(ប) អូនអើយប្រាប់បងបានដែរទេ
ថាចិត្តស្រីស្នេហ៍គិតយ៉ាងណា
តើព្រមយកបងធ្វើសង្សារ
ឬយល់យ៉ាងណាប្រាប់មកស្រី។
(ស) ពេលនេះអូនក៏ចង់ប្រាប់បង
ឱ្យបានដឹងម្ដងអស់សង្ស័យ
កុំឱ្យខាតពេលទៅវែងឆ្ងាយ
ប្រាប់តាមសេចក្ដីនៃដួងចិត្ត។
(ស) ចិត្តអូនគ្មានទេពាក្យស្នេហា
គ្មានពាក្យសង្សារឱ្យបងគិត
បងជាបងប្រុសដែលប្អូនស្និទ្ធ
មិនដែលហ៊ានគិតលើសហ្នឹងណា។
(ប) ពិតមែនឬអូន? កុំថាលេង
ប្រើពាក្យសំដែងសាកស្នេហា
បងពិតស្មោះស្ម័គ្រមិនសាវា
ពិសោធន៍ចិន្ដាដល់ណាថ្លៃ។
(ប) ស្នេហ៍បងស្ម័គ្រស្មោះលើអូនពិត
មិនមែនប្រឌិតឬបំភ្លៃ
ចាំបាច់ពិសោធន៍យូរធ្វើអ្វី
យល់ចិត្តសូមស្រីប្រាប់ត្រង់ចុះ។
(ស) បងអើយអូនមិនបានថាលេង
មិនបានសំដែងដាក់បងប្រុស
សូមបងកុំគិតយល់ផ្លូវខុស
បងជាបងប្រុស អូន ប្អូនស្រី។
(ប) អូនបង? ម្ដេចអូនប្រាប់ដូច្នោះ
ឬបងធ្វើខុសទាស់រឿងអ្វី
បើបងខុសមែនសូមអូនស្ដី
ឱ្យដឹងសេចក្ដីពីកំហុស។
(ប) ឬអូនអន់ចិត្តនឹងពាក្យបង
ដែលស្ដីសាសង ប្រាប់មកចុះ
បងពិតមិនបានដឹងខ្លួនខុស
ព្រោះសាសងនោះសាកចិត្តស្រី។
(ស) ខ្ញុំមិនចង់ប្រាប់អ្វីច្រើនទេ
ដឹងត្រឹមមិនស្នេហ៍ចប់សេចក្ដី
បើបងព្រមរាប់ជាប្អូនស្រី
សូមកុំគិតអ្វីរឿងស្នេហា។
(ប) ធ្វើចិត្តមិនបានទេពន្លក
ពេលកន្លងមកគិតយ៉ាងណា
ធ្លាប់ថើបអង្អែលកាយជីវា
ម្ដេចអូនឆ្លើយថាមិនស្នេហ៍ស្និទ្ធ។
(ស) សូមកុំរំឭកទៀតឱ្យសោះ
មិនធ្វើបងប្រុស ខ្ញុំឈប់គិត
បើនៅតែរឹងធ្វើតាមចិត្ត
ក្នុងមួយជីវិតយើងឈប់ស្ដី។
(ប) ម្ដេចធ្វើដូច្នេះដាក់មកបង
ឬស្រស់នួនល្អងមានអ្នកថ្មី
បោះបង់បងចោលកាត់និស្ស័យ
បើមែនគ្មានអ្វីនឹងតវ៉ា។
(ស) ខ្ញុំធ្លាប់ប្រាប់បងរួចម្ដងហើយ
តែបងកន្តើយមិនស្ដាប់ការ
នៅតែចចេសតាមស្នេហា
ខ្ញុំប្រាប់ហើយណាកុំបន្ទោស។
(ស) ចរិតដូចបងប្រាប់ចុះណា
ខ្ញុំមិនប្រាថ្នាឱ្យកើតទោស
ឃើញភ្លាមស្នេហ៍ភ្លែតមិនដឹងខុស
