ញាក់​ត្របក​ភ្នែក


គ្រប់គ្នា​គេ​មាន​ជំនឿ​ទៅ​លើ​​ការ​ញាក់​ត្របក​ភ្នែក ដែល​ខ្លះ​ថា​ញាក់​ខាង​នេះ​មាន​លាភ ញាក់​ខាង​នោះ​មាន​រឿង​ហេតុ​មិន​ល្អ​ជា​ដើម។ ពីមុន​ខ្ញុំ​ធ្លាប់​ចាប់​អារម្មណ៍ និង​សម្គាល់​លើ​ការ​ញាក់​ត្របក​ភ្នែក​នេះ​ដែរ ឃើញ​ថា​វា​ឈុត​ទៅ​តាម​នោះ​ខ្លះ​ដែរ។ ឧទាហរណ៍ ខ្ញុំ​ញាក់​ខាង​នេះ​មាន​លាភ ញាក់​ខាង​នោះ មាន​រឿង​ហេតុ​មិន​ល្អ។ ពេល​ណា​ដែល​ខ្ញុំ​ញាក់​ត្របកភ្នែក​ខាង​មាន​លាភ ខ្ញុំ​ក៏​តែង​តែ​មាន​ជួប​រឿង​ល្អ​ក្នុង​ថ្ងៃ​នោះ ឬ​ថ្ងៃ​បន្ទាប់។ ចំណែក​ត្របក​ភ្នែក​ម្ខាងទៀត បើ​ពេល​ណា​វា​ញាក់ វា​តែង​តែ​បង្ករ​ទុក្ខ​ទោស​ដល់​ខ្ញុំ​មិន​ថា​តិច​ឬ​ច្រើន​ឡើយ។ ខ្ញុំ​តែង​តែ​ភ័យ និង​បារម្ភ នៅ​ពេល​ដែល​ខ្ញុំ​ញាក់​ត្របក​ភ្នែក​ដែល​មាន​ប្រផ្នូល​មិន​ល្អ​ម្ដងៗ ហើយ​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ណា ឬ​ត្រូវ​ទៅ​ធ្វើ​អ្វី​មួយ ដែល​ខ្ញុំ​តែង​តែ​ជួប​រឿង​មិន​ល្អ ឬ​មាន​គ្រោះ​អ្វី​ដោយ​ចៀស​មិន​ផុត​ពិត​មែន។ ក្រោយ​មក ដើម្បី​កុំ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច ព្រោះ​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ពី​ធ្វើការ​យប់​ជ្រៅ នៅ​ពេល​ខ្លះ ទើប​ខ្ញុំ​បន្លប់ ដោយវា​ញាក់​ខាង​ណា​ក៏​ដោយ ខ្ញុំ​តែង​តែ​ពោល​ពាក្យ​ថា “អីយ៉ា, ខ្ញុំ​ញាក់​ត្របក​ភ្នែក​ហេង​ទៀត​ហើយ មិន​ដឹង​ជា​មាន​លាភ​អី​ទេ” ហើយ​ចេះ​តែ​ធ្វើ​បែប​នេះ​រាល់​លើក ដោយ​មិន​គិត​ថា​លទ្ធផលនឹង​ទៅ​ជា​បែប​ណា​ទេ។ លុះ​យូរៗ​ទៅ វា​ហាក់​ដូច​ជា​លែង​ឈុត ហើយ​គ្មាន​អ្វី​កើត​ឡើង​ឡើយ។

