សំណូមពរ​តូច​មួយ​ទេ​


ម្សិលមិញ​រ៉េនណា​បាន​មក​ណែនាំ​ឱ្យ​ខ្ញុំ​ដាក់​ទង់ជាតិ​ខ្មែរ​នៅ​លើ​ប្លក់ ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ទេ បើ​ប្រកែក​ខ្លាច​​ក្មេង​ខឹង ធ្វើ​តាម​ក៏​មិន​អាក្រក់​ដែរ ទើប​យក​រូប​ទង់ជាតិ​មក​ដាក់​ទៅ តែ​បើ​នឹក​ដល់​ទង់ជាតិ ក៏​គួរ​តែ​ដាក់​ព្រះមហាក្សត្រ​បង្ហាញ​ដល់​ជន​ទូទៅ​ដែរ និង ដើម្បី​ឱ្យ​ជន​ទូទៅ បាន​ហៅ​ ឬ សរសេរ​ព្រះនាម​របស់​ទ្រង់​បាន​ត្រឹមត្រូវ​ផង ព្រោះ​កន្លង​មក ភាគ​ច្រើន​មិន​សូវ​ចាប់​អារម្មណ៍​ចំពោះ​រឿង​នេះ​ប៉ុន្មាន​ទេ ដែល​នេះ​ជា​រឿង​ដែល​គួរ​ឱ្យ​អាម៉ាស់ ដែល​បែរ​ជា​ជនជាតិ​ផ្សេង​គេ​ហៅ​ឈ្មោះ​ទ្រង់​ត្រឹមត្រូវ និង ស្គាល់​ទ្រង់​ច្រើន​ជាង​ប្រជាជន​របស់​ខ្លួន​​ទៅ​វិញ ។ អ្នក​ដែល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នោះ មាន​រួម​ទាំង​ខ្ញុំ​ផង​ដែរ គិត​ទៅ​គួរ​ឱ្យ​ខ្មាស​ខ្លួន​ឯង​ដែរ ។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ ឃើញ​លោក​សុភ័ក្ត្រ​បាន​ដាក់​អត្ថបទ​ដែល​ថៃ​វិភាគ​លើ​ព្រះនាម​របស់​ព្រះ​អង្គ ហើយ​គេ​បារម្ភ​ថា គួរ​ហៅ​ព្រះនាម​ទ្រង់​យ៉ាង​ដូច​ម្ដេច​ជា​ភាសាថៃ ទើប​ឱ្យ​បាន​ត្រឹមត្រូវ ទើប​ធ្វើ​ឱ្យ​ខ្ញុំ​​គិត​ដល់​ខ្លួន​ខ្ញុំ និង​សួរ​ខ្លួន​ឯង ហេតុ​អី​បាន​ជា​គេ​យក​ចិត្ត​ទុក​ដាក់​មក​លើ​ព្រះនាម​របស់​ទ្រង់ ចុះ​ខ្ញុំ? ខ្ញុំ​ហៅ​ព្រះនាម​របស់​ទ្រង់​មិន​បាន​ត្រឹមត្រូវ​ទេ ដូច្នេះ អាន​អត្ថបទ​របស់​លោក​សុភ័ក្ត្រ​មួយ​ហ្នឹង ដូច​ជា​បាន​ដាស់​សតិ​ខ្ញុំ​ឱ្យ​ភ្ញាក់​ពី​ដេក​នៅ​ក្នុង​កន្លៀត​មួយ​អីចឹង ។

រ៉េនណា ក៏​សំណូមពរ​ឱ្យ​ខ្ញុំ​ដាក់​ប្រកាស សុំ​ឱ្យ​បង​ប្អូន​ប្លក់​ខ្មែរ​ដាក់​រូបទង់ជាតិ​នៅ​ប្លក់​របស់​ខ្លួន​ដែរ ដោយ​ផ្ដាំ​តាម​រយៈខ្ញុំ ហេតុ​នេះ បើ​បង​ប្អូន​យើង​ត្រូវការ អាច​យក​រូប​ខាង​ក្រោម​នេះ​ទៅ​ប្រើ​បាន ។

សូម​អរគុណ​រ៉េនណា និង អរគុណ​បង​ប្អូន​ដែល​ចូល​មក ។

 


URL: https://4khmer.files.wordpress.com/2008/01/cambodia-flag-200.jpg

 

28 thoughts on “សំណូមពរ​តូច​មួយ​ទេ​

  1. Rachna_Rainna ថ្ងៃពុធ ទី 9 ខែមករា 2008 / 11:06 ព្រឹក

    អរគុណ​បង​ប្រុស ចំពោះ​ប្រកាស​នេះ! សង្ឃឹម​ថា​គ្រប់​គ្នា​នឹង​យល់​ច្បាស់​ពី​បំណង​របស់​រ៉េនណា!