ប្រាប់ម្ដងទៀតចុះថាខ្ញុំស្អប់។
(ស) បើបងមិនព្រមធ្វើបងប្រុស
នៅតែគិតខុសមិនចេះចប់
មួយជីវិតនេះឈប់មករាប់
ខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងចុះ។
(ប) បានៗបងព្រមតាមចិត្តស្រី
គ្រប់រឿងអ្វីៗបងយល់ខុស
ឱ្យបងសុំទោសប្អូនស្រីចុះ
បងជាបងប្រុសណាប្អូនណា។
(ស) ល្អណាស់បងប្រុសគិតបែបហ្នឹង
កុំគិតតានតឹងរឿងស្នេហា
ប្រាប់ត្រង់ពេលនេះគ្មានអ្នកណា
តែរឿងស្នេហាប្អូនឈប់គិត៕
(ដោយ ទឹម បឿន ៣១ មករា ២០០៨)
ចេះតែមានហើយបងប្រុសខ្ញុំ
ដូចរឿងហ្នឹងដុំធំអញ្ចឹង
ធ្វើមើលតែជ្រុះបាត់ព្រលឹង
រកខឹងមិនចេញសើចមិនបាន។
ចេះតែមានហើយបងប្រុសអើយ
ស្នេហ៍កើតទៅហើយចិត្តរុញច្រាន
សារភាពប្រាប់គេ មិននឹកស្មាន
ថាបានចម្លើយបែបនេះសោះ។
ខ្វះអីបងស្រីពាសពេញដី
សូមបងស្រដីប្អូនស្រីហោះ
រកមួយជូនបង កុំស្រណោះ
ស្រណោកធ្វើអីណាបងណា។
កុកហើរលើមេឃ ទឹកហូរក្រោមស្ពាន ស្រីស្រស់មុជទឹក ប្រុសស្អាតលួចមើល។
ទឹកភ្នែកស្រីស្រក់ ទើបដឹងថាស្រីយំ…..
ហេហេហេហេ កំណាព្យខ្ញុំម៉េចដែរ???
លោកណាក់ចេះសរសេរកំណាព្យដូចចិន។ 🙂
=====រចនា=====
អត់ទេប្អូនអើយ កុំរកអី
ស្រីពាសពេញដីល្អយ៉ាងណា
ក៏បេះដូងបងលែងប្រាថ្នា
សុំនៅឯកាសិនណាប្អូន។
bro.tech me some how to write a good poem like u …
😉 អរគុណបងដែលសរសើរ។ ខ្ញុំមិនពូកែខាងសរសេរកំណាព្យប៉ុន្មានទេ (សរសេរបានដោយពេល) ហើយក៏មិនដឹងថាបង្រៀនបងរបៀបណាដែរទេ។ បើតាមខ្ញុំធ្លាប់សរសេរកន្លងមក គឺខ្ញុំចំណាំចុងចួន និងចំនួនព្យាង្គរបស់វា រួចក៏ចេះតែនឹកពាក្យសរសេរទៅ មិនមានអីពិសេសទេ។
ពិតជាមិនអន់រឿងកំណាព្យ
ចុងចួនន័យកាព្យខាបចិត្តបាន
ធ្វើឲ្យខ្ញុំស្លុងឡើងរឹងប្រាណ
ចង់ដឹងពាក្យនាងតួឯកស្រី ។
ក្នុងចិត្តគិតចង់ឲ្យនាងតប
សម្រួលសម្របនឹងតួប្រុស
ត្បិតគ្នាមិនដឹងពីកំហុស
ហេតុអ្វីស្រីស្រស់នាងតោះតើយ ?
