ថ្ងៃ​នេះ​ហត់​ខ្លាំង​ណាស់


ប៉ុន្មាន​ថ្ងៃ​នេះ អ៊ីនធឺណិត​ចេះ​តែ​មាន​បញ្ហា។ យប់​មិញ បំណាច់​នឹង​ដាក់​អ៊ីនធឺណិត​ឱ្យ​ភ្ញៀវ​ប្រើ និង​យក​លុយ​ពី​ភ្ញៀវ​រួច​ហើយ ខ្ញុំ​សុខចិត្ត​មក​អង្គុយ​ចាំ​មួយ​យប់​នៅ​កន្លែង​ធ្វើការ កុំ​ឱ្យ​មាន​បញ្ហា​ដល់​ភ្ញៀវ។ ថ្ងៃនេះ​ ខ្ញុំ​គិត​ថា​​នឹង​ធ្វើ​វា​ស្រេច​តាំង​ពី​ព្រឹក តែ​​ដោយសារ​ព្រឹកឡើង បិទ​អ៊ីនធឺណិត​​ដើម្បី​ធ្វើ​វា​អត់​បាន ព្រោះ​ភ្ញៀវ​ខ្លះ​កំពុង​ប្រើ និង​អ្នក​មក​ប្រជុំ​នៅ​សណ្ឋាគារ​នេះ គេ​ក៏​ត្រូវការ​ប្រើ​អ៊ីនធឺណិត​ដែរ ដូច្នេះ​ខ្ញុំ​ត្រូវ​រង់ចាំ​ដល់​រសៀល ហើយ​ក៏​ចេះ​តែ​ចាំ​រហូត​ដល់​ល្ងាច តែ​ក៏​នៅ​តែ​មាន​ការងារ​ធ្វើ​មិន​អស់​មិន​ហើយ ពេញ​មួយ​ថ្ងៃ។ ចាប់​ផ្ដើម​តាំង​ពី​ព្រឹក​មិញ ខ្ញុំ​រត់​ចុះ រត់​ឡើង​រហូត​ដល់​ម៉ោង ១២​កន្លះ ទើប​បាន​ទៅ​បាយ ពេល​បាយ​រួច បាន​សម្រាក​យូរ​គួរសម​ដែរ ទៅ​អង្គុយ​ផឹក​កាហ្វេ​ និង​លេង​អុក​បាន​បី​ក្ដារ តែ​ក្រោយ​ពី​ហ្នឹង គ្មាន​ពេល​ឈប់​ទេ ត្រូវ​រត់​រហូត ព្រោះ​ការិយាល័យ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​គ្រឿង​អ៊ីនធឺណិត។ តាម​ពិត​ទៅ បើ​មិន​រត់​ក៏​​អត់​អី​ដែរ តែ​បើ​មិន​រត់​ដូច​មិន​ទាន់​ចិត្ត ដល់​ពេល​ធ្វើ​រួច​ មើល​ម៉ោង គឺ​ម៉ោង ៨​យប់ ជើង​ខ្ញុំ​រឹង​ដើរ​លែង​ចង់​រួច​ ដង្ហើម​ដក​លែង​ចង់​ដល់​គ្នា។ សំណាង​ដែរ ដែល​ខ្ញុំ​ធ្វើ​រួច កុំ​អី ត្រូវ​នៅ​មួយ​យប់​ហ្នឹង​ទៀត​ហើយ។ ថ្ងៃ​ហ្នឹង​មិន​ត្រឹមតែ​ហត់​ទេ អស់​កម្លាំង​ខ្លាំង​ទៀត​ផង គិត​ទៅ​សម្រាក​ហើយ។ សង្ឃឹម​ថា​ខ្ញុំ​នឹង​មិន​ជួប​ថ្ងៃ​បែប​នេះ​ទៀត​ទៅ​ចុះ៕

