ឈប់​ខឹង​បង​ទៅ


34 thoughts on “ឈប់​ខឹង​បង​ទៅ

  1. ទឹម បឿន ថ្ងៃពុធ ទី 30 ខែមករា 2008 / 8:37 ព្រឹក

    សរសេរ​កំណាព្យ​នេះ​ចប់ មើល​ទំនុក​របស់​វា ប្រហាក់ប្រហែល​នឹង​ចម្រៀង​មួយ​បទ​ដែល​មិន​ស្គាល់​ចំណង​ជើង ខ្ញុំ​សាក​កាឡែ​មក​ឲ្យ​ត្រូវ​នឹង​ទំនុក​បទ​នោះ​​សាក​មើល។ បទ​ហ្នឹង​គេ​ផ្ដើម​ដោយ “ស្រឡាញ់​បង​ហើយ​នៅ​ឡើយ​មិន​ស្មោះ?…” និង​វគ្គ​បញ្ចប់ គឺ​វគ្គ​ទី​៣ “ទៅ​ចុះ​ស្រី​ចិត្ត​មិន​ស្មោះ​ក្លែងក្លាយ…”។ បទ​នេះ ខ្ញុំ​ភ្លេច​ត្រង់​បន្ទរ មិន​ដឹង​ថា​ច្រៀង​យ៉ាង​ម៉េច​ទេ ទំនុក​គឺ “សែន​ឈឺ​ចុក​ចាប់​ចិត្ត​រាប់​ខែ​ថ្ងៃ កម្មពៀរ​អ្វី​មក​ប្រល័យ ឲ្យ​យើង​ព្រាត់​គ្នា?…”។ វគ្គ​បន្ទរ ខ្ញុំ​មិន​ចាំ​ទំនុក មិន​ដឹង​ថា​សរសេរ​យ៉ាងណា។ អត្ថបទ​ដែល​កាឡៃ​មក មាន​ដូច​ខាង​ក្រោម។

    ១- មាសស្នេហ៍ៗបែរភក្ត្រមកថ្លៃ
    បែរមកចរណៃកុំបីសង្ការ
    បងដឹងខ្លួន ថាបងខុសចំពោះជីវា
    សូមអូនមេត្តាសន្ដោសប្រណី។

    ២- មាសស្នេហ៍ៗកុំមុខស្រពោន
    ញញឹមទៅអូនឈប់ព្រួយហឫទ័យ
    បងស្នេហ៍ស្មោះ ស្មោះស្នេហាចំពោះពីសី
    សូមអូនប្រណីជឿចិត្តបងចុះ។

    ៣- បងសូមសន្យាណាព្រលឹងបង
    បើក្បត់នួនល្អងបងទទួលខុស
    ឱ្យមេឃដី ឆក់ប្រល័យជីវិតបងចុះ
    បូជាដោយស្មោះចំពោះជីវា៕

    មាន​អ្នក​ស្គាល់​ចំណងជើង​បទ​ហ្នឹង​ទេ។

  2. naraths ថ្ងៃពុធ ទី 30 ខែមករា 2008 / 10:10 ព្រឹក

    ទេ ទេ! ព្រលឹង​ថ្លៃ​អឹយ អូន​មិន​ជឿឡើយ កុំ​ឡើយ​វរមិត្រ…😉 អូ​ច្រឡំ ប៉ារ៉ូល… កិកិ

  3. ទឹម បឿន ថ្ងៃពុធ ទី 30 ខែមករា 2008 / 11:19 ព្រឹក

    អាន​ដំបូង​ចង់​ភ័យ ហាហាហា។ ស្មាន​តែ​ណារដ្ឋ​ឯង…🙂

  4. រជ្ជនី ថ្ងៃពុធ ទី 30 ខែមករា 2008 / 11:49 ព្រឹក

    ប៉ាត់​ធោ​! លោក​តា​! កញ្ចាស់​ប៉ុណ្ណឹង​ហើយ​នៅ​តែង​កំណាព្យ​ស្នេហា​ទៀត​! ថា​លេង​ទេ​លោក​តា​! អាន​ហើយ​ចង់​​ព្រឺ​សំបុរ​!😉

  5. ទឹម បឿន ថ្ងៃពុធ ទី 30 ខែមករា 2008 / 1:08 ល្ងាច

    ម៉េច​បាន​ជា​ចង់​ព្រឺ​សម្បុរ? ជួយ​ប្រាប់​បន្តិច​មើល៍?

