អម្បាញ់មិញ ខ្ញុំទើបនឹងមកពីជូនបងស្រីទៅពេទ្យធ្មេញ។ គាត់ឈឺថ្គាមទាល់ ខ្ញុំសង្ឃឹមថាគាត់នឹងអាចដកថ្គាមទាល់នោះចេញបាន មួយសន្ទុះក្រោយពីពេលពិនិត្យក្រដាសលទ្ធផលឈាមរួច ពេទ្យគ្រវីក្បាល ហើយប្រាប់ថាមិនអាចដកបានទេ គាត់ឱ្យបងស្រីខ្ញុំប៉ូវឱ្យមានកម្លាំង ព្រោះគាត់ខ្សោយ និងឈាមក្រកក។ ខ្ញុំអាណិតបងស្រីចង់ខ្លោចចិត្ត ព្រោះតែគាត់ឈឺខ្លាំងទើបសម្រេចចិត្តថាទៅដកចេញ តែបែរជាដកមិនបានទៅវិញ មានតែនៅទ្រាំឈឺ លេបថ្នាំទម្រន់ខ្លះសិន ទម្រាំគាត់មានកម្លាំង និងសុខភាពល្អឡើងវិញ។ ឥឡូវខ្ញុំមិនឱ្យគាត់ទៅធ្វើការទេ ហើយឱ្យគាត់ខំញ៉ាំអីឱ្យមានកម្លាំង និងសុខភាពប្រសើរឡើងវិញ ទើបទៅជួបពេទ្យធ្មេញនោះម្ដងទៀត។ ខ្ញុំចង់ឱ្យគាត់ឆាប់មានកម្លាំង និងមានសុខភាពល្អឡើងវិញ តើខ្ញុំគួរជួយគាត់យ៉ាងម៉េចខ្លះ? មានអ្វីខ្លះដែលអាចប៉ូវបានលឿនជាងគេ?
គាត់នឹងឆាប់ជា! កុំបារម្ភពេកអីណាបង!!!
អរគុណប្អូន។ បងក៏សង្ឃឹមថាគាត់នឹងឆាប់ជាដែរ តែទោះជាយ៉ាងណា ក៏គាត់ត្រូវតែដកថ្គាមទាល់នោះចេញឱ្យបាន បើមិនអ៊ីចឹងទេ គាត់នៅតែឈឺមិនបាត់ ពិបាកណាស់។
ទ្រាំតិចទៅ ទៅដកវាចោលធ្វើអីថ្គាមហ្នឹងនោះ ប្រយ័ត្នប៉ះពាល់ដល់សរសៃប្រសាទអីទៅ
ខ្ញុំក៏មានបញ្ហាឈាមមិនងាយកកដែរ តែពេលដកធ្មេញពេទ្យគាត់ប្រើថ្នាំជួយឲ្យវាឆាប់កកបាន ។ តែឲ្យគាត់ប្រឹងញ៉ាំ ឬប៉ូវកម្លាំងសិនទៅ ហើយប្រើថ្នាំបន្ថយការឈឺចាប់សិនទៅបឿន ។ … គាត់នឹងឆាប់ជា
ក្ឌិត, ខ្ញុំថាពេទ្យគេត្រឹមត្រូវគេមិនចេះតែដកទេ តែក្នុងករណីមួយចំនួនតូចទេដែលតម្រូវឲ្យដក មានដូចជាថ្គាមទាល់ដុះមកផ្តេកជាដើម…
ហ្នឹងហើយ ដោយសារថ្គាមទាល់របស់គាត់ហ្នឹងដុះមកផ្ដេក ទើបត្រូវដក ណាបណ្ឌិត។ បើមិនដក នៅតែឈឺអ៊ីចឹង មិនងាយជាទេ។
លោកវី បើឱ្យគាត់លេបថ្នាំច្រើនពេក ខ្លាចវាមិនល្អ ពិសេសក្រពះ និងពោះវៀន។ ព្រឹកមិញហ្នឹង ក៏ឱ្យពេទ្យផ្សំថ្នាំមកលេបសិនហើយដែរ តែបារម្ភខ្លាចតែគាត់ឈឺកាន់តែខ្លាំងទៅៗ ទើបចង់ដកឱ្យស្រេច តែនេះ ពេទ្យគេណែនាំបែបនេះទៅហើយ ទើបមិនហ៊ាន ព្រោះពេទ្យទាំងនោះ សុទ្ធតែជាបណ្ឌិតស្រាប់ផង។ ដល់អ៊ីចឹងទៅ ដូចជាពិបាក រកនិយាយអីមិនកើតទេ។
ខ្ញុំមិនដឹងជួយយ៉ាងម៉េចទេ តែខ្ញុំធ្លាប់ឮគេនិយាយថាឲ្យតែដុះថ្គាមហ្នឹងឈឺចឹងឯង
ហើយមិនចាំបាច់ដកទេ ទុកយូរទៅនឹងបាត់ឯង។តែក្នុងករណីដូចបងស្រីបង ខ្ញុំ
ក៏មិនដឹងយ៉ាងម៉េចដែរ។
ឈឺមិនធម្មតាទេអាចម៍ផ្កាយអើយ។ ព្រឹកមិញហ្នឹង ជួបបងស្រីម្នាក់នោះ គាត់ឈឺថ្គាមទាល់ហ្នឹងដែរ រួចគាត់ទៅឱ្យពេទ្យដកឱ្យ ពេទ្យគាត់វះរួចបានដក, វេទនាណាស់។ ពេលដករួច គាត់ញ៉ាំអីក៏អត់កើត រហូតដល់៣ថ្ងៃទើបអាចញ៉ាំទឹកសណ្ដែក ទឹកបបរបានតិចៗ។ គាត់ថាគ្រាន់តែលេបទឹកមាត់ក៏មិនកើតផង ព្រោះឈឺឡើងស្ពឹកសឹងតែមួយចំហៀងខ្លួន។ ខ្ញុំគ្រាន់តែឮឡើងព្រឺសម្បុរ។
ខ្ញុំសង្ឃឹមថាគាត់ឆាប់ជា ក្នុងពេលឆាប់ៗនេះ !!!
