អប់រំ

ងប់​នឹង​ស្រី ចង្រៃ​មួយ​ជាតិ


ខ្ញុំ​មិន​ដឹង​ថា​សុភាសិត​មួយ​នេះ​យ៉ាង​ណា​ទេ ពេល​ខ្លះ​ខ្ញុំ​គិត​ថា​ត្រូវ ពេល​ខ្លះ​ខ្ញុំ​គិត​ថា​មិន​អាច។ តើ​អ្នក​ទាំង​អស់​គ្នា​មាន​យោបល់​អ្វី​ខ្លះ​ទេ?

 tobeinvoled.jpg

Advertisements

31 thoughts on “ងប់​នឹង​ស្រី ចង្រៃ​មួយ​ជាតិ”

  1. និយាយបែបនេះ មិនសមសោះហើយ។ ស្នេហាជា រឿងល្អ។ ចេះស្រលាញ់ជារឿងធម្មតាទេ។ អ្នកមិនចេះស្រលាញ់ទេតើ ដែលប្លែកនោះ។ បញ្ហាខូចចិត្ត វាជាផ្នែកមួយនៃជីវិត។ កុំអី បន្ទោសមកពីស្រី រឺមកពីប្រុសនោះ។ បើឈប់ស្រលាញ់គ្នាហើយ នៅជាមួយគ្នា ក៏វាមិនមានន័យអីទៀតដែរ។ ធ្វើជាមនុស្ស ត្រូវចេះទទួលស្គាល់ការពិត បើមិនអីចឹង រស់នៅ រកសុខមិនឃើញទេ។

  2. រាល់​ទង្វើ​ទាំង​ឡាយ​បើ​មាន​​ពាក្យ​ថា ងប់ នាំ​មុខ​ហើយ​វា​មិន​ដែល​ល្អទេ! អញ្ចឹង​សរុប​ទៅ​ងប់​ហ្នឹង​ស្រី​នាំ​ចង្រៃ​មួយ​ជីវិត​ ពាក្យ​នេះ​ត្រឹម​ត្រូវ ឲ្យ​តែ​ងប់​គឺ​សុទ្ធ​តែ​ចង្រៃ (ថ្នាំ«​ញៀន​», ស្រី​, ស្រា, ល្បែង)… អបាយមុខគឺ​ការ​ងប់​ទាំង​បួ​ន​ដែល​នាំ​ខ្លួន​វិនាស​ មិន​ធ្លាប់​ឮទេ​ហ្អី​បឿន?

  3. ថាមិញ? ងាប់នឹងស្រី ចង្រៃមួយជាតិ?

    សូមសួរថា តើមួយជាតិមានប៉ន្មានជីវិត?
    បើមួជាតិមានតែមួយជីវិត តើនាំគ្នាខ្លាចធើអី។
    បើងាប់ទៅហើយ ខ្លាច់អីនឹងចង្រែទៀត។

    ធ្វើជាមនុស្សត្រូវហ៊ានការពារអ្វីដែលខ្លួនស្រឡាញ់
    អោយតែជាអំពើត្រឹមត្រូវខ្លាចអីនឹងពាក្យចង្រៃនោះ។

    មិនដឹងអ្នកណាជាអ្នកបង្កើតពាក្យហ្នឹង។

  4. អីយ៉ា! មិនទាន់ដឹងអីផងវាចង្រៃបាត់ទៅហើយ។
    ងប់សោះ ខ្ញុំស្មានថាងាប់ មើទៅត្រូវអោយពេទ្យ
    កាត់វ៉ែនតាហើយ។

    ងប់នឹងស្រី ចង្រៃមួយជាតិ ខ្ញុំធ្លាបឮគេថា ងាប់
    នឹងស្រី ចង្រៃដប់ជាតិ។

    តាមខ្ញុំយល់ ពាក្យនេះបានមកពីអស់លោក
    ចាស់ទំហ្នឹង សម្រាប់គាត់ប្រើដើម្បីបន្លាច
    ក្មេងៗ។

    វាគ្មានទៅចង្រៃអីទេ ចេះតែថាផ្តេសផ្តាស់។

    តាមពិតទៅខ្ញុំធ្លាប់ដែរតើ មិនឃើញមានអី
    ចង្រៃផង ហិកហិក ៖)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s