រឿងរាវដ៏គួរឲ្យឈឺចាប់មួយដែលខ្មែរយើងទទួលពីថៃ តែរដ្ឋាភិបាលបែរជាមិនយកចិត្តទុកដាក់ទៅវិញ ។ សូមអានអត្ថបទសង្ខេបពីវិទ្យុអាស៊ីសេរី ដែលទាក់ទងនឹងបញ្ហានេះដូចតទៅ ៖
ប្រាសាទតាមាន់នៅស្រុកបន្ទាយអម្ពិល ខេត្តឧត្ដរមានជ័យ ត្រូវបានថៃគ្រប់គ្រងតាំងពី ៣ ឆ្នាំមុនមកម្ល៉េះ ។ ថៃបានធ្វើថ្នល់កៅស៊ូចូលមកប្រាសាទ និង បានបើកឱ្យភ្ញៀវទេសចរចូលមកកម្សាន្តតាមច្រកថៃ ចំណែកពលរដ្ឋខ្មែរវិញ ត្រូវគេបើកឱ្យចូលមើលប្រាសាទនេះមួយឆ្នាំម្ដងនៅពេលចូលឆ្នាំថ្មី ក្រៅពីនោះ ខ្មែរមិនអាចចូលទៅដល់ប្រាសាទនោះបានទេ ។ អ្នកប្រវត្តិសាស្ត្រខ្មែរ លោកមីសែល ត្រាណេ បញ្ជាក់ថា ប្រាសាទតាមាន់ ជាប្រាសាទបុរាណខ្មែរ ដែលសាងសង់នាកំឡុងសតវត្សរ៍ទី ១១ និង ១២ ប៉ុន្តែ លោកមិនហ៊ានអះអាងបន្តទៀតឡើយ ថាតើបច្ចុប្បន្នវានៅក្នុងទឹកដីខ្មែរដដែល ឬក៏យ៉ាងណា ។ អ្នកស្រុក និង អាជ្ញាធរមូលដ្ឋានបានអះអាងថា តំបន់ប្រាសាទតាមាន់ កំពុងត្រូវអាជ្ញាធរថៃកាន់កាប់រយៈពេល ៣ ឆ្នាំមកនេះ ប៉ុន្តែ មេបញ្ជាការរងយោធភូមិភាគទី ៤ ដែលទទួលភារៈការពារព្រំដែននៃតំបន់នេះ បានឱ្យដឹងថា ប្រាសាទតាមាន់បានក្លាយជាតំបន់ស គឺមិនទាន់ជារបស់ថៃនោះទេ បើទោះបីជាថៃបានធ្វើផ្លូវកៅស៊ូមកដល់ប្រាសាទ និង បើកឱ្យភ្ញៀវចូលមកទស្សនាក៏ដោយ ដែលនេះគឺអាស្រ័យទៅលើរដ្ឋាភិបាលជាអ្នកសម្រេច គាត់នៅក្រោមគេ បានត្រឹមតែល្បាតមើលតែប៉ុណ្ណោះ ។ អ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ លោកខៀវ កាញារឹទ្ធបញ្ជាក់ថា ប្រាសាទតាមាន់ជារបស់ខ្មែរ ហើយរឿងនេះ កំពុងស្ថិតនៅក្នុងភាពប្រទាញប្រទង់ ការបោះព្រំដែន យើងធ្វើកន្លែងណាដែលស្រួលសិន បោះបង្គោលកន្លែងណាដែលវាស្រួលសិន កន្លែងណាដែលយើងនិយាយថាជាកន្លែងព្រំកំពូលបែងចែកជាពីរ យើងនិយាយកន្លែងឱ្យអស់សិន កន្លែងពិបាកទុកក្រោយ អាហ្នឹងដូចករណីយើងជាមួយនឹងវៀតណាមផងដែរ ។ អ៊ីចឹង កន្លែងណាដែលយើងដាក់យើងគូសឱ្យហើយ កន្លែងណាឯទៀតយើងជជែកគ្នា បើយើងជជែកមិនដាច់ទេ យើងទៅតុលាការអន្តរជាតិស្អីអ៊ីចឹងទៅ ។
http://www.rfa.org/khmer/audio/2007/12/06/h1205kp1.mp3
ប្រភព វិទ្យអាស៊ីសេរី
តើពេលណាខ្មែរឡែងមានបញ្ហាអច្ចឹងតទៅទៀត?
