កម្មវិធី, កុំព្យូទ័រ, បច្ចេក​ទេស

ខ្មែរយូនីកូដ​អាច​ប្រើ​បាន​១០០%​ជាមួយ Photoshop CS4 Beta


ពេល​នេះ​ខ្មែរយូនីកូដ​អាច​ប្រើបាន​ជាមួយ​ ហ្វូតូសហ្វ​ ស៊ីអេស​បួន​ បេតា ​គ្រាន់​តែ​យើង​ត្រូវ​ប្ដូរ​ទម្លាប់​បន្តិច​នៅ​ពេល​ដែល​យើង​វាយ​អក្សរ។ របៀប​វាយ៖

  • ពាក្យ​ឬ​ព្យាង្គ​​ដែល​ប្រកប​ជាមួយ​ស្រៈ​ណា​ដែល​​មាន​ស្រៈ េ នៅ​ជាមួយ ត្រូវ​វាយ​ស្រៈ េ មុន រួច​សឹម​វាយ​តាម​ធម្មតា
  • បើ​មាន​ជើង រ ត្រូវ​វាយ​ជើង រ មុន។

ឧទាហរណ៍ ពាក្យ “ស្រីៗ​ស្រុក​ខ្មែរ” ត្រូវ​វាយ “្រ+ស+ី+ៗ+​្រ+ស+ុ+ក+​ែ+ខ+្ម+រ”។

បង​ហុង​គាត់​ថា​នៅ​មាន​បញ្ហា​បន្តិចបន្តួច​ជាមួយ​ជើង និង​ស្រៈ​នៅ​ខាង​លើ តែ​គាត់​ថា​ជា​បញ្ហា​ងាយ​ដោះស្រាយ​ទេ។ អស្ចារ្យ​មែន​បង​ហុង​ខ្ញុំ 😀 ។

ps-khmebokorfont.jpg
ps-khmemuolfont.jpg
Advertisements

30 thoughts on “ខ្មែរយូនីកូដ​អាច​ប្រើ​បាន​១០០%​ជាមួយ Photoshop CS4 Beta”

  1. quote: “យើង​មាន​ផ្លូវ​ហើយ​បូរាណ​អើយ។”
    បឿនឯងយាយចឹង គេអត់ដឹង ថាផ្ទះយើងអត់ផ្លូវដើរ ឬជាឌឿងហែមជិះម៉ូតូចូល​អត់ចង់រួច…។ យាយសាច់រឿងៈ វាមានន័យថាយូនីកូដសម្រាប់ឲ្យដើរក្នុងស៊ីអេស​បួនហ្នឹង ជាវឺហ្សិនថ្មីមួយ ចឹងហី? ត្រូវសិតអាប់យូនីកូដឡើងវិញហ៎?

  2. វណ្ណា៖ ហៅ​សុបឿនៗ​ចឹង​ទៅ ពីរោះ​ដល់​ហើយ 😆 ។ ចាំ​ខ្ញុំ​ដូរ​លីង​ហ្នឹង​ឱ្យ។
    ខម៖ ក្បួន​ខ្នាត​នៅ​គោរព​ដដែល ហើយ​បងហុង​ក៏​កំពុង​តែ​ខំ​រក​វិធី​ដោះស្រាយ​ត​ទៅ​ទៀត​ដែរ។ បាន​តែ​អាច​ប្រើ​បាន​ប៉ុណ្ណេះ ក៏​បាន​ធូ​ទ្រូប​មួយ​កម្រិត​ធំ​ហើយ។
    បូរាណ៖ គេ​មិន​គិត​វែង​ឆ្ងាយ​ដូច​បូរាណ​ពេក​ទេ។ និយាយ​ប៉ុណ្ណឹង​គេ​ដឹង​បាត់​ទៅ​ហើយ។ ចង់​ប្រើ​ខ្មែរ​យូនីកូដ​នេះ មិន​បាច់​តម្លើង​យូនីកូដ​ឡើង​វិញ​ទេ គ្រាន់​​តែ​ចម្លង​ពុម្ពអក្សរ​សម្រាប់​ហ្វូតូសហ្វ​ចូល​ក៏​អាច​ប្រើ​បាន​ទៅ​ហើយ។ និយាយ​រួម គឺ​ពុម្ព​អក្សរ​ថ្មី​មួយ​ទៀត។ ខ្ញុំ​នឹង​ដាក់​ចែក​ជូន នៅ​ពេល​បង​ហុង​សម្រេច​ថា​អូខេ។

