សូម​ជួយ​បង​ស្រី​ខ្ញុំ​ផង


អម្បាញ់មិញ ខ្ញុំ​ទើប​នឹង​មក​ពី​ជូន​បង​ស្រី​ទៅ​ពេទ្យ​ធ្មេញ។ គាត់​ឈឺ​ថ្គាម​ទាល់ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​អាច​ដក​ថ្គាម​ទាល់​នោះ​ចេញ​បាន មួយ​សន្ទុះ​ក្រោយ​ពី​ពេល​ពិនិត្យ​ក្រដាស​លទ្ធផល​ឈាម​រួច ពេទ្យ​គ្រវី​ក្បាល ហើយ​ប្រាប់​ថា​មិន​អាច​ដក​បាន​ទេ គាត់​ឱ្យ​បង​ស្រី​ខ្ញុំ​ប៉ូវ​ឱ្យ​មាន​កម្លាំង ព្រោះ​គាត់​ខ្សោយ និង​ឈាម​ក្រ​កក។ ខ្ញុំ​អាណិត​បង​ស្រី​ចង់​ខ្លោច​ចិត្ត ព្រោះ​តែ​គាត់​ឈឺ​ខ្លាំង​ទើប​សម្រេច​ចិត្ត​ថា​ទៅ​ដក​ចេញ តែ​បែរ​ជា​ដក​មិន​បាន​ទៅ​វិញ មាន​តែ​នៅ​ទ្រាំ​ឈឺ លេប​ថ្នាំ​ទម្រន់​ខ្លះ​សិន ទម្រាំ​គាត់​មាន​កម្លាំង និង​សុខភាព​ល្អ​ឡើង​វិញ។ ឥឡូវ​ខ្ញុំ​មិន​ឱ្យ​គាត់​ទៅ​ធ្វើការ​ទេ ហើយ​ឱ្យ​គាត់​ខំ​ញ៉ាំ​អី​ឱ្យ​មាន​កម្លាំង និង​សុខភាព​ប្រសើរ​ឡើង​វិញ ទើប​ទៅ​ជួប​ពេទ្យ​ធ្មេញ​នោះ​ម្ដង​ទៀត។ ខ្ញុំ​ចង់​ឱ្យ​គាត់​ឆាប់​មាន​កម្លាំង និង​មាន​សុខភាព​ល្អ​ឡើង​វិញ តើ​ខ្ញុំ​គួរ​ជួយ​គាត់​យ៉ាង​ម៉េច​ខ្លះ? មាន​អ្វី​ខ្លះ​ដែល​អាច​ប៉ូវ​បាន​លឿន​ជាង​គេ?

16 thoughts on “សូម​ជួយ​បង​ស្រី​ខ្ញុំ​ផង

  1. Rachna_Rainna ថ្ងៃចន្ទ ទី 28 ខែមករា 2008 / 11:59 ព្រឹក

    គាត់​នឹង​ឆាប់​ជា! កុំ​បារម្ភ​ពេក​អី​ណា​បង!!!

  2. ទឹម បឿន ថ្ងៃចន្ទ ទី 28 ខែមករា 2008 / 12:33 ល្ងាច

    អរគុណ​ប្អូន។ បង​ក៏​សង្ឃឹម​ថា​គាត់​នឹង​ឆាប់​ជា​ដែរ តែ​ទោះ​ជា​យ៉ាងណា ក៏​គាត់​ត្រូវ​តែ​ដក​ថ្គាមទាល់​នោះ​ចេញ​ឱ្យ​បាន បើ​មិន​អ៊‍ីចឹង​ទេ គាត់នៅ​តែ​ឈឺ​មិន​បាត់ ពិបាក​ណាស់។

  3. Bandith ថ្ងៃចន្ទ ទី 28 ខែមករា 2008 / 2:59 ល្ងាច

    ទ្រាំតិចទៅ ទៅដកវាចោលធ្វើអីថ្គាមហ្នឹងនោះ ប្រយ័ត្នប៉ះពាល់ដល់សរសៃ​ប្រសាទអីទៅ

  4. វីរិយា ថ្ងៃចន្ទ ទី 28 ខែមករា 2008 / 3:52 ល្ងាច

    ខ្ញុំ​ក៏​មាន​បញ្ហា​ឈាម​មិន​ងាយ​កក​ដែរ​ តែ​ពេល​ដកធ្មេញ​​​ពេទ្យ​គាត់​ប្រើ​ថ្នាំជួយ​ឲ្យ​វា​ឆាប់​កក​​បាន​ ។ តែ​ឲ្យ​គាត់​ប្រឹង​ញ៉ាំ​​ ឬ​ប៉ូវ​កម្លាំង​សិន​ទៅ ហើយ​ប្រើ​ថ្នាំ​បន្ថយ​ការ​ឈឺ​ចាប់​សិន​ទៅ​បឿន​ ។ … គាត់​នឹង​ឆាប់​ជា

