តើ​រូប​ណា​ខ្លះ ​​ជា​រូប​​ដែល​គេ​គូរ ?


17641_1144193064_submedium.jpg

17641_1144269681_submedium.jpg

17641_1152486791_submedium.jpg

17641_1153406727_submedium.jpg

17641_1173580358_submedium.jpg

30 thoughts on “តើ​រូប​ណា​ខ្លះ ​​ជា​រូប​​ដែល​គេ​គូរ ?

  1. សុវណ្ណរចនា ថ្ងៃសៅរ៍ ទី 22 ខែធ្នូ 2007 / 11:07 ព្រឹក

    មើលទៅ​ ដូចជា​ អត់មាន​រូបមួយ​ណា​ដែល​គេ​គូរ​សោះ បងប្រុស!មែនទេ?

  2. ទឹម បឿន ថ្ងៃសៅរ៍ ទី 22 ខែធ្នូ 2007 / 11:11 ព្រឹក

    ប្អូន​ពិនិត្យ​ច្បាស់​ហើយ​ឬ​នៅ​ហ្នឹង ថា​អត់​មាន​រូប​គូរ ?

  3. វីរិយា ថ្ងៃសៅរ៍ ទី 22 ខែធ្នូ 2007 / 11:14 ព្រឹក

    គូរ​ទាំង​អស់​ហ្នឹង!

  4. ទឹម បឿន ថ្ងៃសៅរ៍ ទី 22 ខែធ្នូ 2007 / 11:18 ព្រឹក

    ហេតុ​អី បាន​ជា​ថា​រូប​គូរ ? ទាយ​តាម​ចិត្ត​វិទ្យា ?

  5. វីរិយា ថ្ងៃសៅរ៍ ទី 22 ខែធ្នូ 2007 / 1:15 ល្ងាច

    មាន​ជំនាញ​ផ្ទាល់​ខ្លួន​ពិសេស, មិន​អាច​ពន្យល់​បាន​ទេ! hehehe

  6. samnang ថ្ងៃសៅរ៍ ទី 22 ខែធ្នូ 2007 / 2:40 ល្ងាច

    រូបទី៣​ច្បាស់​ជា​គូ

  7. ទឹម បឿន ថ្ងៃសៅរ៍ ទី 22 ខែធ្នូ 2007 / 3:01 ល្ងាច

    ឱ្យ​អំណៈអំណាង​ខ្លះ​ផង ដើម្បី​ឱ្យ​ខ្ញុំ​ស្រួល​កាត់​សេចក្ដី និង ផ្ដល់​ពិន្ទុ😀 ខ្លាច​ចេះ​តែ​ថា​ៗ ពេល​ឱ្យ​ពិន្ទុ​ទៅ នាំ​ឱ្យ​ខ្ញុំ​ស្ដាយ​ក្រោយ កិកិកិ

  8. Vannara ថ្ងៃសៅរ៍ ទី 22 ខែធ្នូ 2007 / 8:17 ល្ងាច

    រូប​ទី​ ១ និងរូបទី ៣​ គឺ​គូ😀 ក្នុងរូបទី ១ ផ្កា​អត់​ឃើញ​ទង់ ហើយ​រូបទី ៣ គឺ​ស្រមោល​មនុស្សក្នុង​ក្បាល​រុំ​មី​ណេ​មើល​ទៅ​ដូច​ជាមិន​សម😉

  9. ទឹម បឿន ថ្ងៃសៅរ៍ ទី 22 ខែធ្នូ 2007 / 8:23 ល្ងាច

    ផ្កា​ហ្នឹង​មាន​ទង ! មើល​តាម​ស្លឹក​ខាង​ក្រោម​ផ្កា​ហ្នឹង ហើយ​រំកិល​ទៅ​គល់​ស្លឹក​ហ្នឹង​មើល នឹង​ឃើញ​ទង​វា​ហើយ ។

    ពិន្ទុ ខ្ញុំ​នឹង​សរុប​នៅ​ពេល​ក្រោយ និង​មាន​រង្វាន់​ជូន​ទៀត​ផង !

