មុននេះទៅរកទិញគ្រឿងកុំព្យូទ័រ បានឃើញកុំព្យូទ័របត់តូចៗ ខ្ញុំស្មានតែកុំព្យូទ័រសម្រាប់ក្មេងៗ តែមើលថ្លៃទៅ មានមួយជាង៨០០ដុល្លារ និងមួយទៀតជាង១.០១៥ដុល្លារ (នៅភីអេសស៊ី)។ កុំព្យូទ័របត់ហ្នឹងតូចមែនទែន ប្រវែងបណ្ដោយ ២១៨មម ទទឹង ១៦០មម (ប៉ុនក្រដាស A5) កម្ពស់ ២៥,៤មម និងទម្ងន់ ៩៩០ក្រាម មានប្លូធូស 2.0+EDR Wireless LAN IEEE 802.11b/g អេក្រង់ (Touch Screen) 7″ Wide TFT Color LCD 1024×600 កាមេរ៉ា 1.3 Million pixels រេម អាចដាក់ដល់1ជី ហាតឌីស មាន៤០ ដល់១២០ជី ប្រើស៊ីភីយូ Intel ប្រភេទ A100 ៦០០មេហ្គាហឺត និង A110 ៨០០មេហ្គាហឺត 3 in 1 Memory card reader. (SD/MMC/MS) ។ អារៀបរាប់ហ្នឹងមួយប្រភេទទេ នៅមានប្រភេទផ្សេងទៀត ទំហំវាប្រហាក់ប្រហែលគ្នា ខុសតែគ្រឿងខាងក្នុង។ អាចចូលមើលនៅវិបសាយ http://www.kohjinsha.com.sg បើចង់ដឹងបន្ថែម ឬមើលលម្អិតនៅ http://www.pocketables.net/2007/02/review_kohjinsh.html ។ ប្រសិនបើចង់ដឹងច្បាស់ ក៏អាចសាកសួរនៅភីអេសស៊ី ឬទៅមើលផ្ទាល់តែម្ដងក៏បាន ម៉ាករបស់វាគឺ KOJINSHA។ និយាយឱ្យត្រង់ទៅ ខ្ញុំមិនសូវចូលចិត្តកុំព្យូទ័រតូចៗប៉ុន្មានទេ ប្រសិនបើខ្ញុំទិញ ច្បាស់ជាយក១៤អ៊ីញឡើងហើយ ហើយម៉ាកដែលខ្ញុំស្រឡាញ់បំផុត គឺ SONY VIO កាន់តែថ្លៃ កាន់តែស្រឡាញ់។
ពិបាកប្រើណាស់ ទំហំស្ទាក់ស្ទើរ បើវាយអក្សរក៏ត្រូវត្បៀតចុងម្រាម (Typing បែបម្ញែក) ហេហេហេ! ហើយបើនិយាយពីសមត្ថភាពធ្វើការ វាចាញ់អាធំជាងដែលមានកម្រិតល្បឿនស្មើគ្នាស្រាប់ទៅហើយ! ចំណុចល្អដែលវាមានគឺ តូច, ងាយដាក់តាមខ្លូនសម្រាប់ប្រើប្រាស់ការងារស្រាលៗដែលតម្រូវការប្រើក្នុងកុំព្យូទ័រ ។ (និយាយអញ្ចឹងមិនមែនថាខ្ញុំមិនចង់បានវាទេ, បើមានលទ្ធភាពចង់បានមួយដែរហ្នឹងណា ហេហេហេ!)
