កុំព្យូទ័រ​បត់​មកពី​​សាំងហ្គាពួ


 kohji_openfront.jpg

មុន​នេះ​ទៅ​រក​ទិញ​គ្រឿង​កុំព្យូទ័រ បាន​ឃើញ​កុំព្យូទ័របត់​តូចៗ ខ្ញុំ​ស្មាន​តែ​កុំព្យូទ័រ​សម្រាប់​ក្មេងៗ តែ​មើល​ថ្លៃ​ទៅ មាន​មួយ​ជាង​៨០០​ដុល្លារ និង​មួយ​ទៀត​ជាង​១.០១៥​ដុល្លារ (នៅ​ភីអេសស៊ី)។ កុំព្យូទ័រ​បត់​ហ្នឹង​តូច​មែនទែន ប្រវែង​បណ្ដោយ ២១៨​មម ទទឹង ១៦០​មម (ប៉ុន​ក្រដាស A5) កម្ពស់ ២៥,៤​មម និង​ទម្ងន់ ៩៩០​ក្រាម មាន​ប្លូធូស 2.0+EDR Wireless LAN IEEE 802.11b/g អេក្រង់ (Touch Screen) 7″ Wide TFT Color LCD 1024×600 កាមេរ៉ា 1.3 Million pixels រេម អាច​ដាក់​ដល់​1​ជី ហាតឌីស មាន​៤០ ដល់​១២០​ជី ប្រើ​ស៊ីភីយូ Intel ប្រភេទ A100 ៦០០​មេហ្គាហឺត និង A110 ៨០០​មេហ្គាហឺត 3 in 1 Memory card reader. (SD/MMC/MS) ។ អា​រៀបរាប់​ហ្នឹង​មួយ​ប្រភេទ​ទេ នៅ​មាន​ប្រភេទ​ផ្សេង​ទៀត ទំហំ​វា​ប្រហាក់ប្រហែល​គ្នា ខុស​តែ​គ្រឿង​ខាង​ក្នុង។ អាច​ចូល​មើល​នៅ​វិបសាយ http://www.kohjinsha.com.sg បើ​ចង់​ដឹង​បន្ថែម ឬ​មើល​លម្អិត​នៅ http://www.pocketables.net/2007/02/review_kohjinsh.html ។ ប្រសិន​បើ​ចង់​ដឹង​ច្បាស់ ក៏​អាច​សាកសួរ​នៅ​ភីអេសស៊ី ឬ​ទៅ​មើល​ផ្ទាល់​តែ​ម្ដង​ក៏​បាន ម៉ាក​របស់​វា​គឺ KOJINSHA។ និយាយ​ឱ្យ​ត្រង់​ទៅ ខ្ញុំ​មិន​សូវ​ចូលចិត្ត​កុំព្យូទ័រ​តូចៗ​ប៉ុន្មាន​ទេ ប្រសិន​បើ​ខ្ញុំ​ទិញ ច្បាស់​ជា​យក​១៤​អ៊ីញ​ឡើង​ហើយ ហើយ​ម៉ាក​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត គឺ SONY VIO កាន់​តែ​ថ្លៃ កាន់​តែ​ស្រឡាញ់។

 kohjinsha-sa-windows-xp-pda.jpg

28 thoughts on “កុំព្យូទ័រ​បត់​មកពី​​សាំងហ្គាពួ

  1. វីរិយា ថ្ងៃអង្គារ ទី 12 ខែ​កុម្ភៈ 2008 / 5:28 ល្ងាច

    ពិបាក​ប្រើ​ណាស់​ ទំហំ​ស្ទាក់​ស្ទើរ បើ​វាយ​អក្សរ​ក៏​ត្រូវ​ត្បៀត​ចុង​ម្រាម​ (Typing បែប​ម្ញែក​) ហេហេហេ! ហើយ​បើ​និយាយ​ពី​សមត្ថ​ភាព​ធ្វើ​ការ ​វា​ចាញ់​អា​ធំជាង​ដែលមាន​កម្រិត​ល្បឿន​​ស្មើ​គ្នា​ស្រាប់​ទៅ​ហើយ​! ចំណុច​ល្អ​ដែល​វាមាន​គឺ តូច, ងាយ​ដាក់​តាម​ខ្លូនសម្រាប់​ប្រើ​ប្រាស់​ការងារ​ស្រាលៗ​ដែល​តម្រូវ​ការ​ប្រើ​ក្នុង​កុំព្យូទ័រ ។ (និយាយ​អញ្ចឹង​មិន​មែន​ថា​ខ្ញុំ​មិន​ចង់​បាន​វា​ទេ, បើ​មាន​លទ្ធ​ភាព​ចង់​បាន​មួយ​ដែរ​ហ្នឹង​ណា ហេហេហេ!​)

