រាល់លើកមិនសូវចាប់អារម្មណ៍មើលទេ ទើបអត់ដឹងថាវើតព្រេះចេះកំប្លែង 😀 ។ បងប្អូនជួយមើលទៅមើល គួរឱ្យចង់សើចទេ? ខ្ញុំអង្គុយសើចអស់មួយសន្ទុះធំ បន្ទាប់ពីចាប់ភ្លឹកលើពាក្យ “មានអ្វី ក្ដៅគគុក” ដំបូងគិតមួយសន្ទុះ ឆ្ងល់ថាស្អីក្ដៅគគុក? រួចក៏ផ្ទុះសំណើចផាំងភ្លាម។ ងាកទៅមើលអាមួយទៀត “សំភារៈរបស់អ្នក” ស្មានតែជាវ៉ាលី កាតាប ឬស្អីៗដែលជាសម្ភារៈប្រើប្រាស់ទេតើ។ គិតទៅ មានអ្នកចេះបកប្រែកំប្លែងៗបែបហ្នឹងដែរហ្ន៎។ អាខាងក្រោម “ការចេះប្រមាណ” នោះ ខ្ញុំមើលអត់យល់ អត់ដឹងថាជាស្អីទេ។ “ស្វាគម” នោះ បែបគេចង់និយាយស្វាដែលកោងខ្នងហើយ។ គិតទៅ ចេះតែទៅរួចដែរហ្ន៎ អត់មានខ្មាសធម្មជាតិខ្លះសោះអស់លោកអ្នកបកប្រែ។ សុំសរសើរដោយស្មោះហើយ!

បើសិនជាបឿនឯងវិញ តើបកប្រែថាយ៉ាងម៉េច? ប្រាប់មក ហេងស៊យ បានចែកគ្នាសើចផង។
ខ្ញុំអត់ចេះបកប្រែ បានជាមិនបកនឹងគេ។ “អ្នកធើបានខុស អ្នកថាបានត្រូវ” ចង់និយាយអ៊ីចឹងមែនទេ? តែបើធ្វើឱ្យតែបានធ្វើ កុំធ្វើវាល្អជាង។
ហាហា… កំប្លែងមែនតើហ៍លោកបឿន!!! ខ្ញុំឃើញយូរហើយ គ្រាន់ខ្ជិលចង់ឲ្យពួកលោកសើច ទុកសើចខ្លួនឯង ខ្លាចគេលួចសើចអស់
មានអ្នកទុកសើចខ្លួនឯងទៀត។ អានហើយសាកគិតមើល គេចង់និយាយពីអីនៅត្រង់ហ្នឹង។ ខ្ញុំគិតមិនចេញ។
តែក៏គួរឱ្យសរសើរដែរ ព្រោះនៅខ្វះតែ២១៤ពាក្យទៀត នឹងបកប្រែអស់ហើយ គ្រាន់តែវាខុសច្រើនតែប៉ុណ្ណឹងឯង ភាគច្រើនគ្មានអ្នកណាមើលយល់ទេ។
តើបឿននិងអ្នកទាំងអស់គ្នា គិតថាពាក្យទាំងនោះគួរបកយ៉ាងម៉េចវិញទៅ?
កុំច្រឡំណា៎ ខ្ញុំអត់មានបំណងចង់រិះគន់រឹអីទេ។ មើលភាសាអង់គ្លេសហើយ ដឹងថាពិបាកបកខ្មែរអោយស្តាប់បាន ដូច្នេះហើយ គ្រាន់តែចង់បានយោបល់ពីអ្នកទាំងអស់គ្នាប៉ុណ្ណឹង។ សូមអរគុណជាមុន។
សង្ស័យតែភីអ្នកបកប្រែហ្មងហ្នឹង! 😀
បង! ម៉េចបានទើបនឹងនឹកឃើញសើច ក្រែងប្រើយូរហើយតាហ្អី ។ ភាសាអង់គ្លេសបកមកខ្មែរវាពិបាកបន្តិចហើយ កុំសើចគ្នាអីគ្នាធ្វើបានប៉ុណ្ណឹងហើយ ទ្រាំៗប្រើទៅ
អូខេ, សុំបញ្ចេញតាមគំនិតខ្ញុំខ្លះ ទោះជាខ្ញុំមិនពូកែបកប្រែក៏ដោយ។
អង់គ្លេស > ខ្មែរ
1- Current Activity > មានអ្វីក្ដៅគគុក
2- Your Stuff > សំភារៈរបស់អ្នក
3- Moderation > ការចេះប្រមាណ
4- Welcome to WordPress.com > ស្វាគម ដល់ WordPress.com
5- Blog Surffer > ការហិចហើររបស់ប្លក
អាចប្ដូរមកដូចខាងក្រោម៖
១- សកម្មភាពថ្មីៗ
២- ការប្រើប្រាស់
៣- មតិហាមឃាត់
៤- ស្វាគមន៍មកកាន់ WordPress.com
