សមត្ថកិច្ច​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​ព្រះសង្ឃ នៅ​មុខ​ស្ថានទូត​វៀតណាម


អត្ថបទ​ទាំង​ស្រុង​ពី កាសែត​កោះសន្តិភាព


រាជ​ធានី​ភ្នំពេញ​ ​៖ យ៉ាង​ហោច​ណាស់​ ​មាន​ព្រះ​សង្ឃ​ខ្មែរ​កម្ពុ​ជា​ក្រោម​៦អង្គ​ត្រូវ​បាន​គេ​អះអាង​ថា​រង​របួស​ ​ធ្ងន់​ ​និង​១អង្គ​ទៀត​សន្លប់​ ​ខ​ណៈ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​សមត្ថ​កិច្ច​ប៉ូលិស​កាល​ពី​ថ្ងៃ​ទី​១៧ ធ្នូ​ ​២០០៧ នៅ​ពេល​ដែល​ព្រះ​សង្ឃ​ខ្មែរ​កម្ពុ​ជា​ក្រោម​ ​ប្រមាណ​ជិត​៥០អង្គ​មក​ពី​វ​ត្ដ​នានា​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ​បាន​ព្យាយាម​ ​យក​ញ​ត្ដិ​ទៅ​ដាក់​ជូន​តំណាង​ស្ថាន​ទូត​វៀ​ត​ណា​ម​ប្រចាំ​នៅ​កម្ពុ​ជា​ ​ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​វៀ​ត​ណា​ម​ដោះ​ ​លែង​លោក​ទឹម​ ​សា​ខន​ ​និង​ព្រះ​សង្ឃ​៥អង្គ​ ​ដែល​កំពុង​ជាប់​ឃុំ​ឃាំង​នៅ​វៀ​ត​ណា​ម​ ​និង​សូម​ឱ្យ​មាន​ការ​ ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ ​។
នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ​ ​២០០៧ ក្រុម​ព្រះ​សង្ឃ​ខ្មែរ​កម្ពុ​ជា​ក្រោម​បាន​និ​ម​ន្ដម​ក​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​ស្ថាន​ទូត​ ​វៀ​ត​ណា​ម​ ​ស្ថិត​តាម​ប​ណ្ដោ​យ​មហា​វិ​ថី​ព្រះ​មុនី​វង្ស​ ​ក្នុង​ខណ្ឌ​ចំ​ការ​មន​ ​ដើម្បី​ដាក់​ញ​ត្ដិ​ទាមទារ​ចំនួន​ពីរ​ ​ទំព័រ​ដែល​សរ​សេរ​ជា​ភាសា​ខ្មែរ​ ​និង​វៀ​ត​ណា​ម​។​ ​យោង​តាម​ក្រុម​អ្នកតា​ម​ដាន​ព្រឹត្ដិ​ការណ៍​នៅ​ខាង​មុខ​ ​ស្ថាន​ទូត​វៀ​ត​ណា​ម​បាន​ឱ្យ​ដឹង​ថា​ ​ព្រះ​សង្ឃ​ខ្មែរ​កម្ពុ​ជា​ក្រោម​បាន​ព្យាយាម​នាំ​យក​ញ​ត្ដិ​ដាក់​ជូន​ម​ន្ដ្រី​ស្ថាន​ទូត​ ​ហើយ​មាន​ព្រះ​សង្ឃ​៥អង្គ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​យក​ញ​ត្ដិ​ចូល​ ​តែ​ក៏​មាន​ផ្ទុះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ព្រះ​ ​សង្ឃ​និង​ប៉ូលិស​ ​។


