ក្រសួង​ការ​បរទេស​ធ្វើ​សន្និសីទ​កាសែត​ថ្កោល​ទោស​យ៉ា​ស​ហ្គា​យ


ក្រសួង​ការ​បរទេស​ ​និង​សហ​ប្រតិបត្តិ​ការ​អន្ដ​ជាតិ​បាន​សំដែង​ប្រតិកម្ម​មិន​ពេញ​ចិត្ដ​ ​តប​ត​ទៅ​នឹង​ប្រសាសន៍​ ​របស់​លោក​យ៉ា​ស​ហ្គា​យ​ ​តំណាង​ពិសេស​អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​នៅ​កម្ពុ​ជា​ ​ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ​ ​ថា​ ​“គ្មាន​សមាជិក​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុ​ជា​ណា​ម្នាក់​ទទួល​ជួប​លោក​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ ​រ​យៈ​ពេល​ ​១០ ថ្ងៃ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ​ ​ឆ្នាំ​២០០៧ ឡើយ​ ​ហើយ​លោក​បាន​ហៅ​កម្ពុ​ជា​ថា​ ​ជា​ប្រទេស​មិន​មែន​ ​ជា​និតិរដ្ឋ​ ​ឬ​ជា​ប្រទេស​ដែល​អត់​ច្បាប់​ ​។
ប្រតិកម្ម​របស់​ក្រសួង​ការ​បរទេស​ចំពោះ​លោក​យ៉ា​ស​ហ្គា​យ​នេះ​ ​ត្រូវ​បាន​ធ្វើ​ឡើង​ ​នៅ​ក្នុង​សន្និសីទ​សារ​ ​ព័ត៌មាន​មួយ​កាល​ពី​រសៀល​ ​ថ្ងៃ​ទី​១១ ធ្នូ​ ​នៅ​ទី​ស្ដី​ការ​ក្រសួង​ដោយ​លោក​ ​អ៊ុ​ច​ ​បូ​រ​រិ​ទ្ធ​ ​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ ​និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​។
លោក​អ៊ុ​ច​ ​បូ​រ​រិ​ទ្ធ​ ​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​ថា​ ​ក្នុង​នាម​ជា​កូន​ខ្មែរ​ ​និង​ក្នុង​នាម​ម​ន្ដ្រី​បំពេញ​ការងារ​ ​សម្រាប់​ប្រទេស​ជាតិ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក​យ៉ា​ស​ហ្គា​យ​ ​។ លោក​ ​បាន​ដាក់​សំណួរ​ថា​ ​ហេតុ​អ្វី​បាន​ជា​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​របស់​យើង​ពុំ​បាន​ជួប​លោក​យ៉ា​ស​ហ្គា​យ​? លោក​អ៊ុ​ច​ ​បូ​រ​រិ​ទ្ធ​ ​បញ្ជាក់​ថា​ ​បើ​ពិ​និត្យ​មើល​ខ្លឹម​សារ​លិខិត​របស់​ការិយាល័យ​សិទ្ធិ​មនុស្ស​ ​ចុះ​ថ្ងៃ​ទី​២០ វិច្ឆិកា​ ​ដែល​ផ្ញើ​មក​ក្រសួង​ការ​បរទេស​ជូន​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ហោ​ ​ណាំ​ហុង​ ​ពី​ការ​ជូន​ដំណឹង​របស់​លោក​ ​យ៉ា​ស​ហ្គា​យ​ ​នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុ​ជា​រ​យៈ​ពេល​១០ថ្ងៃ​ ​។ ខ្លឹម​សារ​លិខិត​នេះ​ ​គឺ​ជា​ការ​កំណត់​ ​ពេល​វេលា​របស់​លោក​យ៉ា​ស​ហ្គា​យមក​ឱ្យ​កម្ពុ​ជា​យើង​ទទួល​ ​ក្នុង​ន័យ​នេះ​ ​លោក​យ៉ា​ស​ ​ហ្គា​យ​ ​ប្រសិនបើ​ខ្លួន​ ​ជា​អ្នក​ស្រឡាញ់​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ​ស្រឡាញ់​សិទ្ធិ​មនុស្ស​ ​គួរ​តែ​មាន​កាតព្វកិច្ច​គោរព​សិទ្ធិ​កម្ពុ​ជា​ ​ជា​ម្ចាស់​ ​ផ្ទះ​ផង​ ​ព្រោះ​កម្ពុ​ជា​មាន​អធិបតេយ្យ​ភាព​ ​និង​មាន​បូរណភាព​ដែន​ដី​ ​ជា​ប្រទេស​ឯក​រាជ្យ​ ​ជា​សមាជិក​ ​អង្គ​ការ​សហ​ប្រជា​ជាតិ​មិន​មែន​ស្ថិត​នៅ​ក្រោម​អាណា​និគម​របស់​លោក​យ៉ា​ស​ហ្គា​យ​ផ្ទាល់​ ​ដែល​ចង់​ម​កៗ​ ​ចង់​ទៅៗ​ ​ស្រេច​តែ​ចិ​ត្ដ​នោះ​ទេ​ ​ដូច្នេះ​បញ្ហា​នេះ​វា​មិន​មែន​ជា​ការ​កំណត់​របស់​ភ្ញៀវ​មក​លើ​ម្ចាស់​ផ្ទះ​ទេ​ ​ម្ចាស់​ផ្ទះ​ត្រូវ​តែ​មាន​សិទ្ធិ​ក្នុង​ការ​កំណត់​កម្ម​វិធី​ ​។ ចំណុច​នេះ​យើង​បញ្ជាក់​ថា​ ​បើ​លោក​យ៉ា​ស​ហ្គា​យ​ ​មិន​គោរព​សិទ្ធិ​ប្រទេស​មួយ​ដែល​ជា​ប្រទេស​មាន​អធិបតេយ្យ​ភាព​ទៅ​ហើយ​នោះ​ ​តើ​លោក​ឱ្យ​សហ​គម​ន៍​ ​អ​ន្ដរ​ជាតិ​ ​គេ​ជឿ​លោក​ថា​ ​លោក​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​ទេ​? នេះ​វា​មិន​ខុស​ពី​ពាក្យ​របស់​ខ្មែរ​ដែល​ថា​ ​គីង្គក់​លក់​ថ្នាំ​ស្រែង​នោះ​ឡើយ​ ​។
លោក​អ៊ុ​ច​ ​បូ​រ​រិ​ទ្ធ​ ​បញ្ជាក់​ថា​ ​ចំណុច​ដែល​យើង​មិន​បាន​ជួប​លោក​យ៉ា​ស​ហ្គា​យ​ ​ព្រោះ​ក្នុង​រ​យៈ​ពេល​ ​ចុង​ក្រោយ​នេះ​ ​ថ្នាក់​ដឹកនាំ​កម្ពុ​ជា​យើង​គ្រប់​លំដាប់​ថ្នាក់​ ​ពិសេស​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ ហោ​ ​ណាំ​ហុង​ ​និង​សម្ដេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្ដ្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​មាន​ការ​ ​មមាញឹក​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ក្រៅ​ប្រទេស​ ​ពិសេស​ការ​ដឹកនាំ​ប្រទេស​ជាតិ​សំដៅ​លើក​កម្ពស់​កំណើន​ ​សេដ្ឋ​កិច្ច​របស់​ជាតិ​ ​លុប​បំបាត់​ភាព​ក្រី​ក្រ​របស់​ប្រជា​ពលរដ្ឋ​ ​ដូច្នេះ​ពេល​វេលា​គឺ​វា​មាន​តម្លៃ​ណាស់​សំ​រាប់​ ​ថ្នាក់​ដឹកនាំ​ ​។ យោង​លើ​ហេតុ​ផល​នេះ​ហើយ​ ​ដែល​យើង​មិន​អាច​ចំណាយ​ពេល​វេលា​អត់​ប្រយោជន៍​ទទួល​ ​លោក​យ៉ា​ស​ហ្គា​យ​ដែល​មក​ទស្សន​កិច្ច​ទេសចរ​ម្ដង​ម្កាល​ ​ហើយ​មក​កម្ពុ​ជា​ម្ដងៗ​ ​លោក​យ៉ា​ស​ហ្គា​យ​អត់​ ​បាន​បំពេញ​មុខ​ងារ​ខ្លួន​លោក​ឱ្យ​សម​ស្រប​ទៅ​តាម​អា​ណ​ត្ដិ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​ដែល​កំណត់​ឱ្យ​នោះ​ ​ទេ​ ​។
លោក​អ៊ុ​ច​ ​បូ​រ​រិ​ទ្ធ​ ​បាន​បញ្ជាក់​ថា​ ​វា​ជា​ការ​គួរ​ឱ្យ​អស់​សំណើច​ដែល​លោក​យ៉ា​ស​ហ្គា​យ​ ​បាន​និយាយ​ថា​ ​ប្រទេស​កម្ពុ​ជា​មិន​មែន​ជា​ប្រទេស​នីតិ​រដ្ឋ​ ​ឬ​ជា​ប្រទេស​ដែល​អត់​ច្បាប់​ ​មិន​មាន​ប្រជាធិបតេយ្យ​ ​និង​ការ​ ​គោរព​សិទ្ធិ​មនុស្ស​ ​ភាសា​ទាំង​នេះ​វា​គួរ​ឱ្យ​អស់​សំណើច​ខ្លាំង​ណាស់​ ​ហើយ​មាន​តែ​មនុស្ស​ខ្វាក់​មើល​ ​មិន​ឃើញ​ទេ​ ​ដែល​អាច​និយាយ​ភាសា​នេះ​ចេញ​បាន​ ​ត្រង់​ន័យ​នេះ​ ​ខ្ញុំ​មិន​មែន​និយាយ​ថា​លោក​យ៉ា​ស​ហ្គា​យ​ ​ខ្វាក់​ទេ​ ​ព្រោះ​លោក​មាន​ភ្នែក​មើល​ ​ប៉ុន្តែ​អ្វី​ដែល​លោក​យ៉ា​ស​ហ្គា​យ​និយាយ​ ​និង​ធ្វើ​នៅ​កម្ពុ​ជា​ ​គឺ​វា​មិន​ ​ស​ស្រប​ជា​អ្នក​ការ​ទូត​ ​ដែល​ជា​តំណាង​របស់​លោក​អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​និង​ ​សម​ស្រប​ ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នោះ​ទេ​។​ ​ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ ​បញ្ហា​ទាំងឡាយ​ដែល​លោក​យ៉ា​ស​ហ្គា​យ​ ​បាន​និយាយ​ ​វា​មិន​គួរ​ឱ្យ​ចំ​ឡែក​ឡើយ​ ​ព្រោះ​បើ​មិន​ធ្វើ​ដូច្នេះ​ ​លោក​ក៏​គ្មាន​ប្រាក់​ខែ​បើក​ដែរ​ ​ព្រោះ​គាត់​ ​អត់​ការងារ​ធ្វើ​ ​ខំ​និយាយ​ដើម្បី​ឱ្យ​អាជីព​របស់​ខ្លួន​បាន​បន្ត​ទៀត​ ​។
បន្ថែម​ជាមួយ​គ្នា​នេះ​ ​លោក​ខៀវ​ ​សុភ័គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ក៏​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ដល់​ ​លោក​យ៉ា​ស​ហ្គា​យ​ថា​ ​បាន​ញុះញង់​ឱ្យ​មាន​ការ​ប្រឆាំង​រដ្ឋាភិបាល​ផង​ដែរ​ ​ទៅ​លើ​ពាក្យ​របស់​លោក​ហ្គា​យ​ ​ដែល​ព្រមាន​ពី​ការ​បណ្ដេញ​ចេញ​ពី​ដី​របស់​ប្រជា​ពលរដ្ឋ​ ​និង​បង្ក​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​តុលាការ​ ​និង​ ​សមត្ថ​កិច្ច ​។

