ប្រាសាទតាមាន់របស់ខ្មែរ ត្រូវថៃកាន់កាប់


រឿង​រាវ​ដ៏​គួរ​ឲ្យ​ឈឺចាប់​មួយ​ដែល​ខ្មែរ​យើង​ទទួល​ពី​ថៃ តែ​រដ្ឋាភិបាល​បែរ​ជា​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​វិញ ។ សូម​អាន​អត្ថបទ​សង្ខេប​ពី​វិទ្យុ​អាស៊ីសេរី​ ដែល​ទាក់ទង​នឹង​បញ្ហា​នេះ​ដូច​តទៅ ៖

ប្រាសាទ​តាមាន់​នៅ​ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្ដរមានជ័យ ត្រូវ​បាន​ថៃ​​គ្រប់គ្រង​​តាំង​ពី ៣ ឆ្នាំ​មុន​មក​ម្ល៉េះ ។ ថៃ​បាន​ធ្វើ​ថ្នល់​កៅស៊ូ​ចូល​មក​ប្រាសាទ និង បាន​បើក​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​តាម​ច្រក​ថៃ ចំណែក​ពលរដ្ឋ​ខ្មែរ​វិញ ត្រូវ​គេ​បើក​ឱ្យ​ចូល​មើល​ប្រាសាទ​នេះ​មួយ​ឆ្នាំ​ម្ដង​នៅ​ពេល​ចូល​ឆ្នាំ​ថ្មី ក្រៅ​ពី​នោះ ខ្មែរ​មិន​អាច​ចូល​ទៅ​ដល់​ប្រាសាទ​នោះ​បាន​ទេ ។ អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ លោក​មីសែល ត្រាណេ បញ្ជាក់​ថា ប្រាសាទ​តាមាន់ ជា​ប្រាសាទ​បុរាណ​ខ្មែរ ដែល​សាងសង់​នា​កំឡុង​សតវត្សរ៍​ទី ១១ និង ១២ ប៉ុន្តែ លោក​មិន​ហ៊ាន​អះអាង​បន្ត​ទៀត​ឡើយ ថា​តើ​បច្ចុប្បន្ន​វា​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ដដែល ឬ​ក៏​យ៉ាង​ណា ។ អ្នក​ស្រុក និង អាជ្ញាធរ​មូលដ្ឋាន​បាន​អះអាង​ថា តំបន់​ប្រាសាទ​តាមាន់ កំពុង​ត្រូវ​អាជ្ញាធរ​ថៃ​កាន់​កាប់​រយៈ​ពេល ៣ ឆ្នាំ​មក​នេះ ប៉ុន្តែ មេ​បញ្ជាការ​រង​យោធភូមិភាគ​ទី ៤ ដែល​ទទួល​ភារៈ​ការពារ​ព្រំដែន​នៃ​តំបន់​នេះ បាន​ឱ្យ​ដឹង​ថា ប្រាសាទ​តាមាន់​បាន​ក្លាយ​ជា​តំបន់​ស គឺ​មិន​ទាន់​ជា​របស់​ថៃ​នោះ​ទេ បើ​ទោះ​បី​ជា​ថៃ​បាន​ធ្វើ​ផ្លូវ​កៅស៊ូ​មក​ដល់​ប្រាសាទ និង បើក​ឱ្យ​ភ្ញៀវ​ចូល​មក​ទស្សនា​ក៏ដោយ ដែល​នេះ​គឺ​អាស្រ័យ​ទៅ​លើ​រដ្ឋាភិបាល​ជា​អ្នក​សម្រេច គាត់​នៅ​ក្រោម​គេ បាន​ត្រឹម​តែ​ល្បាត​មើល​តែ​ប៉ុណ្ណោះ ។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ លោក​ខៀវ កាញារឹទ្ធ​បញ្ជាក់​ថា ប្រាសាទ​តាមាន់​ជា​របស់​ខ្មែរ ហើយ​រឿង​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ប្រទាញ​ប្រទង់ ការ​បោះ​ព្រំដែន យើង​ធ្វើ​កន្លែង​ណា​ដែល​ស្រួល​សិន បោះ​បង្គោល​កន្លែង​ណា​ដែល​វា​ស្រួល​សិន កន្លែង​ណា​ដែល​យើង​និយាយ​ថា​ជា​កន្លែង​ព្រំ​កំពូល​បែងចែក​ជា​ពីរ យើង​និយាយ​កន្លែង​ឱ្យ​អស់​សិន កន្លែង​ពិបាក​ទុក​ក្រោយ អាហ្នឹង​ដូច​ករណី​យើង​ជា​មួយ​នឹង​វៀតណាម​ផង​ដែរ ។ អ៊‍ីចឹង កន្លែង​ណា​ដែល​យើង​ដាក់​យើង​គូស​ឱ្យ​ហើយ កន្លែង​ណា​ឯ​ទៀត​យើង​ជជែក​គ្នា បើ​យើង​ជជែក​មិន​ដាច់​ទេ យើង​ទៅ​តុលាការ​អន្តរជាតិ​ស្អី​អ៊‍ីចឹង​ទៅ ។