ព្រះ​សង្ឃ​កម្ពុ​ជា​ក្រោម​ដែល​ក្រាញ​នៅ​មុខ​សមត្ថ​កិច្ច​ ​និង​ទិដ្ឋភាព​ដែល​សមត្ថ​កិច្ច​ទទួល​ការ​គប់​ដប​ទឹក​សុទ្ធ​

ព្រះ​តេជ​គុណ​ ​យឿ​ង​ ​សិន​ ​ចៅអធិការ​វ​ត្ដ​សាមគ្គី​រង្សី​ ​និង​ជា​ប្រធាន​សមាគម​ខ្មែរ​កម្ពុ​ជា​ក្រោម​នៅ​កម្ពុ​ជា​ ​បាន​មាន​សង្ឃ​ដីកា​ប្រាប់​កោះ​ស​ន្ដិ​ភាព​តាម​ទូរស័ព្ទ​ថា​ ​ព្រះ​អង្គ​បាន​ទទួល​ព័ត៌មាន​ជុំ​វិញ​ការ​នាំ​ញ​ត្ដិ​របស់​ព្រះ​ ​សង្ឃ​ខ្មែរ​កម្ពុ​ជា​ក្រោម​ទៅ​ដាក់​ជូន​ស្ថាន​ទូត​វៀ​ត​ណា​ម​ដែរ​ ​ប៉ុន្ដែ​មិន​ដឹង​អំពី​ចំនួន​ព្រះ​សង្ឃ​ចូល​រួម​ពិត​ប្រាកដ​ ​ទេ​ ​។ ព្រះ​តេជ​គុណ​ប​ន្ដ​ថា​ ​ខ្លឹម​សារ​ញ​ត្ដិ​រួម​មាន​ការ​ស្នើ​សុំ​ដោះ​លែង​លោក​ទឹម​ ​សា​ខន​ ​អតីត​ចៅអធិការ​វ​ត្ដ​ ​ភ្នំ​ដិ​នខា​ង​ជើង​នៅ​ខេ​ត្ដ​តាកែ​វ​ ​ការ​ដោះ​លែង​ព្រះ​សង្ឃ​៥អង្គ​ ​និង​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​របស់​ពលរដ្ឋ​ខ្មែរ​ ​កម្ពុ​ជា​ក្រោម​នៅ​វៀ​ត​ណា​ម​ ​។


ការ​ប្រ​ទូ​ស្ដ​រ៉ា​យ​គ្នា​រវាង​ព្រះ​សង្ឃ​និង​សមត្ថ​កិច្ច​ ​(រូប​ថត​ ​ជោគជ័យ​)

លោក​អាង​ ​ច័​ន្ទ​រិ​ទ្ធ​ ​នាយក​ប្រតិបត្ដិ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុ​ជា​ក្រោម​បាន​អះអាង​ថា​ ​បើ​តាម​ ​ក្រុម​ការងារ​របស់​លោក​ ​ដែល​បាន​ចូល​រួម​តាម​ដាន​ឱ្យ​ដឹង​ថា​ ​មាន​ព្រះ​សង្ឃ​៦អង្គរ​ងរ​បួស​ធ្ងន់​ ​និង​១អង្គ​ ​ស​ន្ល​ប់​។​ ​លោក​ប​ន្ដ​ថា​ ​”ក្រុម​ព្រះ​សង្ឃ​ទាមទារ​ដាក់​ញ​ត្ដិ​ដល់​ស្ថាន​ទូត​ដោយ​អហិង្សា​ ​តែ​ក្រុម​ប៉ូលិស​ ​បាន​រារាំង​មិន​ឱ្យ​ចូល​” ។ ព្រះ​សង្ឃ​ព្រះ​នាម​ចៅ​ ​វង់​ ​គង់នៅ​វ​ត្ដ​សាមគ្គី​រង្សី​បាន​មាន​សង្ឃ​ដីកា​ថា​ ​”អាត្មា​ ​យក​ញ​ត្ដិ​ដាក់​ជូន​ស្ថាន​ទូត​យួន​ ​តែ​ប៉ូលិស​មិន​ព្រម​ឱ្យ​ចូល​ ​ហើយ​ព្រះ​សង្ឃ​ត្រូវ​សំ​រុក​ចូល​ដើម្បី​ជួយ​ក្នុង​ ​ការ​ឱ្យ​ស្ថាន​ទូត​ទទួល​” ។