  6. chharda ថ្ងៃពុធ ទី 30 ខែមករា 2008 / 2:38 ល្ងាច

    Kamsort nas.. ur poem make me srok teuk phek heuy na…kekekek brother

  7. ទឹម បឿន ថ្ងៃពុធ ទី 30 ខែមករា 2008 / 2:53 ល្ងាច

    អរគុណ​បង​ហើយ ដែល​កម្សត់​ជា​មួយ​កំណាព្យ​របស់​ខ្ញុំ។ តាមពិត​ខ្ញុំ​ក៏​សម្សត់​ដូចគ្នា ​ពេល​ដែល​ឃើញ​បុរស​នេះ ហ៊ាន​រហូត​យក​ជីវិត​មក​ប្ដូរ​ជាមួយ​ស្នេហា​នេះ​។ ដើម្បី​ឱ្យ​ឡូយ​​បន្តិច សុំ​កាឡៃ​ជា​សាច់​រឿង​មួយ​៖

    ដំបូង ខាង​ប្រុស​បាន​ធ្វើ​អ្វី​ឆ្គាំឆ្គង​ទៅ​លើ​នារី​ជា​គូ​ស្នេហ៍​ដោយ​មិន​ដឹង​ខ្លួន​ថា​ធ្វើ​ខុស​ឡើយ។ ក្រោយ​មក​នារី​នោះ ក៏​សម្ដែង​អាការៈ​មិន​សប្បាយ​ចិត្ត ដោយ​មិន​ស្ដី​មក​កាន់​បុរស​នោះ​ទេ។ បុរស​នោះ​ឆ្ងល់​ក្នុងចិត្ត ខំ​ជជីក​រក​ហេតផល​រហូត​ដឹង​ថា​ខ្លួន​បាន​ធ្វើ​ខុស​ចំពោះ​នាង​ដោយ​មិន​ដឹង​ខ្លួន។ បុរស​ដើរ​ទៅ​រក​ម្ចាស់​ស្នេហ៍​ដោយ​តាំង​ចិត្ត​នឹង​ទទួល​កំហុស ហើយ​សុំ​នាង​អភ័យ​ដល់​ខ្លួន ទៅ​ដល់​នាង​បែរ​មុខ​ចេញ​មិន​ស្ដី បុរស​ក៏​លន់តួ​ដោយ​ពាក្យ​បញ្ជាក់​ពី​កំហុស ក្រោយ​មក​នាង​ងាក​មុខ​មក​ទាំង​ស្រពោន​មក​កាន់​បុរស បុរស​អង្វរ​សុំ​ឱ្យ​នាង​ញញឹម​ទទួល​គេ​វិញ រួច​ក៏ប្រើ​ពាក្យ​បញ្ជាក់​ពី​បេះដូង​ដែល​បរិសុទ្ធ​ចំពោះ​គូ​ស្នេហ៍ តែ​ខ្ញុំ​មិន​ទាន់​ដឹង​ថា ចុងក្រោយ​នាង​អភ័យ​ឬ​អត់​ទេ គ្រាន់​តែ​សង្ឃឹម​ថា ពេល​នាង​ស្ដាប់​រួច នាង​ញញឹម​ដាក់​បុរស​នោះ​ដោយ​ពេញចិត្ត​ទៅ​ចុះ។

    ធ្វើការ​ចប់ ក៏​ស្រមើរស្រមៃ​ពី​នេះ​ពី​នោះ ក្រោយ​មក ក៏​នឹក​ឃើញ​ដល់​រឿង​ដែល​ទាក់ទង​នឹង​កំណាព្យ​នេះ ហើយ​ក៏​អង្គុយ​សរសេរ​លេង​បន្តិច​ទៅ​ដើម្បី​ឱ្យ​បាន​ធូរ​អារម្មណ៍​ខ្លះ។

  8. រជ្ជនី ថ្ងៃពុធ ទី 30 ខែមករា 2008 / 6:35 ល្ងាច

    ព្រោះ​វា​ស្វីត​ពេក​ហ្នឹង​ណា​លោក​តា​!😀

  9. Rachna_Rainna ថ្ងៃពុធ ទី 30 ខែមករា 2008 / 6:45 ល្ងាច

    ប៉ា​ៗ!!! អាន​ហើយ អត់​មានអារម្មណ៍​អណ្ដែត​ចូល​អណ្ដូងអី​បន្តិច​សោះ!!!

