
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ២០០៨ នៅសណ្ឋាគារអ៊ីនធើរកុងទីណង់ តាល់នៅបន្ទប់ Imperial II មានការធ្វើសន្និសីទកាសែតស្ដីពីការចាប់ផ្ដើម វេទិកាប្រកួត Freshie Girls and Boys ជំនាន់ទី៧ ដែលនេះជាលើកដំបូងនៃការបង្ហាញខ្លួនរបស់ Freshie Girls and Boys ជំនាន់ទី៧ ក្នុងឆ្នាំ ២០០៨ ។ បន្ទាប់ពីមានការដាក់ពាក្យប្រកួតរបស់បេក្ខជន បេក្ខនារី ជាង២២០០នាក់រួចមក ក៏មាន ការជំរុះតាមរយៈរូបថតដោយជំរុះយកតែបេក្ខជន១៥០នាក់ និងបេក្ខនារី១៥០នាក់ធ្វើការសំភាសន៍ផ្ទាល់។ ជាមួយនឹងកិច្ចសំភាសន៍ដោយផ្ទាល់ដែលបានជំរុះនៅសល់ត្រឹមតែបេក្ខជន២០នាក់ និងបេក្ខនារី២០នាក់ សំរាប់មកបង្ហាញខ្លួនក្នុងការធ្វើសន្និសីទកាសែតនេះផងដែរ ។
សំរាប់បេក្ខជន២០នាក់ និងបេក្ខនារី២០នាក់នេះ នឹងមានសិទ្ធិចូលរួមបន្ដក្នុងការប្រកួតវគ្គពាក់កណ្ដាល ផ្ដាច់ព័ត្រនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៨ ខាងមុខនេះដោយមានការផ្សាយបន្ដផ្ទាល់ពីស្ថានីយទូរទស្សន៍ ប៉ុស្ដិ៍លេខ៥។ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងជំរុះយកតែ Freshie Girls ១០នាក់ និង Freshie Boys ១០នាក់ប៉ុណ្ណោះ សំរាប់យកទៅធ្វើការជំរុះបន្ដជារៀងរាល់អាទិត្យរហូតដល់ថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ ។

សូមរំលឹកផងដែរថា ការប្រកួតនេះជាលើកទី៧ហើយ ដែលការប្រកួត៦ឆ្នាំកន្លងមក គឺយើង បានទទួលភាពជោគជ័យដោយបាននូវការគាំទ្រយ៉ាងកក់ក្ដៅពីសំណាក់មហាជន ជាពិសេស គឺយុវជន យុវនារី កម្ពុជាយើង។ គោលបំណងនៃការបង្កើតការប្រកួតនេះកន្លងមក គឺដើម្បីផ្ដល់ឱកាសឱ្យយុវជន យុវនារី សម័យថ្មីបានបង្ហាញនូវទេពកោសល្យផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងវិស័យសិល្បៈ ក៏ដូចជាចំណេះដឹង ទូទៅ ហើយអាចបង្វែរអារម្មណ៍របស់ពួកគេឱ្យចៀសចាកឆ្ងាយពីអំពើអបាយមុខ ដូចជាឧក្រិដកម្ម ការសេពគ្រឿងញៀន ហើយការប្រកួតនេះជារៀងរាល់ឆ្នាំ ក៏បានចូលរួមចំណែកធ្វើជាគំរូដ៏ល្អ សំរាប់ យុវជន យុវនារីសម័យថ្មី ដើម្បីពួកគេយល់ឃើញកាន់តែច្បាស់ថាភាពស្រស់ស្អាត ត្រូវដើរទន្ទឹមទាំង ចំណេះដឹង និងសម្រស់ផងដែរ ។
ម្យ៉ាងវិញទៀតការប្រកួតនេះ ក៏បានរួមចំណែកក្នុងការលើកមុខមាត់ព្រះរាជាណាចក្រកម្ពុជាថា ជាប្រទេស មួយប្រកបដោយសន្ដិភាពពេញលេញ ។