  3. មិន​ភ្លេច​ទេ! ច្បាស់​ជា​នឹង​ដូរ​ថ្ងៃ​នេះ​ហើយ។ ឈ្មោះ​ខ្ញុំ​ហៅ​យ៉ាងណា​ក៏​បាន​ដែរ ឱ្យ​តែ​ខ្ញុំ​ដឹង​ថា​ហៅ​ខ្ញុំ ខ្ញុំ​ឆ្លើយ​ហើយ អត់​ប្រកាន់​ទេ។

  4. មិន​មែន​ដូច​លីមូន​ទេ​បាទ វា​នៅ​តែ​ជា​យូនីកូដ​ដដែល។ ប្រាប់​ហើយ ថា​គ្រាន់​តែ​ប្ដូរ​តែ​បន្តិច​ប៉ុណ្ណោះ តែ​ជើង រ និង ស្រៈ េ ក្រៅ​ពីនោះ នៅ​ដដែល​ទាំង​អស់ ហើយ​ក៏​មិន​ប្រាកដ​ថា​នៅ​តែ​ប៉ុណ្ណេះ​រហូត​ដែរ ព្រោះ​គាត់​នៅ​តែ​ខិតខំ​បន្ត​ទៀត​នៅ​ឡើយ។ ហើយ​ម្យ៉ាង​ទៀត យើង​ទើប​តែ​សាកល្បង​លើ បេតា ប៉ុណ្ណោះ វើសិន​ពិត​មិន​ទាន់​ចេញ​នៅឡើយ។

  5. ម្ដុំ​នេះ​មាន​បក្ស​ប្រឆាំង ! គួរ​ដឹង​ហើយ… ខឹខឹខឹខឹខឹ….
    ចុះ​ខ្ញុំ​ប្រើ CS2 ម៉េច​ដែរ​ណ៎!! ខ្ញុំ​មិន​ជា​ជ្រួល​ជ្រើម​ទេ ព្រោះឌីសាញ​ធម្មតាៗ ។

  6. វាពិត​ជា​ដំណឹង​ដ៏​ល្អ​ ដែល​យើង​អាច​ប្រើប្រាស់​ខ្មែរ​យូនីកូដ​បាន​នោះ​។ ប៉ុន្តែ​ពេល​នេះ​ ខ្ញុំ​ប្រើ​តែ​ CS3​ នៅ​ឡើយ​ ដែល​គួរ​ឲ្យ​ស្តាយ​ណាស់ ពី​ព្រោះ​ខ្ញុំ​ទើប​តែ​ Install ក្នុង​រយៈ​មិន​ដល់​ ១​ខែ​ផង។

  7. មិន​អី​ទេ បើ​ស៊ីអេស៤​ចេញ ចាំ​ខ្ញុំ​ធ្វើ​ចិត្ត​ល្អ​ឱ្យ​ខ្ចី ឬ​ចែក​ជូន។ ឥឡូវ​ខ្ញុំ​មាន ស៊ីអេស៤ បេតា បើ​ចង់​បាន អាច​មក​យក​ពី​ខ្ញុំ​បាន។ ស៊ីអេសបួន បេតា នេះ​ប្រើ​លើ​ស៊ីឌី​ក៏​បាន​ដែរ។

  8. »សុភ័ក្ត្រ៖ មិន​ប្រើ​ក៏​គ្មាន​អ្នកណា​បង្ខំ​ដែរ​បាទ។
    »សុទ្ធិពង្ស៖ ត្រង់ហ្នឹង​ហើយ​ដែល​គាត់​ប្រាប់​ថា​នៅ​មាន​បញ្ហា​នោះ តែ​តាម​បទ​ពិសោធន៍​របស់​គាត់ ប្រហែល​ជា​អាច​កែ​បាន។