  2. សុទ្ធិពង្ស ថ្ងៃពុធ ទី 9 ខែមករា 2008 / 1:06 ល្ងាច

    វាជាការល្អដែរសម្រាប់ក្នុងការយករូបទ្រង់មកដាក់
    តែអ្វីដែលគួរអោយគេហៅថាសមរម្យនោះវាពិបាក ប្រយ័ត្នដូចគេហៅថាធ្វើល្អ
    តែមិនបានល្អបានទទួលទោសទៅវិញអ្វីដែលខ្ញុំចង់ពោលគឺ ដូចរូបថតទាំង
    ឡាយរបស់សេ្តចថៃគេមិនអោយដាក់ពេញទឹកពេញដីទេ បើតម្លើងកាសែត
    ត្រូវនៅលើទំព័រខ្ពង់ជាងគេហើយមិនត្រូវយកវត្ថុអ្វីបិទបាំងបានលើយ
    សូម្បីតែវេបសាយក៏អញ្ចឹង មិនម៉ែនចង់ដាក់ក៏ដាក់នោះទេទម្លាក់រូបថត
    ទ្រង់ធ្លាក់ទៅដល់ណាដល់ណៃ ។ បើតាមគំនិតខ្ញុំបើចង់ដាក់ម៉ែនគួរតែ
    នៅក្បាលគេហទំព័រ វាជារឿងល្អិតល្អត់ណាស់ គួរសិក្សាជាមុនសិន។
    សូមមានមតិប៉ុណ្ណេះ សូមអរគុណ

  3. ទឹម បឿន ថ្ងៃពុធ ទី 9 ខែមករា 2008 / 1:44 ល្ងាច

    យោបល់​ល្អ! តែ​ទោះជា​យ៉ាង​ណា ​ខ្ញុំ​សង្ឃឹម​ថា ខ្មែរ​នឹង​មិន​យក​តម្រាប់​តាម​ថៃ​នោះ​ដែរ ។ ខ្ញុំ​មិន​សសើរ ហើយ​ក៏​មិន​ស្ញប់ស្ញែង​នឹង​ទង្វើរ​​ផ្ដាច់ការ ចាប់​បង្ខំ​ឱ្យ​ប្រជាជន​គោរព​ព្រះមហាក្សត្រ បើ​មិន​គោរព នឹង​ត្រូវ​មាន​ទោស ហើយ​ឱ្យ​លើក​តម្កើង​ព្រះមហាក្សត្រ​ឱ្យ​ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ល្អ​មើល​តែ​ខាង​ក្រៅ តែ​បើ​មើល​ខាង​ក្នុង​វិញ អាក្រក់​លើស​អ្វី​ៗ​ទាំង​អស់ ធ្វើ​អំពើ​បែប​នេះ នៅ​អួត​ថា​ខ្លួន​ឯង​ល្អ​ទៀត ។

    ត្រឡប់​មក​រឿង​​រូប​ព្រះមហាក្សត្រ​យើង​វិញ បើ​មាន​ការ​មិន​ពេញចិត្ត ឬ យល់​ថា​ជា​ការ​បន្ទាប​​ព្រះជេស្ដារ​ទ្រង់ ខ្ញុំ​នឹង​ដក​រូប​របស់​ទ្រង់​ចេញ​ភ្លាម ដើម្បី​កុំ​ឱ្យ​មាន​ការ​ថ្នាំងថ្នាក់​ដល់​អារម្មណ៍​ ។ ៚

