ក្មេងវត្ត និង​ក្មេង​សាលា​បារាំង


 pagodien1-1.jpg

ខ្ញុំ​ទើប​នឹង​អាន​​រឿង “ក្មេងវត្ត និង​ក្មេង​សាលា​បារាំង” ​និពន្ធ​ដោយ​លោក​អ៊ំ ជុត ខៃ និង​បាន​ដាក់​ប្រកាស​នៅ​ប្លក់​ខេមរបក្សី ហើយ​ក៏​បាន​ដាក់​តំណ​​ទៅ​កាន់​រឿង​នេះ​ដោយ​លោក​មង្គល​នៅ​លើ​ប្រកាស​របស់​ខេមរបក្សី​ផង​ដែរ (អរគុណ​អ្នក​ទាំង​ពីរ)។

ក្រោយ​ពី​អាន​រឿង​នេះ ទើប​ខ្ញុំ​ដឹង​ច្បាស់​​ពី​ជិវិត​ក្មេងវត្ត និង​ក្មេង​សាលា​បារាំង ក្នុង​សម័យ​បារាំង​ជា​អាណាព្យាបាលមក​លើ​កម្ពុជា ដែល​ខ្ញុំ​ធ្លាប់​តែ​ឮ​ពាក្យ​ចាស់ៗ​និយាយ​ប្រាប់​តៗ តែ​មិន​ដឹង​ថា​វា​មាន​សភាព​ពិត​យ៉ាង​ណា​ទេ តែ​រឿង​នេះ​វា​បាន​ស្ដែង​ចេញ​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ពី​ជីវិត និង​ជីវភាព​ពិត​នៅ​សម័យ​នោះ​។

តំណ៖ http://bible.aku.free.fr/Livres/Pagodien1.pdf

13 thoughts on “ក្មេងវត្ត និង​ក្មេង​សាលា​បារាំង

  1. khmerbird ថ្ងៃពុធ ទី 6 ខែ​កុម្ភៈ 2008 / 12:17 ព្រឹក

    it works here.

  2. វីរិយា ថ្ងៃពុធ ទី 6 ខែ​កុម្ភៈ 2008 / 5:13 ល្ងាច

    អរ​គុណ​ច្រើន! យក​ទៅ​អាន​សិន!

  3. ទឹម បឿន ថ្ងៃពុធ ទី 6 ខែ​កុម្ភៈ 2008 / 5:14 ល្ងាច

    អាន​ទៅ! គាត់​សរសេរ​បាន​ល្អ​ណាស់។

  4. [ សុភ័ក្ត្រ ] ថ្ងៃ​ព្រហស្បតិ៍ ទី 7 ខែ​កុម្ភៈ 2008 / 12:01 ល្ងាច

    ស្មាន​តែ​អស្ចារ្យ ខំ​ព្រីន​យក​ទៅ​ផ្ទះ​អាន
    តាម​ពិត​ទៅ​គ្មាន​ស្អី​សោះ សរសេរ​បែប​មនុស្ស​អត់​ការងារ​ធ្វើ អង្គុយ​ៗ​ក៏​ចេះ​តែ​សរសេរ​ទៅ។ សុំ​ទោស​ខ្ញុំ​និយាយ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ។

  5. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 7 ខែ​កុម្ភៈ 2008 / 1:29 ល្ងាច

    សុំទោស​ផង​ដែល​ធ្វើ​ឱ្យ​សុភ័ក្ត្រ​ខាតពេល និង​ខាត​ក្រដាស និង​ទឹកថ្នាំ។ ខ្ញុំ​ធ្លាប់​ឮ​គេ​ថា លោក​សង្ឃ​បង្រៀន​កូនសិស្ស​កាល​ពី​សម័យ​នោះ​កាចៗ​ណាស់ វាយ​គ្មាន​ប្រណី​ទេ តែ​ខ្ញុំ​គិត​ថា​គ្រាន់​តែ​វាយ​ធម្មតាៗ បើ​មើល​សាច់រឿង​នេះ​ទៅ គឺ​មិន​ធម្មតា​ទេ វាយ​លើស​សត្វ​ទៅ​ទៀត។

  6. [ សុភ័ក្ត្រ ] ថ្ងៃ​ព្រហស្បតិ៍ ទី 7 ខែ​កុម្ភៈ 2008 / 2:52 ល្ងាច

    កន្លែង​ខ្លះ​ប្រឌិត​ទេ កុំ​សូវ​ជឿ​ពេក។
    អារឿង​វ៉ៃ​សិស្ស​នឹង​មិន​មែន​មាន​តែ​សម័យ​មុន​ទេ សម័យ​ខ្ញុំ​រៀន​ក៏​វ៉ៃ​ដូច​តែ​គ្នា​នឹង សួរ​ខ្ញុំ​ឯ​នែក បើ​មិន​ដឹង។ វា​ជា​ការ​វិវត្ត និង​ចលនា​សង្គម​ពី​មួយ​សម័យ​ទៅ​មួយ​សម័យ យើង​មិន​អាច​ទៅ​បន្ទោស​ពួក​គាត់​ទេ។

  7. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 7 ខែ​កុម្ភៈ 2008 / 3:09 ល្ងាច