  10. សុភ័ក្ត្រ ថ្ងៃសៅរ៍ ទី 22 ខែធ្នូ 2007 / 10:58 ល្ងាច

    រូប​ទី​៣​បុរស​ពាក់​មួក​ខៀវ

  11. សុវណ្ណរចនា ថ្ងៃអាទិត្យ ទី 23 ខែធ្នូ 2007 / 10:23 ព្រឹក

    មើល​យ៉ាង​ម៉េច​ក៏​មិន​ដឹង​ថា​មួយ​ណា​ជា​រូប​គំនូរ​ដែរ​ បើ​គូរ​បាន​ដូច​ម្ល៉ឹងៗ? តែ​ចាំ​មើល​ថា​ក្នុង​ចំនោម​បងៗខាង​លើ​ អ្នក​ណា​ទាយ​ត្រួវ​វិញ ! តេ​រង្វាន់​ធំ​នោះជា​ស្អី​គេ​ទៅ ?

  12. ទឹម បឿន ថ្ងៃអាទិត្យ ទី 23 ខែធ្នូ 2007 / 11:12 ព្រឹក

    ពិន្ទុ​ពេញ ១០/១០ ៖ រង្វាន់​មាន ទឹក​ប្រាក់ ១០.០០០​ដុល្លារ សម្រាប់​អ្នក​បាន​ពិន្ទុ ១០ ។ ៥.០០០ ដុល្លារ​សម្រាប់​អ្នក​បាន​ពិន្ទុ លើស​ពី ៧ ។ ៣.០០០ ដុល្លារ​សម្រាប់​អ្នក​បាន​ពិន្ទុ​លើស​ពី ៥ ។ និង ១.០០០​ដុល្លារ​សម្រាប់​អ្នក​ដែល​បាន​ពិន្ទុ ៥ ។

    ការ​វាយ​តម្លៃ និង ផ្ដល់​ពិន្ទុ ៖
    – សុវណ្ណរចនា៖ មក​ដល់​អត់​ឆ្លើយ តែ​បែរ​ជា​ឆ្ងល់​សួរ​បក​វិញ ដក ២​ពិន្ទុ សរុប -២/១០​ពិន្ទុ ។
    – លោក​វី៖ មើល​ទៅ​ទំនង​ដូច​ឆ្លើយ​ត្រូវ​ទាំង​អស់ ទទួល​បាន ១០​ពិន្ទុ​ពេញ តែ​ពេល​សួរ​រក​ហេតុផល​បែរ​ជា​មិន​ប្រាប់ មិន​ដឹង​ថា​មាន​គំនិត​យ៉ាង​ណា​ទេ អត់​ចេះ ឬ មាន​គំនិត​មិន​ល្អ មិន​អាំច​ស្មាន​ដឹង ។ ដូច្នេះត្រូវ​ដក​ ៥​ពិន្ទុ​​សម្រាប់​ចម្លើយ​មិន​មាន​ហេតុផល និង​ដក ១​ពិន្ទុ​សម្រាប់​ការ​ដែល​មិន​ស្មោះ​ត្រង់​ក្នុង​ការ​ឆ្លើយ​សំណួរ សរុប​ទាំង​អស់​គឺ​នៅ​សល់ ៤/១០​ពិន្ទុ ។
    – សំណាងៈ ឆ្លើយ​ត្រូវ​មួយ​សំណួរ ទទួល​បាន ២​ពិន្ទុ អត់​អំណៈអំណាង​ដក​ ១​ពិន្ទុ​វិញ ដូច្នេះ​សំណាង​ទទួល​បាន ១/១០​ពិន្ទុ ។
    – វណ្ណរ៉ា៖ ឆ្លើយ​ត្រូវ​ពីរ​សំណួរ ទទួល​បាន ៤​ពិន្ទុ តែ​ហេតុផល​ចម្លើយ​ទី ២ មិន​ត្រឹមត្រូវ ត្រូវ​ដក ១​ពិន្ទុ​វិញ ដូច្នេះ​ទទួល​បាន ៣/១០​ពិន្ទុ ។
    – និង​ចុងក្រោយ លោក​ភ័ក្ត្រ ឆ្លើយ​ត្រូវ​មួយ​សំណួរ ទទួល​បាន ២​ពិន្ទុ អត់​មានអំណៈអំណាង​ដូច​គ្នា ត្រូវ​ដក​មួយ​ពិន្ទុ សរុប​គឺ ១/១០​ពិន្ទុ ។