ទោះបីជា​យ៉ាង​ណា​ ​ដំបូង​មុន​ពេល​មាន​អំពើ​ហិង្សា​រវាង​ព្រះ​សង្ឃ​ ​និង​ប៉ូលិស​នោះ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​ស្ថាន​ទូត​វៀ​ត​ណា​ម​តាម​រ​យៈ​ព្រះ​សង្ឃ​តំណាង​ប្រាំ​អង្គ​គឺ​ព្រះ​នាម​ថា​ច់​ ​សឺ​ង​ង៉ា​, លឹ​ម​ ​ម៉ា​ញ់​, ដាវ​ ​ចន្ទ​ដូ​រ៉ា​, ថា​ច់​ ​សឺ​ហ៊ា​ ​និង​ ​ថា​ច់​ ​ខាន់​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​មុខ​ស្ថាន​ទូត​ដោយ​នាំ​ញ​ត្ដិ​ទៅ​ជាមួយ​ ​។ ប៉ុន្ដែ​ ក្រុម​ប៉ូលិស​ការពារ​សុវត្ថិ​ភាព​ស្ថាន​ទូត​ ​បាន​ចូល​រួម​សំ​រប​សំ​រួល​ដល់​ក្រុម​ព្រះ​សង្ឃ​ខ្មែរ​កម្ពុ​ជា​ក្រោម​ ​ដែល​ ​ចេះ​តែ​ទទូច​សំ​រុក​ចូល​ទៅ​កាន់​មុខ​ស្ថាន​ទូត​ ​ដោយ​សំដែង​នូវ​សកម្មភាព​ខឹង​សម្បា​ចំពោះ​ក្រុម​ប៉ូលិស​ ​។
ក្រុម​សមត្ថ​កិច្ច​ខណ្ឌ​ចំ​ការ​មន​ដែល​បាន​ចូល​រួម​ក្នុង​ការ​ទប់​ស្កាត់​ការ​សំ​រុក​ចូល​របស់​ក្រុម​ព្រះ​សង្ឃ​ ​គេ​ឃើញ​ ​លោក​អធិការ​រង​ ​គល់​ ​យឺ​ ​បាន​ស្រែក​បញ្ជា​កម្លាំង​ឱ្យ​ចូល​ទប់​ស្កាត់​ ​ដោយ​បញ្ជា​ឱ្យ​ប្រើ​ដំបង​ឆក់​សំ​រុល​ចូល​ ​ដែល​ហាក់​ដូច​ជាស​មរ​ភូមិ​កើត​ឡើង​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ​ ​។ រ​យៈ​ពេល​ប្រហែល​ពីរ​ម៉ោង​ដែល​ក្រុម​ ​ប៉ូលិស​បាន​ទប់​ស្កាត់​ព្រះ​សង្ឃ​ ​ហើយ​ព្រះ​សង្ឃ​បាន​ដក​ថយ​រត់​ប្រសេច​ប្រសាច​ពេញ​ផ្លូវ​ថ្នល់​ ​បណ្ដាល​ឱ្យ​ការ​ ​ធ្វើ​ចរាចរណ៍​ត្រូវ​ស្ទះ​មួយ​រ​យៈ​ ​។
ក្រុម​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា​ ​មាន​ប៉ូលិស​មួយ​ចំនួន​បាន​រង​របួស​ស្រាល​ដោយសារ​ការ​គប់​ដប​ទឹក​សុទ្ធ​ពី​ក្រុម​ ​ព្រះ​សង្ឃ​ ​ខ​ណៈ​ប៉ូលិស​ខំ​រារាំង​តែ​ព្រះ​សង្ឃ​នៅ​តែ​សំ​រុក​ចូ​ល​។​ ​លោក​ ​ទ្រិ​ញ​ ​បា​កឹ​ម​ ​ម​ន្ដ្រី​អ្នក​នាំ​ពាក្យ​ ​ស្ថាន​ទូត​វៀ​ត​ណា​ម​ប្រចាំ​នៅ​ប្រទេស​កម្ពុ​ជា​ ​បាន​ប្រាប់​កោះ​ស​ន្ដិ​ភាព​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៧ ធ្នូ​ ​២០០៧ ក្រោយ​ពេល​កើត​មាន​ព្រឹត្ដិ​ការណ៍​នោះ​ថា​ ​”ខ្ញុំ​ជាប់​រវល់​មិន​អាច​ធ្វើ​អត្ថា​ធិ​ប្បា​យ​បាន​នៅ​ឡើយ​ទេ​ ​ជុំ​វិញ​ ​បញ្ហា​នេះ​” ។ បន្ទាប់​មក​លោក​ក៏​ដាក់​ទូរស័ព្ទ​ចុះ​ទៅ​ ​។
ព្រះ​សង្ឃ​មួយ​អង្គ​ដែល​គេ​ស្គាល់​ថា​ ​ជា​អ្នក​ដឹកនាំ​សកម្មភាព​នេះ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ដាក់​ញ​ត្ដិ​ចូល​ស្ថាន​ទូត​ ​វៀ​ត​ណា​ម​នោះ​គ្រាន់​តែ​ជា​សំណើ​សុំ​ដោយ​អហិង្សា​ ​ព្រោះ​ថ្មី​ៗកន្លង​មក​នេះ​មាន​ព្រះ​សង្ឃ​៥អង្គ​ត្រូវ​បាន​ចាប់​ ​ផ្សឹក​ ​និង​ឃុំ​ឃាំង​ពី​ពីរ​ឆ្នាំ​ដល់​បួន​ឆ្នាំ​។​ ​ជាមួយ​នេះ​ក៏​សូម​ឱ្យ​ដោះ​លែង​លោក​ទឹម​ ​សា​ខន​ ​និង​បញ្ហា​ដី​ធ្លី​នៅ​ ​កម្ពុ​ជា​ក្រោម​ផង​ដែរ​ ​ដូច្នេះ​ហើយ​ទើប​ព្រះ​សង្ឃ​មក​តវ៉ា​នៅ​ស្ថាន​ទូត​វៀ​ត​ណា​ម​ ​។
ព្រះ​តេជ​គុណ​ ​យឿ​ង​ ​សិន​ ​ប​ន្ដ​ថា​ ​ការ​ទាមទារ​របស់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​នៅ​កម្ពុ​ជា​ ​នា​ពេល​នេះ​ ​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​កម្ពុ​ជា​ក្រោម​ប្រមាណ​៤០០នាក់​កំពុង​ធ្វើ​បាតុកម្ម​នៅ​ឯ​ទី​ក្រុង​ហូ​ជី​មិ​ញ​ ​ប្រទេស​ ​វៀ​ត​ណា​ម​ ​ដើម្បី​ឱ្យ​មាន​ការ​ដោះ​ស្រាយ​ដោយ​អាជ្ញា​ធ​រ​នៃ​ប្រទេស​វៀ​ត​ណា​ម​បច្ចុប្បន្ន​ ​។ គេ​មាន​ការ​កត់​ ​សំគាល់​ថា​ ​ការ​តវ៉ា​នេះ​ជា​លើក​ទី​មួយ​ហើយ​ ​ដែល​ព្រះ​សង្ឃ​ខ្មែរ​កម្ពុ​ជា​ក្រោម​បាន​សំ​រុក​ចូល​ដល់​ខាង​មុខ​ ​ស្ថាន​ទូត​វៀ​ត​ណា​ម​ ​។ បន្ទាប់​ពី​ការ​សំ​រុក​ចូល​ទៅ​កាន់​ស្ថាន​ទូត​វៀ​ត​ណា​ម​ ​ក្រុម​ព្រះ​សង្ឃ​ក៏​បាន​រំសាយ​ ​ទៅ​តាម​វ​ត្ដ​វិញ​នៅ​វេលា​ម៉ោង​១០និង​៣០នាទី​ព្រឹក​ថ្ងៃ​ដដែល​ ​។ អធិក​រ​ណ៍​នេះ​នៅ​តែ​ប​ន្ដ​ការ​ស្មុគ​ស្មាញ​ ​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s