ថ្ងៃនេះ ជាថ្ងៃទិវាគ្រូបង្រៀននៅថៃ ដែលគេចាត់ទុកថាជាបុណ្យជាតិមួយ ដែលសាលា និងស្ថាប័ណ្ណផ្សេងៗត្រូវគេឱ្យឈប់សម្រាក។ គេបង្កើតទិវានេះឡើង គឺដើម្បីតម្កើងគ្រូបង្រៀន ជាអ្នកមានគុណទី២ និងជាជនសំខាន់ជាងគេនៅក្នុងសង្គម ដែលបានផ្ដល់ចំណេះដល់មនុស្សគ្រប់រូប។ ការបង្កើតទិវានេះឡើង ក៏ដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្សក្នុងការបង្ហាញពីការគោរពចំពោះគ្រូ និងកាន់តែឱ្យមានភាពស្និទ្ធិស្នាលរវាងគ្រូនិងសិស្សផងដែរ។ ទិវានេះ បានចាប់ផ្ដើមលើកដំបូងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៥៧។ ក្នុងទិវានេះ គេបានបួងសួង និងជូនពរដល់លោកគ្រូ អ្នកគ្រូ រួមទាំងគ្រួសារ ឱ្យប្រទះតែសុភមង្គល និងមានសុខភាពបរិបូណ៍ជាដរាប…។
ចុម! ឡូយណាស់ណ៎ ដឹងតាំងពីបុណ្យគ្រូនៅថៃទៀត។ ដាក់អក្សរថៃទៀតហា៎ ប្រយ័ត្នទៅលោកឯង។
រូបមើលអត់ឃើញទេ។
ផ្ដល់ព័ត៌មានមួយទៀត បុណ្យគ្រូនឹងផ្ដើមគំនិតពីអន្ទិតអតីតនាយករដ្ឋមន្ត្រីថៃនាមវិបុល សង្គ្រាម។ អន្ទិតនឹងក្បាលរឹងជាមួយខ្មែរណាស់។
អរគុណសុភ័ក្ត្រ។
ខ្ញុំចេះតែរៀនតិចៗតាមសុភ័ក្ត្រឯងទេ។
ខ្ញុំគិតថាវាក៏ល្អម្យ៉ាងដែលព្រោះអី សង្គមទាំងគេទទួលស្គាល់គ្រូបង្រៀន មិនដូចស្រុកយើងមិនសូវអោយតំលៃទៅលើគ្រូបង្រៀនប៉ុន្មាននោះទេ៕ មិនកាន់ជើងថៃនោះទេ!!! 😮
អូ!ទិវាគ្រូបង្រៀននៅវៀតណាមធំណាស់(ថ្ងៃ២០ ខែ វិច្ឆិកា),ឲ្យតែដល់ថ្ងៃនោះ សិស្សសាលាទាំងអស់គេទៅជួបជុំគ្នានៅសាលាដើម្បីជូនពរលោកគ្រូអ្នកគ្រូ សប្បាយណាស់(គេអត់ឈប់សំរាក់រៀនដូចនៅស្រុកខ្មែរទេ),ដល់ពេលយប់គេទិញផ្កា,កាដូទៅលេងផ្ទះគ្រូដែលជិតស្និទ្ឋ។ នៅសាលាខ្ញុំ ឲ្យតែដល់ថ្ងៃគ្រូបង្រៀន មានអតិតសិស្សសាលាហ្នឹង(បច្ចុប្បន្នសុទ្ឋតែជាប្រធានក្រុមហ៊ុនធំ) គេមកជូនពរគ្រូរបស់ពួកគាត់យ៉ាងគគ្រឹកគគ្រេង….មើលទៅសប្បាយណាស់ និង គេលើកតំលៃគ្រូបង្រៀនណាស់។
គ្រូយើងសំឡុតក្មេង១០០រៀលក៏យក៍ដែរ ម៉ែឪអាណាគោរពពួកគាត់ទេ
ឱ្យធ្វើម៉េចបើស្រុកយើងវាក្រ!!!
បើសិនជាយើងអាចធ្វើដូចគេ វាល្អណាស់! មិនដែលឃើញណាគេចាំឲ្យផ្កាគ្រូសោះ! មានតែចាវ៉ៃគ្រូ! 😦