  4. [ សុភ័ក្ត្រ ] ថ្ងៃពុធ ទី 9 ខែមករា 2008 / 1:49 ល្ងាច

    យើង​ស្រឡាញ់​ជាតិ​របស់​យើង ស្រឡាញ់​ក្ស័ត្រ​របស់​យើង​មិន​ចាំ​បាច់​យក​គំរូ​តាម​ថៃ​ទេ។ ថ្វី​ដ្បិត​តែ​យើង​ឃើញ​ថា​ខ្មែរ​យ៉ាង​ច្រើន​មិន​បាន​សំញែង​លូន​ក្រាប​ដាក់​ស្ដេច​ដូច​ពួក​ថៃ​គេ​ធ្វើ​ចំពោះ​ស្ដេច​គេ តែ​ក៏​មិន​មែន​មានន័យ​ថា​ខ្មែរ​ស្អប់​ស្ដេច​ខ្លួន​ដែរ។ យើង​គោរព​តាម​បែប​ដែល​យើង​ធ្វើ​ទៅ​បាន ខ្ញុំ​ឃើញ​ថា​ល្មម​សមគួរ​ហើយ។ ឯ​រឿង​ថៃ​គេ​ធ្វើ​យ៉ាង​មិច​ចំពោះ​ស្ដេច​គេ​នឹង​ឲ្យ​គេ​ធ្វើ​ចុះ។

  5. សុទ្ធិពង្ស ថ្ងៃពុធ ទី 9 ខែមករា 2008 / 1:51 ល្ងាច

    មិនម៉ែនថាខ្ញុំមិនពេញចិត្តដែលបានដាក់រូបទ្រង់ក្នុងនេះលើយ
    តែវាជាគំនិតខ្ញុំថា​ បើដាក់គួរតែតម្លើងលើក្បាលគេហទំព័រ ចំពោះលោកចង់
    ដាក់ត្រង់ណាក៏បានដែរ សូមគិតថាវាជាយោបល់មួយប៉ុណ្ណោះ ហើយខ្ញុំក៏មិនដឹង
    ថាយោបល់គំនិតដែលខ្ញុំគិតត្រឹមត្រូវដែរឬទេ សូមអរគុណ

  6. [ សុភ័ក្ត្រ ] ថ្ងៃពុធ ទី 9 ខែមករា 2008 / 1:55 ល្ងាច

    លោក​បឿន​លឿន​មែន​ពេល​ខ្ញុំ​សរសេរ​អត់​មាន​ខំមេនត៍​នេះ​ផង ដល់​ផុស​ចេញ​មក​បស់​លោក​បឿន​ឯង​ចេញ​មុន​វិញ យីស!។
    ខ្ញុំ​យល់​ស្រប​មតិ​លោក​បឿន។ បើ​សិក្សា​ពី​ប្រវត្តិ​ក្ស័ត្រ​យើង​វិញ​ទើប​ដឹង​ថា​ទ្រង់​គួរ​ឲ្យ​ស្រឡាញ់​គោរព​សម្បើម​ណាស់។ ទ្រង់​ជា​ស្ដេច​ប្រជារាស្ត្រ​ មិន​មែន​ជា​ស្ដេច​អាទិទេព​ទេ។ ឯ​រឿង​លោក​បឿន​ចង់​ដាក់​រូប ឬ​មិន​ចង់​ដាក់​រូប​ទ្រង់​នោះ​ស្រេច​តែ​លោក​បឿន​ឯង​គិត​ថា​សម​ឬ​មិន​សម​ខ្លួន​ឯង​ទៅ។ មិន​ចាំ​បាច់​គិត​ពី​រឿង​គេ​នោះ​ទេ។ អរគុណ!

  7. [ សុភ័ក្ត្រ ] ថ្ងៃពុធ ទី 9 ខែមករា 2008 / 1:56 ល្ងាច

    ងាប់! ផុស​ក្រោយ​លោក​សុទ្ធិពង្ស​ទៀត!

  8. Vannara ថ្ងៃពុធ ទី 9 ខែមករា 2008 / 1:59 ល្ងាច

    បាវចនា​ជាតិ​យើង​គឺ ជាតិ សាសានា ព្រះ​មហាក្សត្រ ដូច្នេះ​ការ​គារព​ អោយ​តំលៃ និង​លើក​ស្ទួយ​គឺ​ជា​ភារកិច្ច​របស់​កូន​ខ្មែរ​យើង​គ្រប់​រូប មិន​ប៉ាច់​មាន​អ្នក​ណា​មក​បង្ខំ​ទេ។ យើង​ត្រូវចង់​ចាំ​ថា​គ្មាន​នរណា​ស្រលាញ់​ជាតិ​យើង​ជាង​យើង​ទាំង​អស់​គ្នា​​នោះ​ទេ។

