កម្មវិធី​ធំ !!!


បង​ប្អូន​ មិត្រ​ៗ​ទាំង​អស់​ជា​ទី​គោរព ។ ថ្ងៃ​នេះ «សម្រាប់​ខ្មែរ» បើក​កម្មវិធី​ដ៏​មហាធំ​អស្ចារ្យ​មួយជូន​ដល់​បងប្អូន​មិត្រ​ៗ បាន​សប្បាយ​ម្ដង ។ «សម្រាប់​ខ្មែរ» បាន​ឆ្លងកាត់​ឧបសគ្គ​ កាត់​ព្យុះ កាត់​ភ្លៀង មាន​ទាំង​ល្អ អាក្រក់ អស់​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ ចាត់​ទុក​ថា ការ​សប្បាយ​នេះ ជា​ការ​អបអរ ដល់​ប្លក់​នេះ ដែល​អាច​មាន​ជីវិត​មក​ដល់​ពេល​នេះ និង មាន​ការ​គាំទ្រ​ពី​មិត្រ​ៗ ក៏​ច្រើន​គួរសម​ដែរ ។ ដូច្េះ ចាត់​ទុក្ខ​ថា បង​ប្អូន មិត្រ​ៗ នឹង​ផ្ដល់​កិត្តិយស​ដល់​ខ្ញុំ ជួយ​អញ្ជើញ​ចូលរួម​កម្មវិធី​នេះ ដោយ​រីករាយ​ផង​ចុះ ។ សូម​ចាត់​ទុក្ខ​គ្រប់យ៉ាង​នៅ​ទី​នេះ ដូច​ជា​ផ្ទះ​របស់​បងប្អូន មិត្រ​ៗ​ទៅ​ចុះ ពិសារ​ចុះ ញ៉ាំ​ចុះ ផឹក​ចុះ ! កុំ​រអែង​ចិត្ត​ថ្លើម​អី ព្រោះ​កម្មវិធី​នេះ ខ្ញុំ​មិនបាន​ចំណាយ​លុយ​កាក់​អី​ទេ ដោយ​មាន​ការ​ឧបត្ថម​យ៉ាង​ពេញ​ទំហឹង​ពី Google និង ខ្មែរ​វិស្តា បាន​ជួយ​បញ្ឆែវ​ផង​ដែរ រួម​អ្នក​បម្រើ ស្អាត​ៗ​ទៀត សង្ឃឹម​ថា បង​ប្អូន មិត្រៗ នឹង​សប្បាយ​ ។ សូម​អញ្ជើញ បាទ…

20070221185309.jpg
សង្ឃឹម​ថា អ្នក​ទាំង​អស់​គ្នា​ពេញ​ចិត្ត សម្រាប់​ការ​ទទួល​រាក់ទាក់​នេះ…😀
anheuser_busch_beer.jpg
ចង់​ញ៉ាំ​អាណា​ក៏​បាន តាម​ចំណូល​ចិត្ត…

បញ្ឆែវ​ពី​ខ្មែរ​វិស្តា
beer-holster.jpg
ញ៉ាំ​មិន​អស់ អាច​យក​ទៅ​ផ្ទះ​បាន​ទៀត…

សូម​អរគុណ​ជា​អនេក ដែល​បាន​គាំទ្រ​«សម្រាប់​ខ្មែរ​» កន្លង​មក… សូម​សំណាង​ល្អ សុខ​ភាព​ល្អ និង សម្រេច​បាន​អ្វី​ៗ​គ្រប់​យ៉ាង ដែល​លោក​អ្នក​ប៉ង​ប្រាថ្នា ។

សម្រាប់​ខ្មែរ !!

14 thoughts on “កម្មវិធី​ធំ !!!