៥- តាមដានប្លក់
ឬក៏អាចប្ដូរទៅជាអ្វីដែលងាយស្ដាប់ និងងាយយល់ពីមុខងាររបស់វាជាងនេះក៏បាន។
មិនមែនបងសើចចំអកទេប្អូនរ៉ាមណា ដោយសារបងយល់ថាសុទ្ធតែគ្នាយើងហ្នឹងឯងដែលបកប្រែ ទើបបងថាឱ្យបែបនេះ បើគ្នាគេវិញ បងខ្លាចញ័របាត់ទៅហើយ។ បើមានអ្នកប្រកាន់ ចេញមុខមកនិយាយគ្នាឱ្យដឹងរឿងទាំងអស់គ្នា។
Not me, the translators of those terms, Boeun. I did a few times a couple of months ago when the Translate WordPress project was just launched But then i became too busy for that. 🙂
Well, i just love your translation of those words, Boeun. Why not go ahead and change them at http://translate.wordpress.com/? People like you will be very helpful for the work. For you know all the concepts behind the terms used on WordPress.
p/s. Sorry, its English again. Still learnin how to type Khmer. And m now in a kinda rush. Give me some time, ok!
១.សកម្មភាពថ្មីៗក្នុងវើតប្រេស? ២.សកម្មភាពក្នុងប្លក់នេះ? ៣.ការពិនិត្យមតិ? ៤.ស្វាគមន៍ការមកដល់…? ៥.តាមដានប្លក់ផ្សេងៗ? (គ្រាន់តែជាយោបល់ទេ)។
២- សកម្មភាពក្នុងប្លក់នេះ អាចមានការលម្អៀង ព្រោះវាដាក់ទាំងសកម្មភាពដែលយើងទៅបញ្ចេញមតិនៅប្លក់អ្នកផ្សេងផងដែរ។
និយាយតាមត្រង់ពេលចូល WordPress ភាសាខ្មែរម្ដងៗតឹងទ្រូងខ្លាំងណាស់ មើលមិនយល់ហើយ ហើយស្មានមិនត្រូវទៀត! មានប្អូនជីដូនមួយម្នាក់គ្នាចង់មានប្លក់ ខ្ញុំណែនាំឲ្យប្រើ WordPress ហើយគេបង្កើត តែរកកន្លែង Post មិនឃើញទេ សរសេរជាខ្មែរមែនតែមើលមិនយល់!
ខ្ញុំអត់ដឹងរឿងអីនឹងគេ! ព្រោះខ្ញុំប្រើអ៊ិនធើហ្វេសអង់គ្លេស… អានហើយចង់ហួសសំណើចណាស់ គ្នាយើង… ចេះតែទៅរួច!
ខ្ញុំគិតថា បើនៅតែបែបនេះ ភាសាជាតិពិតជាជួបនឹងបញ្ហាហើយ។ សូម្បីតែ កម្មវិធីទូរទស្សន៍ក្នុងស្រុកមួយចំនួនក៏លែងដាក់ឈ្មោះជាភាសាខ្មែរដែរ។ ថ្ងៃមុន ខ្ញុំបើកទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប្រទះកម្មវិធីមួយ ជាកម្មវិធីប្រឡងរបាំបុរាណខ្មែរ ប៉ុន្តែឈ្មោះកម្មវិធីវិញជាភាសាអង់គេ្លសទៅវិញ គឺ The Star Variety. ខ្ញុំគិតថា ប្រហែលជាអ្នករៀបចំកម្មវិធីនេះមិនចេះភាសាខ្មែរទេមើលទៅ។ ហើយពេលបពា្ចប់វគ្គនិមួយៗ គេឡើងអក្សរថា Next Break ដើម្បីផ្សាយថាវគ្គបន្តមានអ្វីទៀត។ ចុះប្រើភាសាខ្មែរមិនបានទេអ្វី?