http://www.rfa.org/khmer/audio/2007/12/06/h1205kp1.mp3

ប្រភព វិទ្យ​អាស៊ីសេរី

14 thoughts on “ប្រាសាទតាមាន់របស់ខ្មែរ ត្រូវថៃកាន់កាប់

  1. ដារ៉ា ថ្ងៃសៅរ៍ ទី 8 ខែធ្នូ 2007 / 7:54 ល្ងាច

    តើ​ពេល​ណា​ខ្មែរ​ឡែង​មាន​បញ្ហា​អច្ចឹង​ត​ទៅ​ទៀត?
    ខ្ញុំ​ស្តាយ ខ្ញុំ​ឈឺ ​ខ្ញុំខឹង

    តើមាន​អ្នក​ណា​ខ្លះ​ដែល​មាន​អារម្មណ៍​ដូច​ខ្ញុំ?

  2. ទឹម បឿន ថ្ងៃសៅរ៍ ទី 8 ខែធ្នូ 2007 / 8:02 ល្ងាច

    ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​ណាស់ សម្រាប់​ប្រាសាទ​មួយ​នេះ ជា​ប្រាសាទ​ដែល​នៅ​ក្នុង​ទឹក​ដី​របស់​ខ្មែរ តែ​បែរ​ជា​ពួក​វា​មិន​ឱ្យ​ខ្មែរ​ចូល​ទៅ​ទស្សានា ។ ពួក​វា​ពិត​ជា​មើល​ថោក​ខ្មែរ​យើង​ណាស់ ។ ខ្ញុំ​កោត​តែ​រដ្ឋាភិបាល​មិន​អើពើ​…

  3. ដារ៉ា ថ្ងៃសៅរ៍ ទី 8 ខែធ្នូ 2007 / 8:11 ល្ងាច

    និយាយ​រួម​រដ្ឋា​ភិ​បាល​ចេះ​តែ​និយាយ​ដោះ​សារ​តែ​ប៉ុណ្ណោះ​ បើ​ការ​អនុវត្ត​វិញ​គ្មាន

    បើ​បែប​នឹង​ត​ទៅ​ទៀត​មិន​យូរ​ទេ​ ខ្ញុំ​ខ្លាច​មិន​បាន​ឲ្យ​កូន​ចៅ​ជុំ​នាន់​ក្រោយ​គ្មាន​វាសនា​បាន​ឃើញ​​ បាន​និយាយ បាន​កើត​លើ​ដី​ខ្មែរ​ត​ទៅ​ទៀត​ដែរ​ឬ​ក៏​អត់