សូមសរសើរនាងតួឯកស្រី
ម៉ឺងម៉ាត់សម្តីតាំងជំហរ
តែនាងគួរស្តាប់ពាក្យអង្វរ
ចង់ដឹងចង់រកកំហុសខ្លួន ។
គួរមានហេតុផលច្រើនជាងនេះ
ទោះស្តីទោះត្មិះគួរតែប្រាប់
ថាគ្នាខុសអ្វីឲ្យដឹងឆាប់
ទើបបានមិនត្រាប់កំហុសទៀត ។
ហេហេហេ! អៃយ៉ា! យកទៅសរសេររឿងបានមួយភាគហើយ, គិតសុំសិទ្ធយកទៅសរសេររឿងហ្នឹងគេដែរសិន! បានអត់បឿន! ហេហេហេ
អូភ្លេចមើលកុកហើរកុកហោះរបស់លោកវណ្ណៈ! ហេហេហេ ពិតជាពូកែតែងមែន, អត់ចួនអីម៉ាម៉ាត់ ហើយបង្កប់ន័យជ្រៅទៀត ស្រីស្រស់«មុជ»ទឹកហើយ មើលឃើញទឹកភ្នែកនាងស្រក់ទៀត?!? បែបមានវិជ្ជាគុណភ្នែកទិព្វស៊ុនអ៊ូខុងហើយបានជាមើលដឹង! ហេហេហេ 😀
បើគេមិនស្ម័គ្រគិតថ្វីបង
បើគេមិនប៉ងគិតនាំស្តាយ
ខ្ញុំគិតថាបងគួរសប្បាយ
ព្រោះចិត្តនិងកាយមិនទាន់បង់ ។
រចនាប្អូនស្រីស្តីមិនខុស
គួរតែបងប្រុសគិតគូរថ្មី
ក្នុងលោកនេះណាមិនខ្វះស្រី
ទោះមិនល្អក្តីក្រែងគូរពិត ។
ប្អូនស្រីមានពាក្យតែប៉ុណ្ណឹង
ល្មមបងប្រុសដឹងហើយឈប់គិត
គិតនាំតែទុក្ខខ្លូនសង្វិត
រីងរៃល្ហៃល្ហិតឥតបានការ ។
ក្នុងនាមជាស្រីប្អូនប្រាប់ចុះ
គួរបងតែបងប្រុសចេះគិតការ
បើគេមិនស្នេហ៍ខំយ៉ាងណា
ក៏ឥតបានការឡើយអ្នកបង ។
ហាហា កិកិកិ កាបកាបកាប ប្រមូលយកសំនើចល្បីៗ ដាក់អោយអស់សិន ។ 😛
អរគុណល្បងវីរីយ៉ាដែលបានសរសើរ តាមពិតទៅគួរតែ
ស្រីស្រស់លង់ទឹក ប្រុសស្អាតឈរមើល ទឹកភ្នែកស្រីស្រក់ ទើបដឹងថាស្រីយប់ ។
អូ!មានអ្នកប្រមូលសំណើចមកដាក់ពីក្រោមកំនាព្យទៀត,សូមសសើរ ចេះតែកំនាព្យបានពិរោះៗ
blog mouy nis collect soth tae nak lbey khang kamnam ..som sor ser ors pi jet heuy khum
កំណាព្យវែងម៉្លេះ កំណាព្យស្នេហ៍ស្នង
ស្ដីរឿងទាក់ទង បំណងសុំស្ម័គ្រ
ស្រីមិនអាណិត កើតចិត្តអួលស្លាក់
ខ្លោចចិត្តត្បិត ម្រាក់កំសត់ស្នេហា ។
ច្រើនលើកច្រើនសារ នៅមិនរាងចាល
ថាថា កុំអាលរឿងស្នេហ៍ឫស្យា
អាណិតពេកណាស់ ខកចិត្តគ្រប់គ្រា
សូមមិត្តសច្ចាអុជធូបបួងសួង ។
ជាតិនេះជាតិក្រោយកុំឲ្យជួបទៀត
ទាញស្នេហ៍របូត សែនស៊យកន្លង
ស្រីមួយណាទៅ ទុកខ្ញុំទៅម្ដង 😀
សាកសួរផ្ដោះផ្ដង បំណងលោមលាក់ ។
អូ ថាលេងទេ ព្យាយាមទៀតទៅ
ផ្លូវមិនរាក់ជ្រៅ កុំឡើយស្ទើរស្ទាក់
ខ្ញុំជូនដំណើរបើរអួលរអាក់
តិចលោ ទៅធ្លាក់ជង្ហុកស្នេហ៍កម្ម ។