សំរាប់ការប្រកួត Freshie Girls and Boys ជំនាន់ទី៧នេះ បានទទួលការឧបត្ថម្ភធំ ដោយនាយក ដ្ឋានអភិវឌ្ឍន៍វប្បធម៌ ស្រាបៀរលីអូ នំបង្កងហាណាមិ ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និងសហការឧបត្ថម្ភ ដោយស្ករកៅស៊ូឃីតឃីត ម៉ាស្ទ័រស៊ុបគីស៊ុប ទឹកបរិសុទ្ធអេវីយ៉ង់ គ្រឿងសំអាងខេម៉ា ទស្សនាវដ្ដីអង្គរធំ ផលិតកម្មស៊ីអឹមអឹម ផ្សារទំនើបផារ៉ាហ្កន និងហ្គោលឌិនថាវើរ។ សំរាប់ Freshie Girls and Boys ដែល បានចូលរួមប្រកួតនឹងមានឱកាសក្លាយទៅជាតារាប្រចាំប៉ុស្ដិ៍លេខ៥ អ្នកតំណាងឱ្យស្លាកសញ្ញានំបង្កង ហាណាមិ ជាអ្នកចំរៀងប្រចាំផលិតកម្មស៊ីអឹមអឹម តារាថតស្អាតប្រចាំទស្សនាវដ្ដីអង្គរធំ និងតំណាងឱ្យ ម្ចាស់ឧបត្ថម្ភកម្មវិធី ផ្សេងៗទៀត ។
ប្រភព៖ កោះសន្តិភាព
Happy Chiness New year bro..i came to visit and say pi eylov terb ban cuz have many home for going kkekekek
Happy Chiness New Year sister. Have a nice vacation.
ឌេបៗដល់ហើយ
ស្អីគេឌេបៗ រកក្នុងវចនានុក្រមអត់ឃើញ 😀
កាត់យល់ខ្លះទៅបឿនអើយ. អីយូយ ខ្ចីញ៉េញម៉ងវៃ ពួកប្លក់យើងអត់មានណាទៅដាក់ប្រលងទេអី?
Kosal ning na ..tov prolong tov . jam puk yerng tov jouy lerk teek jet na
មែនហ្នឹង កុសលម៉េចមិនឱ្យហាន់នីទៅប្រឡងហ្ន៎?
កុំភ្លេច update អំពីរឿងនេះលើកក្រោយៗផង។
កាលពីការប្រកួតជំនាន់ទី២ ខ្ញុំខំតស៊ូមើលដោយអត់ងងុយដល់ពាក់កណ្តាលអាធ្រាត។
រួចចុះបឿនឯងម៉េចមិនទៅដាក់ពាក្យនឹងគេទៅ,សង្ហារប្រហែលបឿនឯងអាចហើយ….
ហេហេ លោកភ័ក្ត្រចេះVN ប្រាវដែរហ្នឹង,មិនណយទេ!!!
កាកា៖ បើមានព័ត៌មាន ខ្ញុំនឹងដាក់ជូន តែមិនហ៊ានសន្យាទេ ព្រោះខ្ញុំមិនសូវដែលបានតាមដានជាប់លាប់។
សំណាង ឌេបៗហ្នឹងពា្យវីអិនរ៉េ? លោកភាក់ហ្នឹងលេងសុទ្ធតែពាក្យយួន! 😀
ខ្ញុំអត់ទៅដាក់ពាក្យទេ ព្រោះអាណិតអ្នកដែលជាប់លេខមួយ បើខ្ញុំទៅ មិនដឹងគ្នាត្រូវទៅជាប់លេខប៉ុន្មានទេ។
ម្នាក់នៅចំកណ្តាលហ្នឹងសំលឹងមកលោកបឿនដល់ហើយ។
ចេះតែមានហើយលោកខឿន! រូបថតសោះហ្នឹង ធ្វើមើលតែខ្ញុំក្មេង ចង់មកបោក។ តែមើលទៅសម្លឹងមកខ្ញុំមែនហ្នឹង ហេហេ។
បឿន៖ មានឱកាសត្រូវឆកយក, បឿនឯង ឌេបចាយ ប៉ុណ្ណឹងដែរមិនគួរឲ្យឱកាសរំលងហួសសោះ!! កិកិ
ហាហា ពីណាថាខ្ញុំឌេបចាយខ្លះ? មានតែសំណាងឯងទេ។ 😛
ឯណា សំណាង ខ្ញុំខំសំឡឹងមើលដែរតែរកមិនឃើញសោះ ឈរកន្លែងណា?! យាយចឹងកាលគេជម្រុស ម៉ោខ្មែរតើហ្អី??
Hello Sir/Madam.
my opnoin i would like said that this program so good.