  9. [ សុភ័ក្ត្រ ] ថ្ងៃពុធ ទី 9 ខែមករា 2008 / 2:00 ល្ងាច

    សូម​បន្ថែម​មួយ​ទៀត​ចុះ។ បើ​និយាយ​ឲ្យ​ត្រូវ​នឹង​រូប​ព្រះមហាក្ស័ត្រ​ត្រូវ​ដាក់​ក្រោម​ទេ។ ព្រះ​មហាក្ស័ត្រ​គ្រាន់​ជា​មនុស្ស​តំណាង​ម្នាក់​តែ​ប៉ុណ្ណោះ។ លោក​គោរព​ជាតិ គោរពសំពះ​​សង្ឃ​ដូច​តែ​រាស្ត្រ​សាមញ្ញ​ដែរ​នឹង។ ជាក់​ស្ដែង​បាវចនា​ជាតិ​ខ្មែរ​គឺ៖ ជាតិ សាសនា ព្រះមហាក្ស័ត្រ។ យើង​ឃើញ​ថា​​ពាក្យ “ព្រះ​មហាក្ស័ត្រ” នៅ​ទី​៣​ទេ។ មិន​អញ្ចឹង?!

  10. [ សុភ័ក្ត្រ ] ថ្ងៃពុធ ទី 9 ខែមករា 2008 / 2:01 ល្ងាច

    ងាប់​មិច​ក៏​ង៉ៃ​នេះ​​ផុស​ជាន់​គ្នា​ចឹង?!! អន​ឡាញ​តំណាល​គ្នា​ហ្មង!!

  11. [ សុភ័ក្ត្រ ] ថ្ងៃពុធ ទី 9 ខែមករា 2008 / 2:02 ល្ងាច

    ងាប់​មិច​ក៏​ង៉ៃ​នេះ​ផុស​ជាន់​គ្នា​ចឹង? អនឡាញ​តំណាល​គ្នា​ហ្មង!

  12. Phy ថ្ងៃពុធ ទី 9 ខែមករា 2008 / 3:05 ល្ងាច

    មិនដឹងគួរដាក់​នៅណ៎ា​ទេ​នៅ​ Blog ខ្ញុំ​។ Widgets ទាំង​​អស់​នៅ​ក្រោម​ចឹង។​ គួរដាក់​ទីណា​ទៅ​ណ៎ោះ?

  13. Bandith ថ្ងៃពុធ ទី 9 ខែមករា 2008 / 3:16 ល្ងាច

    អត់ចេះដាក់ហង​ជួយប្រាប់ហងទៅចឹង ថាដាក់អាម៉េច?

  14. ទឹម បឿន ថ្ងៃពុធ ទី 9 ខែមករា 2008 / 4:09 ល្ងាច

    ដូច​ដែល​ខ្ញុំ​បាន​និយាយ​ហើយ ថា​ខ្ញុំ​គ្រាន់​តែ​មាន​ការ​ខ្មាស​ខ្លួន​ឯង ដែល​ស្គាល់​ព្រះនាម​របស់​ព្រះអង្គ​មិន​ច្បាស់ ហើយ​ក៏​សង្ឃឹម​ថា អ្វី​ដែល​ខ្ញុំ​ធ្វើ អាច​ពញ្ញាក់​ដល់​មិត្រ​ៗ ដែល​មិន​សូវ​ចាប់​អារម្មណ៍​នឹង​រឿង​នេះ​ខ្លះ​ប៉ុណ្ណោះ សំខាន់ គឺ​ខ្ញុំ​ខ្លួន​ឯង ។ ឯ​រឿង​ដាក់ ឬ​មិន​ដាក់ ខ្ញុំ​ថា វា​មិន​សំខាន់​នោះ​ទេ តាម​តែ​ចិត្ត​យើង​ គ្មាន​អ្នក​ណា​អាច​បង្ខំ​យើង​នោះ​ទេ ។

    លោក​ភ័ក្ត្រ​និយាយ​ខាង​លើ ខ្ញុំ​យល់​ស្រប គឺ​មិន​ត្រូវ​ប្រកាន់​គតិ ស្ដេច​ត្រូវ​តែ​នៅ​លើ ទោះ​ជា​នៅ​ទី​ណា​ក៏​ដោយ​នោះ​ទេ ព្រោះ​វា​ដូច​ជា​បិទ​សតិ​របស់​ខ្លួន កុំ​ឱ្យ​គិត​អ្វី​សោះ ក្រៅ​តែ​ពី​ពាក្យ​ស្ដេច​ត្រូវ​នៅ​ខាង​លើ​ជា​ដរាប ។

