អំពើ​ហិង្សា​មក​លើ​ព្រះសង្ឃ នៅ​មុខ​ស្ថានទូត​វៀតណាម


កាល​ពី​ម៉ោង ៨ ព្រឹក​មិញ​នេះ ព្រះសង្ឃ​ប្រហែល ៥០ អង្គ និង ជន​ស៊ីវិល ប្រហែល ២០ នាក់ បាន​ដង្ហែ​ក្បួន​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម ដើម្បី​ស្នើរ​សុំ​ឱ្យ​​បញ្ជូល​សង្ឃ ទឹម សាខន ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ និង សង្ឃ ៥ អង្គ​ទៀត ដែល​កំពុង​ជាប់​គុក​នៅ​វៀតណាម ។ ការ​ដង្ហែ​ក្បួន​តវ៉ា​នេះ ក៏​ក្នុង​គោលបំណង​មួយ​ទៀត គឺ​តវ៉ា​យក​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​អាជ្ញាធរ​វៀតណាម​រឹបអូស​យក​ទៅ​ផង​ដែរ ។
ក្បួន​នេះ ត្រូវ​បាន​ប៉ូលីស​ហាមឃាត់​មិន​អនុញ្ញាត​ឱ្យ​ចូល​ស្ថានទូត​វៀតណាម ហើយ​ព្រះសង្ឃ និង ជន​ស៊ីវិល ដែល​ចូល​រួម​ក្នុង​ក្បួន​នេះ ក៏​បាន​អង្គុយ​នៅ​ខាង​មុខ​ស្ថានទូត​នៅ​យ៉ាង​ស្ងប់ស្ងៀម​អស់​ជា​ច្រើន​ម៉ោង ។
នៅ​ម៉ោង ១០”៣០ នាទិ អាជ្ញាធរ​ខ្មែរ​ បាន​ដឹក​កម្លាំង​មក​ដើម្បី​បណ្ដេញ​ក្រុម​អ្នក​តវ៉ា​ចេញ​ពី​មុខ​ស្ថានទូត​វៀតណាម ដែល​ធ្វើ​ឱ្យ​កើត​មាន​ជា​អំពើ​ហិង្សា​យ៉ាង​ខ្លាំង​ក្លា​​រវាង​ប៉ូលីស និង ព្រះសង្ឃ ។

រូប​ពី KI Media Hun Sen’s dogs are doing a good job at protecting Hun Sen’s masters

 

 

 

 

 

 

 

 

 

 

7 thoughts on “អំពើ​ហិង្សា​មក​លើ​ព្រះសង្ឃ នៅ​មុខ​ស្ថានទូត​វៀតណាម

  1. ទឹម បឿន ថ្ងៃចន្ទ ទី 17 ខែធ្នូ 2007 / 9:02 ល្ងាច

    មិន​ដឹង​ថា​ប្រកាន់​ខ្ជាប់​ព្រះពុទ្ធ​សាសនា​យ៉ាង​ណា​ទេ ពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ​ត្រង់​ណា​ទេ បើ​ដេញ​វាយ​លោក​សង្ឃ ដូច​ដេញ​វាយ​គោ​ទៅ​ហើយ… ?!!? អស្ចារ្យ​មែន មិន​ចាញ់​ភូមា​ទេ !!!!

  2. [ សុភ័ក្ត្រ ] ថ្ងៃអង្គារ ទី 18 ខែធ្នូ 2007 / 12:04 ព្រឹក

    អស្ចារ្យ​ថត​រូប​បាន​ល្អ​ណាស់ ង៉ៃ​មុន​ឮ​រដ្ឋាភិបាល​ខ្មែរ​និយាយ​ច្បាស់​លាស់​​រឿង​ភូមា ចាំ​មើល​មើល៍​រឿង​ខ្លួន​ឯង​វិញ​និយាយ​បែប​ណា​ដែរ!

  3. Phy ថ្ងៃអង្គារ ទី 18 ខែធ្នូ 2007 / 2:35 ព្រឹក

    If i were a high ranking official in charge of the matter, i would meet and talk with their representatives in person and see what they need and how they want the govt to help discussing also the difficulties the govt face. It should work. Violence doesnt pay.

