ភ្លើង​ឆេះ​អគ្គិសនី​កម្ពុជា


កាល​ពីថ្ងៃ​ទី​១៣ ខែ​មករា​នេះ នៅ​អគ្គិសនី​កម្ពុជា មាន​កើត​អគ្គីភ័យ​មួយ ធ្វើ​ឱ្យ​ផ្អើល​អ្នក​អ្នក​ដែល​នៅ​ជិតៗ​ទី​នោះ មាន​អ្នក​ខ្លះ ថែម​ទាំង​រៀប​ឥវ៉ាន់​ចេញ​មក​ក្រៅ​ផ្ទះ​រួច​ជា​ស្រេច​ទៀត​ផង។ ល្ងាច​នោះ ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ​អ្នក​ដែល​រាប់​អាន​គ្នា​ដែល​នៅ​ជិត​នោះ​ ទោះ​ជា​ផ្ទះ​គាត់​នៅ​រាង​ឆ្ងាយ​ក៏​ដោយ ក៏​គាត់​មាន​ការភិតភ័យ ថែម​ទាំង​រៀបចំ​ឥវ៉ាន់ និង​យក​ឡាន​ចេញ​ពី​ផ្ទះ​រួចស្រេច​ដែរ។ បើ​តាម​សម្ដី​អ្នក​រត់​ម៉ូតូឌុប​ដែល​ខ្ញុំ​ជិះ​ត្រឡប់​មក​ផ្ទះ​វិញ គាត់​បាន​រ៉ាយរ៉ាប់​ពី​ហេតុការណ៍​នោះ​ប្រាប់​ខ្ញុំ​ថា ភ្លើង​នេះ កើត​ឡើង​បន្ទាប់​ពី​បុគ្គលិក​ចំណាស់​ម្នាក់​ដែល​ធ្វើការ​នៅ​ក្នុង​នោះ បាន​ដុត​សំរាម​ចោល រួច​គាត់​ក៏​ទៅ​ពន្លត់​ភ្លើង​នោះ​វិញ ដោយ​យក​ឈើ​ទៅ​វាយ​ភ្លើង​ឱ្យ​រលត់ ចៃដន្យ ភ្លើង​នៅ បាន​ខ្ទាត​ចូល​ទៅ​ប៉ះ​នឹង​ធុងប្រេង បណ្ដាល​ឱ្យ​កើត​ជា​អគ្គិភ័យ​នេះ​ឡើង ។ គាត់​បញ្ជាក់​ប្រាប់ថា នេះ​សំណាង​ណាស់ ដែល​ធុងប្រេង​នោះ ឆេះ​ហើយ មិន​ផ្ទុះ ប្រសិន​បើ​ផ្ទុះ វា​ប្រាកដ​ជា​ឆេះ​ធុងសាំង​ផ្សេង​ទៀត ហើយ​ពិបាក​ពន្លត់​ជា​មិន​ខាន។ ភ្លើង​នេះ​ឆេះ​យ៉ាង​ខ្លាំង ដែល​បង្ករ​ផ្សែង​យ៉ាង​ខ្មួលខ្មាញ់​ត្របាញ់​ពេញ​ផ្ទៃ​អាកាស​គួរ​ឱ្យ​រន្ធត់។ ទោះ​បី​ជា​ឡាន​ទឹក​មក​ច្រើន​យ៉ាង​ណា​ក្ដី ក៏​រយៈពេល​នៃ​ការពន្លត់​ភ្លើង​នេះ ត្រូវ​ចំណាយ​ពេល​អស់​ជាង​កន្លះ​ម៉ោង​ដែរ។ លោក​អ៊ំ​ម្នាក់​ដែល​បង្ករ​ជា​អគ្គីភ័យ​នេះ​ឡើង មាន​ការតក់ស្លុត​ជា​ខ្លាំង រហូត​ស្លេកស្លាំង​អស់។ ខ្ញុំ​មិន​ចាំ​ថា ភ្លើង​នេះ​បង្ករ​ឱ្យ​ខូចខាត​អ្វី​ខ្លះ​​ឱ្យ​ច្បាស់​នោះ​ទេ តែ​បើ​តាម​អ្នក​ជិតខាង​ដែល​នៅ​នឹង​ហេតុការណ៍​នេះ​ផ្ទាល់ បាន​ប្រាប់​ថា វា​បណ្ដាល​ឱ្យ​ខូចខាត​ម៉ាស៊ីន​ភ្លើង​អស់​៣ ដែល​មួយ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ។

2 thoughts on “ភ្លើង​ឆេះ​អគ្គិសនី​កម្ពុជា

  1. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 15 ខែមករា 2008 / 10:24 ល្ងាច

    កុំ​ទៅ​ជឿ​ពួក​ម៉ូតូ​ឌុប​ពេក ពួក​នឹង​ភាគ​ច្រើន​ចេះ​តែ​បំប៉ោង និង​ឮ​តគ្នា

  2. ទឹម បឿន ថ្ងៃអង្គារ ទី 15 ខែមករា 2008 / 10:28 ល្ងាច

    ភ្លើង​នោះ​វា​ឆេះ​មែន តែ​ត្រង់​ថា​ខូចខាត​អី​អស់​ប៉ុន្មាន ខ្ញុំ​មិន​ដឹង​ច្បាស់​ទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s