Phy: សុំទោសដែលខ្ញុំទើបនឹងឃើញមតិរបស់ភីត្រូវ Akismat ឃាត់។ ខ្ញុំមិនចូលរួមបកប្រែ ដោយសារខ្ញុំមិនពូកែអង់គ្លេស ហើយពាក្យមួយៗ ក៏សុទ្ធតែប្រើតាមការស្រមើរស្រមៃ មិនទាន់មានពាក្យណាប្រាកដនៅឡើយ ហេតុនេះ ខ្ញុំគ្រាន់តែសង្ឃឹមថា ថ្ងៃណាមួយយើងនឹងមានពាក្យប្រើថ្មីៗតាមបច្ចេកវិទ្យាឱ្យបានពេញលេញដូចប្រទេសរីកចម្រើនផ្សេងៗទៀត។ សម្រាប់ការងារអស់ទាំងនេះ ខ្ញុំក៏មិនប្រាកដថា មិនធ្វើសោះនោះដែរពីមុន ខ្ញុំធ្លាប់ចូលរួមបកប្រែបានមួយចំនួន តែមានអ្នកផ្សេងទៀត មកប្ដូរទៅជាពាក្យផ្សេងៗ ទាំងខុសអក្ខរាវិរុទ្ធ ទាំងខុសអត្ថន័យនៃមុខងាររបស់វា ទើបខ្ញុំផ្អាកមួយរយៈ ហើយចាំមើលឱ្យគេបកប្រែឱ្យអស់សិន។ បើខ្ញុំមានឱកាស ខ្ញុំនឹងចូលទៅកែតាមដែលអាចធ្វើទៅបានមិនខានឡើយ។ សូមអរគុណសម្រាប់មតិខាងលើណាលោកភី។
sharing202: ខ្ញុំសង្ស័យថា ប៉ុស្តតិ៍លេខ៣ហ្នឹង គេផ្សាយពេញពិភពលោក មិនមែនសម្រាប់ខ្មែរទស្សនាទេ បើមានខ្មែរមើល ក៏ជាខ្មែរដែលមានចំណេះដឹងខ្ពស់ ឬចេះភាសាបរទេសខ្លះៗ ឬក៏ច្រើន ទើបគេបង្កើតកម្មវិធីសម្រាប់តែពពួកមនុស្សទាំងនោះ។ 😀 សុំដៀមដាមប៉ុណ្ណឹងចុះ។
បងបឿនជួយមើលៗ ខ្ញមានអារម្មថាត្រង់ពាក្យ ៉សូមស្វាគម៉ ដូចជាខុស!
តាមខ្្ញុំដឹងគេសរេសរ ៉សូមស្វាគមន៏ ៉ សូមជួយប្រាប់ផង!!!!!
ស្វាគម សរសេរបែបនេះពិតជាខុសមែន។ សរសេរតាមប្អូនយល់នោះទើបត្រូវ។
ខ្ញុំថាកម្មវិធីក្នុងទូរទស្សន៍ខ្លះគេអាចប្រើភាសាបរទេសបានខ្ញុំថាមិនជាបញ្ហាអ្វីទេ
តាមបងសុភ័ក្ត្រ រ៉េនណាគិតថាគួរតែមិនអីទេ! ប្រើអង់គ្លេសល្អដែរ ព្រោះវាជាភាសាអន្តរជាតិ,
បឿននិងអ្នកទាំងអស់គ្នា ខ្ញុំគិតថាកុំផ្អាកអី។ អោយតែមានពេលចេះតែជួយបកប្រែគ្នាទៅ។ ខ្ញុំជឿថាពេលយើងបកចប់អស់ ពួកយើងអាចទាក់ទង WordPress អោយរកអ្នកដែលចេះខ្មែរនិងអង់គេ្លសច្បាស់លាស់និងធ្លាប់មានបទពិសោធន៍បកប្រែច្រើននិងជាអ្នកប្លក់ដូចពួកយើងចឹង អោយពិនិត្យជាលើកចុងក្រោយតែម្តង។ ធ្វើអញ្ចឹង ប្រាកដជាល្អជាងទុកអោយអ្នកផ្សេងធ្វើហើយយើងអង្គុយមើល។
ខ្ញុំបានទាក់ទង Support របស់ WordPress ហើយៗពីបញ្ហានេះ។ ចាំមើលគេថាម៉េចៗ ចាំខ្ញុំប្រាប់ទាំងអស់គ្នាតាមក្រោយទៀត។
អូខេ!
Great Idea!
Sorry I can’t write in Khmer now!!!
