ជ្រើសរើស​ទីប្រឹក្សា


បុរស​ម្នាក់​កំពុង​អង្គុយ​ចាំ​ឆ្លើយ​សម្ភាសន៍​ជ្រើសរើស​ទីប្រឹក្សា​ការងារ​សម្រាប់​ជួយ​ការងារ​លោក​នាយក​ក្រុមហ៊ុន ។
អ្នក​សម្ភាសន៍​សួរ ៖

  • លោក​ដោះស្រាយ​យ៉ាង​ណា ប្រសិន​បើ ឧបមា​ថា លោក​កំពុង​បើក​រថយន្ត​ទំនើប​មួយ​គ្រឿង ជា​រថយន្ត​ធន់​តូច ដែល​ក្រៅ​ពី​អ្នក​បើក​បរ​ចេញ សល់​កន្លែង​អង្គុយ​បាន​តែ​មនុស្ស​ម្នាក់​ទៀត​ប៉ុណ្ណោះ ស្រាប់​តែ​តាម​ផ្លូវ ជួប​មនុស្ស​ដល់​ទៅ​បី​នាក់​សុំ​ដោយសារ​ផង ។ មនុស្ស​ទាំង​បី​នោះ ម្នាក់​គឺ​លោក​នាយក​ក្រុមហ៊ុន ម្នាក់​ជា​តា​ចាស់ និង ម្នាក់​ទៀត ជា​នារី​រូប​ស្អាត ។
  • អត់​ពិបាក​ទេ, ខ្ញុំ​នឹង​ចុះ ហើយ​ហុច​កូន​សោ​ឱ្យ​លោក​នាយក​បើក​រថយន្ត​ដឹក​តា​ចាស់​ទៅ​មុន ។ ចំណែក​ខ្ញុំ សុខចិត្ត​ដើរ​ជា​មួយ​នារី​រូប​ស្អាត​ទៅ​តាម​ក្រោយ ។

14 thoughts on “ជ្រើសរើស​ទីប្រឹក្សា

  1. កុសល ថ្ងៃសុក្រ ទី 14 ខែធ្នូ 2007 / 10:56 ព្រឹក

    នែក…ចឹងហ្អេក បានត្រឹមត្រូវ

  2. ទឹម បឿន ថ្ងៃសុក្រ ទី 14 ខែធ្នូ 2007 / 11:11 ព្រឹក

    ត្រូវ​ចិត្ត​បង​សល់​ហើយ😛

  3. feelsocool ថ្ងៃសុក្រ ទី 14 ខែធ្នូ 2007 / 4:49 ល្ងាច

    hahahah sabay jet nas del ban arn

  4. ទឹម បឿន ថ្ងៃសៅរ៍ ទី 15 ខែធ្នូ 2007 / 1:33 ល្ងាច

    គ្រាន់​តែ​បាន​អាន ម៉េច​ក៏​សប្បាយ​ចិត្ត​ម្ល៉េះ ?

  5. Rainna ថ្ងៃសៅរ៍ ទី 15 ខែធ្នូ 2007 / 1:54 ល្ងាច

    ចឹង​ក៏​ឆ្ងល់​ដែរ ព្រោះ​បង feelsocool ជា​ស្រី​ស្អាត​នោះ​អី!😀

  6. ទឹម បឿន ថ្ងៃសៅរ៍ ទី 15 ខែធ្នូ 2007 / 3:25 ល្ងាច

    កិកិកិ ចឹង​បាន​ថា ! ឆ្លាត​មែន !😀

  7. Rainna ថ្ងៃសៅរ៍ ទី 15 ខែធ្នូ 2007 / 4:08 ល្ងាច

    តាំង​ពី​ដើម​ហើយ! រក​ពាក្យ​សរសើរ​ស្អី​ថ្មី​បន្តិច​មើល​បង, ពាក្យ​នេះ​ស៊ាំ​ត្រចៀក​ណាស់! 8)

  8. សុវណ្ណរចនា ថ្ងៃអាទិត្យ ទី 16 ខែធ្នូ 2007 / 11:20 ព្រឹក

    បើ​បង​បឿន​វិញ​ក៏​ធ្វើ​ដូច​តែ​បុរស​ម្នាក់​នោះ​ដែរ​ មែន​ទេ?

  9. វីរិយា ថ្ងៃចន្ទ ទី 17 ខែធ្នូ 2007 / 3:22 ល្ងាច

    ហេហេហេ! ខ្ញុំ​ក៏​ត្រូវ​ធើ​ចឹង​ដែរ, ចាំ​អង្កាល​ទៀត!

  10. ទឹម បឿន ថ្ងៃចន្ទ ទី 17 ខែធ្នូ 2007 / 8:56 ល្ងាច

    មិន​បាច់​ឆ្លើយ​ទេ ប្អូន​ដឹង​ស្រាប់​ហើយ😀

  11. khmersport ថ្ងៃសៅរ៍ ទី 5 ខែមករា 2008 / 5:39 ល្ងាច

    វាជារឿងគុណធម៌ យើងត្រូវអោយមនុស្សចាស់ទៅចឹងហើយ ជាមួយគ្នានេះ យើងក៏អាចបណ្តោយស្រីស្អាតម្នាក់ដើរតែឯងបានទេ។ អញ្ចឹងយើងត្រូវតែនៅជាគ្នា ( មិនដឹងថាខ្លួនឯងគេទុកចិត្តបានរឺអត់ទេណោ ចេះតែនិយាយទៅរួច ហាហាហា)។

  12. េបេះដូងកូនខែ្មរ ថ្ងៃសៅរ៍ ទី 5 ខែមករា 2008 / 10:14 ល្ងាច

    ពិតជាត្រូវហើយ​​​​​​តៃមិនដឹងថាគេព្រមរឺអត់​ទេ​​​​​ហាហា

  13. េបេះដូងកូនខែ្មរ ថ្ងៃសៅរ៍ ទី 5 ខែមករា 2008 / 10:18 ល្ងាច

    តើអ្នកជាមនុស្សដែលធើ្វអោយគេទុកចិត្តរឺអត់នឹង​?

  14. ទឹម បឿន ថ្ងៃពុធ ទី 9 ខែមករា 2008 / 12:53 ព្រឹក

    មើល​ចុះ អ្នក​ណា​ខូច​ខ្លះ​ដឹង​ហើយ😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s