    Well, unless political stability is maintained, i don’t think Cambodia will ever catch up with the rest of the world. Those developed nations out there like the US, Japan and the UK are just a few examples. Even China, known as the communist country, is growing mainly due to the political stability, i believe. Not many countries with political instability in the world are developed, arent they?

  4. កែវ ឈុន ថ្ងៃអង្គារ ទី 18 ខែធ្នូ 2007 / 3:42 ព្រឹក

    អរគុណលោក បឿន ជាអនេក ដែលបានដាក់ពត៌មាននេះចែកជូនអោយមើល។

    ឃើញសកម្មភាពបង្ក្រាបព្រះសង្ឃនេះភ្លាម ធ្វើអោយចិត្ដខ្ញុំរំភើបញាប់ញ័រជាពន់ពេក ស្ទើររកពាក្យមកថ្លាថ្លែងពុំបានឡើយ។ ភាពញប់ញ័រទាំងអស់នេះ កើតចេញពីមនោសញ្ចេតនា ជាច្រើនអនេក ដែលកំពុងជំនះជំរះក្នុងចិត្ដរបស់ខ្ញុំ។ ខ្ញុំនឹកដល់ព្រះពុទ្ធសាសនាដែលជាដួងព្រលឹងនៃប្រជាជនខ្មែរទូទាំងអស់ ត្រូវស្ថិតក្រោមការគំរាមកំហែងយ៉ាងខ្លាំង ពីសមត្ថកិច្ចអាជ្ញាធម៌ប៉ូលិស ដែលកំពុងប្រព្រឹត្តនូវអំពើយុងឃ្នងដេញវាយព្រះសង្ឃដែលជាទីសក្ការបូជា ដូចជាដេញវ៉ៃសត្វធាតុ (ហ្វូងគោ) ។ ខ្ញុំនឹកដល់ កាលអាជ្ញាធម៌ប៉ូលិសបារាំងប្រើអំនាចផ្ដាច់ការ ចាប់ព្រះសង្ឃជាច្រើនអង្គ ដូចជា ព្រះគ្រូអាចារ្យហែម ចៀវ ផ្សឹកយកទៅដាក់គុកនៅកោះត្រលាច លោកគ្រូអាចារ្យនួន ដួង លោកគ្រូអាចារ្យប៉ាង ខាត់ លោកគ្រូអាចារ្យខៀវ ជុំ ជាដើម នេះសម័យបារាំង បារាំងវាមិនកាន់ព្រះពុទ្ធសាសនាដូចខ្មែរយើងអែណា ពួកគេអាចធ្វើអំពើដ៏អាក្រក់នេះបាន ដោយមិនបាច់គិតពីបុណ្យពីបាបអ្វីទេ ចុះថ្មីៗនេះ«ករណីលោកគ្រូទឹម សាខន ករណីបង្ក្រាបបាតុកម្មព្រះសង្ឃថ្មីៗ និង ថ្មីៗ» ប៉ូលិសខ្មែរ ដែលខ្លួនអែងជាពុទ្ធសាសនឹក ទាំងសាច់ ទាំងឈាម មានគិតពីបុណ្យបាបអ្វីខ្លះទេ? នេះវាជាការដេកស្ដោះទឹកមាត់ដាក់ទ្រូងខ្លួនអែងយ៉ាងពិតប្រាកដ ហើយបើយើងនិយាយពីសីលធម៌សង្គម វាគឺជាការរំលោភលើសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរបំផុតផង។

