ម្សិលមិញមានធុរៈបន្ទាន់ ត្រូវទៅស្រុកដោយឥតបានប្រៀងទុក។ ពេលត្រឡប់មកដល់ភ្នំពេញវិញ ទើបដឹងថាអស់កម្លាំង និងឈឺពេញទាំងខ្លួនខ្លាំង ព្រោះទៅដល់ស្រុក ខំដោលទូកលេងនៅបឹង និងបេះឈូកហូបផង។
តាមធម្មតា ក្នុងមួយឆ្នាំ ខ្ញុំទៅស្រុកតែពីរឬបីដងប៉ុណ្ណោះ ភាគច្រើនពេលបុណ្យភ្ជុំ និងចូលឆ្នាំថ្មី។ ដោយសារការងារចាំបាច់ផ្ទាល់ខ្លួនទើបខ្ញុំត្រូវចាកចេញទៅជាបន្ទាន់បែបនេះ។ ពេលរសៀលខ្ញុំក៏បានឆ្លៀតទៅលេងបឹង បេះឈូកជាមួយប្អូនថ្លៃអ៊ីរបស់ខ្ញុំ និងប្អូនជីដូនមួយតូចៗបីនាក់ទៀត។ តាមពិតទៅ ជីវិតនៅស្រុកកំណើតបែបណាខ្លះ ខ្ញុំធ្លាប់ភ្លក់អស់ទៅហើយ តែពេលទៅលេងម្ដងម្កាលបែបនេះ ពិតជាប្លែកអារម្មណ៍ណាស់។ ខ្យល់ត្រជាក់ ទឹកបឹងថ្លាឆ្វេង ទាក់ទាញអារម្មណ៍ខ្ញុំមិនចង់ឱ្យឃ្លាតឆ្ងាយពីស្រុកកំណើតឆាប់សោះ តែពេលវេលាបង្ខំខ្ញុំឱ្យត្រូវតែត្រឡប់មកធ្វើការវិញយ៉ាងឆាប់។
ស្រុកកំណើតពិតជាកន្លែងដែលមិនអាចឱ្យនរណាភ្លេចបានមែន ទោះបីជាអ្នកនោះទៅដល់ទីណាក៏ដោយ ទោះជាស្រុកកំណើតនោះមានសភាពបែបណាក៏ដោយ ក៏គង់នៅដក់ជាប់នឹងបុគ្គលម្នាក់ជានិច្ច៕
យាយចឹងកាន់តែធ្វើអោយប្អូនកាន់តាចង់ទៅស្រុកទៀតហើយនៀក ។ ស្រួលដែរស្រុកជិតៗទៅវិលល្ងាចក៏បាន មិនដូចប្អូនសោះទៅម្តងជិះ ៧ ៨ ម៉ោងបានដល់ យ៉ាប់ម៉ង ។ 😦
ហាហាហា! ខំរកលុយទិញយន្តហោះផ្ទាល់ខ្លួនមួយជិះឱ្យបានទៅ ចង់វិលល្ងាចក៏ស្រួល កុំឱ្យមកច្រណែននឹងគេអ៊ីចឹង។
អូខេ ចាំមានលុយទិញពីរ បី ជិះលេងកុំអោយបងបឿនថាអោយ ។ តែមិនដឹងឆ្នាំណាទេ ។ ឆ្លើយទៅឆ្លើយមកសង្ស័យតាអស់លុយក្នុងទូរស័ព្ទរលីងទេនៀក បានហើយប្អូនមើលមេរៀនតិចសិន វរៗប្រលងធ្លាក់ អត់លុយប្រលងសងទេ :p ។
រៀនចុះអ្នកប្អូនសនអើយ បងក៏ទៅផ្ទះដែរ។ បើប្រឡងធ្លាក់បងក៏សុំជួយអរដែរ ព្រោះមិនចាញ់បងពេក។ បងធ្លាប់ធ្លាក់ពីរបីដងហើយ។
ទៅដណ្ដឹងកូនគេអី?