    សូនី​វាយ​អូ​ ក៏​មាន​អាច​តូច​អញ្ចឹង​ដែរតើហ៍​បឿន, ទម្ងន់​តែ​១គីឡូ​ក្រាម​គត់ តែតម្លៃ​​វា​តូច​តាម​មាឌ​ទេ! ពួក​យើង​លូក​មិន​ចុះ​ទេ​បាន​ត្រឹម​សម្លឹង បើ​ជា​តាប៉ិភាក់​ប្រហែល​លូក​ចុះ ព្រោះ​គាត់​ហ្នឹង​ស្រឡាញ់​ប្តូរផ្តាច់​មាំ​ណាស់!😀

  2. ទឹម បឿន ថ្ងៃអង្គារ ទី 12 ខែ​កុម្ភៈ 2008 / 5:33 ល្ងាច

    វ៉ាយអូ​តូចៗ​ហ្នឹង​មិន​តូច​ដូច​ Kojinsha នេះ​ទេ ហើយ​ពួក​អាវ៉ាយអូ​តូចៗ​ហ្នឹង ថ្លៃ​វា​មាន​ត្រឹម​លើ​ពីរពាន់​ឡើង ខ្ញុំ​ស្រឡាញ់ តែ​មិន​ហ៊ាន​មើល។ ដើរ​ក្បែរ​វា បាន​ត្រឹម​តែ​ជញ្ជក់​មាត់។😉

  3. khmerpoemboy ថ្ងៃអង្គារ ទី 12 ខែ​កុម្ភៈ 2008 / 5:37 ល្ងាច

    និយាយអញ្ចឹងខ្ញុំគម់ចង់ទិញ labtop យូរហើយតែសន្សំលុយអត់ទាន់គ្រប់។
    កំព្យួទ័រខាងលើហ្នឹងឡូយបានតែអ្នក Business ដើរលិចដើរកើតបង្អូតគេទេ ព្រោះ
    ងាយយកតាមខ្លួន។ ថ្វើបើសមត្ថភាពវាក៏មិនអន់ប៉ុន្មាន តែសំរាប់ខ្ញុំ ខ្ញុំត្រូវការខ្ពស់ជាង
    នេះពីរដងនិង ទំហំស្រ្គីនលើសពី14អ៊ីញ ដ3ជាយក្នុងការរ៉ាន់ប្រូក្រាមធំៗ

  4. ទឹម បឿន ថ្ងៃអង្គារ ទី 12 ខែ​កុម្ភៈ 2008 / 5:46 ល្ងាច

    រាល់​ថ្ងៃ ខ្ញុំ​ចង់​បាន​កុំព្យូទ័រ​​ឡើង​ទ្រាំ​លែង​ចង់​បាន​ហើយ។

  5. khmerpoemboy ថ្ងៃអង្គារ ទី 12 ខែ​កុម្ភៈ 2008 / 5:54 ល្ងាច

    ទិញមួយទៅ ហើយយកមកបង្អួតយើងផង

  6. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 12 ខែ​កុម្ភៈ 2008 / 6:03 ល្ងាច

    ហ៊ាន​និយាយ​ដើម​យើង​ផង​ឬ?

  7. ទឹម បឿន ថ្ងៃអង្គារ ទី 12 ខែ​កុម្ភៈ 2008 / 6:14 ល្ងាច

    khmerpoemboy: ចាំ​ពេល​ទិញ នឹង​យក​មក​អួត​ហើយ។

    សុភ័ក្ត្រ​មាន​ដើម​ឱ្យ​គេ​និយាយ​ចាត់​ទុក​ថា​គ្រាន់​ហើយ។ ខ្ញុំ​គ្មាន​ដើម​ដូច​សុភ័ក្ត្រ​ឯង​ផង ខ្ញុំ​មិន​ថា។

  8. kaingsv ថ្ងៃអង្គារ ទី 12 ខែ​កុម្ភៈ 2008 / 7:20 ល្ងាច

    Wow! It looks good!🙂

  9. ទឹម បឿន ថ្ងៃអង្គារ ទី 12 ខែ​កុម្ភៈ 2008 / 7:29 ល្ងាច

    Buy one if you like it😀

  10. Vannara ថ្ងៃអង្គារ ទី 12 ខែ​កុម្ភៈ 2008 / 9:25 ល្ងាច

    មើល​ទៅ​នៅ​ចាញ់​ម៉ាក់ OX ( http://www.laptop.org/en/index.shtml )របស់ OLPC​ ឆ្ងាយ​ណាស់😀

  11. kaingsv ថ្ងៃអង្គារ ទី 12 ខែ​កុម្ភៈ 2008 / 11:12 ល្ងាច

    Well, I would want to. But no money😦 And besides, I just got my new laptop 6 months ago. My mum would scold me.