  5. វីរិយា ថ្ងៃចន្ទ ទី 28 ខែមករា 2008 / 3:53 ល្ងាច

    ក្ឌិត​, ខ្ញុំ​ថា​ពេទ្យ​គេ​ត្រឹម​ត្រូវ​គេ​មិន​ចេះ​តែ​ដក​ទេ តែ​ក្នុង​ករណី​មួយ​ចំនួន​តូច​ទេ​ដែល​តម្រូវ​ឲ្យ​ដក មាន​ដូច​ជា​ថ្គាម​ទាល់​ដុះ​មក​ផ្តេក​ជា​ដើម…

  6. ទឹម បឿន ថ្ងៃចន្ទ ទី 28 ខែមករា 2008 / 4:33 ល្ងាច

    ហ្នឹង​ហើយ ដោយសារ​ថ្គាម​ទាល់​របស់​គាត់​ហ្នឹង​ដុះ​មក​ផ្ដេក ទើប​ត្រូវ​ដក ​ណា​បណ្ឌិត។ បើ​មិន​ដក នៅ​តែ​ឈឺ​អ៊‍ីចឹង មិន​ងាយ​​ជា​ទេ។

    លោក​វី បើ​ឱ្យ​គាត់​លេប​ថ្នាំ​ច្រើន​ពេក ខ្លាច​វា​មិន​ល្អ ពិសេស​ក្រពះ និង​ពោះ​វៀន។ ព្រឹក​មិញ​ហ្នឹង ក៏​ឱ្យ​ពេទ្យ​ផ្សំ​ថ្នាំ​មក​លេប​សិន​ហើយ​ដែរ តែ​បារម្ភ​ខ្លាច​តែ​គាត់​ឈឺ​កាន់​តែ​ខ្លាំង​ទៅៗ ទើប​ចង់​ដក​ឱ្យ​ស្រេច តែ​នេះ​ ពេទ្យ​គេ​ណែនាំ​​បែប​នេះ​ទៅ​ហើយ ទើប​មិន​ហ៊ាន ព្រោះ​ពេទ្យ​ទាំង​នោះ សុទ្ធ​តែ​ជា​បណ្ឌិត​ស្រាប់​ផង។ ដល់​អ៊‍ីចឹង​ទៅ ដូច​ជា​ពិបាក រក​និយាយ​អី​មិន​កើត​ទេ។

  7. អាចម៍ផ្កាយ ថ្ងៃចន្ទ ទី 28 ខែមករា 2008 / 5:19 ល្ងាច

    ខ្ញុំមិនដឹងជួយយ៉ាងម៉េចទេ តែខ្ញុំធ្លាប់ឮគេនិយាយថាឲ្យតែដុះថ្គាមហ្នឹងឈឺចឹងឯង
    ហើយមិនចាំបាច់ដកទេ ទុកយូរទៅនឹងបាត់ឯង។តែក្នុងករណីដូចបងស្រីបង ខ្ញុំ
    ក៏មិនដឹងយ៉ាងម៉េចដែរ។

  8. ទឹម បឿន ថ្ងៃចន្ទ ទី 28 ខែមករា 2008 / 5:35 ល្ងាច

    ឈឺ​មិន​ធម្មតា​ទេ​អាចម៍ផ្កាយ​អើយ។ ព្រឹក​មិញ​ហ្នឹង​ ជួប​បង​ស្រី​ម្នាក់​នោះ គាត់​ឈឺ​ថ្គាម​ទាល់​ហ្នឹង​ដែរ រួច​គាត់​ទៅ​ឱ្យ​ពេទ្យ​ដក​ឱ្យ ពេទ្យ​គាត់​វះ​រួច​បាន​ដក, វេទនា​ណាស់។ ពេល​​ដក​រួច គាត់​ញ៉ាំ​អី​ក៏​អត់​កើត រហូត​ដល់​៣​ថ្ងៃ​ទើប​អាច​ញ៉ាំ​ទឹក​សណ្ដែក ទឹក​បបរ​បាន​តិចៗ។ គាត់​ថា​គ្រាន់​តែ​លេប​ទឹក​មាត់​ក៏​មិន​កើត​ផង ព្រោះ​ឈឺ​ឡើង​ស្ពឹក​សឹង​តែ​មួយ​ចំហៀង​ខ្លួន។ ខ្ញុំ​គ្រាន់​តែ​ឮ​ឡើង​ព្រឺ​សម្បុរ។

  9. kooms ថ្ងៃចន្ទ ទី 28 ខែមករា 2008 / 6:11 ល្ងាច

    ខ្ញុំសង្ឃឹមថាគាត់ឆាប់ជា​ ក្នុងពេលឆាប់ៗនេះ​ !!!