    សរុប​ទៅ អត់​មាន​អ្នក​មាន​សំណាង​ទទួល​បាន​ទឹក​ប្រាក់​ដ៏​សន្ធឹកសន្ធាប់​ពី​​«សម្រាប់​ខ្មែរ​» ទេ តែ​ទោះ​ជា​យ៉ាង​ណា ក៏​នៅ​តែ​មាន​រង្វាន់​លើក​ទឹក​ចិត្ត​ដែរ គឺ​អ្នក​ទាំង​អស់​គ្នា អាច​ទទួល​បាន​ការញ៉ាំ​អាហារ​នៅ​ហាង​ធំ​ៗ តាម​ដែល​ចូលចិត្ត មួយ​ពិន្ទុ ញ៉ាំ​បាន​ម្ដង ។

    ចម្លើយ៖ រូប​ខាង​លើ សុទ្ធ​តែ​ជា​រូប​គូរ មិន​មាន​រូប​ណា​មួយ​ជា​រូប​ពិត​នោះ​ទេ ។ រូប​នេះ គូរ​ដោយ Last Elf (http://fox.cgsociety.org) ។

  13. samnang ថ្ងៃអាទិត្យ ទី 23 ខែធ្នូ 2007 / 2:06 ល្ងាច

    អូ!!​ចឹង​មាន​ន័យ​ថា​អ្នក​ណា​ក៏មិន​បាន​លុយ………..​ហាហាហាហាហា

  14. ទឹម បឿន ថ្ងៃចន្ទ ទី 24 ខែធ្នូ 2007 / 10:33 ព្រឹក

    ត្រូវ​ហើយ​សំណាង គឺ​អត់​តែ​ទាំង​អស់​គ្នា​ហ្នឹង !

  15. [ សុភ័ក្ត្រ ] ថ្ងៃចន្ទ ទី 24 ខែធ្នូ 2007 / 3:31 ល្ងាច

    ម្ចាស់​ប្លក់​គំនិត​ខូច

  16. ទឹម បឿន ថ្ងៃចន្ទ ទី 24 ខែធ្នូ 2007 / 4:52 ល្ងាច

    អត់​បាន​រង្វាន់ មក​ចោទ​ម្ចាស់​ប្លក់ ! កិកិកិ

  17. samnang ថ្ងៃអង្គារ ទី 25 ខែធ្នូ 2007 / 11:15 ព្រឹក

    ចុម!!!​លួច​ស្តាយ៍​សើច​យក​មក​សើច​ធ្វើ​មិន​ដឹង!! ប្លក់​នេះ​ចូល​មក​ទាល់​តែ​ពាក់​អាវ​រាង​ក្រាស់​តិច​ បើ​មិន​ចឹង​ទេ​រងារ​ងាប់ ខាន​ទៅ​ស្រុក​ខ្មែរ​តែ​៣,៤​ឆ្នាំ​ធ្លាក់​ព្រិល​ម៉ឺងៗៗ

  18. Rainna ថ្ងៃអង្គារ ទី 25 ខែធ្នូ 2007 / 11:33 ព្រឹក

    អ្នក​ណា​មិន​ស្គាល់​បង​បឿន! ប្រាប់​អី​កុំ​ជឿ​ឱ្យ​សោះ! តែ​យ៉ាង​ណា, រូប​ទាំង​នេះ គឺ​គូរ​បាន​ល្អ​ខ្លាំង​ណាស់! មើល​ម៉ា​ភ្លែត​មិន​ដឹង​ទេ ទាល់​តែ​យូរ! អឺ!!! និយាយ​យូរ​ចង់​រឹង​ថ្គាម…..

  19. ទឹម បឿន ថ្ងៃអង្គារ ទី 25 ខែធ្នូ 2007 / 11:40 ព្រឹក

    ស្រុក​ស្មែរ​យើង​ជឿនលឿន​ចឹង​ហើយ គឺ​វា​កាត់​ពី​អ៊ឺរ៉ុប​មក ។ ពាក់​អាវ​ឱ្យ​ក្រាស់ៗ​បន្តិច​បង​ប្អូន ! ឥឡូវ​ធ្លាក់​ព្រិល ហើយ​ខ្យល់​ក៏​ខ្លាំង​ដែរ ប្រយ័ត្ន​សុខភាព​ !

    *មាន​អូន​ណា​មួយ តាម​រក​រឿង​បង​តែ​រហូត !

