តម្រា​ទាយ​បុត្រ​ក្នុងគភ៌​តាម​ឈ្មោះ​ឪពុក​ម្ដាយ


របៀប​ទស្សន៍ទាយ​កូន​ប្រុស ឬ​កូន​ស្រី​ក្នុង​គភ៌​តាម​នាម​ឈ្មោះ​ឪពុក​ម្ដាយ​នេះ ទាយ​បាន​តែ​កូន​ដំបូង​ទេ ចំណែក​កូន​ទី​២ ឬ​ទី​៣ ទាយ​មិន​ត្រូវ​ឡើយ ។

បៀប​ទាយ​មាន​ដូច​តទៅ៖
ដំបូង​ឱ្យ​សរសេរ​ឈ្មោះ​ឪពុក និង​ម្ដាយ (ឈ្មោះ​អ្នក​ស្រុក​ហៅ​ទូទៅ) ឱ្យ​ត្រឹមត្រូវ​តាម​តួអក្សរ​ខេមរា ហើយ​ឱ្យ​រាប់​គ្រប់​តួអក្សរ​ទាំង​ព្យញ្ជនៈ ទាំង​ស្រៈ​និស្ស័យ ឃើញ​ប៉ុន្មាន ឱ្យ​ចែក​ជា​២ ហើយ​មើល​សំណល់ បើ​សេស ឬ​សំណល់​១ ថា​កូន​នោះ​ជា​ភេទ​ប្រុស គត់​ឬ​សំណល់​០ ថា​កូន​នោះ​ជា​ភេទ​ស្រី ។

បៀប​រាប់៖

  • ស្រៈ ា ិ ុ ូ ួ េ ះ ៈ ំ រាប់​១​ក្នុង​មួយ​តួ​ៗ ។
  • ស្រៈ ី ឹ ឺ ែ ៃ ោ ៅ ុំ ាំ ុះ េះ ៀ រាប់​២​ក្នុង​មួយ​តួ​ៗ ។
  • ស្រៈ ោះ ឿ ើ រាប់​៣​ក្នុង​មួយ​តួ​ៗ ។
  • អក្សរ ឡ ផ និង អ រាប់​២ ឯ​ព្យញ្ជនៈ​ផ្សេង​ពី​នេះ ឱ្យ​រាប់​១​ក្នុង​មួយ​តួ​ៗ ។
  • វណ្ណយុត្ត បន្តក់ (់) ត្រីសព្ទ (៊) ទណ្ឌឃាត (៏) របាទ (៌) ។ល។ រាប់​១​ក្នុង​មួយ​តួ​ៗ ។
  • វណ្ណយុត្ត មូសិកទន្ត (៉) រាប់​២​ក្នុង​មួយ​តួ​ៗ ។

ឧទាហរណ៍៖

  1. វេស្សន្ដរ រាប់​បាន​៧ + មេទ្រី រាប់​បាន​៦ = ១៣ ។ ១៣៖២=៦ សំណល់​សល់​១ លទ្ធផល​កូន​ប្រុស គឺ​ជាលី​នេះ​ឯង ។
  2. សិទ្ធត្ថ រាប់​បាន​៦ + ពិម្ពា រាប់​បាន​៥ = ១១ ។ ១១៖២=៥ សំណល់​សល់​១ លទ្ធ​ផល​កូន​ប្រុស គឺ​រាហ៊ុល ។
  3. ឪពុក​ខ្ញុំ បូរ រាប់​បាន៣ + ម្ដាយ ហ៊ន រាប់​បាន​៣ = ៦ ។ ៦៖២=៣ សំណល់​សល់​០ កូន​ស្រី គឺ​បង​ស្រី​ខ្ញុំ​ហ្នឹង​ឯង ។

ការ​ប្ដូរ​ឈ្មោះ​ឪពុក​ ឬ​ម្ដាយ ក៏​អាច​នាំ​ឱ្យ​ភេទ​កូន​ខាង​ក្រោយ​ផ្លាស់​ប្ដូរ​បាន​ដែរ ប៉ុន្តែ​លុះ​ត្រា​តែ​ឈ្មោះ​ថ្មី ត្រូវ​អ្នក​ស្រុក​អ្នក​ភូមិ ហៅ​បាន​រត់​មាត់​ ៕

15 thoughts on “តម្រា​ទាយ​បុត្រ​ក្នុងគភ៌​តាម​ឈ្មោះ​ឪពុក​ម្ដាយ

  1. កូនខ្មែរ ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែធ្នូ 2007 / 7:17 ល្ងាច

    តើការទាយយ៉ាងនេះ តើអាចថាបានប៉ុន្មានភាគរយដែរ

  2. សុភ័ក្ត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែធ្នូ 2007 / 7:52 ល្ងាច

    យ៉ាង​មិច​នឹង​លោក​ក្បឿន ម៉ាន​ង៉ៃ​នឹង​លេង​សុទ្ធ​តែ​ហោហា​អី​

  3. លោកបណ្ឌិត:-) ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែធ្នូ 2007 / 8:03 ល្ងាច

    អីក៍ត្រូចម៉ាច់ម៉េសទេក្បឿន??​បោកទេហ្អី? អូហ៍ សួរមួយបើអត់ទាន់ការ ទាយមុន​សិនបានអត់វ៉ី??