  10. ទឹម បឿន ថ្ងៃចន្ទ ទី 28 ខែមករា 2008 / 6:51 ល្ងាច

    អរគុណជំនួស​គាត់​ផង kooms។

  11. Vannara ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 12:35 ព្រឹក

    កាល​ពី​​ពីរ​ខែ​មុន​ក៏​ឈឺ​ថ្គាម​ទាល់​ចឹង​ដែរ ឈឺឪ​ម៉ែ​អាឈឺ​ សូម្បី​តែ​ហារ​មាត់​​ទំពារ​បាយ​ក៏​មិន​ចង់​រួច​ដែរ។ ពេល​នោះក៏​សំរេច​ចិត្ត​ទៅ​រក​ពេទ្យ ពេល​ពិនិត្យ​រួច​ហើយ​ ពេទ្យ​ថា​អត់​អាច​ដក់​បាន​ទេ​ ទាល់​តែ​វះ។ គ្រាន់​តែ​លឺ​ចឹង សុំ​ទ្រី​ទៅ​ផ្ទះ​គិត​មើល​សិន😀 ​មាន​អី​សុំ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​​ពេទ្យ​លេបបាន ៣ ថ្ញៃ​​ក៏​បាត់​ឈឺ។ មាន​ស្អី ស្អែក​ទៅ​វះ​ហើយ ​:D យាយ​ខ្ញុំ​ថា​កាល​ពី​ដើម​​ដែល​មាន​អាណា​ដក​ថ្កាម​ទាល់​ចោល​ឯណា វា​ឈឺ​យ៉ាង​យូរ​ម៉ា​អាទិត្យ​ ពេល​វា​ដុះ​ចេញ​ផុត វា​បាត់​ឈឺ​ហើយ កិកិកិកិ… តែ​​កុំ​ធ្វើ​តាមខ្ញុំ​អី​ណា ពិភាក្សា​ជាមួយ​ពេទ្យ​អោយ​ច្បាស់​លាស់​ទៅ😀

  12. ទឹម បឿន ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 8:43 ព្រឹក

    ធ្វើ​តាម​វណ្ណរ៉ា ម្យ៉ាង​ដែរ តែ​ខ្លាច​តែ​វា​ឈឺ​មិន​បាត់។ ឃើញ​យប់​មិញ បាន​ថ្នាំ​លេប​ទៅ គាត់​លែង​ឈឺ​ទៀត​ហើយ តែ​នៅ​តែ​បារម្ភ ខ្លាច​វា​ស៊ាំ​នឹង​ថ្នាំ លេប​លែង​មាន​ប្រសិទ្ធិភាព មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទេ បើ​វា​ឈឺ​ម្ល៉ឺងៗ។

  13. រជ្ជនី ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 12:04 ល្ងាច

    សូម​ឲ្យ​ឆាប់​ជា​ណា​​បង​ស្រី​! ខ្ញុំ​ក៏​ឧស្សាហ៍​​ចូល​ពេទ្យ​ធ្មេញ​ដែរ​!😀

  14. ទឹម បឿន ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 12:49 ល្ងាច

    អរគុណ​ច្រើន​ហើយ​ប្អូន។

  15. samnang ថ្ងៃពុធ ទី 30 ខែមករា 2008 / 7:36 ល្ងាច

    ដូច​ពេទ្យ​បាន​និយាយ​ចឹង​មាន​ករណី​ខ្លះ​មិនអាច​ដក​បាន​ទេ ព្រោះ​អី​វា​អាច​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេង ជា​ពិសេស​គឺ​ភ្នែក,​សសៃរ​ប្រសាទ​របស់​​​សរីរាង្គ​ទាំង​នេះ​នៅ​ជាប់​ទាក់​ទិន​នឹង​គ្នា​ស្មុគ​ស្មាញ​ណាស់,គួរ​តែ​រក​វិធី​ផ្សេង​ទៅ​ បើ​ពេទ្យ​ថា​មិនអាច​ដក​បាន​ទៅ​ហើយ​នោះ។​ចំពោះ​បញ្ហា​នេះ​នេះ ខ្ញុំ​ធ្លាប់​ឃើញ​អ្នក​ភូមិ​ខ្ញុំ​ម្នាក់​ត្រូវ​ស្រ​ឡេវ​ភ្នែក​ដោយ​សារ​ការ​ដក​ថ្គាម​នេះ​ឯង កាល​ណោះ​ដោយ​សារ​គ្រូពេទ្យ​គ្មាន​ជំនាញ​ច្បាស់​លាស់​ចេះ​តែ​ដក​​មិន​បាន​គិត​ដល់​អ្វី​ដែល​ប៉ះពាល់។ ចំពោះ​ការ​ប៉ូវ​នោះ​ ខ្ញុំ​គិត​ថា​គួរ​តែ​ទៅ​ពិគ្រោះជា​មួយ​គ្រូ​ពេទ្យ​ដោយ​បាន​ជាក់​ស្តែង​ដើម្បី​ជៀស​វាង​មាន​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ​ដោយ​សារ​កង្វះ​បំរុង​ប្រ​យ័ត្ន។

  16. ទឹម បឿន ថ្ងៃពុធ ទី 30 ខែមករា 2008 / 7:47 ល្ងាច

    ប៉ះពាល់​ច្រើន​បែប​នេះ​ផង​សំណាង? គួរ​ឱ្យ​បារម្ភ​ណាស់។ ខ្ញុំ​នឹង​ពិគ្រោះ​ជាមួយ​ពេទ្យ​ឱ្យ​បាន​ច្បាស់​លាស់​ពី​បញ្ហា​ទាំង​នេះ។ អរគុណ​ច្រើន​ណាស់​សំណាង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s