ខ្លួនខ្មៅគ្រីកមានអ៊ីដែរ?
កុំចេះតែថាលោកភាក់! ពីណាទៅដណ្ដឹងកូនគេស្លន់ៗចឹង គេភ័យងាប់ហើយ។
មើលគាត់និយាយ! ខ្លួនខ្មៅគ្រីក? មានអ៊ីអត់បាន?
ហេហេហេ! សុភ័ក្ត្រគិតដូចខ្ញុំម៉្លេះ? ខ្ញុំសួរនាំច្រើនដងហើយ តែបឿនហ្នឹងមិនប្រាប់សោះ!
តាមបឿនឯងនិយាយធ្វើឲ្យខ្ញុំចង់មានស្រុកនឹកនឹកគេដែរ (មានបឹង, មានឈូក, អុំទូក..)! ស្រុកខ្ញុំមានតែផ្ទះល្វែង អ្នកជាប់ផ្ទះនៅក្បែរគ្នាជិត១០ឆ្នាំមិនទាន់ដែលបាននិយាយរកគ្នាសួម្បីតែម៉ាម៉ាត់! តែទោះយ៉ាងណា ក៏ផ្ទះខ្ញុំនៅតែជាកន្លែងដែលផ្តល់សេចក្តីសុខឲ្យខ្ញុំច្រើនជាងគេដដែល! 🙂
រឿងហៅ«អ៊ី» តាមដែលខ្ញុំបានដឹង អ្នកនៅ ស្រុកគីរីវង់, ទ្រាំង, បុរីជលសារ គេទម្លាប់ហៅបែបហ្នឹង ឲ្យតែជាមនុស្សស្រីរាងមានអាយុច្រើនបន្តិចគេនិយមហៅអ៊ី ដល់យូរៗទៅគេប្រើជាធម្មតាទៅហើយ ពេលខ្លះក៏មិនបាននឹកនាដល់ចិនឬមិនចិនទេ ។ តាមដែលជួបរាល់ដងពីនាក់ហ្នឹងសម្បុរប្រហែលគ្នា ចឹងបានជាមួយមានអ៊ីហើយមួយទៀតមានកូវ! :p
ដូចសុវីនិយាយអ៊ីចឹង ពាក្យអ៊ីនេះ គេប្រើស៊ាំត្រចៀកគ្រប់គ្នា ហើយម្នាក់ៗគិតថាជាពាក្យរបស់ខ្មែរទៅហើយ តែក៏មានពាក្យមួយជំនួសឱ្យពាក្យអ៊ីហ្នឹងដែរ គឺពាក្យម៉ីង តែគេមិនសូវប្រើទេ បើប្រើ គេប្រើសម្រាប់ហៅអ្នកដែលមានថានៈប្រហាក់ប្រហែលនឹងអ៊ី តែនៅក្មេង។
រឿងដណ្ដឹងកូនគេនោះ ដូចសុវីដឹងស្រាប់ហើយ នៅចាំតែថ្ងៃរើសវេលាតែប៉ុណ្ណោះ។ ឯរឿងស្រុកភូមិវិញ ស្រុកលោកវីឯងមិនសប្បាយដូចស្រុកខ្ញុំទេ ដោលទូកដឹកស្រីស្អាតបេះឈួក រ៉ូមែនទិចណាស់… 😀
បងបឿន កុំហៅប្អូនសនចឹង ប៉ាខ្ញុំអាយុច្រើនហើយ កិកិកិ ។ យើសបងស្អីបន់អោយប្អូនប្រលងធ្លាក់ ។ យ៉ាប់ម៉ង
សុំទោស បងអត់ដឹងថាប៉ាប្អូន។ តាមពិត បងចង់ហៅអ្នកប្អូនសន រ៉ាមណា តែខ្ជិលសរសេរវែង ហើយក៏មិនចង់ឱ្យប្អូនប្រឡងធ្លាក់ដែរ តែបើធ្លាក់ក៏ល្អ កុំឱ្យធ្លាក់តែបងម្នាក់ឯង។ 😀