  12. sophat.wp ថ្ងៃពុធ ទី 13 ខែ​កុម្ភៈ 2008 / 6:26 ព្រឹក

    ឃើញ​រូប​ទី​មួយ​ស្មាន​តែ​ធំ តែ​ដល់​ឃើញ​រូប​ទី​ពីរ​បាន​ដឹង​ថា​តូច​ពេក​ពិបាក​វាយ​ណាស់។ នៅ​ស្រុក​អាគាំង​គេ​និយម mac អា​តូច​ល្មម តែ​ស្រុក​ខ្មែរ​មិន​ដឹង​ឥលូវ​និយម​ដែរ​ឬ​អត់?

  13. naraths ថ្ងៃពុធ ទី 13 ខែ​កុម្ភៈ 2008 / 8:38 ព្រឹក

    ងាប់! ប៉ុន​បាត​ដៃ… ប្រើ​ម៉េច​ទេ!

  14. រចនា ថ្ងៃពុធ ទី 13 ខែ​កុម្ភៈ 2008 / 11:44 ព្រឹក

    Laptop ក្នុង​ក្ដី​ស្រមៃ​របស់​ខ្ញុំ គឺ Laptop របស់​ប៉ាំ​ខ្ញុំ!!!😛

  15. ទឹម បឿន ថ្ងៃពុធ ទី 13 ខែ​កុម្ភៈ 2008 / 12:03 ល្ងាច

    ចាំ​ប៉ា​បោះចោល​សិន​ទៅ ចាំ​បាន​ប្រើ​😀

  16. santhonie ថ្ងៃពុធ ទី 13 ខែ​កុម្ភៈ 2008 / 12:05 ល្ងាច

    មើលទៅស្អាតដែរ តែប្រភេទ CPU AMD ព៏តខៀវនេះអត់ល្អទេ!!!ឆាប់ខូចណាស់

  17. ល្បង​នី​ ថ្ងៃពុធ ទី 13 ខែ​កុម្ភៈ 2008 / 5:23 ល្ងាច

    ទាល់​តែ​ចូល​មហាវិទ្យាល័យ​បាន​ផ្ទេរ​!😉

  18. ទឹម បឿន ថ្ងៃពុធ ទី 13 ខែ​កុម្ភៈ 2008 / 5:44 ល្ងាច

    santhonie: ខ្ញុំ​អត់​ដឹង​ពី​គុណភាប​របស់​ស៊ីភីយូ​ហ្នឹង​ទេ តែ​ធម្មតា AMD វា​ធន់​កំដៅ ខ្ញុំ​ប្រើ​ខ្ទេច​អស់​មួយ​ហើយ។

    នី៖ ឥឡូវ​លេង​សុទ្ធ​តែ​ល្បង​អ្ហេស៍?

  19. ល្បង​ណាក់​ ថ្ងៃពុធ ទី 13 ខែ​កុម្ភៈ 2008 / 6:31 ល្ងាច

    ក្នុង​នាម​ជា​រាម​ច្បង​ត្រូវ​តែ​ប្រើ​ល្បង​ចឹង​ហើយ​! អា​រជ្ជនី​វា​កើត​ជំងឺ​គិត​ច្រើន​! ដូច​នេះ​​រតនៈ​ត្រូវ​តែ​ជួយ​ចឹង​ហើយ​!

  20. naraths ថ្ងៃពុធ ទី 13 ខែ​កុម្ភៈ 2008 / 7:42 ល្ងាច

    ចេញ​ល្បង​មក​ច្រើន​ម៉្លេះ អត់​យល់!

  21. Boeun ថ្ងៃពុធ ទី 13 ខែ​កុម្ភៈ 2008 / 7:53 ល្ងាច

    ចុម! កើត​ថី​ហ្នឹង? ចេញ​ស្ទីល​ប្លែកៗ ចង់​ឆ្ងល់!!

  22. ល្បង​ណាក់​ ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែ​កុម្ភៈ 2008 / 12:03 ល្ងាច

    សូម​បន្ត​ការ​​មិន​យល់​​របស់​បង​ៗ​ទៀត​ចុះ​ណា​!​​😉

  23. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែ​កុម្ភៈ 2008 / 1:04 ល្ងាច

    អត់​អី​ឯណា​អ្ហី? ម្ដង​នី ម្ដង​ណាក់ ហើយ​ដាក់​សុទ្ធ​តែ​ល្បង, គិត​មិន​យល់​ទេ ហាហា

  24. kooms ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែ​កុម្ភៈ 2008 / 2:24 ល្ងាច

    ហា!​ហ! មេចទេនិះ! ល្បង! នៅមាន​ល្បង់ប៉ុន្មានទៀត?

  25. kosal ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែ​កុម្ភៈ 2008 / 2:47 ល្ងាច

    Happy Valentine’s day Boeun !!! Wish u have a sweet time with your lover🙂

  26. chharda ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែ​កុម្ភៈ 2008 / 3:04 ល្ងាច

    happy V’s Day Brother

  27. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែ​កុម្ភៈ 2008 / 3:36 ល្ងាច

    Happy Valentine’s day អ្នក​តាំង​អស់​គ្នា។ អរគុណ​ច្រើន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s