  10. Boeun ថ្ងៃពុធ ទី 30 ខែមករា 2008 / 7:06 ល្ងាច

    យ៉ាប់​ណាស់​នី!😀

    រចនា៖ មិន​មែន​អាន​ទៅ ត្រូវ​អណ្ដែត​ចូល​អណ្ដូង​ទេ។ អ្នក​ដែល​មាន​រឿង​ស្រដៀងៗ​ហ្នឹង បាន​គេ​ដឹង​ថា​វា​មាន​អារម្មណ៍​យ៉ាង​ណា។ អូនឯង​បើ​ដាក់​រឿង​ប្រលង​បាន​ពិន្ទុ​តិច បាន​ស្រក់​ទឹក​ភ្នែក សខខ!

  11. chharda ថ្ងៃពុធ ទី 30 ខែមករា 2008 / 7:32 ល្ងាច

    if real thing . a woman should be smile and happy to get that man come in to her arms again. am sure coz am a woman too lolz

  12. ទឹម បឿន ថ្ងៃពុធ ទី 30 ខែមករា 2008 / 7:44 ល្ងាច

    🙂 …បើ​បែប​ហ្នឹង​មែន បុរស​នោះ ច្បាស់​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។

  13. chharda ថ្ងៃពុធ ទី 30 ខែមករា 2008 / 7:50 ល្ងាច

    yes that right..if someone got this problem . he should try..and he will got the answer soon

  14. ទឹម បឿន ថ្ងៃពុធ ទី 30 ខែមករា 2008 / 7:53 ល្ងាច

    🙂 I hope so

  15. សុទ្ធិពង្ស ថ្ងៃ​ព្រហស្បតិ៍ ទី 31 ខែមករា 2008 / 12:50 ព្រឹក

    សង្ហាតើ

  16. វីរិយា ថ្ងៃ​ព្រហស្បតិ៍ ទី 31 ខែមករា 2008 / 8:33 ព្រឹក

    ម្យ៉ាង​ផន់គេ!

  17. រជ្ជនី ថ្ងៃ​ព្រហស្បតិ៍ ទី 31 ខែមករា 2008 / 11:11 ព្រឹក

    ចៅ​យ៉ាប់​តាំង​ពី​ដើម​មក​ហើយ​! លោក​តា​ទើប​តែ​ដឹង​ទេ​?

  18. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 31 ខែមករា 2008 / 11:21 ព្រឹក

    សុទ្ធិពង្ស៖ កំណាព្យ​សង្ហារ? បែប​វា​កាត់​មក​ម្ចាស់​វា​ហើយ កិកិកិ
    វី៖ វា​ត្រូវ​តែ​ប្លែក​ម្យ៉ាងៗ​អ៊‍ីចឹង​ហើយ​បាទ😀
    អូននី៖ អឺៗ យ៉ាងណា ក៏​យ៉ាង​ណា​ទៅ។ តែ​មិន​អី​ទេ គួរ​ឱ្យ​ស្រឡាញ់​ដែរ​ហ្នឹង។😀

  19. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 31 ខែមករា 2008 / 11:53 ព្រឹក

    ស្អី​គេ​ហ្នឹង? បង​ហោះ​ទៅ​មើល​ហើយ😀

  20. រជ្ជនី ថ្ងៃ​ព្រហស្បតិ៍ ទី 31 ខែមករា 2008 / 12:14 ល្ងាច

    ហោះ​ទៅ​ហើយ​នឹង​ហ្អេ​? ហោះ​មើល​ក្រោម​ផង​! ប្រយត្ន័​ទាក់​ពោះវៀន​នឹង​បន្លា​ណា​!😉

  21. សុវណ្ណរចនា ថ្ងៃ​ព្រហស្បតិ៍ ទី 31 ខែមករា 2008 / 12:31 ល្ងាច

    Ooooooooh !!! So Sweet ! សង្ស័យ​តែ​អាន​កំណាព្យ​នេះ​ចប់​ ខ្ញុំ​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ទេ​មើល​ទៅ !