  9. អរគុណ វណ្ណា បឿន និង វុត្ថា ដែលបានសរសើរខ្ញុំ ។ ខ្ញុំគិតថានេះជាភារកិច្ចរបស់ខ្ញុំ ជាកិច្ចការដែលខ្ញុំអាធ្វើបានសម្រាប់ជួយលើកស្ទួយ យូនីកូដខ្មែរ ។
    និយាយអំពីយូនីកូដខ្មែរ គឺយើយប្រើបច្ចេកវិជ្ជា OpenType ដើម្បីធ្វើពុម្ពអក្សរ ដើម្បីងាយស្រួលក្នុងការវាយអក្សរតាមប្រកប និងដាក់ជើង ។
    បច្ចេកវិជ្ជា OpenType របស់ Microsoft គេប្រើយ Uniscribe ដើលយើងធ្លាប់ឃើញជា file USP10.dll ប៉ុន្ដែរ ក្រុមហ៊ុន Adobe មិនប្រើ Uniscribe នេះទេ ។ Photoshop CS4 Beta របស់ Adobe គាំទ្រខ្មែរយូនីកូដ និង OpenType ដែរ ដូច្នោះហើយទើបខ្ញ្ំធ្វើឲ្យពុម្ពអក្សរយួនីកូដខ្មែរអាចប្រើបានខ្លះៗ ប៉ុន្ដែមិនអាចប្រើបានដូចនៅក្នុង MS Office និង OpenOffice ពីព្រោះកម្មវិធីនេះ មិនទាក់ទងអ្វីជាមួយ USP10.dll របស់ Microsoft ។
    ពុម្ពអក្សរធ្វើសម្រាប់ប្រើជាមួយ MS Office ហើយប្រើជាមួយ Photoshop បានលុះត្រាតែក្រុមហ៊ុន ២ នេះសហការគ្នាក្នុងការធ្វើពុម្ពអក្សរ OpenType សម្រាប់ខ្មែរ ។
    ប៉ុន្ដែបើមើលប្រទេសជិតខាង ដូចជា យួន និង សឿម ឃើញថាពុម្ពអក្សរយួនីកូដរបស់ប្រទេស ២ នេះ ពុំទាន់ប្រើជាមួយកម្មវិធីPhotoshop នៅឡើយ ។ តាមខ្ញុំដឹង នៅប្រទេសយួន បើចង់វាយអក្សរយួនក្នុង Photoshop គេត្រូវប្ដពុម្ពអក្សរទៅជា legacy ហើយប្ដូរ Keyboard Driver ទៀត ។
    និយាយអំពីរៀងខ្មែរយើងវិញ បច្ចុប្បន្នខ្ញុំអាចធ្វើអក្សរខ្មែរយួនីកូដដោយឡែកសម្រាប់ប្រើជាមួយ Photoshop ។ របៀបវាយ តាងប្រកប និងប្រើ Keyboard Driver ដែលមានបច្ចុប្បន្ន មិនចាំបាច់ប្ដូរ Keyboard Driver ថ្មីទេ ។ តែពុម្ពអក្សរ (font) នេះ បង្ហាញមិនបានត្រឹមត្រូវទេនៅក្នុង MS Office និង OpenOffice ។ ប៉ុន្ដែបើប្ដូរទៅជាពុម្ពអក្សរធម្មតាគឺបង្ហាញត្រឹមត្រូវ ។
    សង្ខេប : ពេលប្រើ Photoshop ត្រូវប្ដូរពុម្ពអក្សរ មិនចាំបាច់ប្ដូរ Keyboard layout ។ ចំពោះអក្សរដែលបានវាយនៅក្នុង MS Office និង OpenOffice ចម្លង(copy) យកទៅដាក់ក្នុង Photoshop ហើយប្ដូរពុម្ពអក្សរគឺបង្ហាញត្រឹមត្រូវ ។
    បងប្អូនមានយោបល់យ៉ាងណាដែរ ?

  10. សួស្ដី បង បង ខាងលើ ដោយសារខ្ញុំមានការសិក្សា មិនទាន់ច្បាស់ ត្រង់កន្លែង ជើងក្រោម ដូច ជា​ ក+ ្ន + ុ + ង
    តើខ្ញុំត្រូវវាយបែបណា ក្នុង Photoshop CS4 យ៉ាងណាទៅ?

  11. ទើបបានអាចមានអារម្មណ៍សប្បាយដែរ​ តែពេលធ្វើទៅអត់ដើរសោះ។ ខ្ញុំកំពុងប្រើសេអែស៤ តែវាយខ្មែរអត់កើតសោះ មិនដឹងម៉េចទេ ចំលងពី ms office យកទៅដាក់ដូចបងហុងថាក៏មិនបាន​ សូមបងប្អូនជួយប្រាប់ខ្ញុំផងវាអត់ស្គាល់ដៃស្គាល់ជើងទេ បញ្ជាក់ CS 4 Extended។
    អរគុណទុកជាមុនណា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s