16 thoughts on “ថ្ងៃ​នេះ​ហត់​ខ្លាំង​ណាស់

  1. samnang ថ្ងៃអង្គារ ទី 26 ខែ​កុម្ភៈ 2008 / 6:50 ព្រឹក

    ការងារ​ចេះ​តែ​ទ្រាំ​ទៅ​បឿន,មិន​មែន​ថ្ងៃ​ណា​ក៏​រវល់​ចឹង​ទេ។ ធ្វើ​ការ​រួច​សំរាក​ដោយ​សប្បាយ​ចិត្ត​,​ខ្ញុំ​មិន​ចូល​ចិត្ត​ទុក​ការងារ​ចោល​ទេ​ពេល​ទៅ​សំរាក​អារម្មណ៍​មិន​ស្ងប់។

  2. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 26 ខែ​កុម្ភៈ 2008 / 8:38 ព្រឹក

    សង្ស័យ​យក៍​អូហ្វហ្វីស​ធ្វើ​ប្រពន្ធ​ហើយ​លោក​ម្នាក់​ហ្នឹង

  3. បឿន ថ្ងៃអង្គារ ទី 26 ខែ​កុម្ភៈ 2008 / 10:58 ព្រឹក

    សំណាង៖ អត់​អី​ទេ រួច​អស់​ហើយ។ ថ្ងៃ​នេះ នៅ​កែ​បញ្ហា​បន្តិច​បន្តួច​ទៀត​ទេ។ តែ​យប​មិញ​ដេក​ស្រួល​អស់​ទាស់ ម៉ោង​៨ បាន​ក្រោក​ពី​កន្លែង​ដេក ម៉ោង​៨”៣០ បាន​មក​ដល់​កន្លែង​ធ្វើការ។

    សុភ័ក្ត្រ៖ បើ​អូហ្វហ្វីស​ព្រម ប្រហែល​ជា​យក​មែន​ហ្នឹង😛

  4. chharda ថ្ងៃអង្គារ ទី 26 ខែ​កុម្ភៈ 2008 / 11:59 ព្រឹក

    take care urself

  5. បឿន ថ្ងៃអង្គារ ទី 26 ខែ​កុម្ភៈ 2008 / 12:26 ល្ងាច

    Thank sis.

  6. kosal ថ្ងៃពុធ ទី 27 ខែ​កុម្ភៈ 2008 / 12:45 ព្រឹក

    ការងារចឹងហើយបឿន ពេលខ្លះរវល់ រវល់យកតែមែនទែន គ្មានពេលសំរាកទេ ខ្ញុំក៏ធ្លាប់ចឹងដែរ ពេលខ្លះចង់អោយការងារទាន់ពេល សុខចិត្តអង្គុយធ្វើទល់ភ្លឺ និយាយចឹងបឿនធ្វើការនៅណាដែរ?

  7. សុធា ថ្ងៃពុធ ទី 27 ខែ​កុម្ភៈ 2008 / 5:01 ព្រឹក

    ការងារវាតែប៉ុណ្ណឹង!

  8. Bandith ថ្ងៃពុធ ទី 27 ខែ​កុម្ភៈ 2008 / 1:51 ល្ងាច

    ងាប់គ្នាអ្នកណាស្រួលដូចខ្ញុំចឹង ខ្ញុំអង្គុយនៅតែ អូហ្វីសដោនឡូតតែរឿង មើល ហាហាហហា….ហ្សួលដល់ក🙂

  9. vutha ថ្ងៃពុធ ទី 27 ខែ​កុម្ភៈ 2008 / 1:56 ល្ងាច

    នេះជាជិវិត​ គឺដើម្បីរស់ ថ្ងៃណាមួយបឿន​ នឹង​ក្លាយជាអ្នកមានលុយ​គ្រប់គ្រាន់​ ដោយ​មិនចាំបាច់​រវល់​ការងារ​អស់​ទាំង​នេះទៀត​ហើយ។

  10. បឿន ថ្ងៃសុក្រ ទី 29 ខែ​កុម្ភៈ 2008 / 8:17 ព្រឹក

    »»កសល, សុធា៖ ខ្ញុំ​ក៏​យល់​ថា​អ៊‍ីចឹង​ដែរ។
    »»ស្រួល​ម៉េះ​លោក​ឌិត​ឯង?
    »»ខ្ញុំ​សង្ឃឹម​ថា​យ៉ាង​ហ្នឹង​ដែរ។ អរគុណ​បង។