ដកស្រង់​ពី​កោះ​សន្តិភាព http://www.kohsantepheapdaily.com.kh/khmer/workshop13_12.htm

11 thoughts on “ក្រសួង​ការ​បរទេស​ធ្វើ​សន្និសីទ​កាសែត​ថ្កោល​ទោស​យ៉ា​ស​ហ្គា​យ

  1. សុភ័ក្ត្រ ថ្ងៃសុក្រ ទី 14 ខែធ្នូ 2007 / 9:24 ព្រឹក

    គេ​និយាយ​ពិត​ធើ​ឯង​ខឹង​គេ

  2. ទឹម បឿន ថ្ងៃសុក្រ ទី 14 ខែធ្នូ 2007 / 9:26 ព្រឹក

    បើ​និយាយ​ពិត​ល្អ​មិន​ខឹង​ទេ តែ​នេះ និយាយ​ពិត​អាក្រក់ lolz

  3. Vannara ថ្ងៃសុក្រ ទី 14 ខែធ្នូ 2007 / 9:42 ល្ងាច

    អត់​មាន​លេស​អី​យក​មក​និយាយ​ យក​លេស​ថា​​ខ្លឹម​សារ​លិខិត​ដាក់​​កំហិត​ពេល​វេលា។ ពិត​មិន​គួរ​អោយ​ជឿ​មែន។ សង្ស័យ​ថា​មាន​បញ្ហា​បច្ចេកទេស​ខាង​បក​ប្រែ​ហើយ​មើល​ទៅ😀

  4. sithy ថ្ងៃសៅរ៍ ទី 15 ខែធ្នូ 2007 / 6:51 ព្រឹក

    គេនិយាយការពិត ទោះល្អឬអាក្រក់ សំរាប់ពិចារណាកែប្រែ។
    អង្គការសហប្រជាជាតិ ថាមិនសូវខុសទេ ព្រោះគេមិនមែនម្រៀលៗ ដូចរដ្ឋមន្ត្រី(ពុករលួយជំនួយអន្តរជាតិ)យើងទេ

  5. សុខដារា ថ្ងៃសៅរ៍ ទី 15 ខែធ្នូ 2007 / 8:59 ព្រឹក

    ហុនសែន​ ថាអត់ខុសទេ​ គាត់និយាយត្រូវបស់គាត់ហើយ
    កាលពីសម័យអាពតគ្មានអាណាមកនិយាយពីរឿងសិទ្ធិមនុស្សអាច់គោអីទេ
    បើវានិយាយពីសិទ្ធិមនុស្សវិញនោះមិនមែនខ្មែរងាប់ជិត2លាននាក់នោះទេ
    មានតែអាពួកនឹងកាន់ជើងពួកអាពតទៀតផង
    ដល់តែពេលស្រុកខ្មែររីកចំរើនបែរជាពួកវានិយាយថា ខ្មែររំលោភសិទ្ធិមនុស្ស
    ពួកអានឹងសមតែមិនទទួលល្អហើយ

  6. ទឹម បឿន ថ្ងៃសៅរ៍ ទី 15 ខែធ្នូ 2007 / 11:02 ព្រឹក

    ឥឡូវ យើង​ចូល​អង្គការ​សហប្រជាជាតិ យើង​មាន​សិទ្ធិ មាន​សេរីភាព​ត្រឹមត្រូវ មិន​អាច​យក​ទៅ​ប្រៀប​ជា​មួយ​សម័យ​ខ្មែរ​ក្រហម​បាន​ទេ ។

  7. ទឹម បឿន ថ្ងៃសៅរ៍ ទី 15 ខែធ្នូ 2007 / 3:32 ល្ងាច

    អរគុណ​ប្អូន ទំនេរ​បន្តិច បង​នឹង​ស្ដាប់ !

  8. Rainna ថ្ងៃសៅរ៍ ទី 15 ខែធ្នូ 2007 / 4:19 ល្ងាច

    ស្ដាប់​ទៅ ហើយ​រក​មើល​កម្មវិធី​វេទិការ​អ្នក​ស្ដាប់​ប៉ុស្ត៍​អាស៊ីសេរី​ផង! យប់​មិញ គេ​ពិភាក្សា​រឿង​សេរី​ភាព​បញ្ចេញ​មតិ​នៅកម្ពុជា!

  9. reaksa ថ្ងៃសៅរ៍ ទី 15 ខែធ្នូ 2007 / 6:53 ល្ងាច

    ប្រជាជន​ខ្មែរ​គួរ​តែ​ទទួល​បាន​សិទ្ធិ​ច្រើន​ជាង​នេះ!

  10. samnang ថ្ងៃអាទិត្យ ទី 16 ខែធ្នូ 2007 / 1:49 ល្ងាច

    មិន​ដឹង​ថា​ពេល​ណា​ទេ​ដែ​ល​ខ្មែរ​យើង​បាន​ស្រួល​បួល​ដូច​គេ…. មើល​ឃើញ​ស្រុក​គេ​គួរ​ឲ្យ​ច្រ​ណែន​ណាស់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s