Free Hosting ល្បីៗ (មិនបាច់​ចំណាយ​ប្រាក់)


សម្រាប់​អ្នក​កំពុង​សិក្សា អ្នក​រៀន​បង្កើត​វិបសាយ ឬ​អ្នក​ដែល​​ត្រូវ​ការ​កន្លែង​សម្រាប់​ផ្ទុក​ឯកសារ​ដោយ​មិន​ចង់​ចំណាយ​ប្រាក់ ខ្ញុំ​សង្ឃឹម​ថា ប្រាកដ​ជា​ពេញចិត្ត​នូវ​បណ្ដារ​សេវា​ដោយ​ឥត​គិត​ថ្លៃ​ខាងក្រោម​នេះ។ ខ្ញុំ​មិន​មែន​ជា​អ្នក​ប្រើ​សេវា​ទាំងអស់​នេះ​ទេ តែ​ដោយ​ដឹង​តាម​ការ​ស្រាវជ្រាវ ទើប​យក​មក​ចែក​ជូន​ គ្រាន់​បាន​ជា​ប្រយោជន៍​ខ្លះ​ដល់​អ្នក​រាល់​គ្នា។

http://www.freebiehost.net/ (2,000 MB)
http://www.iifree.net/ (1,000 MB)
http://www.hostsnake.com/ (2,000 MB)
http://www.fivegb.com/ (5,000 MB)
http://www.freehoxt.com/ (7,000 MB)
http://www.yourfreehosting.net/ (5,000 MB)
http://www.3host.biz/ (5,000 MB)
http://www.gigacities.net/ (20,000 MB)
http://www.itrello.com/ (5,000 MB)
http://www.free-web-hosting.biz/ (5,000 MB)
http://www.newsit.es/ (20,000 MB)
http://www.awesomewebspace.com/ (8,000 MB)
http://www.fr33webhosting.com/ (5,000 MB)
http://www.12gbfree.com/ (12,000 BM)
http://www.hostaim.com/ (7,000 MB)
http://www.webng.com/ (350+ MB)
http://www.freeweb7.com/ (7,000 MB)
http://www.free-site-host.com/ (5,000 MB)
http://www.quotaless.com/ (Unlimited)
http://www.profusehost.net/ (2,000 MB)
http://www.3000mb.com/ (3,000 MB)
http://www.110mb.com/ (5,000 MB)
http://www.freewebtown.com/ (2,000 MB)
http://tok2.com/ (Unlimited) [FTP Upload]
http://www.t35.com/ (Unlimited)
http://www.977mb.com/ (977 MB)
http://www.fragvault.com/ (600 MB)
http://www.zendurl.com/ (500+ MB)
http://www.forwardhost.com/free.html (500 MB)
http://www.atbhost.com/ (500 MB)
http://www.freewebhosting360.com/ (3,600 MB)

32 thoughts on “Free Hosting ល្បីៗ (មិនបាច់​ចំណាយ​ប្រាក់)

  1. រជ្ជនី ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 12:08 ល្ងាច

    អគុណ​​លោក​តា​!😀

  2. ទឹម បឿន ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 12:48 ល្ងាច

    ចុម​យក្ខ! ម៉េច​ចឹង​ទៅ? អើ មិន​អី​ទេ​ចៅ។

  3. វីរិយា ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 4:33 ល្ងាច

    មាន​សាក​មើល​ហើយ​ឬ​នៅ​ថា​ធ្វើ​អី​បាន​ខ្លះ? បើ​ស្រួល​ៗ​ដូច​បឿន​ឯង​ថា​មែន​នោះ​គេ​អេ​អត់​ហើយ!

  4. ទឹម បឿន ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 4:37 ល្ងាច

    បើ​ចង់​ដឹង ​សាក​មើល​ខ្លួនឯង​បាទ។ ខ្ញុំ​ធ្លាប់​សាក​សេវា​​ខ្លះៗ​ដែរ អាច​ប្រើ​បាន។

  5. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 5:14 ល្ងាច

    មែន​នឹង​លោក​នឹង​ចេះ​តែ​នាំ​ ប្រយ័ត្ន​ក្រុមហ៊ុន​គេ​ជះ​ទឹក​ត្រី​ដាក់

  6. ទឹម បឿន ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 5:16 ល្ងាច

    ក្រុមហ៊ុន​ណា​ហ៊ាន​ជះ? របស់​គេ​ដាក់​ឱ្យ​ប្រើ​អត់​គិត​ថ្លៃ ចាំ​បាច់​ទៅ​ភ័យ​ធ្វើ​អី មិនមែន​លួច​គេ​ឯណា។

  7. ខឿន ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 5:32 ល្ងាច

    ចេះតែហៅគាត់ចឹង គាត់ទើបនឹង 20 ជាងតើ ……..គ្រាន់តែមុខដូចមនុស្សជិត 50​ ប៉ុណ្ណឹង ហាហា។