បន្តទៀតទៅកុំផ្អាកអី ព្រោះមានតែពួកបងៗនេះហើយដែលជួយឲ្យ wordpressខ្មែរ មានសក្តានុពលឡើង។ បើសិនជាអ្នកទាំងអស់គ្នាបញ្ឈប់ត្រឹម
នេះដូចអ្នកទាំងអស់គ្នារុញទូកចោលកណ្តាលទន្លេអញ្ចឹងដែរ។
ប្អូនគាំទ្រ ១០០% ចំពោះការបន្តការបកប្រែភាសារ wordpress ទៀត តែប្នូន
សូមមិនគាំទ្រការបញ្ឈប់របស់ពួកបងទេណា!!! សូមទោស 🙂
យីស្អីក៏យ៉ាប់ម្លេះ WordPress.comសូមស្វាគមន៍
សុំមានយោបល់តិចតួច….
ប្រើប្រាស់ឲ្យមានប្រយោជន៌ ចង់ប្រើភាសាអង់គ្លេស់ក្នុងទូរទស្សន៍ សូមប្រើជា អក្សឡើង…
បន្តរួមគ្នាបក WordPress ដើម្បីលើកកំពស់ភាសាជាតិ ដែលកាន់តែបើកទូលាយសំរាប់មហាខ្មែរដ៏ទៃទៀតមានឪកាសស្វែងយល់
ពីគ្នា ដូចពួកយើងកំពុងតែធ្វើចឹងដែរ។
ការបកប្រែគួរប្រើប្រាស់ចំនង់ចំនូលចិត្តរបស់ខ្មែរមិនមែនបកពីគេទាំងដុលនោះ
ទេព្រោះខ្មែរមានការយល់ឃើញផ្សេង…វាអាចមានចំនុចខុសគ្នាបន្តិចបន្តួច
ដែលខ្លះអាចមានការកែប្រែពាក្រទាំងស្រុងតែម្តង…
សុំអត់ទោសដែលខ្ញុំពុំមានលទ្ធភាពក្នុងការបកប្រែពាក្រណាមួយចេញពី WordPress ព្រោះខ្ញុំនៅកំពុងស្វែងយល់វានៅឡើយហើយអង់គ្លេស់របស់ខ្ញុំ
ក៏នៅខ្យោយនៅឡើយ….។
តែខ្ញុំចង់ឃើញពាក្រខ្មែរគឺពិតជាមានសម្ថភាពគ្រប់គ្រាន់មិនពឹងលើពាក្រ
សាសន៍ដ៏ទៃ…
ខ្ញុំយល់ថាវាពិតជាមិនងាយស្រួលឡើយ តែដោយពឹងលើបទពិសោធន័ និងការពុះពារចេញពីបេះដូងរបស់យើង ខ្ញុំជឿជាក់ថាកូនខ្មែរពិតជាធ្វើបាន!!!
សូមអរគុណ!!
រស្មី
យើងមិនអាចបកប្រែយីហោគេទេ
អូ ខ្ញុំនឹកឃើញហើយ យើងគួតែហៅថា ” និពន្ធសព្ទ ” Welcome to WordPress.Comគួប្រែថា ” និពន្ធសព្ទ សូមស្វាគមន៍អ្នក ” យ៉ាងម៉េច សំហេតុសំផលទេ បងប្ុន?
ទេយល់ច្រលំហើយ ខ្ញុំមិនបានន័យថាយើងត្រូវប្តូរឈ្មោះគេណា៎វាមិនសំខាន់ទេអាហ្នឹងនោះ!!! WordPress វានៅតែ WordPress តែអ្វីដែលនៅក្នុង WordPress ទើបវាសំខាន់!
ទេយល់ច្រលំហើយ ខ្ញុំមិនបានន័យថាយើងត្រូវប្តូរឈ្មោះគេណា៎វាមិនសំខាន់ទេអាហ្នឹងនោះ!!! WordPress វានៅតែ WordPress តែអ្វីដែលមាននៅក្នុង WordPress ទើបវាសំខាន់!
អូ អីចឹងទេអី របល់យរ៍ ! សុំទោសដោយមានការភន័្តច្រឡំ ខ្ញុំគ្រាន់តែចង់ចូលរួមតែប៉ុន្នោះ កុំប្រកាន់ខ្ញុំអី !
ខ្ញុំអត់យកភាសាខ្មែរផង ព្រោះខ្ញុំអត់ចេះមើលភាសាខ្មែរហ្នឹងទេ មើលហើយវិលមុខចង់ដួលពីលើកៅអី តែម្តងរាងរហូតអ្នកបកប្រែភាសានេះ!!!
ពូមឿនៗ!!! ពូឯងប្រើ prim accountមែនទេ បានជា icon and logo wordpress ពណ៌ខ្មៅចឹង!? របស់ខ្ញុំពណ៌ខៀវ!!!!