កាលពីថ្ងៃទី១៣ ខែមករានេះ នៅអគ្គិសនីកម្ពុជា មានកើតអគ្គីភ័យមួយ ធ្វើឱ្យផ្អើលអ្នកអ្នកដែលនៅជិតៗទីនោះ មានអ្នកខ្លះ ថែមទាំងរៀបឥវ៉ាន់ចេញមកក្រៅផ្ទះរួចជាស្រេចទៀតផង។ ល្ងាចនោះ ខ្ញុំបានទៅលេងផ្ទះអ្នកដែលរាប់អានគ្នាដែលនៅជិតនោះ ទោះជាផ្ទះគាត់នៅរាងឆ្ងាយក៏ដោយ ក៏គាត់មានការភិតភ័យ ថែមទាំងរៀបចំឥវ៉ាន់ និងយកឡានចេញពីផ្ទះរួចស្រេចដែរ។ បើតាមសម្ដីអ្នករត់ម៉ូតូឌុបដែលខ្ញុំជិះត្រឡប់មកផ្ទះវិញ គាត់បានរ៉ាយរ៉ាប់ពីហេតុការណ៍នោះប្រាប់ខ្ញុំថា ភ្លើងនេះ កើតឡើងបន្ទាប់ពីបុគ្គលិកចំណាស់ម្នាក់ដែលធ្វើការនៅក្នុងនោះ បានដុតសំរាមចោល រួចគាត់ក៏ទៅពន្លត់ភ្លើងនោះវិញ ដោយយកឈើទៅវាយភ្លើងឱ្យរលត់ ចៃដន្យ ភ្លើងនៅ បានខ្ទាតចូលទៅប៉ះនឹងធុងប្រេង បណ្ដាលឱ្យកើតជាអគ្គិភ័យនេះឡើង ។ គាត់បញ្ជាក់ប្រាប់ថា នេះសំណាងណាស់ ដែលធុងប្រេងនោះ ឆេះហើយ មិនផ្ទុះ ប្រសិនបើផ្ទុះ វាប្រាកដជាឆេះធុងសាំងផ្សេងទៀត ហើយពិបាកពន្លត់ជាមិនខាន។ ភ្លើងនេះឆេះយ៉ាងខ្លាំង ដែលបង្ករផ្សែងយ៉ាងខ្មួលខ្មាញ់ត្របាញ់ពេញផ្ទៃអាកាសគួរឱ្យរន្ធត់។ ទោះបីជាឡានទឹកមកច្រើនយ៉ាងណាក្ដី ក៏រយៈពេលនៃការពន្លត់ភ្លើងនេះ ត្រូវចំណាយពេលអស់ជាងកន្លះម៉ោងដែរ។ លោកអ៊ំម្នាក់ដែលបង្ករជាអគ្គីភ័យនេះឡើង មានការតក់ស្លុតជាខ្លាំង រហូតស្លេកស្លាំងអស់។ ខ្ញុំមិនចាំថា ភ្លើងនេះបង្ករឱ្យខូចខាតអ្វីខ្លះឱ្យច្បាស់នោះទេ តែបើតាមអ្នកជិតខាងដែលនៅនឹងហេតុការណ៍នេះផ្ទាល់ បានប្រាប់ថា វាបណ្ដាលឱ្យខូចខាតម៉ាស៊ីនភ្លើងអស់៣ ដែលមួយមានតម្លៃរាប់ម៉ឺនដុល្លារ។
កុំទៅជឿពួកម៉ូតូឌុបពេក ពួកនឹងភាគច្រើនចេះតែបំប៉ោង និងឮតគ្នា
ភ្លើងនោះវាឆេះមែន តែត្រង់ថាខូចខាតអីអស់ប៉ុន្មាន ខ្ញុំមិនដឹងច្បាស់ទេ។