នៅតាយ៉ាប់ដដែលនឹង ប្អូននឹងព្យាយាមមិនអោយធ្លាក់ទេ ព្រោះមិនដែលធ្លាក់ផង ខ្លាចខ្មាស់គេ ធ្លាប់តាជាប់លំដាប់ស្រាប់តាធ្លាក់មិនដឹងខ្មាស់គេយ៉ាងម៉េចទេ ។
បើនិយាយរឿងប្រឡង, ហេងហើយដែលរ៉េនណាជាប់ ហើយបើនិយាយរឿងស្រុក…
ស្រុករបស់ខ្ញុំមានអ្វីដែលមិនដូចទីនេះច្រើន… នៅស្រុកមានលោកយាយ… នៅស្រុកមានមេឃដែលពេញពាសទៅដោយផ្កាយ… នៅស្រុកមានអារម្មណ៍ស្ងប់ដែលមិនអាចរកបាននៅទីនេះ… នៅស្រុកមានជីវិតមួយដែលពោរពេញដោយសេរីភាព…
លោកប្អូនបឿនទៅស្រុកប្រញាប់ចឹងសង្ស័យទៅដុកម៉ែអោយទៅដណ្តឹងកូនគេហើយមើលទៅ ព្រោះអីម៉ារយៈនឹងលឺថាចង់បានប្រពន្ធដល់កហើយនឹង 😀 និយាយចឹងបឿនឯងនៅភូមិឃុំស្រុកណាដែរ?
អត់ទៅដណ្ដឹងទេ គ្រាន់តែទៅមើលសិនទេ។
ស្រុកកំណើតខ្ញុំ ខ្ញុំមិនហ៊ានប្រាប់ទេ ខ្លាចមានអ្នកទៅតាមដល់ផ្ទះ វីវរបណ្ដោយ។ 😀
និយាយគ្នាត្រូវកណាស់ណោ។
ច្រណែនអ្ហី លោកខឿន? 😀
ច្រណែនអ្នកដែលមានការចងចាំពីស្រុកកំនើតខ្លួនឯងច្រើនហ្នឹងណា។ ខ្ញុំវិញទៅស្រុកម្តងខ្ញុំ ចូលចិត្តទៅឈរលែងនៅមាត់ស្ទឹង ស្រម៉ៃដល់កុមារភាពដែលគ្មានកង្វល់ លោតទឹកលែងយ៉ាងស្បាយក្អាកក្អាយ ដើមស្វាយដ៏ធំដែលធ្លាប់ប្រដេញគ្នា នាវាដែលធ្លាប់ប្រណាំងគ្នាលែង។ ប៉ុន្តែសព្វ ថ្ងៃប្រែប្រួលអស់ហើយ។ កំពង់ផែដែលធ្លាប់លោតទឹកក៏ត្រូវគេរើចោល ផ្លាស់ទៅស្ពាន ដើមស្វាយក៏ត្រូវកាប់ចោល មិត្តភក្តិពីតូចៗ ខ្លះយកប្រពន្ធ ខ្លះស្លាប់ ខ្លះទៅធ្វើការនៅស្រុកថៃ ខ្លះប្តូរទីលំនៅទៅបរទេស ទៅពេលណាមានតែតែឯងម្នាក់គត់ អ្វីដែលសល់គឺស្រមោលអតីតកាល។ អញ្ចឹងបានគេថា គ្មានពិធីជប់លៀងណា ដែលគ្មានការបែកគ្នានោះទេ។ គិតៗទៅចង់ត្រឡប់ទៅរកកុមារភាពវិញ គ្មានទុក្ខព្រួយ ដឹងតែសប្បាយ រត់លែងហត់ក៏រកបាយហូប ។ កាលពីនៅតូចធ្លាប់និយាយថា គ្នាយើងធំទៅមិនអផ្សុកទេ ព្រោះនៅភូមិយើងក្េមងស្របាលគ្នាមានជាងដប់នាក់ឯណោះ ដឹងអីធំឡើង បែកខ្ញែកគ្នាអស់រលីង។