  20. [ សុភ័ក្ត្រ ] ថ្ងៃអង្គារ ទី 25 ខែធ្នូ 2007 / 11:56 ព្រឹក

    កាដុមឆែប​ធ្លាក់​(ដុំ)ស

  21. ទឹម បឿន ថ្ងៃអង្គារ ទី 25 ខែធ្នូ 2007 / 12:57 ល្ងាច

    ដុំ​ព្រិល​ លោក​ភាក់ ! ដុំ​ស? មិន​ដែល​ឮ​ទេ !

  22. naraths ថ្ងៃអង្គារ ទី 25 ខែធ្នូ 2007 / 2:06 ល្ងាច

    ហាហា! ចុះ​ខាង​ខ្ញុំ​ម៉េ​ច​អត់​មាន​ព្រិល​ធ្លាក់​ចឹង!!

  23. ទឹម បឿន ថ្ងៃអង្គារ ទី 25 ខែធ្នូ 2007 / 4:00 ល្ងាច

    យើង​នៅ​តំបន់​ខុស​គ្នា ។ ខ្ញុំ​នៅ​ជិត​ផ្សារ​ដើមគរ លោក​រដ្ឋ​នៅ​ទួល​ស្វាយព្រៃ(?)​ឯណោះ ៕

  24. សុវណ្ណរចនា ថ្ងៃពុធ ទី 26 ខែធ្នូ 2007 / 10:56 ព្រឹក

    អ្នក​ឆ្លើយ​សំនួរ​បែរ​ជា​បាន​ពិន្ទុ​តិច​ជាង​ខ្ញុំ​ឯណេះ​ទៅ​វិញហ្ន៎ ?

  25. បូរាណ ថ្ងៃពុធ ទី 26 ខែធ្នូ 2007 / 11:18 ព្រឹក

    បា សូមសរសើរចំពោះការឲ្យពិន្ទុរបស់គណៈកម្មការអាចារ្យវត្ត បឿន។ រង្វាន់គេ​ស្តាប់ទៅ ហ៊ឹកហ៊ាក់អស់ស្ទះ ចុះឡើងៗកាត់ពិន្ទុគេទាល់តាអស់ អ្នកខ្លះជំពាក់បឿន​វិញទៀត ហាហាហ ស៊យម៉េះ។ សង្ស័យតាយររង្វាន់គេលក់ចាយអស់ហើយរេ…

  26. ទឹម បឿន ថ្ងៃពុធ ទី 26 ខែធ្នូ 2007 / 11:53 ព្រឹក

    ពិន្ទុ​ដាក់​សុក្រិដ្ឋ​ណាស់ បូរាណ! អត់​មាន​ស៊ី​សំណូក​អី​ទេ ។

    អ៊ឹម បាន​ពិន្ទុ​ក្រោម​សូន្យ​ហើយ​នៅ​អួត​ទៀត​ណា ហាហាហា

  27. សុវណ្ណរចនា ថ្ងៃសុក្រ ទី 28 ខែធ្នូ 2007 / 11:01 ព្រឹក

    ខុស​ត្រកូល​ហើយ​បងប្រុស!

  28. បឿន ថ្ងៃអាទិត្យ ទី 30 ខែធ្នូ 2007 / 9:10 ព្រឹក

    អឺ ! រ៉េនណា​ប្រាប់​បង​ពេល​ប្អូន​បើក​ប្លក់​ដំបូង​នោះ បង​ភ្លេច​បាត់​ទៅ​ហើយ ។

  29. naraths ថ្ងៃអាទិត្យ ទី 30 ខែធ្នូ 2007 / 9:39 ព្រឹក

    អៀច អៀច! ហាហា ហៅ​តាម​រឿង​ចិន​ទេ… ដូច​ខ្ញុំ​ចឹង​អ្នកប្រុស​សៅ ឬ​អ្នក​ប្រុស​ទី៤​ក៏​បាន ហាហា…!!

  30. បឿន ថ្ងៃអាទិត្យ ទី 30 ខែធ្នូ 2007 / 5:07 ល្ងាច

    ងាប់​ហើយ !!! អ្នក​ប្រុស​ទី ៤ ចុះ​ពីណា​ទី ១ ? អៀច​អៀច ដឹង​អត់ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s