បងប្អូន មិត្រៗទាំងអស់ជាទីគោរព ។ ថ្ងៃនេះ «សម្រាប់ខ្មែរ» បើកកម្មវិធីដ៏មហាធំអស្ចារ្យមួយជូនដល់បងប្អូនមិត្រៗ បានសប្បាយម្ដង ។ «សម្រាប់ខ្មែរ» បានឆ្លងកាត់ឧបសគ្គ កាត់ព្យុះ កាត់ភ្លៀង មានទាំងល្អ អាក្រក់ អស់រយៈពេលមួយឆ្នាំមកហើយ ចាត់ទុកថា ការសប្បាយនេះ ជាការអបអរ ដល់ប្លក់នេះ ដែលអាចមានជីវិតមកដល់ពេលនេះ និង មានការគាំទ្រពីមិត្រៗ ក៏ច្រើនគួរសមដែរ ។ ដូច្េះ ចាត់ទុក្ខថា បងប្អូន មិត្រៗ នឹងផ្ដល់កិត្តិយសដល់ខ្ញុំ ជួយអញ្ជើញចូលរួមកម្មវិធីនេះ ដោយរីករាយផងចុះ ។ សូមចាត់ទុក្ខគ្រប់យ៉ាងនៅទីនេះ ដូចជាផ្ទះរបស់បងប្អូន មិត្រៗទៅចុះ ពិសារចុះ ញ៉ាំចុះ ផឹកចុះ ! កុំរអែងចិត្តថ្លើមអី ព្រោះកម្មវិធីនេះ ខ្ញុំមិនបានចំណាយលុយកាក់អីទេ ដោយមានការឧបត្ថមយ៉ាងពេញទំហឹងពី Google និង ខ្មែរវិស្តា បានជួយបញ្ឆែវផងដែរ រួមអ្នកបម្រើ ស្អាតៗទៀត សង្ឃឹមថា បងប្អូន មិត្រៗ នឹងសប្បាយ ។ សូមអញ្ជើញ បាទ…
សង្ឃឹមថា អ្នកទាំងអស់គ្នាពេញចិត្ត សម្រាប់ការទទួលរាក់ទាក់នេះ… 😀
ចង់ញ៉ាំអាណាក៏បាន តាមចំណូលចិត្ត…
បញ្ឆែវពីខ្មែរវិស្តា
ញ៉ាំមិនអស់ អាចយកទៅផ្ទះបានទៀត…
សូមអរគុណជាអនេក ដែលបានគាំទ្រ«សម្រាប់ខ្មែរ» កន្លងមក… សូមសំណាងល្អ សុខភាពល្អ និង សម្រេចបានអ្វីៗគ្រប់យ៉ាង ដែលលោកអ្នកប៉ងប្រាថ្នា ។
សម្រាប់ខ្មែរ !!
អីយ៉ា… រកអុសប្រទះចង្ក្រានហ្គាសហើយតើខ្ញុំ 😀 ចូលមកលេងចំពេលគេជប់លៀងធំ ហ៎កសូម cheer មួយម្ចាស់ផ្ទះ 😉 លើកដាក់សាច់ស្អាត clean your glass, ok? 😀
Online party? បឿនឯងចេះតែមានហើយ! សខខ
ដាក់មួយលោកវណ្ណរ៉ា !! លើកឱ្យដាច់ហ្មងរ៉ូវ ! ឱ្យលោកវីនៅឈរលេបទឹកមាត់ហ្នឹងហើយ បើមិនចង់ចូល 😉
សូមថែមមួយកែវទៀតម៉ោលោកបងបឿន ង៉ៃនេះដាក់អោយដេកនៅផ្ទះល្បងម្តង មើលទៅបបូរដល់ហើយល្បង 😀
ដាក់ចុះៗ ដាក់រ៉ូវ…!!! អត់បញ្ហារ៉េឡាបងវណ្ណរា ! កុំភ័យខ្លាចខ្វះ ខ្លាចសល់ បើអស់កូម៉ង់ពីហ្គូហ្គលបានមកភ្លាមតែអាឡូវហ្នឹង… ដាក់ឱ្យដេករ៉ូវ ! មិនខ្វះកន្លែងដេករ៉េ… ហិហិហិ… ខ្ញុំសុំទោស… សុំទៅបន្ទប់ទឹកមួយសិន !