    សុំ​ទោស​ផង​ដែល​និយាយ​ជ្រុល​បន្តិច​ហើយ ខ្ញុំ​និយាយ​តាម​អារម្មណ៍​តែ​ប៉ុណ្ណោះ

  4. kluv ថ្ងៃសៅរ៍ ទី 8 ខែធ្នូ 2007 / 9:00 ល្ងាច

    ឈឺ​ចាប់​ណាស់

  5. samnang ថ្ងៃអាទិត្យ ទី 9 ខែធ្នូ 2007 / 2:59 ព្រឹក

    ពួក​ងស់​លោក​ដែល​ចេះ​ឈឺ​ក្បា​ល​អី!! កន្លែងណា​ដែល​មិន​បាន​ប្រ​យោជន៍​ចូល​ហោ​ប៉ៅ អស់​លោក​អត់​បាន​យក​ព្រះនេត្រ​ទត​ទេ, ចាំដល់​ថ្ងៃ​ខ្មែរ​បាត់​បង់​អ្វីៗ​ទាំង​អស់ ទើប​នឹក​ឃើញ​ស្តាយ​ក្រោយ…មាន​ន័យ​អី​ទៅ​ ។ ខ្ញុំ​ជឿ​ថា​ថៃ​វា​បាន​កាន់​កាប់​ហើយ​វា​មិន​ងាយ​នឹង​ប្រគល់​ឲ្យ​ខ្មែរ​វិញ​ទេ, មាន​នឹក​ឃើញ​រឿង​ប្រាសាទ ព្រះវិហារ​ ឬ​អត់​ ទំរាំ​តែ​បាន​មក​វិញ​មិន​ដឹង​ត្រូវ​បាន​ឡើង​តុលាការ​ប៉ុន្មាន​ដង​ទេ​ទើប​វា​ព្រម​ឲ្យ​មក​វិញ។ ខ្ញុំ​មិន​និយាយ​ប៉ះ​ពាល់​ដល់​អស់​លោក​នៅ​ស្រុក​ខ្មែរ​ទេ តែ​អស់​លោក​គួរ​តែ​យក​ភ្នែក​មើល​ផង​ កុំ​ឲ្យ​ខ្មែរ​បន្តរ​ការ​បាត់​បង់​ទៀត​អី អ្វី​ដែល​បាន​បាត់​បង់​ល្មម​បំភ្លឺ​ភ្នែក​អស់​លោក​បាន​ហើយ….ខ្ញុំក៏ជា​ខ្មែរ​ម្នាក់​ដែរ ពេល​ដែល​ឃើញ​ពត៌មាន​ចឹង ការ​ឈឺ​ចាប់​នោះ​វា​ហួស​និយាយ​ហើយ។

  6. naraths ថ្ងៃអាទិត្យ ទី 9 ខែធ្នូ 2007 / 10:06 ព្រឹក

    អូយ! ឈឺផ្សា…

  7. Rainna ថ្ងៃចន្ទ ទី 10 ខែធ្នូ 2007 / 3:31 ល្ងាច

    រីករាយទិវាសិទ្ធិមនុស្សអន្តរជាតិ! សូមឱ្យកម្ពុជាប្រកបដោយសុខសន្តិភាព និង សេរីភាពប្រើនូវសិទ្ធិដែលមាន។

  8. ទឹម បឿន ថ្ងៃចន្ទ ទី 10 ខែធ្នូ 2007 / 3:44 ល្ងាច

    រីករាយ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ !

  9. samnang ថ្ងៃចន្ទ ទី 10 ខែធ្នូ 2007 / 11:32 ល្ងាច

    រីក​រាយ​ថ្ងៃ​ទិ​វា​សិទ្ឋ​មនុស្ស​ទូ​ទាំ​ង​ពិភព​លោក​ និង​ សូម​ទិ​វា​នេះ​ក្លាយ​ជា​កំលាំង​មួយ​ជួយ​ជំរុញ​ស្មារតី​ប្រជា​ជន​ខ្មែរ​ទាំង​អស់​ឲ្យ​គោរព​សិទ្ឋ​មនុស្ស​ អនុវត្ត​សិទ្ឋ​មនុស្ស និង យល់​ដឹង​ពី​សិទ្ឋ​មនុស្ស​ឲ្យ​បាន​ត្រឹម​ត្រូវ និង បរិបូណ៍…..សូម​អនុមោនទា​ទទួល!!​ សាធុៗៗ (សុំ​ទទួល​ខ្លួន​ឯង​ដែរ មិន​ស្រួល​គេ​យក​អស់​ហ្នឹង​អត់​សិទ្ឋ​បណ្តោយ)។

  10. Phy ថ្ងៃអង្គារ ទី 11 ខែធ្នូ 2007 / 1:16 ព្រឹក

    Be the change, guys! Stop waiting for it to happen. And I believe people in our generation will be the ones who will lift our nation off the mud she’s been stuck in for so long!

