វេប​សាយ

វិបសាយ អត្ថបទ​ចម្រៀង​ខ្មែរ


ពីមុន​ខ្ញុំ​ប្រើ Divshare សម្រាប់​ដាក់​បទ​ចម្រៀង ប៉ុន្តែ​ថ្មីៗ​នេះ សុខដុម​ បាន​ផ្ដល់​ទំហំ​បន្ថែម​សម្រាប់​វិបសាយ អត្ថបទ​ចម្រៀង​ខ្មែរ ដែល​អាច​ឱ្យ​ខ្ញុំ​ដាក់​ចម្រៀង​នៅ​ក្នុង​វិបសាយ​នោះ​ដោយ​ផ្ទាល់​តែ​ម្ដង ដែល​រឹត​តែ​ធ្វើ​ឱ្យ​ខ្ញុំ​ងាយ​ស្រួល​ក្នុង​ការបញ្ជូល​ចម្រៀង​ទៅ​ក្នុង​វិបសាយ។ ឥឡូវ​ខ្ញុំ​បាន​ដាក់​វ៉ុល​ថ្មីៗ​ចំនួន ៥ វ៉ុល​រួច​ហើយ មាន​ គឹម ហេង​វ៉ុល ១៨១ ឃ្លាត​ទាំង​អាល័យ ស្ប៉ាក​វ៉ុល ៩ ចំណេះ​ទាប​សារភាព​ស្នេហ៍ ហង្សមាស​វ៉ុល ៣៤២ ចិត្ត​ស្មោះ​ក្នុង​ខ្លួន​មនុស្ស​ក្បត់ (​វាយ​អត្ថបទ​ដោយ វីរិយា) ហង្សមាស​វ៉ុល ៣៤៣ អនិច្ចា​អ្នកស្រែ (វាយ​អត្ថបទ​ដោយ វីរិយា) រ៉ក់​វ៉ុល ១០៤ យុវជន​ខ្មែរ និង​វ៉ុល​ផ្សេងៗ​ទៀត ដែល​ខ្ញុំ​កំពុង​រៀបចំ​អត្ថបទ​ចម្រៀង​សម្រាប់​ដាក់។ ដោយសារ​ចម្រៀង​អាច​បញ្ជូល​ក្នុង​វិបសាយ​ដោយ​ផ្ទាល់​តែ​ម្ដង ទើប​ធ្វើ​ឱ្យ​ការ​បញ្ជូល​បទ​ចម្រៀង​របស់​ខ្ញុំ​រហ័ស​ជាង​មុន និង​ការ​ចាក់​ចម្រៀង​ក៏​លឿន​ជាង​មុន​ផង​ដែរ។ ដូចនេះ សូម​លោក​អ្នក​បន្ត​ការ​រីករាយ​ជាមួយ​អត្ថបទ​ចម្រៀង​ខ្មែរ​បន្ត​ទៅ​ទៀត​ចុះ។ សូម​បញ្ជាក់​ផង​ដែរ​​ថា អត្ថបទ​ចម្រៀង​ខ្មែរ មាន​សមាជិក​ពីរ​រូប​ទៀត ដែល​តែង​តែ​បញ្ជូល​បទ​ចម្រៀង​ជាហូរហែ​ជូន​លោក​អ្នក​សណ្ដាប់​ គឺ ណារដ្ឋ និង បូរាណ។

សូម​អរគុណ សម្រាប់​ការគាំទ្រ​វិបសាយ អត្ថបទ​ចម្រៀង​ខ្មែរ ក៏​ដូច​ជា​ប្លក់ សម្រាប់​ខ្មែរ នេះ។

www.khmerlyrics.com

9 thoughts on “វិបសាយ អត្ថបទ​ចម្រៀង​ខ្មែរ”

  1. ខ្ញុំ​ធ្លាប់​​ឃើញ​អត្ថបទ​មួយ​នៅ​លើ​ Forum ណា​មិន​ដឹង​ទេ​ ដែល​ Diveshare បាន​ដាក់​ប្រកាស​លក់​វិបសៃត៍​របស់​ខ្លូន​។​ បើ​បាន​អត្ថបទ​មួយ​ផ្សេង​ទៀត​និយាយ​ថា​ Diveshare ក្ស័យធន​។

  2. ប្រហែល​ជា​អ៊‍ីចឹង​មែន​ទេ​ដឹង? ព្រោះ​បើ​តាម​មើល​ទៅ ដូច​ជា​មិន​មាន​អ្នក​ណា​ទិញ​ប៉ុន្មាន​ទេ។ ដំបូង​ឱ្យ​អាប់ឡូត​តាម​ចិត្ត រហូត​ដល់​កាត់​ឱ្យ​សល់​តែ ៥​ជី។

  3. ខ្ញុំធ្លាប់ចូលទៅស្តាប់ដែរល្បង តែចង់ស្តាប់បទអកលាទ្រនុំរបស់លោកស៊ិន ស៊ីសាមុត ដល់ហើយព្រោះមិនបានស្តាប់យូរមកហើយ
    —————————-
    ប្លកថ្មីរបស់ខ្ញុំ

  4. ah……my friend Sokhodom ផ្តល់សេវាហសស្ធីងដល់បឿនឯង សំរាប់​ Khmerlyrics.com ? ផ្តល់ទំហំប៉ុន្មានដែរ? បើខ្វះប្រាប់ខ្ញុំ ខ្ញុំមានសើវើធំគ្រាន់បើដែរ អាចអោយបឿនឯងប្រើប្រាស់បាន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s