កំណាព្យ, ទឹម បឿនឈប់ខឹងបងទៅ ថ្ងៃពុធ ទី 30 ខែមករា 2008ថ្ងៃពុធ ទី 30 ខែមករា 2008 ទឹម បឿន ចែករំលែក៖TweetEmailLike this:ចូលចិត្ត កំពុងផ្ទុក... ដែលទាក់ទង ចុះផ្សាយដោយ ទឹម បឿន ចែករំលែក ទទួលចំណេះដឹង និង កម្សាន្ត មើលប្រកាសទាំងអស់របស់ ទឹម បឿន
សរសេរកំណាព្យនេះចប់ មើលទំនុករបស់វា ប្រហាក់ប្រហែលនឹងចម្រៀងមួយបទដែលមិនស្គាល់ចំណងជើង ខ្ញុំសាកកាឡែមកឲ្យត្រូវនឹងទំនុកបទនោះសាកមើល។ បទហ្នឹងគេផ្ដើមដោយ “ស្រឡាញ់បងហើយនៅឡើយមិនស្មោះ?…” និងវគ្គបញ្ចប់ គឺវគ្គទី៣ “ទៅចុះស្រីចិត្តមិនស្មោះក្លែងក្លាយ…”។ បទនេះ ខ្ញុំភ្លេចត្រង់បន្ទរ មិនដឹងថាច្រៀងយ៉ាងម៉េចទេ ទំនុកគឺ “សែនឈឺចុកចាប់ចិត្តរាប់ខែថ្ងៃ កម្មពៀរអ្វីមកប្រល័យ ឲ្យយើងព្រាត់គ្នា?…”។ វគ្គបន្ទរ ខ្ញុំមិនចាំទំនុក មិនដឹងថាសរសេរយ៉ាងណា។ អត្ថបទដែលកាឡៃមក មានដូចខាងក្រោម។ ១- មាសស្នេហ៍ៗបែរភក្ត្រមកថ្លៃ បែរមកចរណៃកុំបីសង្ការ បងដឹងខ្លួន ថាបងខុសចំពោះជីវា សូមអូនមេត្តាសន្ដោសប្រណី។ ២- មាសស្នេហ៍ៗកុំមុខស្រពោន ញញឹមទៅអូនឈប់ព្រួយហឫទ័យ បងស្នេហ៍ស្មោះ ស្មោះស្នេហាចំពោះពីសី សូមអូនប្រណីជឿចិត្តបងចុះ។ ៣- បងសូមសន្យាណាព្រលឹងបង បើក្បត់នួនល្អងបងទទួលខុស ឱ្យមេឃដី ឆក់ប្រល័យជីវិតបងចុះ បូជាដោយស្មោះចំពោះជីវា៕ មានអ្នកស្គាល់ចំណងជើងបទហ្នឹងទេ។
ប៉ាត់ធោ! លោកតា! កញ្ចាស់ប៉ុណ្ណឹងហើយនៅតែងកំណាព្យស្នេហាទៀត! ថាលេងទេលោកតា! អានហើយចង់ព្រឺសំបុរ! 😉
អរគុណបងហើយ ដែលកម្សត់ជាមួយកំណាព្យរបស់ខ្ញុំ។ តាមពិតខ្ញុំក៏សម្សត់ដូចគ្នា ពេលដែលឃើញបុរសនេះ ហ៊ានរហូតយកជីវិតមកប្ដូរជាមួយស្នេហានេះ។ ដើម្បីឱ្យឡូយបន្តិច សុំកាឡៃជាសាច់រឿងមួយ៖ ដំបូង ខាងប្រុសបានធ្វើអ្វីឆ្គាំឆ្គងទៅលើនារីជាគូស្នេហ៍ដោយមិនដឹងខ្លួនថាធ្វើខុសឡើយ។ ក្រោយមកនារីនោះ ក៏សម្ដែងអាការៈមិនសប្បាយចិត្ត ដោយមិនស្ដីមកកាន់បុរសនោះទេ។ បុរសនោះឆ្ងល់ក្នុងចិត្ត ខំជជីករកហេតផលរហូតដឹងថាខ្លួនបានធ្វើខុសចំពោះនាងដោយមិនដឹងខ្លួន។ បុរសដើរទៅរកម្ចាស់ស្នេហ៍ដោយតាំងចិត្តនឹងទទួលកំហុស ហើយសុំនាងអភ័យដល់ខ្លួន ទៅដល់នាងបែរមុខចេញមិនស្ដី បុរសក៏លន់តួដោយពាក្យបញ្ជាក់ពីកំហុស ក្រោយមកនាងងាកមុខមកទាំងស្រពោនមកកាន់បុរស បុរសអង្វរសុំឱ្យនាងញញឹមទទួលគេវិញ រួចក៏ប្រើពាក្យបញ្ជាក់ពីបេះដូងដែលបរិសុទ្ធចំពោះគូស្នេហ៍ តែខ្ញុំមិនទាន់ដឹងថា ចុងក្រោយនាងអភ័យឬអត់ទេ គ្រាន់តែសង្ឃឹមថា ពេលនាងស្ដាប់រួច នាងញញឹមដាក់បុរសនោះដោយពេញចិត្តទៅចុះ។ ធ្វើការចប់ ក៏ស្រមើរស្រមៃពីនេះពីនោះ ក្រោយមក ក៏នឹកឃើញដល់រឿងដែលទាក់ទងនឹងកំណាព្យនេះ ហើយក៏អង្គុយសរសេរលេងបន្តិចទៅដើម្បីឱ្យបានធូរអារម្មណ៍ខ្លះ។
យ៉ាប់ណាស់នី! 😀 រចនា៖ មិនមែនអានទៅ ត្រូវអណ្ដែតចូលអណ្ដូងទេ។ អ្នកដែលមានរឿងស្រដៀងៗហ្នឹង បានគេដឹងថាវាមានអារម្មណ៍យ៉ាងណា។ អូនឯងបើដាក់រឿងប្រលងបានពិន្ទុតិច បានស្រក់ទឹកភ្នែក សខខ!
if real thing . a woman should be smile and happy to get that man come in to her arms again. am sure coz am a woman too lolz
សុទ្ធិពង្ស៖ កំណាព្យសង្ហារ? បែបវាកាត់មកម្ចាស់វាហើយ កិកិកិ វី៖ វាត្រូវតែប្លែកម្យ៉ាងៗអ៊ីចឹងហើយបាទ 😀 អូននី៖ អឺៗ យ៉ាងណា ក៏យ៉ាងណាទៅ។ តែមិនអីទេ គួរឱ្យស្រឡាញ់ដែរហ្នឹង។ 😀
ដល់វេនលោកតាយ៉ាប់ម្តងហើយ! http://rachny.wordpress.com/2008/01/31/%e1%9e%80%e2%80%8b%e2%80%8b-%e1%9e%81%e2%80%8b-%e1%9e%82-%e1%9e%83-%e1%9e%84/#respond
នី៖ តាមជាន់កែងបងរហូត? មិនឱ្យទាក់បន្លារទេ ហើយនឹងហោះទៅរកនីមុនគេហើយ 😀 សុវណ្ណរចនា៖ ដល់ថ្នាក់ហ្នឹងផងអ្ហី? ដូចអាក្រក់ស្ដាប់ណាស់ 😛
ប « មាសស្នេហ៏ៗបែរភ័ក្រ្តមកថ្លៃ . . . ស « អូនបែរមកហើយតើ ! ឬមួយក៏បងខ្វាក់ភ្នែក ? អួ! សុំទោសបងបឿន ! អានកំណាព្យហ្នឹងមិនទាន់ចប់បានជាមិនទាន់យល់អត្ថន័យរបស់វា ! ចាំខ្ញុំអានចប់កាលណា ចាំខំម៉ិន ម្ដងទៀត !
ពូកែតែងកំណាព្យណាស់សុវណ្ណរចនា ស្ដាប់ចង់បះសក់។ 😀 I never see you for long time. Where have you been? Thanks.