ចាប់​ពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​នេះ ហាក់​ដូច​ជា​ចម្លែក​ខុស​ពី​ធម្មតា។ ត្របកភ្នែក​ខាង​ឆ្វេង​របស់​ខ្ញុំ ចាប់​ផ្ដើម​ញាក់​រហូត​តាំង​ពី​ព្រឹក រហូត​ដល់​ល្ងាច​ម៉ោង​៤​ជាង ទើប​ឈប់។ លុះ​យប់​ឡើង​ក៏​តាំង​ញាក់​ម្ដង​ទៀត ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ស្ងប់ និង​តប់​ប្រមល់​ខ្លាំង​ណាស់។ មិន​ដឹង​ថា​វា​មាន​រឿង​អ្វី​កើង​ឡើង ល្អ ឬ​អាក្រក់។ រហូត​មក​ដល់​ពេល​នេះ វា​នៅ​តែ​ញាក់​មិន​ឈប់ រហូត​ខ្ញុំ​ដើរ​យក​ដៃ​ខ្ទប់​ភ្នែក​​ជា​ញឹក​ញាប់ តែ​វា​ហាក់​មិន​បាត់​សោះ។ វា​ពិត​ជា​រឿង​ចម្លែក​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ។ តើ​អ្នក​ទាំង​អស់​គ្នា​យល់​ថា​ចម្លែក​ទេ?

មាន​អ្នក​ខ្លះ​ថា នេះ​ជា​ការ​កន្ត្រាក់​​សរសៃ​សាច់ដុំ​របស់​យើង។ តែ​វា​ជា​រឿង​ដែល​ពិបាក​យល់ ព្រោះ អាការៈ​ញាក់​ភ្នែក​នេះ ហាក់​ស្រប​គ្នា​នឹង​អារម្មណ៍​របស់​ខ្ញុំ​ផង។ មាន​រឿង​ដែល​មិន​គួរ​ឱ្យ​ជឿ ដែល​វា​បាន​កើត​ឡើង​យ៉ាង​អាក្រក់​មក​លើ​ខ្ញុំ។ ខ្ញុំ​សង្ស័យ​ថា ការ​ញាក់​ត្របក​ភ្នែក​នេះ គឺ​ជា​ប្រផ្នូល​មួយ​មិន​ខាន​ឡើយ។ ខ្ញុំ​ជឿង​ថា ប្រហែល​ជា​មាន​អ្នក​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ចំពោះ​ការ​ញាក់​ត្របក​ភ្នែក​នេះ។ បើ​មាន​ដឹង​ខ្លះៗ សូម​ជួយ​សាកល្បង​ពន្យល់ និង​បញ្ជាក់​ខ្លះៗ​ផង ដ្បិត​អារម្មណ៍​របស់​ខ្ញុំ​មិន​ស្ងប់​សោះ។

10 thoughts on “ញាក់​ត្របក​ភ្នែក

  1. chharda ថ្ងៃចន្ទ ទី 28 ខែមករា 2008 / 8:22 ល្ងាច

    dnt belive about this ban te..i never care about this …is not real

  2. សុភ័ក្ត្រ ថ្ងៃចន្ទ ទី 28 ខែមករា 2008 / 10:29 ល្ងាច

    គិត​ច្រើន​ណាស់​លោក​ឯង​នេះ

  3. ទឹម បឿន ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 8:59 ព្រឹក

    បង​ដា៖ អរគុណ​ណាស់​បង​ដា ខ្ញុំ​ដូច​ជា​លែង​អី​ហើយ។ លោក​វី​គាត់​ថា អាការៈ​បែប​នេះ មក​ពី​យើង​មាន​ជំងឺ​ក្រពះ ឬ​ពោះវៀន។ តាម​ពិត ខ្ញុំ​មាន​ជំងឺ​ក្រពះ​មែន។ លែង​ខ្វល់​ហើយ!