  5. naraths ថ្ងៃអង្គារ ទី 18 ខែធ្នូ 2007 / 9:31 ព្រឹក

    កាល​ពី​យប់​មិញ ខ្ញុំ​ស្ដាប់​វិទ្យុ​ សឹង​តែ​គ្រប់​ប៉ុស្តិ៍​គេ​និយាយ​ពិ​រឿង​នេះ ។ នេះ​ជា​ការ​ប្រយុទ្ធ​គ្នា​បែប​ខ្លាំង​ក្លា​ជាង​ពេល​មុន​ៗ ដូច​ដែល​បាន​ឃើញ​រូបភាព​តស៊ូ​ចំពោះ​គ្នា​និង​គ្នា​ខាង​លើ មាន​ន័យ​ថា​កាល​មុន​ក៏​ធ្លាប់​មាន​រឿង​បែប​នេះ​កើត​ឡើង​រួច​ប៉ុន្មាន​ដង​ហើយ ។ មន្ត្រី​ប៉ូលីស​ខ្លះ បាន​បំភ្លឺ​ថា ទាំង​នេះ​ជា​ការការ​ពារ​ខ្លួន​របស់​កង​ប៉ូលីស នៅពេល​មាន​ការ​​ប្រទូសរាយ​កើត​ឡើង ។ សេចក្ដី​​រាយការណ៍​បន្ត​ទៀត​ថា ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​បាន​យក​ស្បង់​ចីវរ រួម​ទាំង​ដប​ទឹក​សុទ្ធ​ វាយ និង​គប់​សំដៅ​ទៅ​ហ្វូង​ប៉ូលីស … ខាង​ប៉ូលីស​ក៏​ប្រើ​របាំង​ការពារ​ខ្លួន និង​ប្រើ​ដំបង​ឆក់​វាយ​បក​វិញ ទើប​បណ្ដាល​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នាយ៉ាង​សម្បើម ។

    តាម​យោបល់​ខ្ញុំ ខាង​មន្ត្រី​តែង​និយាយ​ថា ការណ៍​ទាំង​នោះ​ជា​ការការពារ​ខ្លួន … ដែល​មាន​រឿង​មួយ​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច​នោះ​គឺ កើត​នៅ​ខេត្រ​បន្ទាយមាន​ជ័យ ដែលគេ​ការពារខ្លួន​ដោយ​ប្រើ​កាំភ្លើងអាកា បាញ់​រាស្ត្រ​ស្លាប់ ។

    តើ​មាន​ការ​ដោះស្រាយ​ផ្សេង​ពី​នេះ​ទេ?

  6. Vannara ថ្ងៃអង្គារ ទី 18 ខែធ្នូ 2007 / 10:47 ល្ងាច

    ទាំង​អ្នក​នៅ​ពី​ក្រោយខ្នង អ្នក​បញ្ជារ និង​អ្នក​វាយ​ព្រះ​សង្ឃ​ មិន​ចាំ​បាច់​ជាតិ​ក្រោយ​ទេ ច្បាស់​ជា​នឹង​ទទួល​ផលកម្ម​ឆាប់ៗ​មិន​ខាន។ មួយ​ៗ​សុទ្ធ​តែ​អួត​ខ្លួន​ឯង​ថា​កាន់​សាសនា​ព្រះ​ពុទ្ធ តែ​បែរ​ជា​វាយ​ដំ​ព្រះ​សង្ឃ​ដូច​សត្វ​ធាតុ។ វិធី​ដោះ​ស្រាយ​មាន​ម៉ា​គគោក​ហេតុ​ម៉េច​ក៏​​រើស​យក​វិធី​ដោះ​ស្រាយ​បែប​នេះ​ទៅ​វិញ។ បើ​ធ្វើ​ចឹង​ដដែល​នាំ​គ្នា​ទៅ​ដុត​វត្ត​ចោល​តែ​ម្តង​ទៅ។

  7. រិទ្ធីមុនី ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែមករា 2008 / 5:38 ល្ងាច

    នេះឬសង្គមខ្មែរ….?​ ការដោះស្រាយបញ្ហាប្រជាជនដោយវីធីយ៉ាងនេះរឺ..? ពួកវាប្រហែលជាគ្មានភ្នែកមើលឃើញប្រជាជនទេ មេវាដើរប្រកាស
    កោកៗៗៗ ស្រលាញ់ខ្មែរៗៗៗ តែប្រើកូនចៅវាទៅធ្វើបាបប្រជាជនទៅវិញ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s