សារព័ត៌មាន

ក្រុម​ខ្មែរ​អូអេស ទទួល​បាន​រង្វាន់ Stockholm Challenge ពី​ស៊ុយអែត


ខាង​ក្រោម​នេះ គឺ​ជា​អត្ថបទ​ដែល​ដកស្រង់​ពី​វិទ្យុ​អូស្ត្រាលី ជា​បទ​សម្ភាសន៍​ជាមួយ​នឹង​លោក បេ ចន្ត្រា មន្ត្រី​ក្រុម​ការងារ​នៅ​ខ្មែរ​អូអេស ។

នៅក្នុងពេលថ្មីៗនេះ ក្រុមការងារ​ Khmer OS ដែលជាអ្នក​រៀប​ចំ​បង្កើត​ពុម្ពអក្សរ​​យូនី​កូដ​ខ្មែរ​ខ្នាត​អន្ដរជាតិ ​ព្រម​ទាំង​​កម្មវិធី​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​ជា​ច្រើន​ទៀត​នោះ ​ត្រូវ​បាន​​គេ​ជ្រើស​តាំង​ជា​ក្រុម​ការងារ​ដែល​បាន​ធ្វើ​កិច្ចការ​យ៉ាង​ ឆ្នើម​ខាង​វិស័យ​ព័ត៌​មាន​វិទ្យា​សម្រាប់​​ទ្រទ្រង់​ និង​​ជួយ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា។​ តើ​ការ​ដែល​ KhmerOS បានទទួល​​រង្វាន់​​កិត្ដិយស​​អន្ដរជាតិ​នេះ​​មាន​ន័យ​​យ៉ាង​​ណា​​សម្រាប់​ ក្រុមគេ ​និង​ប្រទេស​កម្ពុជា​ទាំង​​មូល​នោះ? សូម​តាម​ដាន​ស្ដាប់​ដោយ​រីករាយ!… អានបន្ត

Advertisements

16 thoughts on “ក្រុម​ខ្មែរ​អូអេស ទទួល​បាន​រង្វាន់ Stockholm Challenge ពី​ស៊ុយអែត”

  1. សូមអបអរសាទរ ចំពោះ ខ្មែរអូអែស ដែលបានទទួលរង្វាន់ ដ៏ប្រពៃនេះ។ វាជាមោទនភាព របស់ជាតិខ្មែរ លើឆាកអន្តរជាតិ ជាពិសេស ជាមោទនភាពរបស់ ក្រុមខ្មែរអូអេស ដែលបានចំណាយ កំលាំងកាយចិត្ត​ និងពេលវេលា ដើម្បីអភិវឌ្ឍ ក្រមអក្សរខ្មែរយូនីកូដ បានជោគជ័យបានមួយកំរិតធំ រហូតដល់ត្រូវបាន ទទួលស្គាល់ស្នាដៃ ដោយអន្តរជាតិ។ វាជាមោទនភាព ចំពោះកូនខ្មែរគ្រប់រូប ដែលអក្សរជាតិ របស់ខ្លួន បានហោះហើរងាយស្រួល លើបណ្តាញអិនរើណែត ជាទីត្រូវបានទទួលស្គាល់ នៃអន្តរជាតិ។
    អាចនិយាយថា បើមិនមានខ្មែរអូអេស ម៉្លេះសមមិនមាន ការវាយអក្សរខ្មែរ ងាយស្រួល រហ័សទាន់ចិត្ត ដូចបច្ចុប្បន្ន លើប្លក ឬ លើវ៉ែបសៃថ៍ នោះទេ។

  2. សួស្ដី ដារា នោះ​គឺ​ជា​អ្វី​ដែល​លោក​បាន​គិត តែ​តាម​ពិត​គឺ​ក្រុម​ខ្មែរ​អូអេស​ជា​អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ ។ តែ​ក្រុម​ខ្មែរ​អូអេស​មិន​មែន​ជា​អ្នក​បង្កើត​ខ្មែរ​យូនីកូដ​ទេ សុំ​កុំ​ច្រឡំ​រវាង ខ្មែរ​យូនីកូដ និង ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ ។ ក្រៅ​ពី​នេះ មាន​ក្រុម​ផ្សេង​ទៀត ក៏​ពួក​គេ​បាន​បង្កើត​ពុម្ព​អក្សរ​យូនីកូដ​ដែរ ។

    for the link that u provide is about khmer unicode it is not about khmer unicode fonts.

  3. សរសើរផងដែរ បេ ចន្ត្រា ដែលបាននិងកំពុង រួមចំណែកផ្សព្វផ្សាយ បំរើប្រាស់ក្រមអក្សរខ្មែរ យូនីកូដ-នីដា នៅគ្រប់ខេត្តក្រុង នៃប្រទេសកម្ពុជា។

    អក្សរខ្មែរ លើអិនរើណែត លែងជាការស្មុគ្រស្មាញទៀតហើយ បើកូនខ្មែរទាំងអស់ រួមគ្នា ប្រើប្រាស់ និង អភិវឌ្ឍវា!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s