  22. រជ្ជនី ថ្ងៃ​ព្រហស្បតិ៍ ទី 31 ខែមករា 2008 / 12:38 ល្ងាច

    វា​មិន​ដល់​ថ្នាក់​ហ្នឹង​ទេ​!😉

  23. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 31 ខែមករា 2008 / 1:04 ល្ងាច

    នី៖ តាម​ជាន់​កែង​បង​រហូត? មិន​ឱ្យ​ទាក់​បន្លារ​ទេ ហើយ​នឹង​ហោះ​ទៅ​រក​នី​មុន​គេ​ហើយ😀
    សុវណ្ណរចនា៖ ដល់​ថ្នាក់​ហ្នឹង​ផង​អ្ហី? ដូច​អាក្រក់​ស្ដាប់​ណាស់😛

  24. រជ្ជនី ថ្ងៃ​ព្រហស្បតិ៍ ទី 31 ខែមករា 2008 / 6:31 ល្ងាច

    អូយ​ជាតិ​ជា​អាប​គេ​មិន​ខ្លាច​គ្នា​ឯង​ទេ​ខ្លួន​! ​;)

  25. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 31 ខែមករា 2008 / 8:19 ល្ងាច

    ប្លែកៗ​ណាស់​ក្មេងៗ​ឥឡូវ និយាយ​ស្ដាប់​មិន​ចង់​ចាក់​ទេ។ លេង​សុទ្ធ​តែ​ពាក្យ​ខ្លួន ឡើង​ចង់​ព្រឺ​សម្បុរ😀

  26. រជ្ជនី ថ្ងៃសុក្រ ទី 1 ខែ​កុម្ភៈ 2008 / 10:01 ព្រឹក

    យ៉ាប់​ហ្មង​!😛

  27. ទឹម បឿន ថ្ងៃសុក្រ ទី 1 ខែ​កុម្ភៈ 2008 / 10:03 ព្រឹក

    ហេហេហេ

  28. រជ្ជនី ថ្ងៃសុក្រ ទី 1 ខែ​កុម្ភៈ 2008 / 10:57 ព្រឹក

    អូ​! ទាល់​តែ​មាន​សង្សារ​ទើប​គេ​ថា​ចាស់​! ទើប​តែ​លឺ​ទេ​នៀក​!😉

  29. ទឹម បឿន ថ្ងៃសុក្រ ទី 1 ខែ​កុម្ភៈ 2008 / 2:03 ល្ងាច

    ហេហេ ហ្នឹង​ហើយ!😀

  30. សុវណ្ណរចនា ថ្ងៃសៅរ៍ ទី 2 ខែ​កុម្ភៈ 2008 / 12:10 ល្ងាច

    ប « មាស​ស្នេហ៏​ៗ​បែរ​ភ័ក្រ្ត​មក​ថ្លៃ .​ .​ .
    ស « អូន​បែរ​មក​ហើយ​តើ ! ឬ​មួយ​ក៏​បង​ខ្វាក់​ភ្នែក ?
    អួ​! សុំទោស​បង​បឿន ! អាន​កំណាព្យ​ហ្នឹង​មិន​ទាន់​ចប់​បាន​ជា​​​មិន​ទាន់​យល់​អត្ថន័យ​របស់​វា ! ចាំ​ខ្ញុំ​អាន​ចប់​កាលណា​ ចាំខំម៉ិន​ ម្ដង​ទៀត !

  31. naraths ថ្ងៃសៅរ៍ ទី 2 ខែ​កុម្ភៈ 2008 / 3:56 ល្ងាច

    រចនា កំណាព្យ​កំប្លែង​ម៉េះ! ហាហា…

  32. Sovannaphume ថ្ងៃសៅរ៍ ទី 2 ខែ​កុម្ភៈ 2008 / 10:16 ល្ងាច

    wowow, sweet poem!

  33. Boeun ថ្ងៃចន្ទ ទី 4 ខែ​កុម្ភៈ 2008 / 10:21 ព្រឹក

    ពូកែ​តែង​កំណាព្យ​ណាស់​សុវណ្ណរចនា ស្ដាប់​ចង់​បះ​សក់។😀

    I never see you for long time. Where have you been?
    Thanks.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s