  1. Vannara ថ្ងៃសៅរ៍ ទី 22 ខែធ្នូ 2007 / 8:29 ល្ងាច

    អី​យ៉ា​… រក​អុស​ប្រទះ​ចង្ក្រាន​ហ្គាស​ហើយ​តើ​ខ្ញុំ😀 ចូល​មក​លេង​ចំ​ពេល​គេ​ជប់​លៀង​ធំ ហ៎ក​សូម​ cheer មួយ​ម្ចាស់​ផ្ទះ😉 ​លើក​ដាក់​សាច់​ស្អាត clean your glass, ok?😀

  2. វីរិយា ថ្ងៃសៅរ៍ ទី 22 ខែធ្នូ 2007 / 9:34 ល្ងាច

    Online party? បឿន​ឯង​ចេះ​តែមាន​ហើយ! សខខ

  3. ទឹម បឿន ថ្ងៃសៅរ៍ ទី 22 ខែធ្នូ 2007 / 9:40 ល្ងាច

    ដាក់​មួយ​លោក​វណ្ណរ៉ា !! លើក​ឱ្យ​ដាច់​ហ្មង​រ៉ូវ ! ឱ្យ​លោក​វី​នៅ​ឈរ​លេប​ទឹក​មាត់​ហ្នឹង​ហើយ បើ​មិន​ចង់​ចូល😉

  4. Vannara ថ្ងៃសៅរ៍ ទី 22 ខែធ្នូ 2007 / 10:09 ល្ងាច

    សូម​ថែម​មួយ​កែវ​ទៀត​ម៉ោ​លោក​បង​បឿន ង៉ៃ​នេះ​ដាក់​អោយ​ដេក​នៅ​ផ្ទះ​ល្បង​ម្តង មើល​ទៅ​បបូរ​ដល់​ហើយ​ល្បង😀

  5. ទឹម បឿន ថ្ងៃសៅរ៍ ទី 22 ខែធ្នូ 2007 / 10:18 ល្ងាច

    ដាក់​ចុះ​ៗ​ ដាក់​រ៉ូវ…!!! អត់​បញ្ហា​រ៉េ​ឡាបងវណ្ណរា ! កុំ​ភ័យ​ខ្លាច​ខ្វះ ខ្លាច​សល់ បើ​អស់​កូម៉ង់​ពី​ហ្គូហ្គល​បាន​មក​ភ្លាម​តែ​អាឡូវ​ហ្នឹង… ដាក់​ឱ្យ​ដេក​រ៉ូវ ! មិន​ខ្វះ​កន្លែង​ដេក​រ៉េ… ហិហិហិ… ខ្ញុំ​សុំ​ទោស… សុំ​ទៅ​បន្ទប់​ទឹក​មួយ​សិន !

  6. ទឹម បឿន ថ្ងៃសៅរ៍ ទី 22 ខែធ្នូ 2007 / 10:18 ល្ងាច

    ដាក់​ចុះ​ៗ​ ដាក់​រ៉ូវ…!!! អត់​បញ្ហា​រ៉េ​ឡាបងវណ្ណរា ! កុំ​ភ័យ​ខ្លាច​ខ្វះ ខ្លាច​សល់ បើ​អស់​កូម៉ង់​ពី​ហ្គូហ្គល​បាន​មក​ភ្លាម​តែ​អាឡូវ​ហ្នឹង… ដាក់​ឱ្យ​ដេក​រ៉ូវ ! មិន​ខ្វះ​កន្លែង​ដេក​រ៉េ… ហិហិហិ… ខ្ញុំ​សុំ​ទោស… សុំ​ទៅ​បន្ទប់​ទឹក​មួយ​សិន !

  7. Vannara ថ្ងៃសៅរ៍ ទី 22 ខែធ្នូ 2007 / 10:54 ល្ងាច

    ចុម​មើល​គេ ដាក់​ទើប​តែ​បាន​ម៉ា​សន្ទុះ​រត់​ចូល​បន្ទប់​ទឹក😀 ទៅ​ធ្វើ​អី? បើ​ទៅ​ចាក់​បាញ់​ឆេវ​គឺ​ប្រព្រឹត្ត​ខុស​ច្បាប់​ផឹក​ស៊ី​ហើយ កិ​​កិ​កិ​កិ…

  8. សុវណ្ណរចនា ថ្ងៃអាទិត្យ ទី 23 ខែធ្នូ 2007 / 10:15 ព្រឹក

    ត្រូវ​រ៉ូវ​គ្នា​ដល់​ហើយ បង​បឿន​និង​បង​វណ្ណារ៉ា​នៀក ! សួរ​តាម​ត្រង់​ចុះ បាន​ឆ្អែត​អត់ ពីធី​ជប់​លៀង​តាម​ អន​ឡាញ​នេះ ?

