មេព្រៃជនជាតិមិកស៊ិកម្នាក់ ចូលហាងទិញកាំភ្លើងទៅបាញ់ទន្សាយប៉ះចំកាំភ្លើងខូច នៅពេលទៅដល់កន្លែងបាញ់ទន្សាយតើបដឹង ។ គាត់ខំជួសជុលយ៉ាងណាក៏ប្រើការមិនកើត ក៏ត្រឡប់មកផ្ទះវិញទាំងមួម៉ៅ ។ មកដល់ពាក់កណ្ដាលផ្លូវ ឃើញតូបមួយដាក់ផ្លាកថា ម្ហូបទន្សាយ ។ ដោយគាត់មានចំណូលសាច់ទន្សាយស្រាប់ ក៏ចូលតូបនោះ ហើយបញ្ជាថា៖
- ស៊ុបសាច់ទន្សាយពិសេសមួយឆ្នាំង !
- ស៊ុបនេះ ដូចជាមិនមែនសាច់ទន្សាយទេ ឆ្លើយត្រង់មកមើល តើឯងលាយសាច់អីខ្លះ ?
- លាយសាច់ក្របីខ្លះទាន !
- ឯងលាយរបៀបម៉េច ?
- លាយ ៥០% ដូចគ្នា
- ឯងពន្យល់ឱ្យច្បាស់បន្តិចបានទេ ?
- បាទទាន គឺខ្ញុំលាយក្នុងសមាមាត្រ ក្របី ១ ចំហៀង និង ទន្សាយមួយចំហៀង ស្មើភាគរយគ្នាល្អណាស់ទាន ចំឯកទេសរបស់ខ្ញុំ ។
- អញថ្ងៃនេះក្របីសុទ្ធតែម្ដង !!! ៕
បន្តិចក្រោយមក ស៊ុបក៏មកដល់ ។ មេព្រៃភ្លក់ហើយ ស្រែកហៅចុងភៅមកសួរភ្លាម ។
ចុងភៅភ័យ ក៏ឆ្លើយតាមត្រង់៖
មេព្រៃសួរគំហកខ្លាំងថា៖
ចុងភៅឆ្លើយ៖
មេព្រៃក្ដៅស្លឹកត្រចៀកង៉ឹង ស្រែកចំទាលដាក់ចុងភៅ៖
ចុងភៅតប៖
មេព្រៃហួសចិត្តអស់វាចានឹងថា៖
ដកស្រង់ពី ទស្សនាវដ្ដី គណិតវិទ្យា និង វិទ្យាសាស្ត្រ
អត់យល់
ហាស ហា ហា ហា ហ……………….កុំច្រឡំថារឿងណឹងកំប្លែង មិញខ្ញុំចាក់ក្រឡេកខ្លួនឯងទេ ។
????????????? ម៉េចបានក្របីសុទ្ធ? 😀 ហាសហាហាហា… ឈប់ហៅគាត់មេព្រៃ ហៅគាត់ថាមេក្របីវិញ 😀
បងពីរនាក់ខាងលើនោះ អត់ដឹងរឿងគេកំប្លែងត្រង់ណា ! មើលត្រង់ ៥០% ដូចគ្នា គឺមិនមែន ទន្សាយ ១គីឡូ ក្របី ១គីឡូទេ គឺទន្សាយមួយចំហៀង ក្របីមួយចំហៀង គិតមើលទៅ ទំនងជាសាច់ក្របីសុទ្ធទេ ? ល្បងភាក់ហ្នឹង ម៉េចបានអានអត់យល់ ភាសាខ្មែរតើ ! ចង់ឆ្ងល់ !