    មិន​ដឹង​ថា​យ៉ាង​ម៉េច​ទេ តែ​ជឿ​សុភ័ក្ត្រ​ឯង​ម្ដង​ទៅ​ចុះ។

  8. naraths ថ្ងៃ​ព្រហស្បតិ៍ ទី 7 ខែ​កុម្ភៈ 2008 / 5:11 ល្ងាច

    រឿង​លោក​ភ័ក្ត្រ​និយាយ​ខ្ញុំ​ជឿ ព្រោះ​បង​ប្រុស​ខ្ញុំ​ ក៏​ធ្លាប់​រៀន​សាលា​នៅ​វត្ត​ដែរ ។ កាល​នោះ​អត់​ទាន់​មាន​សាលា​បឋម​ទេ នៅ​ស្រុក​ខ្ញុំ គឺ​គេ​យក​វត្ត​ធ្វើ​សាលា​ ។ គ្រូ​វាយ​សិស្ស​រហូត​ដំបៅ​ដៃ ព្រោះ​គាត់​វាយ​តែក​​ន្លែង​ដដែល​ពេល​ធ្វើ​អ្វី​ខុស ឬ​ទៅ​រៀន​យឺត… វា​ជា​អនុស្សាវរីយ៍​មួយ ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ ចាំ​ទាំង​ឈ្មោះ​គ្រូ​ហ្នឹង​រហូត​មក​ ថែម​ទាំង​កត់​ក្នុង​សៀវភៅ​ទៀត​ផង ។ ហ្នឹង​ឲ្យ​ដឹង​ថា​សម័យ​ហ្នឹង​គេ​បង្រៀន​សិស្ស​យ៉ាង​ម៉េច រហូត​ជំនាន់​ខ្ញុំ វាយ​ដែរ​តែ​​មិន​ដូច​មុន​ទេ ក្រោយ​មក​ទៀត​គេ​ចេញ​ច្បាប់​ថ្មី គេ​លែង​ឲ្យ​វាយ​សិស្ស​ហើយ ប្រហែល​ខ្ទង់​៩៣-៩៤…

  9. បងភាព ថ្ងៃចន្ទ ទី 11 ខែ​កុម្ភៈ 2008 / 12:45 ល្ងាច

    សៀវភៅនេះមានបោះពុម្ពលក់ដោយអង្គការSIPAR។ វាប្រហែលជាមិនមែនជា សៀវភៅអស្ចារ្យល្អដាច់គេ។ តែវាក៏មិនមែនជាសៀវអន់ដូចដែលប្អូនភ័ក្ត្រយល់ ឃើញនោះដែរ។ មិនមែនអ្នកនិពន្ធទំនេរពេក អត់ការងារធ្វើ ហើយសរសេរលេងៗ នោះទេ។ គាត់ខំប្រឹងរកនឹកណាស់ ទើបការចងចាំរបស់គាត់ កាលសម័យនោះ ត្រលប់មកវិញ។ គាត់ចង់ចូលរួមចំណែកជួយផែ្នកអក្សរសិល្ប៍ខ្មែរ ក៏ដូចជាចូលរួមជួយ បង្ហាញពីប្រវតិ្តសាស្ត្រយើង ដែលឯកសារបានបាត់បង់អស់ដោយសារ​របបប៉ុលពត។ បងមិនរិះគន់ថាគំនិតយល់ឃើញរបស់ប្អូនខុសនោះទេ។ គ្រាន់តែបងចង់ប្រាប់ថា ការងាររបស់គាត់នេះសំខាន់សំរាប់មនុស្សជំនាន់​ក្រោយ ហើយពេលវេលារបស់គាត់ក្នុងការសរសេររឿងនេះ គឺមានតំលៃណាស់។ រឿងនេះមិននិយាយតែពីការវាយសិស្សរបស់លោកសង្ឃ នោះទេ មានឆ្លុះបញ្ចាំងពីសាសនា ពីទំនៀមទំលាប់ប្រពៃណី ពីសង្គមខែ្មរ។ល។

  10. បងភាព ថ្ងៃចន្ទ ទី 11 ខែ​កុម្ភៈ 2008 / 12:48 ល្ងាច

    អរគុណចំពោះបឿន ដែលចូលចិត្តស្នាដៃនេះ។ បងជិតទៅដល់ស្រុកខ្មែរហើយ ចាំជួបគ្នាណា។

  11. ទឹម បឿន ថ្ងៃចន្ទ ទី 11 ខែ​កុម្ភៈ 2008 / 1:25 ល្ងាច

    បាទ ខ្ញុំ​នៅ​រង់ចាំ​បង។🙂

  12. Brossla ថ្ងៃចន្ទ ទី 15 ខែមិថុនា 2009 / 1:03 ព្រឹក

    Suo se dey bong bong kyom kon khmer Finland. Kyom ban aan prolom lok niis heuy vei pich chea la or meen :)))) Ar kon bong del ban update .

  13. Devaraja ថ្ងៃសៅរ៍ ទី 12 ខែ​កុម្ភៈ 2011 / 5:32 ល្ងាច

    អរគុណច្រើន….អានអោយណាណីម្តង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s