  8. ទឹម បឿន ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 6:15 ល្ងាច

    លោក​ខឿន បែប​ចង់​ធ្វើ​ចៅ​ទួត​ហើយ​មើល​ទៅ ហាហា។

  9. evannak ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 7:56 ល្ងាច

    ខ្ញុំ​គិត​ថា​វា​ប្រហែល​ជា​ហ្វ្រី តែ​ក្នុង​រយៈ​ពេល​មាន​កំណត់ ដូច​ជា ១ ឆ្នាំ ឬ ពីរ ឬ​យ៉ាង​ម៉េច​មិន​ដឹង​ទេ ។ បើ​ហ្វ្រី​រហូត​បែប​ល្អ ព្រោះ​ខ្ញុំ​ឥឡូវ​កំពុង​រក​ចង់​ទិញ hosting ថ្មី​ផង

  10. Phy ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 10:48 ល្ងាច

    មិន​អី​ចឹង​ទេ​ ហ្វ្រី​រហូត​ គ្រាន់​តែ​ថា​ ខ្លះ​មិន​ស្ថិត​ស្ថេរ​ ហើយ​ខ្លះ​ទៀត​មាន​ដាក់​ពាណិជ្ជកម្ម​នៅ​វិប​របស់​យើង​។ ខ្លះ​ទៀត​មិន​មាន​ My SQL and PHP​ ដែល​ចាំ​បាច់​សំរាប់​ host blog យើង​ទេ។ ចំនុច​មិន​ល្អ​មួយ​ទៀត​គឺ​អត់​មាន​ support រឺ​ support ដែល​អត់​យក​ចិត្ត​ទុកដាក់​លើ​ ដូច​យើង​ទេ។​ បើ​យើង​ serious about blogging មែន​ មិន​គួរ​ខ្លាច​អី​នឹង​ចំណាយ​ប្រាក់​ត្រឹម​តែ​ចន្លោះ​ពី​៤​ដុល្លារ​ទៅ​៧ដុល្លារ​ ទិញ​ hosting ដែល​អាច​ទុក​ចិត្ត​បាន​នោះ​ទេ។​ Hosting services ទាំង​នោះ​រួម​មាន​ godaddy.com​ (៣.៩៩​ដុល្លារ​), bluehost.com (6.៩៥​ដុល្លារ​) or dreamhost.com (ចន្លោះ​ពី​១០.៩៥​ដុល្លារ​ទៅ​៥.៩៥ដុល្លារ​)​​។ គ្រាន់​តែ​ជា​ suggestion របស់​ខ្ញុំ​ទេ​ ដោយ​សារ​បាន​តាមដាន​មើល​យូរ​ហើយ​។ បើ​មាន​អី​ល្អ​ជាង​ហ្នឹង​ ជួយ​ណែនាំ​ផង។​ អរគុណ​ទុក​អោយ​ហើយ​ណា។​

  11. សុទ្ធិពង្ស ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 11:54 ល្ងាច

    គួរអោយចំណាប់អារម្មណ៍ណាស់ តែខ្ញុំមិនចេះធ្វើផង

  12. ទឹម បឿន ថ្ងៃពុធ ទី 30 ខែមករា 2008 / 7:40 ព្រឹក

    Phy និយាយ​ត្រូវ​ហើយ។ របស់​ដែល​អត់​បង់ប្រាក់ ពិត​ជា​មិន​អាច​ទុកចិត្ត​បាន​នោះ​ទេ។ រាល់​សេវា​ខាង​លើ គឹ​សុទ្ធ​តែ​អត់​យក​លុយ ដោយ​មិន​កំណត់​ពេល​ប្រើប្រាស់​ឡើយ មាន​សេវា​មួយ​ចំនួន កំណត់​រយៈពេល​មួយ​ឆ្នាំ ឬ​ប៉ុន្មាន​ខែ​ទៅ​តាម​នោះ តែ​ខ្ញុំ​មិន​បាន​ដាក់​ចូល​ឡើយ។ ដូច​ភី​បាន​និយាយ​អ៊‍ីចឹង ខ្លាច​អី​នឹង​ចំណាយ​លុយ​ដើម្បី​ទិញ​សេវា​ដែល​មាន​ទំនុក​ចិត្ត។ សេវា​ខាង​លើ គឺ​វា​ប្រសើ​សម្រាប់​អ្នក​ដែល​ចង់​សាកល្បង ឬ​រៀន​ប្រើ​សេវា​បង្ហោះ​វិបសាយ​តែ​ប៉ុណ្ណោះ។ ឃើញ​មាន​សេវា​ខ្លះ ដែល​គ្នា​យើង​ប្រើ​ច្រើន ដូច​ជា WebNG ជា​ដើម។