អរគុណជំនួសគាត់ផង kooms។
កាលពីពីរខែមុនក៏ឈឺថ្គាមទាល់ចឹងដែរ ឈឺឪម៉ែអាឈឺ សូម្បីតែហារមាត់ទំពារបាយក៏មិនចង់រួចដែរ។ ពេលនោះក៏សំរេចចិត្តទៅរកពេទ្យ ពេលពិនិត្យរួចហើយ ពេទ្យថាអត់អាចដក់បានទេ ទាល់តែវះ។ គ្រាន់តែលឺចឹង សុំទ្រីទៅផ្ទះគិតមើលសិន 😀 មានអីសុំថ្នាំបំបាត់ការឈឺចាប់ពេទ្យលេបបាន ៣ ថ្ញៃក៏បាត់ឈឺ។ មានស្អី ស្អែកទៅវះហើយ :D យាយខ្ញុំថាកាលពីដើមដែលមានអាណាដកថ្កាមទាល់ចោលឯណា វាឈឺយ៉ាងយូរម៉ាអាទិត្យ ពេលវាដុះចេញផុត វាបាត់ឈឺហើយ កិកិកិកិ… តែកុំធ្វើតាមខ្ញុំអីណា ពិភាក្សាជាមួយពេទ្យអោយច្បាស់លាស់ទៅ 😀
ធ្វើតាមវណ្ណរ៉ា ម្យ៉ាងដែរ តែខ្លាចតែវាឈឺមិនបាត់។ ឃើញយប់មិញ បានថ្នាំលេបទៅ គាត់លែងឈឺទៀតហើយ តែនៅតែបារម្ភ ខ្លាចវាស៊ាំនឹងថ្នាំ លេបលែងមានប្រសិទ្ធិភាព មិនដឹងត្រូវធ្វើយ៉ាងម៉េចទេ បើវាឈឺម្ល៉ឺងៗ។
សូមឲ្យឆាប់ជាណាបងស្រី! ខ្ញុំក៏ឧស្សាហ៍ចូលពេទ្យធ្មេញដែរ! 😀
អរគុណច្រើនហើយប្អូន។
ដូចពេទ្យបាននិយាយចឹងមានករណីខ្លះមិនអាចដកបានទេ ព្រោះអីវាអាចប៉ះពាល់ដល់សរីរាង្គផ្សេង ជាពិសេសគឺភ្នែក,សសៃរប្រសាទរបស់សរីរាង្គទាំងនេះនៅជាប់ទាក់ទិននឹងគ្នាស្មុគស្មាញណាស់,គួរតែរកវិធីផ្សេងទៅ បើពេទ្យថាមិនអាចដកបានទៅហើយនោះ។ចំពោះបញ្ហានេះនេះ ខ្ញុំធ្លាប់ឃើញអ្នកភូមិខ្ញុំម្នាក់ត្រូវស្រឡេវភ្នែកដោយសារការដកថ្គាមនេះឯង កាលណោះដោយសារគ្រូពេទ្យគ្មានជំនាញច្បាស់លាស់ចេះតែដកមិនបានគិតដល់អ្វីដែលប៉ះពាល់។ ចំពោះការប៉ូវនោះ ខ្ញុំគិតថាគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដោយបានជាក់ស្តែងដើម្បីជៀសវាងមានផលវិបាកទៅថ្ងៃក្រោយដោយសារកង្វះបំរុងប្រយ័ត្ន។
ប៉ះពាល់ច្រើនបែបនេះផងសំណាង? គួរឱ្យបារម្ភណាស់។ ខ្ញុំនឹងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ពីបញ្ហាទាំងនេះ។ អរគុណច្រើនណាស់សំណាង។