ដាក់ចុះៗ ដាក់រ៉ូវ…!!! អត់បញ្ហារ៉េឡាបងវណ្ណរា ! កុំភ័យខ្លាចខ្វះ ខ្លាចសល់ បើអស់កូម៉ង់ពីហ្គូហ្គលបានមកភ្លាមតែអាឡូវហ្នឹង… ដាក់ឱ្យដេករ៉ូវ ! មិនខ្វះកន្លែងដេករ៉េ… ហិហិហិ… ខ្ញុំសុំទោស… សុំទៅបន្ទប់ទឹកមួយសិន !
ចុមមើលគេ ដាក់ទើបតែបានម៉ាសន្ទុះរត់ចូលបន្ទប់ទឹក 😀 ទៅធ្វើអី? បើទៅចាក់បាញ់ឆេវគឺប្រព្រឹត្តខុសច្បាប់ផឹកស៊ីហើយ កិកិកិកិ…
ត្រូវរ៉ូវគ្នាដល់ហើយ បងបឿននិងបងវណ្ណារ៉ានៀក ! សួរតាមត្រង់ចុះ បានឆ្អែតអត់ ពីធីជប់លៀងតាម អនឡាញនេះ ?
សម័យនេះស្អីក៏គេតាមអនឡាញដែរ ធ្វើការក៏តាមអនឡាញ ប្រតិបត្តិការណ៍អាជីវកម្មក៏តាមអនឡាញ ធនាគារក៏តាមអនឡាញ សូម្បីតែគូស្រករក៏អ្នកខ្លះរកតាមអនឡាញ បើចឹងទៅហើយវាមានទៅទាស់ខុសអីបើគ្រាន់តែផឹកស៊ីតាមអនឡាញ 😀 មិនចឹងហ្អេសល្បងបឿន 😉 យប់មិញ ២ នាក់ល្បងបឿនដាក់ដល់ម៉ោងជាង ១១ ណ៎ រហូតដល់អ្នកខ្លះសុំទីចូលបន្ទប់ទឹក កិកិកិកិ…
ល្បងរ៉ាកុំចេះតែថាអាចឹង ! ធម្មតាទេ ផឹកហើយត្រូវតែទៅបន្ធូរចេញវិញខ្លះទើបបាន ។ ស្ដាយដែរ យប់មិញ កុំឱ្យមានអ្នកណាមកអើតមួយ មានតែពីរនាក់ល្បងរ៉ា លោកវី មកអើតមួយភ្លែតដែរ តែអត់ចូលតុ បានតែមកដៀមដាមរួចក៏ទៅវិញបាត់ ។ ឥឡូវ របស់នៅសេសសល់ ទុកឱ្យអ្នកមកក្រោយៗរើសចុះ សខខ!!!!!!!!
សូមជួយអបអរសាទរ! ខ្ញុំសុំអារូបក្រោយគេនោះព្រោះមើលទៅគួរចាប់អារម្មណ៍
យកអាមួយណាក៏បានដែរបង ! 😀
ចន្ទចូលមកម៉ាភ្លែតដែរ តែដល់បងទាំងពីរស្រវឺង ហើយលក់តាប៉ែខ្លាំងពេកក៏ចេញ
ទៅវិញទៅ 🙂
អស់ទាស់ហ្មង….. កម្មវិធីគេពិតេជាលយមែនហ្ន៎ ?
ខ្ញុំចូលមកបានតែមួយភ្លេត ក៏ ស្រវឹងភ្លាមហ្មង តែ បើតាមខ្ញុំគិតណា….បងម្ចាស់ផ្ទះ គួតែដាក់ថែម ទឹកត្នោតជូ មួយមុខទៀតទៅ ទើបល្អ។ ខ្ញុំឃើញមានសុទ្ធតែ ស្រាបៀ តែអត់មាន ទឹកត្តោតជូផង…..