ពីមុនកំពុងតែបារម្ភថាខ្ញុំនឹងឆាប់ប្រើអស់ទំហំដែលវឺតព្រេះផ្ដល់ឱ្យមិនខានឡើយ។ ព្រោះ៥០មេ ខ្ញុំប្រើក្នុងមួយឆ្នាំនេះ អស់២៥%ទៅហើយ មិននឹកស្មានថាវឺតព្រេះបន្ថែមឱ្យរហូតដល់ ៣ជី សម្រាប់ឱ្យប្រើប្រាស់សោះ។ ឥឡូវទំហំដែលប្រើរបស់ខ្ញុំគឺ ០% នៃ៣ជីហ្គាបៃ។ សង្ឃឹមថាបងប្អូនដែលប្រើវឺតព្រេះ នឹងសប្បាយប្រើ ជាពិសេស ដាក់រូបភាព និងឯកសារផ្សេងៗបានយ៉ាងសប្បាយមិនខានឡើយ។
សូមមើល http://wordpress.com/blog/2008/01/21/three-gigabytes/
សុំខំម៉ិនមុនគេទៅចុះ! ពិតជាដំណឹងល្អមែន! 🙂
រួចគ្នា! កាលមុនផុសរឿងនេសាទក្រពើ ក្រោយញ៉ុមដែរណា៎… ហាហា 😉
ស៊យមែន ម៉ាជើងនេះខាតមិនស្ទើរទេ !!
លុបបស់ណារដ្ឋឯងចេញទៅចឹង។
ឲ្យថ្លៃម៉ាន? ពីណាសុខចិត្តខាត យ៉ាងហោចឡៃឡុង ប៉ុណ្ណឹង!
ជំនួញពេកហើយអ្ហី?
ងាប់ល្បយ៍ ចុះឯងខ្ញុំដូរចេញពីវឺតព្រេះនេះ មិនខាតធំទៅហើយទេហ្ហី??? 😦
ដូរទៅវិញទៅបណ្ឌិត។
បើចឹងមិនឡួយខ្ញុំវិញហើយ!
សំណាងឯងសំណាងហើយ! 😛
បណ្ឌិតមុខតែខាតហើយ! ម៉េចចូលហ៊ុនគ្នាអត់?
យី! តាប៉ិ ខ្នាង ង៉ៃមុនគេរឹបអូសផ្ទះ កុំបានខ្ញុំទៅតវ៉ាឲ្យ កុំអីអស់ទាំងដីនៅផង ឆ្លៀតមកអួតទៀត … ហាហា
ចឹងល្អដែរ កំពុងតែគិតចង់លុប post ចាស់ៗចោលផង។
ថ្ងៃណុងស្រវឹងច្រឡំ ស៊ីញ៉េប្ងង់ដីប្លង់ផ្ទះឲ្យគេ,កុំតែឆ្លាតចេះទៅរកមេធាវីកំពូលមកជួលទាន់ កុំអីដេកតាមចញ្ចើមថ្នល់បាត់ទៅហើយ តែទោះជាយ៉ាងណានៅតែសំណាង(អួតអាដែល)
ស្អែកខាតហើយ ការដ្ឋ ប្រាប់ការសំងាន់តមួយចុះ ខ្ញុំស្ងាត់ៗ មិនឃើញអាប់ដេតប្ក់អីហ្នឹង ម៉ោពីចង់ដូរផ្ទះថ្មីទៀតហើយហ្នឹងណា ម៉េចៗ ជួយទៅខមមេនផ្ទះថ្មីខ្ញុំហង 🙂
បើដូរមិនឈប់ចឹង គ្មានអ្នកណាហ៊ានទៅទេ។
ម៉ោពីផ្ទះចាស់ចេះតែតូច ចង្អៀត ពេកហ្នឹងណា បានចេះតែក្វា កចង់ដូរនោះ
ដូរប្លក់ ប្រហែលនឹងដូរសង្សារវ៉ើយ។
កុំចេះតែថាវ៉ើយ អត់មានទាន់បានដូរអីទេវ៉ី នៅអាដែលទេ
ស្មានតែដូរផ្ទះដូរសង្សារ! 😀
អត់ទៀងដែរតាប៉ិ ឌិត ហ្នឹងអាចនឹងដូរមែន!!!!
ចេះតែនាំគ្នាថាឱ្យគាត់។ តែសង្សារគាត់ដឹងហ្នឹងរឿងហើយ។