  11. Sophat ថ្ងៃសុក្រ ទី 29 ខែ​កុម្ភៈ 2008 / 9:49 ព្រឹក

    និយាយ​ពី​រឿង​អ៊ិនធ័រណិត​នៅ​ស្រុក​អាគាំង​នេះ​លឿន​ហើយ​មាន wireless ​ស្ទើរ​គ្រប់​កន្លែង​ ទម្លាប់​ខ្លួន​អស់ ខ្ញុំ​ខ្លាច​ក្រែង​ពេល​ទៅ​ស្រុក​ខ្មែរ​វិញ​ តឹង​ទ្រូង​នឹង​អ៊ិនធ័រណិត​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​ពី​មុន។ សង្ឃឹម​ថា​ទម្រាំ​ដល់​ពេល​នោះ​ប្រព័ន្ធ​អ៊ិនធរណិត​ស្រុក​យើង​ល្អ​គួរ​សម​ហើយ តែ​បើ​មិន​ដូច្នោះ​ទេ​ប្រហែល​ត្រូវ​ទៅ​ពឹង​ពាក់​បឿន​ខ្លះ​ហើយ​មើល​ទៅ! (ហា​ហា)

  12. ទឹម បឿន ថ្ងៃសុក្រ ទី 29 ខែ​កុម្ភៈ 2008 / 11:12 ព្រឹក

    ប្រើ​មិន​កើត​ទេ​នៅ​ស្រុក​ខ្មែរ😛 ។ បើ​មិន​លឿន ពឹង​ឱ្យ​ខ្ញុំ​ជួយ​ប្រើ​បាន​សម ឱ្យ​ទៅ​ធើ​ឱ្យ​លឿន មិន​ដឹង​ធើ​ម៉េច​ទេ!

  13. Vannara ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 9:37 ព្រឹក

    ធ្វើ​ការ​ស៊ី​ប្រាក់​ខែ​គេ​ត្រូវ​តែ​ស៊ូរ​ចឹង​ហើយ​លោក​ប្ងូន​អើយ កុំ​រអ៊ូ​ពេក😀

  14. ទឹម បឿន ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 9:41 ព្រឹក

    ទើប​តែ​ថ្ងៃ​នេះ​ទេ រាង​ស្រឡះ​​បាន​ស្ដាប់​ចម្រៀង បាន​អី​ខ្លះ ប៉ុន្មាន​ថ្ងៃ​មុន​ហ្នឹង អង្គុយ​តែ​បន្តិច​ក៏​មិន​បាន​អង្គុយ​ផង។ កំពុង​តែ​ធ្វើ​អាមួយ មាន​អា​មួយ​ផ្សេង​ទៀត​មក​ដល់​បន្ត និង​ចេះ​បន្ត​រហូត​ដល់​រាប់​មិន​ចង់​អស់😉

  15. Vannara ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 9:46 ព្រឹក

    ការងារ​វា​អញ្ចឹង​ហើយ ធ្វើ​កាត់​តែ​ធំ​វា​កាន់​តែ​រវល់​ មិន​មែន​ដូច​អ្នក​ធ្វើ​ការ​រាជ​ការ​ទេ​ អ្នក​ខ្លះ​អង្កុយ​វ៉ៃ​តែ​ទៀង​លេន តែ​ជិះ​សុទ្ទ​តែ​អា​ល្សុច​សិស

  16. ទឹម បឿន ថ្ងៃសៅរ៍ ទី 1 ខែ​មីនា 2008 / 2:41 ល្ងាច

    ធ្វើ​កាន់​តែ​ធំ​អី! កូន​ចៅ​គេ​សោះ​ហ្នឹង។ ចង់​ធ្វើ​ការងារ​រដ្ឋ​ដែរ តែ​ទៅ​មិន​រួច។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s