  15. វីរិយា ថ្ងៃពុធ ទី 9 ខែមករា 2008 / 5:03 ល្ងាច

    គំនិត​ល្អ! ខ្ញុំ​គិត​ទៅ​ស្ថាបនា​ច្នៃ​បន្ថែម​​ក្នុង​ វីហ្វូតូ រក​កន្លែង​ដាក់​ព្រះ​ឆាយាលក្ស​​ហ្លួង​ យើង​ឲ្យ​សម​ព្រះ​រាជ​កិត្តិយស​ និង​ ទង់​ជាតិ​ខ្មែរយើង​ផង​ដែរ!

  16. ទឹម បឿន ថ្ងៃពុធ ទី 9 ខែមករា 2008 / 5:28 ល្ងាច

    🙂 តាម​ពិត ខ្ញុំ​ដាក់​រូប​របស់​ទ្រង់ នៅ​ក្បាល​ទំព័រ តែ​រក​រូប​ដែល​ទ្រង់​លើក​ព្រះហស្ថ​ប្រណម​មិន​មាន​រូប​ណា អាច​យក​ជា​ការ​បាន ។

  17. naraths ថ្ងៃពុធ ទី 9 ខែមករា 2008 / 8:21 ល្ងាច

    អ៊ីយ៉ា! ជុំ​គ្នា​ល្អ​ណាស់​តើ… ខ្ញុំ​មិន​បញ្ចេញ​យោបល់​ច្រើន​ទេ ការ​ធ្វើ​បែប​នេះ​ជា​ការ​ល្អ​ហើយ…

  18. អាចម៍ផ្កាយ ថ្ងៃពុធ ទី 9 ខែមករា 2008 / 9:00 ល្ងាច

    ខ្ញុំចង់ដាក់ណាស់! តែខ្ញុំមិនចេះវីធីរចនាក្បាលទំព័រ ឬដាក់រូបនៅផ្នែកម្ខាងនៅក្នុងប្លក់ទេ។​
    ដូច្នេះបើអ្នកណាមានសន្តានចិត្តឬថ្លាប់ផ្សាយនូវវិធីរចនាទាំងនេះពីមុនមក សូមជួយប្រាប់ផង!!!

    ម្នាក់ៗសុទ្ធតែមានយោបល់ល្អ ហើយសុទ្ធតែជាគំនិតដែលបង្ហាញពីទឹកចិត្តស្រឡាញ់និងមនសិការ
    ជាតិទាំងអស់។

  19. សុភ័ក្ត្រ ថ្ងៃពុធ ទី 9 ខែមករា 2008 / 9:21 ល្ងាច

    ចង់​បាន​រូប​ហ្លួង​ប្រភេទ​ណា​សួរ​ខ្ញុំ ខ្ញុំ​សន្សំ​រូប​ចាស់​ៗ​បាន​ច្រើន​ណាស់។

  20. sangha ថ្ងៃពុធ ទី 9 ខែមករា 2008 / 11:15 ល្ងាច

    ខ្ញុំយល់ថា​ គួរតែដាក់រូបមហាក្សត្រ ក្រោមទង់ជាតិ
    ព្រោះទង់ជាតិតំណាងអោយ ប្រទេសខ្មែរ ប្រជាពលរដ្ឋខ្មែរ ទឹកដីខ្មែរ ហើយព្រះមហាក្សត្រ ក៏មានដើមកំណើត នៅលើទឹកដីខ្មែរ

    មិនគួរដាក់រូបមហាក្សត្រជាន់ទង់ជាតិខ្មែរ នោះទេ

  21. បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែមករា 2008 / 1:01 ព្រឹក

    លោក​ភាក់ៈ អាច​ចែក​មក​ខ្ញុំ​បាន​ខ្លះ​បាន​ទេ?