  11. samnang ថ្ងៃអង្គារ ទី 11 ខែធ្នូ 2007 / 12:53 ល្ងាច

    ​ខ្ញុំ​ក៏​គិត​ចឹង​ដែរ​ ភី , ប៉ុន្តែ​យើយ​សសេរ​ជា​លក្ខណៈ​កណ្តាល​ទៅ​បាន​ហើយ… កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​គេ…ជា​ពិសេស​រាល់​ខំមិន្ត​ដែល​បញ្ចេញ​មតិ​គួ​តែ​ត្រួត​ពិនិត្យ​ឃ្លោង​ឃ្លា​ឲ្យ​បាន​ល្អ​មែន​ទែន…. ចេះ​តែ​ប្រ​យ័ត្ន​ទៅ​វា​ល្អ​ជាង។

  12. ដារ៉ា ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែធ្នូ 2007 / 9:09 ព្រឹក

    ពិត​ហើយ​យើង​បាន​ត្រឹម​តែ​និយាយ​តែ​ប៉ុណ្ណោះ​
    ហើយ​ការ​និយាយ​នោះ​មិន​បាន​ទូលំ​ទូលាយ​នោះ​ទេ​ព្រោះ​ខ្លាច​មិន​បាន​នៅ​បាន​យូរ​អង្វែង​នឹង​គេ

  13. sokmean ថ្ងៃសុក្រ ទី 14 ខែធ្នូ 2007 / 12:02 ព្រឹក

    អាសូរដីខ្មែរ​ណាស់!

  14. Sreyphea ថ្ងៃអង្គារ ទី 1 ខែ​មេសា 2008 / 9:43 ល្ងាច

    អ្ហើយអ្នកខ្លះគេមិនយល់ទេដារ៉ាខ្ញុំក៏មានគំនិតដូចដារ៉ាឯងដែរតែខ្ញុំមិនទាន់
    ថ្លែង(សូមនិយាយថាថ្លែងទៅចុះ)ចេញពីក្រអៅដួងចិត្តរបស់ខ្ញុំដែលបានលាក់
    ទុករឿងហ្នឹងជាយូរមកហើយទេ។តែថ្ងៃនេះមិនណាច់នឹងវាចង់ផ្ទុះ
    ហើយក៏សូមថ្លែងបន្តិចចុះវាមិនជាអ្វីទេរឹបងប្អូន!
    ខ្មែរយើងរងការប្រមាថនិងការគៀបសង្កត់ពីចោរលិចកើតយូរមកហើយ
    តែគ្មានរដ្ឋាភិបាលមួយណាចេញព្រះភក្រ្ភ័មកដោះស្រាយ(សូមនិយាយថា
    ព្រះភក្រ្ភ័ដើម្បីអោយសមនឹងឋានះ)​រឿងហ្នឹងទេគឺបានត្រឹមតែហារមាត់ថា
    នឹងដោះស្រាយរឿងទាំងអស់ហើយសំរុះសំរួលគ្នាវិញ។តែតាមការពិត
    មិនមែននរណាម្នាក់បានដោះស្រាយសព្វគ្រប់ទេ(ធ្វើលេងៗ)

    ណ្ហើយយើងមិនបាច់ពិបាកចិត្តទេបើទោះជាយើងពិបាកចិត្តក៏គង់
    គ្មានបានផលមកវិញដែរបើសង្គមឥឡូវជាសង្គមពុករលួយទៅហើយ។
    ស្រុកខ្មែរអើយខ្ញុំមិនដឹងថាខ្ញុំអាចរស់នៅជាមួយបានយូរប៉ុនណាទេ
    បើសូម្បីតែរដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះអ្មកផងហ្នឹង។
    តើអោយកូនខ្មែរសង្ឃឹមអ្វីតទៅទៀត។
    ស្លាប់ហើយខ្ញុំនិងអ្នកដទៃទៀត។(ស្រឡាញ់ជាតិមាតុភូមិ)
    រ៉េនណាអើយរ៉េនណាបានត្រឹមតែម៉ាជូនពរតែបើរដ្ឋាភិបាល
    ធ្វើប្រងើយហើយតើការជូនពររបស់អ្នកមានន័យដែររឺទេ???
    **សូមកូនខ្មែរទាំងអស់ចូរមានចំហររឹងមាំគ្រប់ៗគា្នទោះឋិតក្នុងស្តានភាព
    ដ៏យ៉ាប់យឺនយ៉ាងណាក៏ដោយត្រូវខំដើម្បីជាតិបានសុខ***

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s