សរសេរកំណាព្យនេះចប់ មើលទំនុករបស់វា ប្រហាក់ប្រហែលនឹងចម្រៀងមួយបទដែលមិនស្គាល់ចំណងជើង ខ្ញុំសាកកាឡែមកឲ្យត្រូវនឹងទំនុកបទនោះសាកមើល។ បទហ្នឹងគេផ្ដើមដោយ “ស្រឡាញ់បងហើយនៅឡើយមិនស្មោះ?…” និងវគ្គបញ្ចប់ គឺវគ្គទី៣ “ទៅចុះស្រីចិត្តមិនស្មោះក្លែងក្លាយ…”។ បទនេះ ខ្ញុំភ្លេចត្រង់បន្ទរ មិនដឹងថាច្រៀងយ៉ាងម៉េចទេ ទំនុកគឺ “សែនឈឺចុកចាប់ចិត្តរាប់ខែថ្ងៃ កម្មពៀរអ្វីមកប្រល័យ ឲ្យយើងព្រាត់គ្នា?…”។ វគ្គបន្ទរ ខ្ញុំមិនចាំទំនុក មិនដឹងថាសរសេរយ៉ាងណា។ អត្ថបទដែលកាឡៃមក មានដូចខាងក្រោម។
១- មាសស្នេហ៍ៗបែរភក្ត្រមកថ្លៃ
បែរមកចរណៃកុំបីសង្ការ
បងដឹងខ្លួន ថាបងខុសចំពោះជីវា
សូមអូនមេត្តាសន្ដោសប្រណី។
២- មាសស្នេហ៍ៗកុំមុខស្រពោន
ញញឹមទៅអូនឈប់ព្រួយហឫទ័យ
បងស្នេហ៍ស្មោះ ស្មោះស្នេហាចំពោះពីសី
សូមអូនប្រណីជឿចិត្តបងចុះ។
៣- បងសូមសន្យាណាព្រលឹងបង
បើក្បត់នួនល្អងបងទទួលខុស
ឱ្យមេឃដី ឆក់ប្រល័យជីវិតបងចុះ
បូជាដោយស្មោះចំពោះជីវា៕
មានអ្នកស្គាល់ចំណងជើងបទហ្នឹងទេ។
ទេ ទេ! ព្រលឹងថ្លៃអឹយ អូនមិនជឿឡើយ កុំឡើយវរមិត្រ… 😉 អូច្រឡំ ប៉ារ៉ូល… កិកិ
អានដំបូងចង់ភ័យ ហាហាហា។ ស្មានតែណារដ្ឋឯង… 🙂
ប៉ាត់ធោ! លោកតា! កញ្ចាស់ប៉ុណ្ណឹងហើយនៅតែងកំណាព្យស្នេហាទៀត! ថាលេងទេលោកតា! អានហើយចង់ព្រឺសំបុរ! 😉
ម៉េចបានជាចង់ព្រឺសម្បុរ? ជួយប្រាប់បន្តិចមើល៍?
Kamsort nas.. ur poem make me srok teuk phek heuy na…kekekek brother
អរគុណបងហើយ ដែលកម្សត់ជាមួយកំណាព្យរបស់ខ្ញុំ។ តាមពិតខ្ញុំក៏សម្សត់ដូចគ្នា ពេលដែលឃើញបុរសនេះ ហ៊ានរហូតយកជីវិតមកប្ដូរជាមួយស្នេហានេះ។ ដើម្បីឱ្យឡូយបន្តិច សុំកាឡៃជាសាច់រឿងមួយ៖
ដំបូង ខាងប្រុសបានធ្វើអ្វីឆ្គាំឆ្គងទៅលើនារីជាគូស្នេហ៍ដោយមិនដឹងខ្លួនថាធ្វើខុសឡើយ។ ក្រោយមកនារីនោះ ក៏សម្ដែងអាការៈមិនសប្បាយចិត្ត ដោយមិនស្ដីមកកាន់បុរសនោះទេ។ បុរសនោះឆ្ងល់ក្នុងចិត្ត ខំជជីករកហេតផលរហូតដឹងថាខ្លួនបានធ្វើខុសចំពោះនាងដោយមិនដឹងខ្លួន។ បុរសដើរទៅរកម្ចាស់ស្នេហ៍ដោយតាំងចិត្តនឹងទទួលកំហុស ហើយសុំនាងអភ័យដល់ខ្លួន ទៅដល់នាងបែរមុខចេញមិនស្ដី បុរសក៏លន់តួដោយពាក្យបញ្ជាក់ពីកំហុស ក្រោយមកនាងងាកមុខមកទាំងស្រពោនមកកាន់បុរស បុរសអង្វរសុំឱ្យនាងញញឹមទទួលគេវិញ រួចក៏ប្រើពាក្យបញ្ជាក់ពីបេះដូងដែលបរិសុទ្ធចំពោះគូស្នេហ៍ តែខ្ញុំមិនទាន់ដឹងថា ចុងក្រោយនាងអភ័យឬអត់ទេ គ្រាន់តែសង្ឃឹមថា ពេលនាងស្ដាប់រួច នាងញញឹមដាក់បុរសនោះដោយពេញចិត្តទៅចុះ។
ធ្វើការចប់ ក៏ស្រមើរស្រមៃពីនេះពីនោះ ក្រោយមក ក៏នឹកឃើញដល់រឿងដែលទាក់ទងនឹងកំណាព្យនេះ ហើយក៏អង្គុយសរសេរលេងបន្តិចទៅដើម្បីឱ្យបានធូរអារម្មណ៍ខ្លះ។
ព្រោះវាស្វីតពេកហ្នឹងណាលោកតា! 😀
ប៉ាៗ!!! អានហើយ អត់មានអារម្មណ៍អណ្ដែតចូលអណ្ដូងអីបន្តិចសោះ!!!