ខ្ញុំស្តាយ ខ្ញុំឈឺ ខ្ញុំខឹង
តើមានអ្នកណាខ្លះដែលមានអារម្មណ៍ដូចខ្ញុំ?
ខ្ញុំឈឺចាប់ខ្លាំងណាស់ សម្រាប់ប្រាសាទមួយនេះ ជាប្រាសាទដែលនៅក្នុងទឹកដីរបស់ខ្មែរ តែបែរជាពួកវាមិនឱ្យខ្មែរចូលទៅទស្សានា ។ ពួកវាពិតជាមើលថោកខ្មែរយើងណាស់ ។ ខ្ញុំកោតតែរដ្ឋាភិបាលមិនអើពើ…
និយាយរួមរដ្ឋាភិបាលចេះតែនិយាយដោះសារតែប៉ុណ្ណោះ បើការអនុវត្តវិញគ្មាន
បើបែបនឹងតទៅទៀតមិនយូរទេ ខ្ញុំខ្លាចមិនបានឲ្យកូនចៅជុំនាន់ក្រោយគ្មានវាសនាបានឃើញ បាននិយាយ បានកើតលើដីខ្មែរតទៅទៀតដែរឬក៏អត់
សុំទោសផងដែលនិយាយជ្រុលបន្តិចហើយ ខ្ញុំនិយាយតាមអារម្មណ៍តែប៉ុណ្ណោះ
ឈឺចាប់ណាស់
ពួកងស់លោកដែលចេះឈឺក្បាលអី!! កន្លែងណាដែលមិនបានប្រយោជន៍ចូលហោប៉ៅ អស់លោកអត់បានយកព្រះនេត្រទតទេ, ចាំដល់ថ្ងៃខ្មែរបាត់បង់អ្វីៗទាំងអស់ ទើបនឹកឃើញស្តាយក្រោយ…មានន័យអីទៅ ។ ខ្ញុំជឿថាថៃវាបានកាន់កាប់ហើយវាមិនងាយនឹងប្រគល់ឲ្យខ្មែរវិញទេ, មាននឹកឃើញរឿងប្រាសាទ ព្រះវិហារ ឬអត់ ទំរាំតែបានមកវិញមិនដឹងត្រូវបានឡើងតុលាការប៉ុន្មានដងទេទើបវាព្រមឲ្យមកវិញ។ ខ្ញុំមិននិយាយប៉ះពាល់ដល់អស់លោកនៅស្រុកខ្មែរទេ តែអស់លោកគួរតែយកភ្នែកមើលផង កុំឲ្យខ្មែរបន្តរការបាត់បង់ទៀតអី អ្វីដែលបានបាត់បង់ល្មមបំភ្លឺភ្នែកអស់លោកបានហើយ….ខ្ញុំក៏ជាខ្មែរម្នាក់ដែរ ពេលដែលឃើញពត៌មានចឹង ការឈឺចាប់នោះវាហួសនិយាយហើយ។
អូយ! ឈឺផ្សា…
រីករាយទិវាសិទ្ធិមនុស្សអន្តរជាតិ! សូមឱ្យកម្ពុជាប្រកបដោយសុខសន្តិភាព និង សេរីភាពប្រើនូវសិទ្ធិដែលមាន។
រីករាយ ទិវាសិទ្ធិមនុស្សអន្តរជាតិ !
រីករាយថ្ងៃទិវាសិទ្ឋមនុស្សទូទាំងពិភពលោក និង សូមទិវានេះក្លាយជាកំលាំងមួយជួយជំរុញស្មារតីប្រជាជនខ្មែរទាំងអស់ឲ្យគោរពសិទ្ឋមនុស្ស អនុវត្តសិទ្ឋមនុស្ស និង យល់ដឹងពីសិទ្ឋមនុស្សឲ្យបានត្រឹមត្រូវ និង បរិបូណ៍…..សូមអនុមោនទាទទួល!! សាធុៗៗ (សុំទទួលខ្លួនឯងដែរ មិនស្រួលគេយកអស់ហ្នឹងអត់សិទ្ឋបណ្តោយ)។
Be the change, guys! Stop waiting for it to happen. And I believe people in our generation will be the ones who will lift our nation off the mud she’s been stuck in for so long!