    លោក​សង្ហារៈ សម​ហេតុផល​ណាស់ តែ​ខ្ញុំ​ថា មិន​ចាំ​បាច់​ប្រកាន់​រឿង​នេះ​ពេក​ទេ​អ្ហី? សូម​អរគុណ​ច្រើន ៕

  22. khmersport ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែមករា 2008 / 9:35 ព្រឹក

    ត្រឹមត្រូវហើយបឿន វាជាការជួយប្រូម៉ូតអោយជនបរទេសស្គាល់ព្រះមហាក្សត្ររបស់យើងផង។ ព្រោះប្រទេសខ្លះមិនទាំងដឹងថាប្រទេសខ្ែមរយើងមានព្រះមហាក្សត្រផង ឫុមិនស្គាល់ថាប្រទេសខ្មែរយើងមានឈ្មោះជាផ្លូវការថាយ៉ាងម៉េចផង។ តែសូមទោសប្លក់ខ្ញុំប្រហែលជាមិនអាចដាក់រូបទ្រង់បានទេ ព្រោះជួនកាលខ្ញុំដាក់រូបមិនល្អក្នុងប្លក់របស់ខ្ញុំ ដូចជារូបស្រីសេចស៊ីជាដើម។ បើសិនជាឃើញរូបរបស់ទ្រង់នៅទន្ទឹមនឹងរូបទាំងនេះ វាជះឥទ្ធិពលមិនល្អទៅវិញទេ តែរូបទង់ជាតិខ្ញុំអាចដាក់បាន។ នេះគ្រាន់តែជាគំនិតយោបល់ខ្ញុំទេ សូមអរគុណ។

  23. បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែមករា 2008 / 11:44 ព្រឹក

    តាម​ចិត្ត​ចុះ លោក​ខឿត! ដាក់​រូប​ទ្រង់​ច្រើន​ពេក ខ្លាច​តែ​ចូល​ក្នុង​សារព័ត៌មាន​គ្រប់​គ្នា​ផង​ទេ😀

  24. រជ្ជនី ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែមករា 2008 / 5:33 ល្ងាច

    បង​ហ្អា​! ដាក់​បែប​ណា​ទៅ​អា​រចនា​វា​អត់​ព្រម​ប្រាប់​សោះ​!​

  25. បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែមករា 2008 / 6:23 ល្ងាច

    តាម​ក្រញិច​សួរ​ឱ្យ​ប្រាប់​ទៅ ព្រោះ​នេះ​រចនា​អ្នក​មក​ផ្គើន​បង​ឱ្យ​ដាក់​ទេ ។ បង​ប្រញាប់ ពេល​ក្រោយ​សឹម​បង​ប្រាប់ ។ លា​សិន​ហើយ​ប្អូន!

  26. ឃឹម សាលីម ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែ​មេសា 2008 / 2:31 ល្ងាច

    ប្រទេសកម្ពុជាមានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ សម្រាប់ខ្មែរអ្នកតែងតែប្រមាថមើលងាយស្ថាប័នព្រះមហាក្សត្រ និង​ព្រះមហាក្សត្រផ្ទាល់គឺជាពួកកំពុងតែមិនស្គាល់ខ្លួនឯងថាជាខ្មែរនិងមិនមែនជាជនជាតិនាពេលអនាគតដ៏ឆាប់ៗនេះ។
    ដោយក្តីបារម្ភយ៉ាងខ្លាំងពីខ្មែរម្នាក់៕

  27. ស្រីភា ថ្ងៃសៅរ៍ ទី 10 ខែ​ឧសភា 2008 / 9:00 ព្រឹក

    ជា​ការ​ល្អ​ណាស់​បង!
    ខ្្ញុំ​មាន​សេចក្តី សោមនស្ស​ណាស​ចំពោះ ការទង់​ជាតិនៅ
    ក្នុង​ប្លក់​ណាស់។
    ព្រោះ យើង​ជាកូន​ខ្មែរ​ត្រូវ​តែ ដាក់​ទង់​ជាំតិរបស់
    ប្រទេស​យើង​នៅ ក្នុង​ប្លក់របស់យើង។

    ព្រោះ យើង​ជា​ខ្មែរ!
    អរគុណបង​បឿន​នឹង​បង​រចនាហើយ​។

  28. boeun ថ្ងៃសៅរ៍ ទី 10 ខែ​ឧសភា 2008 / 9:26 ព្រឹក

    ភា​និយាយ​ត្រូវ​ហើយ។ យ៉ាង​ហោច​ណាស់ ក៏​យើង​បាន​បង្ហាញ​ពី​ជាតិ​យើង​ដល់​បរទេស​ខ្លះ​ដែរ និង​ដើម្បី​ឱ្យ​គេ​យល់​ថា​យើង​ពិត​ជា​មាន​មោទនភាព​ចំពោះ​ជាតិ​យើង​មែន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s