  9. Vannara ថ្ងៃអាទិត្យ ទី 23 ខែធ្នូ 2007 / 10:38 ព្រឹក

    សម័យ​នេះ​ស្អី​ក៏​គេ​តាម​អនឡាញ​ដែរ ធ្វើការ​ក៏​តាម​អន​ឡាញ ប្រតិបត្តិ​ការណ៍​អាជី​វកម្ម​ក៏​តាម​អន​ឡាញ ធនាគារ​ក៏​តាម​អន​ឡាញ សូម្បី​តែ​គូ​​ស្រករ​ក៏​អ្នក​ខ្លះ​រក​តាម​អន​ឡាញ បើ​ចឹង​ទៅ​ហើយ​វា​មាន​ទៅ​ទាស់​ខុស​អី​បើ​គ្រាន់​តែ​ផឹក​ស៊ី​តាម​អន​ឡាញ😀 មិន​ចឹង​ហ្អេស​ល្បង​បឿន😉 យប់​មិញ​ ២ នាក់​ល្បង​បឿន​ដាក់​ដល់​ម៉ោង​ជាង ១១ ណ៎ រហូត​ដល់​អ្នក​ខ្លះ​សុំ​ទី​ចូល​បន្ទប់​ទឹក កិ​កិ​កិ​កិ​…

  10. ទឹម បឿន ថ្ងៃអាទិត្យ ទី 23 ខែធ្នូ 2007 / 10:43 ព្រឹក

    ល្បង​រ៉ា​កុំ​ចេះ​តែ​ថា​អាចឹង ! ធម្មតា​ទេ ផឹក​ហើយ​ត្រូវ​តែ​ទៅ​បន្ធូរ​ចេញ​វិញ​ខ្លះ​ទើប​បាន ។ ស្ដាយ​ដែរ យប់​មិញ កុំ​ឱ្យ​មាន​អ្នក​ណា​មក​អើត​មួយ មានតែ​ពីរ​នាក់​ល្បង​រ៉ា លោក​វី មក​អើត​មួយ​ភ្លែត​ដែរ តែ​អត់​ចូល​តុ បាន​តែ​មក​ដៀមដាម​រួច​ក៏​ទៅ​វិញ​បាត់ ។ ឥឡូវ របស់​នៅ​សេសសល់ ទុក​ឱ្យ​អ្នក​មក​ក្រោយ​ៗ​រើស​ចុះ សខខ!!!!!!!!

  11. khmerbird - ខេមរបក្សី ថ្ងៃអាទិត្យ ទី 23 ខែធ្នូ 2007 / 1:32 ល្ងាច

    សូមជួយអបអរសាទរ! ខ្ញុំសុំអារូបក្រោយគេនោះព្រោះមើលទៅគួរចាប់អារម្មណ៍

  12. ទឹម បឿន ថ្ងៃចន្ទ ទី 24 ខែធ្នូ 2007 / 10:37 ព្រឹក

    យក​អាមួយ​ណា​ក៏​បាន​ដែរ​បង !😀

  13. duongchan ថ្ងៃសុក្រ ទី 28 ខែធ្នូ 2007 / 10:25 ព្រឹក

    ចន្ទចូលមកម៉ាភ្លែតដែរ តែដល់បងទាំងពីរស្រវឺង ហើយលក់តាប៉ែខ្លាំងពេកក៏ចេញ
    ទៅវិញទៅ🙂

  14. Samady KS ថ្ងៃសុក្រ ទី 26 ខែធ្នូ 2008 / 11:32 ព្រឹក

    អស់ទាស់ហ្មង….. កម្មវិធីគេពិតេជាលយមែនហ្ន៎ ?
    ខ្ញុំចូលមកបានតែមួយភ្លេត ក៏ ស្រវឹងភ្លាមហ្មង តែ បើតាមខ្ញុំគិតណា….បងម្ចាស់ផ្ទះ គួតែដាក់ថែម ទឹកត្នោតជូ មួយមុខទៀតទៅ ទើបល្អ។ ខ្ញុំឃើញមានសុទ្ធតែ ស្រាបៀ តែអត់មាន ទឹកត្តោតជូផង…..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s