  13. naraths ថ្ងៃពុធ ទី 30 ខែមករា 2008 / 9:54 ព្រឹក

    មិន​ដឹង​ប្រើ​បាន​ឬ​អត់​ផង​ ចេះ​តែ​ដាក់​ហើយ! គ្រាន់​តែ​sign up ហ្នឹង​វេទនា​រក​ពុធ្ធោ​ហើយ! ការ​ពិត​ទៅ​មាន​ច្រើន​ណាស់​ សម្រាប់​អ្នក​រៀន​បង្ហោះ​វិបសាយ ។

    បើ​និយាយ​ពី WebNG គ្មាន​ពីណា​ប្រើ​ក្រៅ​ពី​ខ្ញុំ​ទេ LOLz..

  14. ទឹម បឿន ថ្ងៃពុធ ទី 30 ខែមករា 2008 / 11:17 ព្រឹក

    ខ្ញុំ​និយាយ​ពី​ល្បង​រដ្ឋ​ឯង​ហ្នឹង​ហើយ។ តែ​ដូច​ធ្លាប់​ឃើញ​បណ្ឌិត​ប្រើ​ដែរ​ហ្នឹង។

  15. naraths ថ្ងៃពុធ ទី 30 ខែមករា 2008 / 11:26 ព្រឹក

    ថ្វី​ត្បិត​តែ​ទំហំ​តូច​មែន! តែ​ស្រួល​ប្រើ​ណាស់ … ខ្ញុំ​កំពុង​តែ​ដេក​ចាំ​ថ្ងៃ​ណា​គេ upgrade គិត​ជា Gb វិញ​ណ៎..😀

  16. ទឹម បឿន ថ្ងៃពុធ ទី 30 ខែមករា 2008 / 11:31 ព្រឹក

    ហាហាហា ចាំ​ទៅ! ១០ ២០​ឆ្នាំ​ទៀត​ដឹង?

  17. រជ្ជនី ថ្ងៃពុធ ទី 30 ខែមករា 2008 / 11:41 ព្រឹក

    និយាយ​ត្រូវ​លោក​តា​! អេ​ចៅ​ម្នាក់​នេះ​អត់​ដែល​ស្គាល់​មុខ​យាយ​ម៉េច​ផង​?😉

  18. ទឹម បឿន ថ្ងៃពុធ ទី 30 ខែមករា 2008 / 12:02 ល្ងាច

    តា​មិន​ដែល​ស្គាល់​មុខ​យាយ​ដូច​គ្នា​ហ្នឹង។ មិន​ដឹង​នៅ​ឯណា​ទេ​ចៅ។ នឹក​យាយ​ខ្លាំង​អ្ហ៎?😦

  19. រជ្ជនី ថ្ងៃពុធ ទី 30 ខែមករា 2008 / 12:29 ល្ងាច

    នឹក​ណាស់​! អត់​ដែល​បាន​ឃើញ​មុខ​យាយ​ម៉េច​ផង​! ចង់​ស្គាល់​ណាស់​!😦

  20. ទឹម បឿន ថ្ងៃពុធ ទី 30 ខែមករា 2008 / 1:12 ល្ងាច

    ពេល​តា​ជួប​យាយ​ចៅ​ឯង ចាំ​តា​ហៅ​មក​ជួប។😀

  21. រជ្ជនី ថ្ងៃពុធ ទី 30 ខែមករា 2008 / 5:30 ល្ងាច

    អូយ​! មាន​ដល់​ចៅ​តែ​នៅ​មិន​ទាន់​មាន​យាយ​! ​ចុះ​ចៅ​កើត​ម៉ោ​តាម​ណា​តា​? ឆ្ងល់​???

  22. Boeun ថ្ងៃពុធ ទី 30 ខែមករា 2008 / 6:34 ល្ងាច

    សង្ស័យ​តែ​កើត​មក​ពី​តា​ទេ សខខ!😀

  23. រជ្ជនី ថ្ងៃពុធ ទី 30 ខែមករា 2008 / 6:39 ល្ងាច

    យ៉ាប់​ហើយ​តា​ខ្ញុំ​!😉

  24. Boeun ថ្ងៃពុធ ទី 30 ខែមករា 2008 / 7:09 ល្ងាច

    ដល់​ហៅ​បង​ថា​តាៗ​ញឹក​ពេក​ចឹង​ទៅ ដូច​លែង​ចង់​ហៅ​ចៅ​វិញ​ហើយ​នៀក! ដូច​អត់​សូវ​ស្រួល​ខ្លួន​ម៉េច​ទេ សតត។

