
រឿង រាំបូ វគ្គ៤នេះ លោក ចន រាំបូ ឋិតនៅភាគខាងជើងនៃប្រទេសថៃជាប់ភូមា គាត់មានទូកកញ្ចាស់មួយ និងស្វែងរកចាប់ពស់នៅតាមព្រៃភ្នំយកទៅលក់។ ពួកក្រុមសិទ្ធិមនុស្សបានទៅជួយទូកគាត់ ដើម្បីយកជំនួយថ្នាំពេទ្យទៅភូមា។ មិនយូរប៉ុន្មាន ទាហានភូមាបានមកបាញ់កម្ទេចភូមិដែលក្រុមសិទ្ធិមនុស្សនោះផ្ដល់ជំនួយ ដោយបាញ់សម្លាប់សម្លាប់ និងចាប់ក្រុមសិទ្ធិមនុស្សនោះទៅ។ ក្រោយមក ចន រាំបូ ត្រូវបានពួកទាហានមួយក្រុមទៀតជួលទូកគាត់ដើម្បីទៅរំដោះអ្នកដែលត្រូវបានទាហានភូមាចាប់នោះ ហើយចន រាំបូ ក៏លបទៅតាមជួយពួកគេ និងទៅជួយរំដោះអ្នកដែលទាហានភូមាចាប់ទៅនោះជាមួយក្រុមទាហានដែលជួលទូកគេមកដែរ…។
ខ្ញុំមើលរឿងហ្នឹងស្ទើរតែមិនចង់ហ៊ានព្រិចភ្នែកទេ។
i could see de heuy cuz i like action movie
ល្អមើលណាស់! នៅផ្សារប្រហែលជាមានស៊ីឌីលក់ហើយក៏មិនដឹង។
ល្អមើមើលមែនន៎! តែប្រហែលអ្នករាល់គ្នាមានបញ្ហាក្នុងការទាញយក វីដេអូ នេះហើយមើលទៅ នៅក្នុង Rapidshare ព្រោះអត់មាន Premium Account ។ ឥតបញ្ហាទេ យើងអាចបង្កើន Free Premium Account ដោយមិនបាច់អស់លុយខ្លូនឯង។ សូមចុចទីនេះដើម្បីបង្កើន Free Premium Account នៅ Rapidshare or Megaupload។
រ៉ាំបូហ្អេះ? មិនដែលមើលសូម្បីបន្តិច តែចូលចិត្តហ្គេមរបស់វា 😛
kooms: បើមាន Premium Account ចែកគ្នាប្រើតែម្ដងមក 😀
រចនា៖ បើចង់មើល ចាំបងយកទៅឱ្យ។
មិនបានពឹងទេចាស៎! គ្មានចិត្តចង់មើល muvee ទេ! បើមានសៀវភៅអាន ល្អហើយ!
អត់ដឹងថាមើលមូវីធូរអារម្មណ៍ទេហ្នឹង? អានសៀវភៅខ្លះ មើលមូវីខ្លះទៅក៏ម្យ៉ាងដែរ តែបើមិនចង់មើលក៏មិនអីដែរ។
មិនសូវចូលចិត្តទេ! បងក៏ដឹងហើយ!!!
មិនបង្ខំទេ ចាំពេលមានសៀវភៅប្លែកៗ ចាំផ្ញើសៀវភៅវិញអ៊ីចឹង។
អ៊ីចឹងបានត្រូវធាតុគ្នា!!! អរគុណទុកមុនហើយចឹង!!!
ហ្នឹងហើយ!
hi everybody!
h chharda!