ម្សិលម្ង៉ៃ​ទៅ​ទិញ​ប្រអប់​ឆែក​ខ្សែ​នេតវើក


ម្សិលម្ង៉ៃ​ខ្ញុំ​ទៅ​រក​ទិញ​ប្រអប់​ឆែក​ខ្សែ​នេតវើក។ ទៅ​មើល​នៅ​ក្រុមហ៊ុន ភីធីស៊ី គេ​អស់​ពី​ស្តុក ក៏​ហួស​ទៅ ភីអេសស៊ី។ សួរ​គេ គេ​យក​មួយ​មក​ឱ្យ​មើល ខ្ញុំ​ប្រាប់​គេ​​យ៉ាង​​លឿន “អា​ហ្នឹង​ហើយ!!” ខ្ញុំ​លូក​ដៃ​ទៅ​យក​មក​មើល យក​មក​ដល់​ដៃ ខ្ញុំ​សួរ “ថ្លៃ​ប៉ុន្មាន?!!” អ្នក​លក់​ខិត​មក​ជិត យក​ម្រាម​ដៃ​ចង្អុល “នេះ​ថ្លៃ!” ខ្ញុំ​ស្រែក​ឡើង​អ្នក​លក់​ចង់​បះ​ជើង “ងាប់!!! ១៣០???” អ្នក​លក់​ធ្វើ​មុខ​ស្លឹងៗ ខ្ញុំ​សួរ​ទៀត “វាយ​ថ្លៃ​ខុស​ទេ​អ្ហី?” អ្នក​លក់​នោះ​ក្មេង​ផង មុខ​ឡើង​ចង់​ស្លេក “អត់​ទេ! វាយ​ត្រូវ​ហើយ​ពូ” គេ​ដើរ​មក​ជិត​ចាប់​ប្រអប់​ដែល​ខ្ញុំ​កំពុង​កាន់​មើល “ថ្លៃ​វា​ប៉ុណ្ណឹង” ខ្ញុំ​សួរ “ធើ​អី​បាន​ខ្លះ​ហ្នឹង?” អ្នក​លក់​​អត់​ដឹង។ ហាហា អស្ចារ្យ​ដែរ!! ធ្លាប់​ទិញ​មុនៗ​ថ្លៃ​មិន​ដល់​១០​ដុល្លារ​ផង ស្រាប់​តែ​អានេះ​​ថ្លៃ​ដល់​១៣០ ហើយ​ឃើញ​មាន​តែ​មួយ​ម៉ូដ​ហ្នឹង​ទៀត សួរ​រក​អា​ថោក​ជាង​ហ្នឹង​ទៀត គេ​ថា​អត់​មាន។ មួយ​សន្ទុះ​អ្នក​លក់​គេ​សួរ “យក​អត់​ពូ?” ខ្ញុំ​សើច​ស្ញេញៗ​ដាក់​អ្នក​លក់ “មិន​ដឹង​យក​ទៅ​ប្រើ​ស្អី​ទេ​នៀក? ខ្លាច​តែ​មិន​ចេះ​ប្រើ” អ្នក​លក់​ក៏​ឈរ​ញញឹមៗ​អត់​និយាយ​ទៅ…។ ដល់​តែ​វា​ថ្លៃ​យ៉ាងហ្នឹង រក​នឹក​ឆ្ងល់​ក៏​មិន​ចេញ។ មួយ​សន្ទុះ បាន​ខ្ញុំ​ទៅ​សុំ​គេ​មើល​ម៉ាក​ម្ដង​ទៀត រួច​ក៏​មក​កន្លែង​ធ្វើការ​វិញ​មក។ នៅ​ស្រុក​ខ្មែរ ១៣០​ដុល្លារ តែ​បើ​ឃើញ​ថ្លៃ​នៅ​ស្រុក​បារាំង​វិញ គេ​លក់ ៣៩៥​ដុល្លារ។ ថ្លៃ​ជាង​មាស​ទៀត​អានេះ! ខ្ញុំ​គ្មាន​វាសនា​ប្រើ​វា​ទេ។ សូម​មើល​រូប​លោក​ម្ចាស់​ហ្នឹង​ខាង​ក្រោម​នេះ​ចុះ។

3pknt015n_lrg.jpg

មុខងារ​របស់​វា (3PK-NT015N, Lan Cable Tester) ផលិតផល​របស់ Prokit

‧ Open/short wiring test
‧ Connected wires display
‧ No wire or termination indication
‧ Wrong connection / Non-parallel connection
‧ Ethernet 10 base2 termination value detection
‧ Battery low indication
‧ Buzzer inside
‧ BNC for testing 10 BASE2 terminator value
‧ Isolation resistances 50 K ohms test

15 thoughts on “ម្សិលម្ង៉ៃ​ទៅ​ទិញ​ប្រអប់​ឆែក​ខ្សែ​នេតវើក

  1. សុធា ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 12:11 ព្រឹក

    This network tester is used to test fibre optic and cable network..that’s why, it’s a little bit expensive.. go to small shop like repairing shop…they should have the old one for you to test your network.

