ទិវា​គ្រូបង្រៀន (วันครู)


2403391250084948917sjjyko_ph.jpg

ថ្ងៃ​នេះ ជា​ថ្ងៃ​ទិវា​គ្រូបង្រៀន​នៅ​ថៃ ដែល​គេ​ចាត់​ទុក​ថា​ជា​បុណ្យ​ជាតិ​មួយ ដែល​សាលា និង​ស្ថាប័ណ្ណ​ផ្សេងៗ​ត្រូវ​គេ​ឱ្យ​​ឈប់​សម្រាក។ គេ​បង្កើត​ទិវា​នេះ​ឡើង គឺ​ដើម្បី​តម្កើង​គ្រូបង្រៀន​​ ​ជា​អ្នក​មាន​គុណ​ទី​២ និង​ជា​ជន​សំខាន់​ជាង​គេ​នៅ​ក្នុង​សង្គម ដែល​​បាន​ផ្ដល់​ចំណេះ​ដល់​មនុស្ស​គ្រប់រូប។ ការ​បង្កើត​ទិវា​នេះ​ឡើង ក៏​ដើម្បី​ផ្ដល់​ឱកាស​ដល់​សិស្សានុសិស្ស​ក្នុង​ការបង្ហាញ​ពីការ​គោរព​ចំពោះ​គ្រូ និង​កាន់​តែ​ឱ្យ​មាន​ភាព​ស្និទ្ធិស្នាល​រវាង​គ្រូ​និង​សិស្ស​ផង​ដែរ។ ទិវា​នេះ បាន​ចាប់​ផ្ដើម​លើក​ដំបូង​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​១៩៥៧។ ក្នុង​ទិវា​នេះ គេ​បាន​បួងសួង និង​ជូនពរ​ដល់​លោកគ្រូ អ្នក​គ្រូ រួម​ទាំង​គ្រួសារ ឱ្យ​ប្រទះ​តែ​សុភមង្គល និង​មាន​សុខភាព​បរិបូណ៍​ជា​ដរាប​…។

7 thoughts on “ទិវា​គ្រូបង្រៀន (วันครู)

  1. [ សុភ័ក្ត្រ ] ថ្ងៃពុធ ទី 16 ខែមករា 2008 / 1:53 ល្ងាច

    ចុម​! ឡូយ​ណាស់​ណ៎ ដឹង​តាំង​ពី​បុណ្យ​គ្រូ​នៅ​ថៃ​ទៀត។ ដាក់​អក្សរ​ថៃ​ទៀត​ហា៎ ប្រយ័ត្ន​ទៅ​លោក​ឯង។
    រូប​មើល​អត់​ឃើញ​ទេ។
    ផ្ដល់​ព័ត៌មាន​មួយ​ទៀត បុណ្យ​គ្រូ​នឹង​ផ្ដើម​គំនិត​ពី​អន្ទិត​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​នាម​វិបុល សង្គ្រាម។ អន្ទិត​នឹង​ក្បាល​រឹង​ជាមួយ​ខ្មែរ​ណាស់។

  2. ទឹម បឿន ថ្ងៃពុធ ទី 16 ខែមករា 2008 / 1:58 ល្ងាច

    អរគុណ​សុភ័ក្ត្រ។

    ខ្ញុំ​ចេះ​តែ​រៀន​តិចៗ​តាម​សុភ័ក្ត្រ​ឯង​ទេ។

  3. rathaseth ថ្ងៃសៅរ៍ ទី 19 ខែមករា 2008 / 11:48 ព្រឹក

    ខ្ញុំគិតថាវាក៏ល្អម្យ៉ាងដែលព្រោះអី សង្គមទាំងគេទទួលស្គាល់គ្រូបង្រៀន មិនដូច​ស្រុកយើងមិនសូវអោយតំលៃទៅលើគ្រូបង្រៀនប៉ុន្មាននោះទេ៕ មិនកាន់ជើងថៃ​នោះទេ!!!😮

  4. samnang ថ្ងៃចន្ទ ទី 21 ខែមករា 2008 / 9:56 ល្ងាច

    អូ!​ទិវា​គ្រូ​បង្រៀន​នៅ​វៀតណាម​ធំ​ណាស់​(ថ្ងៃ​២០ ខែ វិច្ឆិកា),ឲ្យ​តែ​ដល់​ថ្ងៃ​នោះ សិស្ស​សាលា​ទាំង​អស់​គេ​ទៅ​ជួប​ជុំគ្នា​នៅ​សាលា​ដើម្បី​ជូន​ពរ​លោក​គ្រូ​អ្នក​គ្រូ សប្បាយ​ណាស់(គេ​អត់​ឈប់​សំរាក់​រៀន​ដូច​នៅ​ស្រុក​ខ្មែរ​ទេ),ដល់​ពេល​យប់​គេ​ទិញ​ផ្កា,កាដូ​ទៅ​លេង​ផ្ទះ​គ្រូ​ដែល​ជិត​ស្និទ្ឋ។ នៅ​សាលា​ខ្ញុំ​ ឲ្យ​តែ​ដល់​ថ្ងៃ​គ្រូ​បង្រៀន​ មាន​អតិតសិស្ស​សាលា​ហ្នឹង(បច្ចុប្បន្ន​សុទ្ឋ​តែ​ជា​ប្រ​ធាន​ក្រុម​ហ៊ុន​ធំ) គេ​មក​ជូន​ពរ​គ្រូ​របស់​ពួកគាត់​យ៉ាង​គគ្រឹក​គគ្រេង….​មើល​ទៅ​សប្បាយ​ណាស់ និង គេ​លើកតំលៃ​គ្រូ​បង្រៀនណាស់។

  5. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 22 ខែមករា 2008 / 8:09 ព្រឹក

    គ្រូ​យើង​សំឡុត​ក្មេង​១០០​រៀល​ក៏​យក៍​ដែរ ម៉ែ​ឪ​អាណា​គោរព​ពួក​គាត់​ទេ

  6. Rachna_Rainna ថ្ងៃអង្គារ ទី 22 ខែមករា 2008 / 9:36 ព្រឹក

    ឱ្យ​ធ្វើ​ម៉េច​បើ​ស្រុក​យើង​វា​ក្រ!!!

  7. រជ្ជនី ថ្ងៃពុធ ទី 23 ខែមករា 2008 / 9:30 ព្រឹក

    បើ​សិន​ជា​យើង​អាច​ធ្វើ​ដូច​គេ​​ វា​ល្អ​ណាស់​!​ មិន​ដែល​ឃើញ​ណា​គេ​​ចាំ​ឲ្យ​ផ្កា​គ្រូ​សោះ​! មាន​តែ​ចា​វ៉ៃ​គ្រូ​!😦

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s