  25. dara ថ្ងៃ​ព្រហស្បតិ៍ ទី 31 ខែមករា 2008 / 6:31 ល្ងាច

    អូ!​ មាន​អ្នក​ចង់​បាន​ហោះ​ស្ទ៊ីង​ហ្វ្រីអាច​ទាក់​ទង​មក​ខ្ញុំ​បាន
    ព្រោះ​ខ្ញុំ​បាន​ទិញ​សឺរវើ​មួយ​ទំហំ​ធំ​ណាស់​

    ឲ្យ​អាច​ប្រើ PHP & MySQL : Size 1 GB With .htaccess Full
    -but not cpanel
    -Full FTP (not allow upload file eligal)
    -PHPMyAdmin
    -subdomain http://youname.khmerw.com
    -point your domain to my server (have add new 10 harry up)
    -No Ads

    Please Contact me email kaingdara[at]gmail.com

  26. រជ្ជនី ថ្ងៃ​ព្រហស្បតិ៍ ទី 31 ខែមករា 2008 / 6:36 ល្ងាច

    ម៉េច​បាន​អត់​ស្រួល​ខ្លួន​? អត់​យល់​សោះ​!

  27. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 31 ខែមករា 2008 / 7:56 ល្ងាច

    dara: ឥឡូវ​កំពុង​តែ​រវល់ និង​ស្មុគស្មាញ​ច្រើន មិន​ទាន់​ចង់​បាន​អ្វី​ទេ។ អរគុណ​ដែល​ផ្ដល់​ឱ្យ​ដោយ​មិន​គិត​លុយ ចាំ​មើល​ពេល​ក្រោយ​សិន​ទៅ ក្រែង​ខ្ញុំ​ត្រូវការ។

    នី៖ មក​ពី​មាន​អារម្មណ៍​ថា​ចាស់​😉

  28. រជ្ជនី ថ្ងៃសុក្រ ទី 1 ខែ​កុម្ភៈ 2008 / 10:49 ព្រឹក

    មិន​ដឹង​ជា​មាន​អារម្មណ៍​ថា​ចាស់​អី​ទេ​! ក្រែង​បង​បឿន​ចាស់​ស្រាប់​ទៅ​ហើយ​មែន​ទេ​? ​;)

  29. ទឹម បឿន ថ្ងៃសុក្រ ទី 1 ខែ​កុម្ភៈ 2008 / 10:52 ព្រឹក

    អត់​ទាន់​ចាស់​ទេ អត់​ទាន់​មាន​សង្សារ​ផង​ហ្នឹង ចាស់​ម៉េច​ទៅ?

  30. រជ្ជនី ថ្ងៃសុក្រ ទី 1 ខែ​កុម្ភៈ 2008 / 11:19 ព្រឹក

    ឲ្យ​តែ​​មាន​សង្សារ​គឺ​ចាស់​! ទើប​តែ​លឺ​ទេ​នៀក​!😉

  31. វុត្ថា ថ្ងៃអង្គារ ទី 4 ខែ​មីនា 2008 / 2:36 ល្ងាច

    អ្នកមិនទាន់​ដឹង​ថា​ សេវាកម្មនៃការ​ផ្តល់​សេវា​ឥត​យក​ប្រាក់​ទាំង​នោះ​ល្អ​ ឬ​មិន​ល្អ​ផង​ ហេតុ​អ្វី​អ្នក​ហ៊ាន​ណែនាំ​គេ​ឲ្យប្រើប្រាស់​វា? នៅពេល​អ្នកដឹង​ពី​វា​ម្ចាស់​ ទើប​អ្នក​ប្រាប់​គេ​ នោះ​ជា​ល្អប្រសើរ។ ហេហេហេ​!!!​ អរគុណ​ចំពោះ​ការ​ចែក​រំលែក​ព័ត៌មាន​ដ៏​ល្អ​នេះ!

  32. បឿន ថ្ងៃអង្គារ ទី 4 ខែ​មីនា 2008 / 2:46 ល្ងាច

    រឿង​ប្រើប្រាស់​ស្រេច​តែ​អ្នក​ដែល​គេ​ជ្រើសរើស​ប្រើ​ទេ ខ្ញុំ​គ្មាន​សម្មត្ថភាព​អី​ទៅ​យល់ដឹង​ឱ្យ​អស់​ឡើយ។ បើ​សម្រេច​ចិត្ត​ថា​នឹង​ប្រើ​សេវា​ណា​មួយ​ហើយ តោង​ចេះ​សិក្សា​ដោយ​ខ្លួនឯង។ ខ្ញុំ​ប្រាប់​បឹង​ដល់​ម្ចាស់​សន្ទូច តែ​មិន​ទៅ​ជួយ​ដាក់​នុយ​ឱ្យ ឬ​កាន់​ដង​សន្ទូច​ឱ្យ​​ទេ។ ស្ទូច​បាន​ឬ​មិន​បាន ជា​រឿង​របស់​ម្ចាស់​សន្ទូច។ (ពាក្យ​បុរាណ)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s