៥០% ដូចគ្នា


មេព្រៃ​ជនជាតិ​មិកស៊ិក​ម្នាក់ ចូល​ហាង​ទិញ​កាំភ្លើង​ទៅ​បាញ់​ទន្សាយ​ប៉ះចំ​កាំភ្លើង​ខូច នៅ​ពេល​ទៅ​ដល់​កន្លែង​បាញ់​ទន្សាយ​តើប​ដឹង ។ គាត់​ខំ​ជួសជុល​យ៉ាង​ណា​ក៏​ប្រើ​ការ​មិន​កើត ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​មួម៉ៅ ។ មក​ដល់​ពាក់​កណ្ដាល​ផ្លូវ ឃើញ​តូប​មួយ​ដាក់​ផ្លាក​ថា ម្ហូប​ទន្សាយ ។ ដោយ​គាត់​មាន​ចំណូល​សាច់​ទន្សាយ​ស្រាប់ ក៏​ចូល​តូប​នោះ ហើយ​បញ្ជា​ថា៖

  • ស៊ុប​សាច់​ទន្សាយ​ពិសេស​មួយ​ឆ្នាំង !
  • បន្តិច​ក្រោយ​មក ស៊ុប​ក៏​មក​ដល់ ។ មេព្រៃ​ភ្លក់​ហើយ ស្រែក​ហៅ​ចុងភៅ​មក​សួរ​ភ្លាម ។

  • ស៊ុប​នេះ ដូច​ជា​មិន​មែន​សាច់​ទន្សាយ​ទេ ឆ្លើយ​ត្រង់​មក​មើល តើ​​ឯង​លាយ​សាច់​អី​ខ្លះ ?
  • ចុងភៅ​ភ័យ ក៏​ឆ្លើយ​តាម​ត្រង់៖

  • លាយ​សាច់​ក្របី​ខ្លះ​ទាន !
  • មេព្រៃ​សួរ​គំហក​ខ្លាំង​ថា៖

  • ឯង​លាយ​របៀប​ម៉េច ?
  • ចុងភៅ​ឆ្លើយ៖

  • លាយ ៥០% ដូច​គ្នា
  • មេព្រៃ​ក្ដៅ​ស្លឹក​ត្រចៀក​ង៉ឹង ស្រែក​ចំទាល​ដាក់​ចុងភៅ៖

  • ឯង​ពន្យល់​ឱ្យ​ច្បាស់​បន្តិច​បាន​ទេ ?
  • ចុងភៅ​តប៖

  • បាទ​ទាន គឺ​ខ្ញុំ​លាយ​ក្នុង​សមាមាត្រ ក្របី ១ ចំហៀង និង ទន្សាយ​មួយ​ចំហៀង ស្មើ​ភាគរយ​គ្នា​ល្អ​ណាស់​ទាន ចំ​ឯកទេស​របស់​ខ្ញុំ ។
  • មេព្រៃ​ហួស​ចិត្ត​អស់​វាចា​នឹង​ថា៖

  • អញ​ថ្ងៃ​នេះ​ក្របី​សុទ្ធ​តែ​ម្ដង !!! ៕

ដកស្រង់​ពី ទស្សនាវដ្ដី គណិតវិទ្យា និង វិទ្យាសាស្ត្រ

4 thoughts on “៥០% ដូចគ្នា

  1. [ សុភ័ក្ត្រ ] ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែធ្នូ 2007 / 10:12 ល្ងាច

    អត់​យល់

  2. កុសល ថ្ងៃសុក្រ ទី 21 ខែធ្នូ 2007 / 7:52 ល្ងាច

    ហាស ហា ហា ហា ហ……………….កុំច្រឡំថារឿងណឹងកំប្លែង មិញខ្ញុំចាក់ក្រឡេកខ្លួនឯងទេ ។

  3. Vannara ថ្ងៃសុក្រ ទី 21 ខែធ្នូ 2007 / 8:48 ល្ងាច

    ?????????????​ ម៉េច​បាន​ក្របីសុទ្ធ?😀 ហាស​ហា​ហា​ហា… ឈប់​ហៅ​គាត់​មេ​ព្រៃ ហៅ​គាត់​ថាមេ​ក្របី​វិញ😀

  4. ទឹម បឿន ថ្ងៃសៅរ៍ ទី 22 ខែធ្នូ 2007 / 8:20 ព្រឹក

    បង​ពីរ​នាក់​ខាង​លើ​នោះ អត់​ដឹង​រឿង​គេ​កំប្លែង​ត្រង់ណា ! មើល​ត្រង់ ៥០% ដូច​គ្នា គឺ​មិន​មែន ទន្សាយ​ ១គីឡូ ក្របី ១គីឡូ​ទេ គឺ​ទន្សាយ​មួយ​ចំហៀង ក្របី​មួយ​ចំហៀង គិត​មើល​ទៅ ទំនង​ជា​សាច់​ក្របី​សុទ្ធ​ទេ​ ? ល្បង​ភាក់​ហ្នឹង ម៉េច​បាន​អាន​អត់​យល់ ភាសា​ខ្មែរ​តើ ! ចង់​ឆ្ងល់ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s