  2. ទឹម បឿន ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 12:15 ព្រឹក

    Thank Sothea. I will go to a small shop later. This one is not a little bit expensive; it’s very expensive😉 I think I can find the one which costs about $10, much cheaper than this.

  3. chharda ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 9:14 ព្រឹក

    expensive mleng mleng ting tver evey tov

  4. Vannara ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 9:34 ព្រឹក

    ព្រះ​… អី​ក៏​ថ្លៃ​ម្លេះ … បើ​ថ្លៃ​ពេក​ចឹង​មិន​បាច់​ប្រើ​វា​ទេ បើ​កិប​ខុស​កាត់​កិប​ម្តង​ទៀត​ទៅ ហើយ​បើ​កិប​ត្រូវ​ហើយ​វា​អត់​ដើរ​ទៀត​នោះ​​អូស​ខ្សែ​ថ្មី​ទៀតទៅ អា​នឹង​វា​សល់​លុយ😀

  5. ទឹម បឿន ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 9:35 ព្រឹក

    Chharda: ទិញ​យក​មក​ឆែក​ខ្សែ​នេតវើក។ មិន​បាច់​ប្រើ​ប្រអប់​ឆែក​នេះ​ក៏​បាន កិប​ខ្សែ​ឱ្យ​តែ​ត្រូវ​ទៅ វា​ដើរ​ហើយ តែ​បើ​មាន​ប្រអប់​ឆែក​នេះ វា​ស្រួល​ជាង កិប​រួច ដោត​មើល​ថា​វា​ត្រូវ​ឬ​អត់ និង​ងាយ​រក​បញ្ហា​ដែល​នេវើក​មិន​ដើរ​ផង។

  6. ទឹម បឿន ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 9:37 ព្រឹក

    វណ្ណរ៉ា​និយាយ​ត្រូវ! កិប​ខុស កាត់​កិប​ថ្មី​ទៀត បើ​នៅ​តែ​មិន​ត្រូវ​ដូរ​ខ្សែ​ថ្មី ចប់​បាត់!! ទុក​លុយ​ប៉ាវ​វណ្ណរ៉ា​ផឹក​វិញ​គ្រាន់​បើ​ជាង កិកិ

  7. Vannara ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 9:40 ព្រឹក

    អានឹង​បាន​វា​ត្រឹមត្រូវ😀 ហី​អង្កាល​បាន​ហៅ​ស៊ី​ផឹក​ចុះ😉

  8. ទឹម បឿន ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 9:46 ព្រឹក

    ចាំ​មើល​សន្សំ​លុយ​បាន​សិន។

  9. Vannara ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 9:48 ព្រឹក

    ហី​ចាំ​អង្កាល់​បាន​សន្សំ​លុយ​បាន​ចុះ? ក្រែង​ចុង​ខែ​ហើយ​តើ បើក​ប្រាក់​ខែ​នៅ​ចុះ?😀

  10. ទឹម បឿន ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 10:21 ព្រឹក

    បើក​ថ្ងៃ​ហ្នឹង​ហើយ តែ​អត់​សល់​ទេ។ រឿង​សន្សំ មិន​ដឹង​ពេល​ណា​ទើប​សន្សំ​បាន​ទេ បើ​សន្សំ​ថ្ងៃ​នេះ ស្អែក​ឡើង​អស់​វិញ​ចឹង។ តែ​សូម​ចាំ​ចុះ តែ​សន្សំ​បាន​ផឹក​ឱ្យ​ណាណី​ម្ដង!😀

  11. kosal ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 2:10 ល្ងាច

    ចុមយក្ស ទៅប្លក់ណាក៏គេនិយាយរឿងផឹកស៊ីដែរណ ហីអកាលបានផឹក ខ្ញុំទៅដែរ កិកិកិកិ

  12. ទឹម បឿន ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 2:18 ល្ងាច

    ទៅ​ស្អែក​ហ្មង​ក៏​បាន​ដែរ​កុសល។ ចាំ​ខ្ញុំ​ឱ្យ​ចេញ​លុយ​ម្ដង។

  13. chharda ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 5:22 ល្ងាច

    oh jing te ey . tae vea tlaiy pek .just 1 box .those money can buy a good clooths heuy na .

  14. ទឹម បឿន ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 5:42 ល្ងាច

    មហា​ថ្លៃ​ហើយ! លុយ​ប៉ុណ្ណឹង​អាច​ទិញ best clothes ហ្មង​ហ្នឹង!

  15. chharda ថ្ងៃអង្គារ ទី 4 ខែ​មីនា 2008 / 7:18 ល្ងាច

    yes pit men

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s