សូនីវាយអូ ក៏មានអាចតូចអញ្ចឹងដែរតើហ៍បឿន, ទម្ងន់តែ១គីឡូក្រាមគត់ តែតម្លៃវាតូចតាមមាឌទេ! ពួកយើងលូកមិនចុះទេបានត្រឹមសម្លឹង បើជាតាប៉ិភាក់ប្រហែលលូកចុះ ព្រោះគាត់ហ្នឹងស្រឡាញ់ប្តូរផ្តាច់មាំណាស់! 😀
វ៉ាយអូតូចៗហ្នឹងមិនតូចដូច Kojinsha នេះទេ ហើយពួកអាវ៉ាយអូតូចៗហ្នឹង ថ្លៃវាមានត្រឹមលើពីរពាន់ឡើង ខ្ញុំស្រឡាញ់ តែមិនហ៊ានមើល។ ដើរក្បែរវា បានត្រឹមតែជញ្ជក់មាត់។ 😉
និយាយអញ្ចឹងខ្ញុំគម់ចង់ទិញ labtop យូរហើយតែសន្សំលុយអត់ទាន់គ្រប់។
កំព្យួទ័រខាងលើហ្នឹងឡូយបានតែអ្នក Business ដើរលិចដើរកើតបង្អូតគេទេ ព្រោះ
ងាយយកតាមខ្លួន។ ថ្វើបើសមត្ថភាពវាក៏មិនអន់ប៉ុន្មាន តែសំរាប់ខ្ញុំ ខ្ញុំត្រូវការខ្ពស់ជាង
នេះពីរដងនិង ទំហំស្រ្គីនលើសពី14អ៊ីញ ដ3ជាយក្នុងការរ៉ាន់ប្រូក្រាមធំៗ
រាល់ថ្ងៃ ខ្ញុំចង់បានកុំព្យូទ័រឡើងទ្រាំលែងចង់បានហើយ។
ទិញមួយទៅ ហើយយកមកបង្អួតយើងផង
ហ៊ាននិយាយដើមយើងផងឬ?
khmerpoemboy: ចាំពេលទិញ នឹងយកមកអួតហើយ។
សុភ័ក្ត្រមានដើមឱ្យគេនិយាយចាត់ទុកថាគ្រាន់ហើយ។ ខ្ញុំគ្មានដើមដូចសុភ័ក្ត្រឯងផង ខ្ញុំមិនថា។
Wow! It looks good! 🙂
Buy one if you like it 😀
មើលទៅនៅចាញ់ម៉ាក់ OX ( http://www.laptop.org/en/index.shtml )របស់ OLPC ឆ្ងាយណាស់ 😀
Well, I would want to. But no money 😦 And besides, I just got my new laptop 6 months ago. My mum would scold me.
ឃើញរូបទីមួយស្មានតែធំ តែដល់ឃើញរូបទីពីរបានដឹងថាតូចពេកពិបាកវាយណាស់។ នៅស្រុកអាគាំងគេនិយម mac អាតូចល្មម តែស្រុកខ្មែរមិនដឹងឥលូវនិយមដែរឬអត់?
ងាប់! ប៉ុនបាតដៃ… ប្រើម៉េចទេ!
Laptop ក្នុងក្ដីស្រមៃរបស់ខ្ញុំ គឺ Laptop របស់ប៉ាំខ្ញុំ!!! 😛
ចាំប៉ាបោះចោលសិនទៅ ចាំបានប្រើ 😀
មើលទៅស្អាតដែរ តែប្រភេទ CPU AMD ព៏តខៀវនេះអត់ល្អទេ!!!ឆាប់ខូចណាស់
ទាល់តែចូលមហាវិទ្យាល័យបានផ្ទេរ! 😉
santhonie: ខ្ញុំអត់ដឹងពីគុណភាបរបស់ស៊ីភីយូហ្នឹងទេ តែធម្មតា AMD វាធន់កំដៅ ខ្ញុំប្រើខ្ទេចអស់មួយហើយ។
នី៖ ឥឡូវលេងសុទ្ធតែល្បងអ្ហេស៍?
ក្នុងនាមជារាមច្បងត្រូវតែប្រើល្បងចឹងហើយ! អារជ្ជនីវាកើតជំងឺគិតច្រើន! ដូចនេះរតនៈត្រូវតែជួយចឹងហើយ!
ចេញល្បងមកច្រើនម៉្លេះ អត់យល់!
ចុម! កើតថីហ្នឹង? ចេញស្ទីលប្លែកៗ ចង់ឆ្ងល់!!
សូមបន្តការមិនយល់របស់បងៗទៀតចុះណា! 😉
អត់អីឯណាអ្ហី? ម្ដងនី ម្ដងណាក់ ហើយដាក់សុទ្ធតែល្បង, គិតមិនយល់ទេ ហាហា
Happy Valentine, Boeun
ហា!ហ! មេចទេនិះ! ល្បង! នៅមានល្បង់ប៉ុន្មានទៀត?
Happy Valentine’s day Boeun !!! Wish u have a sweet time with your lover 🙂
happy V’s Day Brother
Happy Valentine’s day អ្នកតាំងអស់គ្នា។ អរគុណច្រើន។