ផឹកស្រាមើលផ្កាយរះ រាត្រីសែនស្ងប់ស្ងាត់ ទឹកហូរមិនវិលវិញ
ស្រាមិនស្រវឹងតែស្រវឹងស្នេហ៍ វាយោបក់ពីទិសខាងលិច តើជីវិតខ្ញុំមានន័យដែរទេ… (អានេះកំណាព្យចិន ពេលតែងគួរគ្រវីក្បាលទៅមក បានតែងល្អ) ហាហា… 😉
ផឹកស្រាមើលផ្កាយរះ រាត្រីសែនស្ងប់ស្ងាត់ ទឹកហូរមិនវិលវិញ
ស្រាមិនស្រវឹងតែស្រវឹងស្នេហ៍ វាយោបក់ពីទិសខាងលិច តើជីវិតខ្ញុំមានន័យដែរទេ… oh my dear brother..your poem seem like u born in chiness family heuy …i used to heard in chiness movie some part of poem is ផឹកស្រាមើលផ្កាយរះ រាត្រីសែនស្ងប់ស្ងាត់ …….heehheh good nas brother ..try more…Ramana..ur blog colect ban sut tae Dara l-bey l-bey khang Poem …hehehhehe u one of them ..kekekke
and brother បឿន ur blog kor jing dae..Dara poem projam wordpress heuy nis..cheer
ទឹកដៃលោកវីក៏មិនអន់
កាព្យជួនមិនជាន់មានខ្លឹមសារ
ប្រហែលអាចធ្វើឱ្យចិន្ដា
ស្រីជ្រួលឱរាចង់តបឆ្លើយ។
ប្រសិនបាននាងមកសាសព្ទ
យកហេតុផលប្រាប់ស្របចម្លើយ
ម្ល៉េះក្នុងទ្រូងខ្ញុំនឹងធូរស្បើយ
ចុកពើតគង់ល្ហើយពីឱរា។
តែណ្ហើយ បើនាងមិនអាណិត
នាងធ្វើដាច់ចិត្តផ្ដាច់ស្នេហា
ខ្ញុំគ្មានពាក្យអ្វីនឹងតវ៉ា
ទ្រាំតាមវាសនាកម្មទៅចុះ។
រ៉ាមណានៅក្មេង តែថាត្រូវ
បងគួររកផ្លូវមិននៅខុស
បើនាងចង់ទៅ ក៏ទៅចុះ
ប្អូនស្រី បងប្រុសក៏មិនថ្វី។
បងនឹងព្យាយាមឱ្យឈប់គិត
រឿងពីអតីតយ៉ាងណាក្ដី
នឹងផ្លាស់រឿងចាស់ ដោយរឿងថ្មី
អរគុណប្អូនស្រីជួយដាស់តឿន។
ណារដ្ឋមិត្រចាស់ សម្លាញ់អាប់
ពូកែសាសព្ទខាងផ្គងផ្គើន
អាងតែដឹងចិត្តគ្នាជាភឿន
ចាក់ចុចដាស់តឿន មិនចោលក្បួន។
ចុងក្រោយអរគុណអ្នកគ្រប់គ្នា
ដែលមានវោហារយ៉ាងសមសួន
ផ្ដល់ទាំងគំនិត ផ្ដល់ទាំងក្បួន
ឱ្យខ្ញុំរួចខ្លួនចាកទុក្ខព្រួយ។
សង្ឃឹមថាពីពេលនេះទៅ
ខ្ញុំអាចរកផ្លូវដ៏ល្អមួយ
ឈប់នៅបៀមលេបតែទុក្ខព្រួយ
សុំព្រះរួមជួយបានចាកទុក្ខ។
ស្នាដៃប្អូនអីលូវល្អណាស់តើ។ ចាំបានច្រើន ចាំបងជួយរៀបចំចងក្រងជាសៀវភៅ បោះពុម្ព យកលុយចែកគ្នា ណេះ។
មែនអ្ហីបង? ពេលជួបគ្នា ចាំខ្ញុំប្រមូលកំណាព្យទាំងអស់យកឱ្យបងបោះពុម្ព 😀 ។ មើលទៅ បែបលក់ដាច់ងាប់ហើយ ហាហា។