យ៉ាប់ណាស់នី! 😀
រចនា៖ មិនមែនអានទៅ ត្រូវអណ្ដែតចូលអណ្ដូងទេ។ អ្នកដែលមានរឿងស្រដៀងៗហ្នឹង បានគេដឹងថាវាមានអារម្មណ៍យ៉ាងណា។ អូនឯងបើដាក់រឿងប្រលងបានពិន្ទុតិច បានស្រក់ទឹកភ្នែក សខខ!
if real thing . a woman should be smile and happy to get that man come in to her arms again. am sure coz am a woman too lolz
🙂 …បើបែបហ្នឹងមែន បុរសនោះ ច្បាស់ជាសប្បាយចិត្តខ្លាំងណាស់។
yes that right..if someone got this problem . he should try..and he will got the answer soon
🙂 I hope so
សង្ហាតើ
ម្យ៉ាងផន់គេ!
ចៅយ៉ាប់តាំងពីដើមមកហើយ! លោកតាទើបតែដឹងទេ?
សុទ្ធិពង្ស៖ កំណាព្យសង្ហារ? បែបវាកាត់មកម្ចាស់វាហើយ កិកិកិ
វី៖ វាត្រូវតែប្លែកម្យ៉ាងៗអ៊ីចឹងហើយបាទ 😀
អូននី៖ អឺៗ យ៉ាងណា ក៏យ៉ាងណាទៅ។ តែមិនអីទេ គួរឱ្យស្រឡាញ់ដែរហ្នឹង។ 😀
ដល់វេនលោកតាយ៉ាប់ម្តងហើយ!
http://rachny.wordpress.com/2008/01/31/%e1%9e%80%e2%80%8b%e2%80%8b-%e1%9e%81%e2%80%8b-%e1%9e%82-%e1%9e%83-%e1%9e%84/#respond
ស្អីគេហ្នឹង? បងហោះទៅមើលហើយ 😀
ហោះទៅហើយនឹងហ្អេ? ហោះមើលក្រោមផង! ប្រយត្ន័ទាក់ពោះវៀននឹងបន្លាណា! 😉
Ooooooooh !!! So Sweet ! សង្ស័យតែអានកំណាព្យនេះចប់ ខ្ញុំមានជំងឺទឹកនោមផ្អែមទេមើលទៅ !
វាមិនដល់ថ្នាក់ហ្នឹងទេ! 😉
នី៖ តាមជាន់កែងបងរហូត? មិនឱ្យទាក់បន្លារទេ ហើយនឹងហោះទៅរកនីមុនគេហើយ 😀
សុវណ្ណរចនា៖ ដល់ថ្នាក់ហ្នឹងផងអ្ហី? ដូចអាក្រក់ស្ដាប់ណាស់ 😛
អូយជាតិជាអាបគេមិនខ្លាចគ្នាឯងទេខ្លួន! ;)
ប្លែកៗណាស់ក្មេងៗឥឡូវ និយាយស្ដាប់មិនចង់ចាក់ទេ។ លេងសុទ្ធតែពាក្យខ្លួន ឡើងចង់ព្រឺសម្បុរ 😀
យ៉ាប់ហ្មង! 😛
ហេហេហេ
អូ! ទាល់តែមានសង្សារទើបគេថាចាស់! ទើបតែលឺទេនៀក! 😉
ហេហេ ហ្នឹងហើយ! 😀
ប « មាសស្នេហ៏ៗបែរភ័ក្រ្តមកថ្លៃ . . .
ស « អូនបែរមកហើយតើ ! ឬមួយក៏បងខ្វាក់ភ្នែក ?
អួ! សុំទោសបងបឿន ! អានកំណាព្យហ្នឹងមិនទាន់ចប់បានជាមិនទាន់យល់អត្ថន័យរបស់វា ! ចាំខ្ញុំអានចប់កាលណា ចាំខំម៉ិន ម្ដងទៀត !
រចនា កំណាព្យកំប្លែងម៉េះ! ហាហា…
wowow, sweet poem!
ពូកែតែងកំណាព្យណាស់សុវណ្ណរចនា ស្ដាប់ចង់បះសក់។ 😀
I never see you for long time. Where have you been?
Thanks.