ!!! បង​បឿន ជួយ​រាប់​លុយ​អាប់​ផង​មើល!!! មនុស្ស​ច្រើន​ណាស់​នៀក, គេ​មិន​ដែល​ឃើញ​ចន្ទ​ចេះ​ស្រក់​ទឹក​មាត់​នោះ​អី!?

  8. ល្បី​ដល់​ម្ល៉ឺង​ផង? ចន្ទ​មក​ភ្លាម រក​លុយ​បាន​ភ្លាម​ហ្ន៎? ចាំ​បង​ជួយៗៗ។
    …​ង៉ៃ​ហ្នឹង ចាំ​បង​នាំ​ប្អូនឯង​ទៅ​ចូល​ហាង​ធំៗ​ម្ដង!! ហត់​ទេ​ប្អូន? ញើស​ជោក​ថ្ងាស​អស់​ហើយ​នៀក! ចាំ​បង​ជូត​ញើស​ឱ្យ។ …ស្រោម​ជើង​ហ្នឹង​បោក​រួច​មិន​ទាន់​បាន​ពាក់​ទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s