ខ្ញុំក៏គិតចឹងដែរ ភី , ប៉ុន្តែយើយសសេរជាលក្ខណៈកណ្តាលទៅបានហើយ… កុំឲ្យប៉ះពាល់ដល់គេ…ជាពិសេសរាល់ខំមិន្តដែលបញ្ចេញមតិគួតែត្រួតពិនិត្យឃ្លោងឃ្លាឲ្យបានល្អមែនទែន…. ចេះតែប្រយ័ត្នទៅវាល្អជាង។
ពិតហើយយើងបានត្រឹមតែនិយាយតែប៉ុណ្ណោះ
ហើយការនិយាយនោះមិនបានទូលំទូលាយនោះទេព្រោះខ្លាចមិនបាននៅបានយូរអង្វែងនឹងគេ
អាសូរដីខ្មែរណាស់!
អ្ហើយអ្នកខ្លះគេមិនយល់ទេដារ៉ាខ្ញុំក៏មានគំនិតដូចដារ៉ាឯងដែរតែខ្ញុំមិនទាន់
ថ្លែង(សូមនិយាយថាថ្លែងទៅចុះ)ចេញពីក្រអៅដួងចិត្តរបស់ខ្ញុំដែលបានលាក់
ទុករឿងហ្នឹងជាយូរមកហើយទេ។តែថ្ងៃនេះមិនណាច់នឹងវាចង់ផ្ទុះ
ហើយក៏សូមថ្លែងបន្តិចចុះវាមិនជាអ្វីទេរឹបងប្អូន!
ខ្មែរយើងរងការប្រមាថនិងការគៀបសង្កត់ពីចោរលិចកើតយូរមកហើយ
តែគ្មានរដ្ឋាភិបាលមួយណាចេញព្រះភក្រ្ភ័មកដោះស្រាយ(សូមនិយាយថា
ព្រះភក្រ្ភ័ដើម្បីអោយសមនឹងឋានះ)រឿងហ្នឹងទេគឺបានត្រឹមតែហារមាត់ថា
នឹងដោះស្រាយរឿងទាំងអស់ហើយសំរុះសំរួលគ្នាវិញ។តែតាមការពិត
មិនមែននរណាម្នាក់បានដោះស្រាយសព្វគ្រប់ទេ(ធ្វើលេងៗ)
ណ្ហើយយើងមិនបាច់ពិបាកចិត្តទេបើទោះជាយើងពិបាកចិត្តក៏គង់
គ្មានបានផលមកវិញដែរបើសង្គមឥឡូវជាសង្គមពុករលួយទៅហើយ។
ស្រុកខ្មែរអើយខ្ញុំមិនដឹងថាខ្ញុំអាចរស់នៅជាមួយបានយូរប៉ុនណាទេ
បើសូម្បីតែរដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះអ្មកផងហ្នឹង។
តើអោយកូនខ្មែរសង្ឃឹមអ្វីតទៅទៀត។
ស្លាប់ហើយខ្ញុំនិងអ្នកដទៃទៀត។(ស្រឡាញ់ជាតិមាតុភូមិ)
រ៉េនណាអើយរ៉េនណាបានត្រឹមតែម៉ាជូនពរតែបើរដ្ឋាភិបាល
ធ្វើប្រងើយហើយតើការជូនពររបស់អ្នកមានន័យដែររឺទេ???
**សូមកូនខ្មែរទាំងអស់ចូរមានចំហររឹងមាំគ្រប់ៗគា្នទោះឋិតក្នុងស្តានភាព
ដ៏យ៉ាប់យឺនយ៉ាងណាក៏ដោយត្រូវខំដើម្បីជាតិបានសុខ***