  4. ទឹម បឿន ថ្ងៃសុក្រ ទី 7 ខែធ្នូ 2007 / 9:02 ព្រឹក

    តម្រា​នេះ សូម​ធានា​ថា​មិន​ខុស​ទេ ព្រោះ​ខ្ញុំ​បាន​សាក​ច្រើន​នាក់​ហើយ ទាំង​អ៊ី ពូ មា ម៉ីង សុទ្ធ​តែ​ត្រូវ ។ ចំពោះ​អ្នក​ដែល​​មិន​ទាន់​រៀបការ ក៏​អាច​ទាយ​មុន​បាន​ដែរ លុះ​បាន​គ្នា កូន​ដំបូង ច្បាស់​ជា​ទៅ​តាម​ការ​ទាយ​នោះ ។

  5. សុភ័ក្ត្រ ថ្ងៃសុក្រ ទី 7 ខែធ្នូ 2007 / 10:39 ព្រឹក

    ចែក​ឲ្យ​ស្រួល​បណ្ឌិត ប្រយ័ត្ន​បាន​កូន​ខ្ទើយ ហាហាហាហា….

  6. ទឹម បឿន ថ្ងៃសុក្រ ទី 7 ខែធ្នូ 2007 / 10:51 ព្រឹក

    សង្ស័យ​តែ​បាន​ខ្ទើយ​មែន​ដឹង ហាហាហាហាហាហា​ហាហា​ហាហាហាហា​

  7. naraths ថ្ងៃសុក្រ ទី 7 ខែធ្នូ 2007 / 12:57 ល្ងាច

    មែន​ហើយ​មើល​រាប់​ស្រៈ​ឲ្យ​ច្បាស់​ណា បណ្ឌិត!

  8. naraths ថ្ងៃសៅរ៍ ទី 8 ខែធ្នូ 2007 / 9:00 ព្រឹក

    ខ្ញុំ​សាក​​គុណ​គូរ​ហើយ​គ្មាន​ដូច​ឯណា​ទេ! សុទ្ធ​តែ​ផ្ទុយ​ទាំង​អស់…

  9. khmerlyrics.com ថ្ងៃសៅរ៍ ទី 8 ខែធ្នូ 2007 / 1:35 ល្ងាច

    ច្បាស់​អត់ ? រាប់​ឈ្មោះ​ឱ្យ​ច្បាស់​ណា ហើយ​ឈ្មោះ​នោះ មិន​មែន​ជា​ឈ្មោះ​នៅ​ក្នុង​បញ្ជីជាតិ​ទេ គឺ​ឈ្មោះ​ដែល​គេ​ហៅ​រាល់​គ្នា និង​ មួយ​ទៀត​ឱ្យ​ប្រាកដ​ថា​ជា​កូន​ទី​មួយ​ពិត ព្រោះមាន​អ្នក​ខ្លះ​កូន​ទី​មួយ​ខូច នៅ​តែ​កូន​បន្ទាប់​ដែល​ដូច​ជា​កូន​ទី​មួយ​អីចឹង តាម​ពិត​កូន​ទី​មួយ​ខូច​បាត់​ទៅ​ហើយ​ក៏​មាន… ។ មិន​បង្ខំ​ឱ្យ​ជឿ​ទេ គ្រាន់​តែ​ចង់​ឱ្យ​បញ្ជាក់​ថា​ណារដ្ឋ​បាន​ច្បាស់​ប៉ុណ្ណឹង​ឯង ។

  10. Bandith ថ្ងៃអង្គារ ទី 11 ខែធ្នូ 2007 / 2:25 ល្ងាច

    ស្អែកខ្ទើយហើយ….មិនទាន់បានទាយនៅឡើយទេចាំសាកមើលឲ្យស្រួលបួល​សិនចាំម៉ោប្រាប់ថាស្រី ហីក៍ប្រុស

  11. ដារ៉ា ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែធ្នូ 2007 / 9:00 ព្រឹក

    និយាយ​អចឹង​តើ​អ្នក​ទាំង​អស់​គ្នា​មាន​កម្ម​វិធី Napoleon
    បើ​មាន​សូម​ជួយ​ផ្ញើ​រ​មក​ខ្ញុំ​ផង

    អគុណ​ទុក​ជា​មុន

  12. khmerlyrics.com ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែធ្នូ 2007 / 11:18 ព្រឹក

    អត់​ដែល​ឮ​ទេ !!

  13. chhaya ថ្ងៃសុក្រ ទី 25 ខែ​មេសា 2008 / 4:51 ល្ងាច

    Hi Sir,

    How are you?
    Do you believe in that?

    Best,
    Chhaya

  14. ritz meanPore ថ្ងៃ​ព្រហស្បតិ៍ ទី 8 ខែតុលា 2009 / 1:37 ល្ងាច

    ពិបាកនឹងរាប់ណាស់ ធ្វើម៉េចចាំបានស្រួលទៅ? មានវិធីណាងាយចាំជាងនេះទេ?

  15. nykimling ថ្ងៃ​ព្រហស្បតិ៍ ទី 24 ខែ​មេសា 2014 / 7:29 ព្រឹក

    សូម​ធានា​ថា​មិន​ខុស​ទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s