    សុភ័ក្ត្រ៖ គេ​ថា​គិត​ច្រើន កើន​ប្រាជ្ញា​ទើប​ខំ​គិត តែ​ឥឡូវ លែង​គិត​ហើយ។ គិត​ច្រើន​ឆាប់​ឆ្កួត បាន​ត្រូវ។😀

  4. rathaseth ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 9:09 ព្រឹក

    ធម្មតា​​ទេ តាម​​ពិត​ទៅ​នេះ​មក​ពីសំពាត់ឈាម​តែ​ប៉ុណ្ណោះ។ ខ្ញុំ​សួរ​មួយ​វិញ ពេល​ទៅ​ណា​ម្ដង​ៗ​ហើយ​ឃើញ​គេ​ហែរ​ខ្មោច​តាម​ផ្លូវ​ ចង់​សួរ​ថា​តើ​មាន​អារម្មណ៏​យ៉ាង​ម្ដេច​ទៅ​ចំពោះ​រឿង​នេះ​វិញ?🙂

  5. សុភី ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 9:30 ព្រឹក

    មនុស្ស​ភាគ​ច្រើន​គឺ​ជឿទៅលើ​ការញាក់ត្របក​ភ្នែកនេះណាស់។ តែសំរាបខ្ញុំ​ពេលខ្លះក៏ជឿដែរ​ តែ​​ដូចជាតិចតូច​ទេ។

  6. Boeun ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 9:49 ព្រឹក

    លោក​សេត៖ ចំពោះ​រឿង​ធ្វើ​ដំណើរ​ជួប​គេ​ហែរ​ខ្មោច​តាម​ផ្លូវ គឺ​ជា​រឿង​ធម្មតា​ទេ​សម្រាប់​ខ្ញុំ តែ​ឮ​ចាស់ៗ​ថា​ស៊យ ប្រហែល​ជា​អាច​អ៊‍ីចឹង​មែន។

    សុភី៖ រឿង​អាថ៌កំបាំង ថា​មិន​ត្រូវ​ទេ។ ធម្មតា បើ​មិន​ពិត​ខ្លះ ក៏​គ្មាន​ការ​ជឿជាក់​ដែរ។

  7. រជ្ជនី ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 11:59 ព្រឹក

    ថា​ជំ​នឿ​ពេក​ក៏​វា​មិន​សម​! ​ពេល​ខ្លះ​ត្រូវ​តែ​ជឿ​ខ្លះ​ហើយ​! អាគម​ផ្សំ​អាយុ​!

  8. ទឹម បឿន ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 12:50 ល្ងាច

    ហាហា និយាយ​ត្រូវ!

  9. rathaseth ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 3:34 ល្ងាច

    នរណា​ក៏​គេ​និយាយ​បែប​ហ្នឹង​ដែរ អោយ​តែ​ជិះ​ជួប​​គេ​ហែរ​ខ្មោច​ គេ​តែង​គិត​ថា​ស៊យ តែ​ងាក​មក​រឿង​ញាក់​ត្របក​ភ្នែក​វិញ​គឺ​ជា​រឿង​ធម្មតា​ទេ ដូច​គ្នានិង​រឿង​ហែរខ្មោច​ដែរ អោយ​តែ​យើង​គិត​ថា​ល្អ​គឺ​ល្អ​ទាំង​អស់​ហើយ​! ហៅ​ខ្ញុំ​រត្ថា​ក៏បាន​នោះ​ជាឪ​ខ្ញុំ​​ទេ៕ អរគុណ🙂

  10. ទឹម បឿន ថ្ងៃអង្គារ ទី 29 ខែមករា 2008 / 3:55 ល្ងាច

    ហាហាហា សុំទោស​រត្ថា។ ខ្ញុំ​ដូច​ធ្លាប់​ឃើញ​បង​សម្បត្តិ​ហៅ​ថា​សេតៗ (មិនដឹង​ថា​ជា​រត្ថា ឬ​ក៏​អត់​ទេ) ក៏​ហៅ​ថា​សេត​ដែរ។ អូខេ ខ្ញុំ​ហៅ​រត្ថា​ៗ​វិញ​។

    រឿង​អស់​ទាំង​ហ្នឹង ខ្ញុំ​មិន​ដឹង​ថា​គួរ​សម្រេច​យ៉ាង​ណា​ទេ តែ​ខ្ញុំ​យល់​ស្រប​ចំពោះ​មតិ​របស់​រត្ថា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s